ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
សម្រង់

តេីអ្នកណា​ មានអតីតកាលជាមួយអាហារទាំងអស់នេះខ្លះ? អនុស្សាវរីយ៍ដ៏គួរចងចាំមិនអាចបំភ្លេចបាន​ !!!

វ័យកាន់តែចម្រើនធំឡើងៗ ទំនួលខុសត្រូវក៏កាន់តែច្រើន ឯបញ្ហាក្នុងជីវិតក៏កាន់តែកើនឡើងចាំឱ្យយើងដោះស្រាយ។ មានតែវ័យកុមារតែប៉ុណ្ណោះ គឺជាពេលដែលរីករាយជាងគេនោះ ព្រោះយើងមិនចាំបាច់គិត មិនចាំបាច់ខ្វល់ ឬឈឺក្បាលច្រើនទេ មានតែរឿងសប្បាយរីករាយ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ឯទឹកភ្នែក ឬការយំយែកក៏ជាទុក្ខសោករបៀបក្មេងមិនដឹងអី តែយំហើយអ្វីៗក៏ធូរស្បើយវិញដែរ។ គួរឱ្យដឹងផងដែរថា រូបភាពពីអ៊ីនធើណេតប្រមាណជា ១៥ សន្លឹក បានមានសន្ទុះនៃការចែករំលែកតៗគ្នាយ៉ាងច្រើន ដោយសារតែរូបទាំងនោះធ្វើឱ្យយើងនឹងឃើញកុមារភាពដ៏រីករាយ ដែលអាចឱ្យយើងរំសាយទុក្ខសោកបានខ្លះ។ ដូច្នេះចង់ដឹងថារូបភាពមួយណាធ្វើឱ្យអ្នកដិតក្នុងអារម្មណ៍ជាងគេ តោះ! មកតាមដានទាំងអស់គ្នា៖ #១. នឹកឃើញកាលនៅរៀនបឋមសិក្សា #២. នឹកឃើញយាយអ្នកលក់នំអន្សមអាំងក្បែរផ្ទះ #៣. នឹកឃើញនំអន្សមរបស់លោកយាយធ្វើហើយជួយដុតភ្លើងឡើងខ្លោច… #៤. #៥.…

Knongsrok
សម្រង់

” ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ “

នុងសង្គមយើងបច្ចុប្បន្ននេះ មនុស្សស្រីដែលមានវ័យក្រាស់ ឬអាយុច្រើន នៅមិនទាន់រៀបការកើនឡើងច្រើនណាស់ ហើយក៏តែងតែត្រូវបាន មិត្តភក្តិ ឬសាច់ញាតិ អ្នកភូមិផងរបងជាមួយនិយាយលេង សើចចំអកឱ្យថា​ ” ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ “ ។ ឃ្លានេះ អ្នកខ្លះគឺគ្រាន់តែនិយាយលេងតាមរបៀបអ្នកស្គាល់ ស្និទ្ធស្នាល តែអ្នកខ្លះទៀត គឺក្នុងន័យ សើចចំអកឱ្យគេ ថាគេជាមនុស្សមិនកើត មិនស្អាត មិនល្អ ទើបគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាចូលស្ដីបែបហ្នឹង។ តែបើឱ្យក្រឡេកមកវិញម្ដងទៀត មនុស្សស្រីសម័យនេះ ភាគច្រើនស្ទើរតែ៩០%សម្រាប់បច្ចុប្បន្ន គឺគាត់មិនទាន់ចង់គិតគូររឿងស្នេហា រឿងរៀបការហ្នឹងឡើយ ទោះគាត់អាយុច្រើនយ៉ាងណាក៏ដោយក៏គាត់មិនខ្វល់ដែរ ព្រោះតែគាត់ខ្លាចរអាក្នុងការរៀបការ សាងគ្រួសារថ្មី ខ្លាចប៉ះចំប្ដីមិនកំណើត…

Knongsrok 1
សម្រង់

ចំណេះដឹង គឺជាស្ពាន ដើម្បីចម្លងអ្នកឱ្យមានជីវីតគាប់ប្រសើរ មិនលំបាកវេទនា នៅក្នុងជីវិត

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល្អ​ ត្រឹមត្រូវ យ៉ាងហោចឱ្យបានបី ទើបប្រសើរ។ តើប្រពន្ធបីនោះ មានន័យថាយ៉ាងម៉េច? ត្រូវឱ្យប្រពន្ធមករស់នៅជាមួយគ្នា ទាំងឈឺចាប់ឈឺចិត្ត ស្នេហាត្រីកោណ ចតុកោណហ្នឹងមែនទេ? មិនមែនទេ ពាក្យថា ប្រពន្ធបី ពុំបានសំដៅដល់ ប្រពន្ធដែលជាមនុស្សស្រីបីនាក់នោះឡើយ តែពាក្យថា ប្រពន្ធបីនេះ គេចង់សំដៅដល់ ៖ ១. ប្រពន្ធទីមួយគឺ ចំណេះដឹង ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី ជាឪពុក…

Knongsrok 1
គ្រួសារ

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…

Knongsrok 1
សម្រង់

ស្គាល់ប្រទេសជប៉ុនអត់? ទាំងនេះជាវាលស្រែទាំង ១៨ ដែលជាស្នាដៃពិតៗនៃសិល្បៈជនជាតិជប៉ុន!!! មានវីដេអូ

ជប៉ុន៖ ជារៀងរាល់ឆ្នាំអ្នកទេសចរណ៍រាប់ពាន់នាក់បានទៅលេងនៅខេត្តមួយនៅភាគខាងជើងនៃប្រទេសជប៉ុនដើម្បីមើលការច្នៃប្រឌិតដ៏ស្រស់ស្អាតរបស់កសិករជនជាតិជប៉ុន។ កសិករជនជាតិជប៉ុនទាំងនោះបានប្រើអេឡិចត្រូនិកដើម្បីរចនានៃរបៀបខុសគ្នានៃពូជស្រូវដែលត្រូវបានសាបព្រោះដោយយកចិត្តទុកដាក់បំផុត។ ភាពខុសគ្នានៃពណ៌របស់ពូជស្រូវបានប្រែវាលស្រែរបស់ពួកគាត់ទៅជាស្នាដៃសិល្បៈដ៏ល្អឥតខ្ជោះ។ តោះរងចាំយូរនាំតែខក់ខានក្នុងការមើលនិងស្គាល់នៃភាពច្នៃប្រឌិតដ៏ស្រស់ស្អាតរបស់កសិករជនជាតិ៖ #Video1 #Video2 ប្រភព៖www.thinkinghumanity.com ប្រែសម្រួលដោយ៖Knongsrok

Knongsrok 1
សេដ្ឋកិច្ច

សម្រង់កំពូលទ្រឹស្ដីទាំង ២១ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!

“ជូកឺលៀង” ឬហៅម្យ៉ាងទៀតថា “ខុងមិញ” គឺជាទីប្រឹក្សារបស់ លីវ បី នៃនគរ «ស៊ូ» ដែលមានរហស្សនាមថា«កូននាគដេក»។ ជូកឺលៀង គឺជាទីប្រឹក្សាម្នាក់ដែលមានថ្វីមាត់ពូកែ មានគុណធម៌ មានខួរក្បាលឆាប់ចងចាំ តួយ៉ាងដូចសៀវភៅមួយក្បាលគាត់អាចមើលចាំតែប៉ុន្មាននាទី និងជាមនុស្សចេះប្រមើលមើលគ្រប់កាលៈទេសៈទាំងអស់ប្រដូចជាមានញាណទី៦ ព្រមទាំងជាមនុស្សដែលពូកែខាងយុទ្ធសាស្រ្ត ពោលគឺយុទ្ធសាស្រ្តសង្គ្រាម និងកលល្បិចទាំងអម្បាលម៉ានរបស់គាត់គឺសុទ្ធតែត្រូវទាំងអស់។ តួយ៉ាង ដូចជានៅពេលដែលម្ចាស់ខ្លួនគឺ លីវ បី ទៅរៀបការនៅនគរ «តុង អ៊ូ» ដែលជានគរសត្រូវ គេបានរៀបល្បិចសម្លាប់ លីវ បី ប៉ុន្តែដោយសារ ខុងមិញ ជាមនុស្សឆ្លាត…

Knongsrok 1
សេដ្ឋកិច្ច

ទ្រឹស្ដីទាំង ១០ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!!

ជូកឺលៀង ត្រូវបានមនុស្សសម័យមុនចាត់ទុកគាត់ថាជា “នាគដេក” និងមានអ្នកខ្លះទៀត ហៅគេថា “ជាមនុស្សទេព” ដោយសារតគាត់ចេះសព្វរឿង មិនថាតែក្បួនសឹក យុទ្ធសាស្ត្រ ការដឹកនាំ និងការប្រើមនុស្ស ។ល។ ដោយហេតុនេះហើយ ទើបបានជាកេរ្ដិ៍របស់គាត់ល្បីសុះសាយមិនចេះរីងស្ងួន និងមនុស្សជាជំនាន់ក្រោយៗមកទៀត បានយកទស្សនៈ គំនិត និងពាក្យសម្តីជាច្រើនរបស់គាត់មកសិក្សាបន្ថែមជាចំណេះដឹង។ ថ្ងៃនេះផងដែរ យើងនឹងលើកយកទស្សនៈរបស់ ខុងមិញ (ជូកឺលៀង) ១០ ឃ្លា មកចែកជូនដល់ប្រិយមិត្តអ្នកអាន៖ ១. «ចាញ់ហើយ នៅតែមិនជ្រួលច្របល់ ទទួលរងនូវការប្រមាថហើយ ក៏នៅតែត្រជាក់ដូចទឹក មនុស្សបែបនេះ ទើបគួរឱ្យខ្លាច»…

Knongsrok 1
សេដ្ឋកិច្ច

ទ្រឹស្ដីទាំង ៧ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន

អ្នកដែលធ្លាប់ទស្សនាសាច់រឿងសាមកុក ទាំងអស់ និងអ្នកនិយមតាមដានរឿងភាគចិន គ្មានអ្នកណាម្នាក់ដែលមិនស្គាល់តួអង្គ ជូកឺលៀង ឬ ហៅ​ម្យ៉ាងទៀតថា “ខុងមិញ” នោះទេ។ តួអង្គរបស់លោកបង្ហាញនូវភាពឆ្លាតវៃ ចេះដឹងមេឃដី កាលៈ​ទេ​សៈ​​យ៉ាងច្បាស់ ជា​ពិសេសការដឹកនាំ ទស្សនៈនយោបាយល្អៗជាច្រើន ដែលត្រូវបានគេចែករំលែក និងសិក្សាជាផ្នែកនៃ​សតិ​បញ្ញារបស់អ្នកសិក្សា​គ្រប់​គ្នា។ “សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែល នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។ ១. “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!” មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។ មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង…

Knongsrok 1
ដើរកម្សាន្ត

ល្បិច ៧ យ៉ាងក្នុងការរៀបចំសំលៀកបំពាក់ក្នុងដំណើរកំសាន្ត ដាក់ខោអាវបានច្រើន

ក្នុងការដើរកំសាន្ត ការចេះរៀបចំសំលៀកបំពាក់បានច្រើនវាជារឿងសំខាន់ ដូចនេះយើងគួរតែដឹងពីល្បិចមួយចំនួនដែលយើងអាចរៀបចំសំលៀកបំពាក់យ៉ាងអោយបានច្រើន   ជាពិសេសអ្នកដែលចូលចិត្តដើរកំសាន្ត បើយើងមិនដឹងពីររបៀបក្នុងការរៀបចំសំលៀកបំពាក់យើងទេ ច្បាស់ជាមិនអាចយកសំលៀកបំពាក់បានច្រើនទេ។ ក្នុងនោះដែលយើងបានរៀបចំគន្លឹះទាំងនោះប្រាប់អ្នកទាំងអស់គ្នា  1. របៀបបត់ស្រោមជើង ក្នុងការដើរកំសាន្ត យើងប្រកដណាស់ត្រូវការស្រោមជើង ដោយសារយើងចាំបាច់ក្នុងការដើរច្រើន ដូចនេះយើងគួរដឹងពីរការរៀបចំស្រោមជើង 2.  របៀបបត់ខោទ្រនាប់ រឺ ខោលីអូ វាជារបស់ដែលយើងមិនអាចខ្វះបានហើយយើងច្បាស់ជាចាំបាច់យើងទៅតាមខ្លួនរាល់ថ្ងៃនិងរាល់ពេលទៀតផងការពិតវាជារបស់តូចទេប៉ុន្តែបើយើងមិនដឹងរបៀបបត់វាវាក៏ធ្វើអោយវ៉ាលីយើងអស់កន្លែងដាក់របស់ផ្សេងដែរ 3.  របៀបបត់រ៉ូប អោយតូច មនុស្សស្រីច្បាស់ណាស់ រ៉ូបពេលដើរលេង ពិតជាសំខាន់ក្នុងការយកតាមជាមួយ  ដើម្បីបានរូបភាពស្អាត រ៉ូបច្បាស់ជាដាក់ទៅច្រើនមិនខាន យើងគួរដឹងថាធ្វើម៉េចបានដាក់រ៉ូបបានច្រើន បត់របៀបណា មើលតាមរូបខាងក្រោមនេះ 4.  របៀបបត់ខោកាប៉ូយ …

KNONGSROK
ស្នេហាយុវវ័យ

មនុស្សស្រី! មិនថាប្ដីល្អ ឬអាក្រក់ ក៏មិនចោលប្ដីដែរ តែមនុស្សប្រុសវិញ ទោះបីប្រពន្ធល្អប៉ុនណា ក៏នៅតែមានស្រីខាងក្រៅ

វាជារឿងពិត! ភាគច្រើនមនុស្សស្រី ប្ដីល្អ ឬក៏ប្ដីខ្លះអាក្រក់ ធ្វើបាបចិត្តនាងយ៉ាងណា ក៏នៅតែស្រឡាញ់ប្ដី អ្នកខ្លះមិនចោលប្ដី ព្រោះគិតថាជាកម្ម ខុសពីមនុស្សប្រុស កុំថាឡើយឱ្យប្រពន្ធមិនល្អ ទោះបីប្រពន្ធល្អប៉ុនណា ស្អាតយ៉ាងណាក៏នៅតែមានស្រីខាងក្រៅ ព្រោះគេគិតថាធ្វើម៉េច នេះជាធម្មជាតិមនុស្សប្រុស មនុស្សប្រុសសឹងតែទាំងអស់គឺសុទ្ធតែបែបហ្នឹងដូចតែគ្នា។ ប៉ុន្តែជាក់ស្ដែងណាស់ ថាមនុស្សស្រីកម្មក្រាស់ក៏បាន ថាចិត្តមិនដាច់ក៏បានដែរ តែភាគច្រើនមនុស្សស្រីគឺបែបហ្នឹងមែន ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឆ្ងល់ថាហេតុអ្វីនាងអាចទ្រាំរស់នៅជាមួយនឹងប្ដីដែលមានចរិតមិនល្អ ចោលម្សៀត ប្ដីខ្លះ ផឹកស៊ី ល្បែងស៊ីសង បំផ្លាញទ្រព្យ លួចលាក់មានស្រីខាងក្រៅ ចិញ្ចឹមប្រពន្ធចុង តែនាងជាប្រពន្ធដើមនៅតែមិនព្រមលែងលះ មិនព្រមទៅចោល។…

Knongsrok Thamnail
កីទ្បា

គ្រូបង្វឹក Issara Sritaro និយាយអំពីភាពចម្រូងចម្រាសជុំវិញ U22 ថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ U22 ថៃ បានប្រមូលផ្តុំគ្នាចាប់ពីថ្ងៃទី២០ ខែមេសា នៅមជ្ឈមណ្ឌលកីឡា Pattana ខេត្ត Chonburi។ យ៉ាង​ណា​ក៏​ដោយ រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​មេសា​គ្រូ​បង្វឹក Issara Sritaro ថា​ក្រុមរបស់​លោក​មាន​កម្លាំងគ្រប់គ្រាន់សម្រាប់​ការ​ប្រកួតប្រជែងក្នុងស៊ីហ្គេមឆ្នាំនេះហើយ។ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា U22 ថៃ​នឹង​ហោះ​មក​កម្ពុជា​ដើម្បី​ចូល​រួម​ស៊ីហ្គេម ដូច្នេះហើយ លោក Issara Sritaro មានពេលត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះ សម្រាប់ក្រុមកីឡាកររបស់លោកធ្វើ​ការ​ហ្វឹកហាត់​និង​រៀបចំ​ការ​ប្រកួត។ មុន​ស៊ីហ្គេម​លើក​ទី​៣២ ក្រុមដំរី​ជំទង់មួយនេះ​មិន​មាន​ការ​ប្រកួត​មិត្តភាព​ណា​មួយ​ឡើយ។ ករណីនេះបានធ្វើឱ្យអ្នកទស្សនាជាច្រើននៅក្នុងប្រទេសថៃសម្តែងការមិនពេញចិត្ត ហើយគិតថា…

New Copy
ប្លែកៗ

អីយ៉ាស់! ស្ងាត់ៗ កំពូលចុងភៅស្រុកស្រែ ឆម ស្រីផាច បង្ហាញមុខគូស្នេហ៍ និងកំណត់ថ្ងៃចូលរោងការទៀត

ជាដំណឹងល្អ បង្កឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុគ របស់កញ្ញា ឆម ស្រីផាច ដែលត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូ បង្ហាញការធ្វើម្ហូបប្លែកៗ និងទាក់ទាញបែបស្រុកស្រែចម្ការ ស្រាប់តែដាក់ Relationship បង្ហាញមុខគូស្នេហ៍ច្បាស់ៗ។ លើសពីនេះ ក្រឡេកមើលទៅគណនីហ្វេសប៊ុគរបស់បុរសដែលជាគូស្នេហ៍កញ្ញា ដែលមានឈ្មោះថា Tep Vanna ក៏បានបង្ហោះនូវសារមួយ និងថែមទាំងកំណត់ថ្ងៃចូលរោងការថ្ងៃទី ០៦ ០៦ ២០២៦ ដែលកំណត់ថ្ងៃសុទ្ធតែលេខ ៦ ទាំងអស់ នេះក៏បានបញ្ជាក់ថា ពួកគេប្រាកដជាបានភ្ជាប់ពាក្យជាមួយគ្នារួចស្រេចហើយ។ បន្ទាប់ពីបានដឹងដំណឹងជាក់ច្បាស់ តាមការបង្ហោះសារនេះហើយ មានអ្នកគាំទ្រជាច្រើនចូលទៅបង្ហាញការចាប់អារម្មណ៍ និងជូនពរដល់គូស្នេហ៍មួយគូនេះព្រោងព្រាត៕