
ទទួលទានទឹកផ្លែប៉ោមជារៀងរាល់ព្រឹក នឹងជួយផ្លាស់ប្ដូររាងកាយ ត្រឹមតែរយៈពេល ៧ ថ្ងៃ
ទឹកផ្លែប៉ោមត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈសុខភាពមួយដែលមានអត្ថប្រយោជន៍រាប់មិនអស់។ ប្រសិនបើអ្នកផឹកទឹកផ្លែប៉ោមជាទៀងទាត់នៅពេលព្រឹក ត្រឹមតែ ១ សប្តាហ៍ក្រោយ អ្នកនឹងឃើញការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ចំពោះសុខភាពរបស់អ្នក។ ទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះ មានផ្ទុកសារធាតុ polyphenols និង flavonoids ជាមួយនឹងឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក ប្រឆាំងនឹងប្រតិកម្ម និងប្រឆាំងនឹងការរលាក។ ទឹកផ្លែប៉ោមក៏ជួយដល់សុខភាពបេះដូង កាត់បន្ថយរោគសញ្ញានៃជំងឺហឺត និងជួយសម្រកទម្ងន់ផងដែរ។ ១. ជួយឱ្យបេះដូងមានសុខភាពល្អ ទឹកផ្លែប៉ោមមានផ្ទុកសារធាតុ polyphenols និង flavonoids ដែលមានប្រសិទ្ធភាពប្រឆាំងនឹងប្រតិកម្ម និងប្រឆាំងនឹងការរលាកបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់នេះ ថែមទាំងជួយទ្រទ្រង់សុខភាពបេះដូង កាត់បន្ថយរោគសញ្ញានៃជំងឺហឺត ជំនួយក្នុងការសម្រកទម្ងន់។…











