ទ្រឹស្ដីទាំង ១០ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!!

Knongsrok 1
ការផ្សាយពាណិជ្ជកម្ម

ជូកឺលៀង ត្រូវបានមនុស្សសម័យមុនចាត់ទុកគាត់ថាជា “នាគដេក” និងមានអ្នកខ្លះទៀត ហៅគេថា “ជាមនុស្សទេព” ដោយសារតគាត់ចេះសព្វរឿង មិនថាតែក្បួនសឹក យុទ្ធសាស្ត្រ ការដឹកនាំ និងការប្រើមនុស្ស ។ល។

ដោយហេតុនេះហើយ ទើបបានជាកេរ្ដិ៍របស់គាត់ល្បីសុះសាយមិនចេះរីងស្ងួន និងមនុស្សជាជំនាន់ក្រោយៗមកទៀត បានយកទស្សនៈ គំនិត និងពាក្យសម្តីជាច្រើនរបស់គាត់មកសិក្សាបន្ថែមជាចំណេះដឹង។

ការផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះផងដែរ យើងនឹងលើកយកទស្សនៈរបស់ ខុងមិញ (ជូកឺលៀង) ១០ ឃ្លា មកចែកជូនដល់ប្រិយមិត្តអ្នកអាន៖

១. «ចាញ់ហើយ នៅតែមិនជ្រួលច្របល់ ទទួលរងនូវការប្រមាថហើយ ក៏នៅតែត្រជាក់ដូចទឹក មនុស្សបែបនេះ ទើបគួរឱ្យខ្លាច» ។

ការផ្សាយពាណិជ្ជកម្ម

២. «ធ្វើឱ្យកម្លាំងយើងកាន់តែខ្លាំង ទើបគេគោរពដល់យើង» ។

៣. «ចូលបម្រើរាជការ គឺដើម្បីបម្រើព្រះមហាក្សត្រ និងរាស្ត្រ មិនមែនដើម្បីបម្រើបក្សពួកនិយមទេ» ។

ការផ្សាយពាណិជ្ជកម្ម

៤. «អ្វីដែលខ្ញុំធ្វើ គឺខ្ញុំបានធ្វើអស់ហើយ នៅរង់ចាំតែព្រហ្មលិខិតប៉ុណ្ណោះ» ៕

៥. «បើមិនអាចរកម្ចាស់ល្អឱ្យខ្លួនឯងបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់ឱ្យខ្លួនឯង» ។

ការផ្សាយពាណិជ្ជកម្ម

៦. «ចោរក្បត់ គឺមិនអាចលើកលែងបាន រាជវង្សត្រូវតែលើកស្ទួយ» ។

៧. «ម្ចាស់ឆ្លាត ត្រូវពឹងលើប្រជារាស្ត្រ​ តែក៏មិនអាចយករាស្ត្រ​ធ្វើជាបន្ទុកដែរ ព្រោះថាមិនត្រឹមតែនាំទុក្ខដល់រាស្ត្រ​ទេ ក៏នាំទុក្ខដល់ខ្លួនឯងថែមទៀត» ។

ការផ្សាយពាណិជ្ជកម្ម

៨. «រាល់កិច្ចការធំទាំងឡាយ ត្រូវពឹងលើឱកាស» ។

៩. «កិច្ចការធំទាំងម្បាលម៉ាន គឺសុទ្ធតែចាប់ផ្តើមនៅពេលដែលយើងទាល់ច្រកទាំងអស់» ។

ការផ្សាយពាណិជ្ជកម្ម

១០. «ឆាប់ចាកចេញពីកន្លែងដែលគ្រោះថ្នាក់ ទើបជាមធ្យោបាយដែលល្អបំផុត» ។

ការផ្សាយពាណិជ្ជកម្ម