តើអ្នកណាដែលនៅពីក្រោយភាពជោគជ័យរបស់ វណ្ណដា ដល់សព្វថ្ងៃនេះ?

New Copy
ការផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងរ៉េប លោក វណ្ណដា មានសន្ទុះកើនឡើងនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំក្នុង និងក្រៅប្រទេស។ លោក វណ្ណដា មិនត្រឹមតែឆក់បានបេះដូងអ្នកគាំទ្រខ្មែរប៉ុណ្ណោះទេ លោកថែមទាំងឆក់បានបេះដូងអ្នកគាំទ្រជនជាតុថៃស្ទើរតែពេញផ្ទៃប្រទេស ជាពិសេសក៏មានតារាៗជនជាតិថៃ ជាហ្វេនរបស់លោកវណ្ណដាថែមទៀតផង។

341399724_538267541577530_4063993463778440114_n
រូបភាពដំណាង

យ៉ាងណាមិញ តារាចម្រៀងរ៉េប វ័យ ២៦ ឆ្នាំរូបនេះ​ ក៏ទទួលបានការចេញទៅសម្ដែងនៅក្រៅប្រទេសជាញឹកញាប់ ជាពិសេសគឺ នៅក្នុងប្រទេសថៃ ជាមួយនឹងភាពជោគជ័យលើវិស័យចម្រៀងរ៉េប និង Hip Hop លោក វណ្ណដា ក៏ទួលបានការចុះកុងត្រាជាទូសុឆន្ទៈឱ្យក្រុមហ៊ុនធំៗជាច្រើននៅក្នុងស្រុកខ្មែរផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែឃើញភាពជោគជ័យធំៗប៉ុន្មានឆ្នាំចុងក្រោយនេះជាបន្តបន្ទាប់ តើអ្នកណាជាអ្នកដែលនៅពីក្រោយ ភាពជោគជ័យរបស់តារាចម្រៀងវ័យក្មេងរូបនេះ?

340387660_776077713748144_4305324467855603994_n
រូបភាពដំណាង

ជាការពិត រាល់ភាពជោគជ័យ និងភាពល្បីល្បាញរបស់បុគ្គលម្នាក់ៗ គឺសុទ្ធតែមានអ្នកចាំជួយជម្រុញ និងជ្រោមជ្រែងពីក្រោយ។ ក្រៅតែពីចំណេះ ជំនាញ និងសមត្ថភាពដែលមានតាំងពីកំណើតមក និងកម្លាំងកាយ កម្លាំងចិត្ត ការប្ដេជ្ញាចិត្តយ៉ាងខ្លាំងរបស់លោក វណ្ណដា នោះគឺ កញ្ញា ឡូរ៉ា ម៉ម ដែលជាម្ចាស់ផលិតកម្ម បារមី ដែលជាអ្នកចាំជួយជម្រុញ និងដឹកនាំឱ្យលោក វណ្ណដា ឈានដល់ចំណុចកំពូលដល់សព្វថ្ងៃនេះ។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា លោកវណ្ណ ដា បានចូលប្រឡូកក្នុងសង្គមសិល្បៈ ចាប់តាំងពីឆ្នាំ ២០១៤ ប៉ុន្តែលោកមិនសូវជាសកម្មប៉ុន្មានទេ។ រហូតឈានដល់ឆ្នាំ ២០១៦ ទើបរូបលោកចូលប្រឡូកស៊ុប បញ្ចេញសកម្មភាពខ្លាំង រហូតដល់ពេលបច្ចុប្បន្ននេះ។ រហូតដល់ឆ្នាំ ២០១៩ វណ្ណដា ក៏បានចុះកុងត្រាជាមួយនឹងផលិតកម្ម បារមី របស់កញ្ញា ឡូរ៉ា ម៉ម។ ក្រោយៗមក លោកក៏ទទួលបានពាន និងឱកាសជា Brand Ambassador ឱ្យក្រុមហ៊ុនៗជាច្រើន ជាបន្តបន្ទាប់។

74218589_537407500168416_5259562469021450240_o
រូបភាពដំណាង
128892299_3582815011806877_1184748865112338223_n
រូបភាពដំណាង

ព្រោះតែ វណ្ណដា ខ្លាំង មានសមត្ថភាព ឬព្រោះតែមាន ឡូរ៉ា ម៉ម ដែលជាម្ចាស់ផលិតកម្ម បារមី ចាំជួយជម្រុញពីក្រោយ?

ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មនុស្សដែលមានសមត្ថភាពខ្លាំងពូកែ មិនខ្វះទេ អ្នកដែលចាំជួយជ្រោមជ្រែង ទំនុកបម្រុងពីក្រោយ គេចូលចិត្តមនុស្សដែលខ្លាំងពូកែ មនុស្សដែលមានឆន្ទៈពុះពារទៅមុខ ដូចពាក្យគេថា “ខ្លួនយើងខ្លាំងជាមុនសិន ទើបមានគេជួយរុញច្រាន” ប៉ុន្តែ ប្រសិនបើខ្លួនយើងមិនខ្លាំង ខ្លួនយើងមិនខំប្រឹងបង្ហាញ បញ្ចេញនូវសមត្ថភាពខ្លួនឯងទេ ក៏គ្មានអ្នកណាគេ ចង់ចូលមកជួយយើងដែរ។

242699136_4413461995408837_539420253580798192_n
រូបភាពដំណាង
342539382_908548557047261_538523891027862192_n
រូបភាពដំណាង

យ៉ាងណាមិញ ដូចជាលោក វណ្ណដា កំពូលតារាវ័យក្មេង ដែលរូបលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាពខ្លាំងពូកែ ក៏មានឆន្ទៈពុះពារទៅមុខ ដែលអាចនិយាយបានថា ជាតារាដែលមានគុណភាព ផ្គួបផ្សំជាមួយនឹងលោកបានជួបម្ចាស់ដែលត្រូវ ដែលអាចជួយសម្រួលផ្លូវ បើកត្រួសត្រាយផ្លូវ និងរួមដំណើរទៅជាមួយគ្នា ទើបអាចបោះជំហានមួយទៅកាន់ពិភពលោកដ៏ធំធេង។ ដូចពាក្យស្លោកមួយឃ្លាបានណពោលថា ” ចង់ដើរបានលឿន ដើរទៅម្នាក់ឯង តែបើចង់ដើរទៅបានឆ្ងាយ ត្រូវដើរមានគ្នា “​ ទាំងកំពូលតារារ៉េប និងផលិតកម្ម បារមី គឺកំពុងតែពួតដៃគ្នាបោះជំហាន នាំយកភាពល្បីល្បាញទៅកាន់ពិភពលោក ឱ្យកាន់តែស្គាល់ប្រទេសកម្ពុជា នេះគឺជាមោទកភាពមួយដែលកម្ពុជាមានតារាជំនាន់ក្រោយ ធ្វើឱ្យកម្ពុជាកាន់តែរីកសុះសាយល្បីរន្ទឺផ្នែកសិល្បៈសម័យថ្មី។

ការផ្សាយពាណិជ្ជកម្ម
1629098371_0af8c21f45868d30e25e
រូបភាពដំណាង
342061924_1185924838776882_1651958510863524836_n
រូបភាពដំណាង

ប្រវត្តិរូបសង្ខេបរបស់លោក វណ្ណដា!

វណ្ណដាមានឈ្មោះពេញថា ៖ ម៉ាន់ វណ្ណដា រូបលោកកើតនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧។ វណ្ណដាមានស្រុកកំណើតនៅខេត្តព្រះសីហនុ រស់នៅក្នុងគ្រួសារអ្នកក្រីក្រមួយ ដែលឪពុកម្តាយរបស់គាត់ប្រកបមុខរបរលក់។ លោកវណ្ណដាក្រៅពីជួយការងារឪពុកម្តាយរបស់គាត់ គាត់បានទៅធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់។ កាលនៅរៀនវណ្ណដាមានបំណងចង់ក្លាយជាអ្នកចម្រៀង ក៏ប៉ុន្តែមានការសើចចំអកពីមិត្តរួមថ្នាក់ព្រមទាំងគ្រូបង្រៀនផងដែរ ក៏ប៉ុន្តែលោកវណ្ណដាមិនដែលបោះបង់ក្តីស្រមៃរបស់គាត់ចោលឡើយ៕

ការផ្សាយពាណិជ្ជកម្ម
341769019_678168340745742_6421336901314491374_n
រូបភាពដំណាង
341787544_558693916246013_6711368159127110582_n
រូបភាពដំណាង
341912833_777131910467948_7042596245387395565_n
រូបភាពដំណាង
341840407_928430924975277_8271121287281979650_n
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម