ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dfdf
សង្គម

ហេតុអ្វីអ្នកមិនត្រូវថើបមាត់ទារក? នេះផលប៉ះពាល់ដល់អាយុជីវិត និងវិធីការពារ!

ទារក​គឺ​មាន​ភាព​ទន់ខ្សោយ ងាយ​នឹង​ទទួល​ការ​ចម្លង​រោគ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​តាម​រយៈ​ផ្លូវ​ដង្ហើម។ តាម​រយៈ​ការ​រៀបរាប់​ខាង​ក្រោម យើង​នឹង​បង្ហាញ​មូលហេតុ​ស៊ីជម្រៅ និង​អ្វី​ដែល​អ្នក​គួរ​តែ​ជៀសវាង ពាក់ព័ន្ធ​នឹង​ការ​ថើប​មាត់​ទារក។ ជា​ការ​ពិត​ទារក​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ​ជាង​នរណា​ទាំង​អស់ ដូច្នេះ​អ្នក​ជា​ម្តាយឪពុក​ត្រូវ​តែ​រក្សា​ពួក​គេ​ឲ្យ​បាន​ដិតដល់​ជាទីបំផុត​នៅ​ពេល​ដែល​ទើប​កើត ឬ​កំឡុង​ពេល​មួយ​សប្តាហ៍​ដំបូង។ នៅ​ពេល​ណា​ដែល​ទារក​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​វីរុស ឬ​បាក់តេរី​ណាមួយ នោះ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ភ្លាមៗ​នៅ​ពេល​នោះ។ ដូច្នេះ​ហើយ​ដើម្បី​ការពារ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ល្អ​មុន​នឹង​ទៅ​ចាប់​កាន់ ឬ​ព​ទារក​នោះ ព្រោះ​ដៃ​របស់​យើង​ជា​ប្រភព​ផ្ទុក​មេរោគ​រាប់​ពាន់។ លើស​ពី​នេះ​ទៀត​សូម្បី​តែ​មុខ​របស់​យើង​ក៏​មាន​ផ្ទុក​នូវ​មេរោគ​រាប់​មិន​អស់​ដែល​មិន​ឃើញ​ផង​ដែរ អ៊ីចឹង​នៅ​ពេល​យក​ទៅ​បបោស​ឬ​ថើប​ថ្ពាល់ និង​មាត់​របស់​ទារក វា​មិន​ខុស​ពី​ការ​ចម្លង​មេរោគ​ទៅ​លើ​ស្បែក​របស់​ពួក​គេ​ទេ។ ការ​ថើប​មាត់​ទារក​ដែល​ទើប​កើត អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ៖ ទារក​ដែល​ទើប​នឹង​កើត​ងាយ​ឆ្លង​ជំងឺ HSV-1 ​ដែល​មាន​ឈ្មោះ​ពេញ​ថា​វីរុស Herpes Simplex Virus លឿន​បំផុត។ នៅ​ពេល​ពួក​គេ​ឆ្លង​ជំងឺ​នេះ នឹង​បណ្តាល​ឲ្យ​ពួក​គេ​មាន​ដំបៅ​ជុំវិញ​មាត់​និង​បបូរ​មាត់…

3
សុខភាព

ម៉ាក់ៗឆ្ងល់មែនទេថា ហេតុអ្វីកូនតូចញុំាច្រើនដែរ តែបែរជាមិនឡើងគីឡូ នៅតែស្គម?

កុមារជាច្រើនញុំាច្រើនណាស់ ប៉ុន្តែនៅតែស្គមមិនឡើងទម្ងន់ទាល់តែសោះ។ វាជារឿងមិនធម្មតា ដែលឪពុកម្តាយត្រូវសង្កេតមើលដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័ស។ ឪពុកម្តាយជាច្រើនតែងតែត្អូញត្អែរថា កូនៗរបស់ពួកគេទទួលទានបានយ៉ាងល្អ ប៉ុន្តែទម្ងន់របស់ពួកគេមិនមានភាពប្រសើរឡើងទេ។ វេជ្ជបណ្ឌិតង្វៀនមិញឌឹក មកពីមន្ទីរពេទ្យបារាំងវៀតណាម (ហាណូយ) បានចែករំលែកបញ្ហាដែលធ្វើឱ្យការឡើងទម្ងន់របស់កូនតូចឡើងយឺត។ ១. ញុំាច្រើន ប៉ុន្តែមិនគ្រប់គ្រាន់ កុមារដែលមានអាយុមួយឆ្នាំក្នុងមួយពេល ៗ ត្រូវការញ៉ាំបបរមួយចាន អាហារ ៤ ពេលក្នុងមួយថ្ងៃ និងទឹកដោះគោ ៥០០ មីលីលីត្រ។ ប្រសិនបើកូនរបស់អ្នកញ៉ាំតែ ២/៣ ចាន ២-៣ អាហារ / ថ្ងៃ គឺវាមិនទាន់គ្រប់គ្រាន់ទេ។ ២.…

30
ទស្សនៈ

កុំញឹកពេក! មូលហេតុចម្បងទាំង៩ចំណុចដែលអ្នកគួរកាត់បន្ថយឬបញ្ឈប់ការបរិភោគមីកំប៉ុងចាប់ពីពេលនេះតទៅ

មីកំប៉ុងគឺជាអាហារសម្រន់ដែលមនុស្សទូទៅនិយមបរិភោគ ជាពិេសសយុវវ័យដោយសារវាងាយស្រួលក្នុងការចម្អិននិងមានតម្លៃថោក។ ប្រាកដណាស់ នេះមិនមែនជាលើកទីមួយដែលអ្នកដឹងថាមីកំប៉ុងផ្តល់ផលប៉ះពាល់ប៉ុណ្ណានោះទេ ក៏ប៉ុន្តែគ្រូពេទ្យនិងអ្នកវិទ្យាសាស្រ្តតែងធ្វើការដាស់តឿនជារឿយៗ។ នេះគឺជាមូលហេតុចម្បងទាំង៩ចំណុចដែលអ្នកគួរព្យាយាមកាត់បន្ថយឬបញ្ឈប់ការបរិភោគមីកំប៉ុងចាប់ពីពេលនេះតទៅ៖ ១. ការស្រូបយកសារធាតុចិញ្ចឹម នៅពេលបរិភោគមីកំប៉ុង វាបានចូលទៅក្នុងខ្លួនអ្នករួចបង្អាក់ការស្រូបយកសារធាតុដើម្បីទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាងកាយ។ ២. ជំងឺមហារីក មូលហេតុដែលមីទាំងនោះអាចរក្សាគុណភាពវានៅក្នុងកញ្ចប់បានក្នុងរយៈពេលយូរគឺដោយសារការប្រើប្រាស់ក្រមួននិង Styrofoam។ ការបរិភោគសារធាតុទាំងនោះជាប្រចាំអាចបណ្តាលឱ្យប្រឈមមុខខ្ពស់នឹងជំងឺមហារីក។ ៣. សូដ្យូម មីកំប៉ុងគឺពោរពេញទៅដោយជាតិសូដ្យូមឬអំបិល ដែលការបរិភោគច្រើនអាចនាំឱ្យដាច់សសៃឈាមខួរក្បាល គាំងបេះដូង ខូចគ្រលៀននិងជំងឺលើសឈាម។ ៤. ប៉ះពាល់ដល់ប្រព័ន្ធមេតាបូលីស នៅពេលប្រព័ន្ធមេតាបូលីសក្នុងរាងកាយចុះខ្សោយ អ្នកអាចនឹងងាយប្រឈមនឹងជំងឺផ្សេងៗ។ ៥. គ្មានសារធាតុចិញ្ចឹម ពិតណាស់ថាមីកំប៉ុងមានរសជាតិឆ្ងាញ់ ក៏ប៉ុន្តែវាគ្មានសារធាតុចិញ្ចឹមនោះទេ មានតែនាំជំងឺមកថែម។ ៦. សម្បូរទៅដោយប៊ីចេង…

33
ទស្សនៈ

មិននឹកស្មានថារឿងក្លែមដែលខ្វះមិនបានមួយនេះមានអត្ថប្រយោជន៍ដល់សុខភាពច្រើនដល់ថ្នាក់នេះសោះ

គេតែងនិយមពិសារសណ្តែកដីលីងជាគ្រឿងក្លែមជាមួយនឹងប៊ីយៀរនៅពេលមានការជួបជុំគ្នាម្តងៗ ក៏ប៉ុន្តែអ្នកដែលដឹងទេថាសណ្តែកដីលីងផ្តល់អត្ថប្រយោជន៍ដល់សុខភាពត្រង់ចំណុចណាខ្លះ? ១. សុខភាពបេះដូង សណ្តែកដីអាចជំនួយដល់សុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតជាតិកូឡេស្តូរ៉ុល។ វាបានចូលទៅបញ្ឈប់ឈាមកកនិងកាត់បន្ថយការប្រឈមមុខនឹងជំងឺគាំងបេះដូងឬដាច់សសៃឈាមខួរក្បាល។ ២. សម្រកទម្ងន់ សណ្តែកដីអាចនាំឱ្យអ្នកឆាប់ឆ្អែតហើយមានជាតិកាឡូរីទាប។ ការសិក្សាបានឱ្យដឹងថា អ្នកដែលបរិភោគសណ្តែកដីជាប្រចាំមិនត្រឹមតែមិនឡើងគីឡូនោះទេ ថែមទាំងអាចសម្រកទម្ងន់បានថែមទៀតផង។ ៣. អាយុវែង ការសិក្សាមួយទៀតក៏បានឱ្យដឹងដែរថា អ្នកដែលពិសារសណ្តែកដីអាចមានភាគរយរស់បានយូរជាងអ្នកដែលមិនពិសារសណ្តែកដី។ ៤. មិនឡើងជាតិស្ករ ការបរិភោគសណ្តែកដីលីងមិននាំឱ្យឡើងជាតិស្ករនោះទេ ថែមទាំងអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមទៀតផង។ ៥. ការពារពីជំងឺមហារីក ការសិក្សាថ្មីៗនេះបានឱ្យដឹងថា មនុស្សចាស់ដែលតែងពិសារសណ្តែកដីលីងអាចជួយកាត់បន្ថយនូវការរីករាលដាលនៃជំងឺមហារីកក្រពះម្យ៉ាងហៅថា “gastric non cardia adenocarcinoma”៕ ប្រភព៖ បរទេស រូបភាព៖ Google…

29
ទស្សនៈ

ស្រីៗគ្នាយើងគួរយល់ដឹង! មកស្គាល់បន្លែនិងផ្លែឈើដែលជាឱសថទិព្វក្នុងការកាត់បន្ថយភាពឈឺចុកចាប់ពេលមករដូវ

ស្ត្រីៗគ្នាយើងទាំងឡាយ ជាទូទៅនឹងជួបប្រទះការឈឺចុកចាប់ដោយធម្មជាតិមួយតាមរយៈការមករដូវមួយខែម្តង។​ ក្រៅពីការស្អំទឹកក្តៅ ឬទឹកកក ឬទ្រាំទាំភាពងឈឺចាប់ អ្នកក៏អាចកាត់បន្ថយភាពឈឺចាប់នេះបានតាមរយៈរបបអាហារដែលអ្នកបរិភោគបានដែរ។​ ខាងក្រោមនេះជាបន្លែនិងផ្លែឈើដែលអាចកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ៖ ១.​ ផ្លែចេក ផ្លែចេកមានសារជាតិហ្វាយប័រ (Fiber) ច្រើន ធ្វើឱ្យយើងងាយស្រួលក្នុងការធ្វើចលនា។ វាជួយកាត់បន្ថយការឈឺពោះ និងឱ្យអ្នកលែងមានអារម្មណ៍ចុកចាប់បានច្រើន។ វាក៏មានសារជាតិម៉ាញ៉េស្យូម ដែលសម្រួលការកន្ត្រាក់នៃផ្ទៃកស្បូន។ ២. ផ្លែក្រូច ផ្លែក្រូចគឺជាប្រភពនៃវីតាមីន C។​ វាក៏មានសារជាតិចិញ្ចឹមដូចទឹកដោះគោដែរ ដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីនD។ ៣.​ ផ្លែក្រូចឆ្មារលឿង ​ ផ្លែក្រូចឆ្មារលឿងក៏សម្បូរទៅដោយវីតាមីនC ច្រើនដែរ ដែលជួយស្រូបជាតិដែកពីអាហារដែលយើងបរិភោគ…

Dragon 0000389
សុខភាព

ញ៉ាំ​ពុទ្រាក្រហមជំនួយសុខភាព ជួយឱ្យ​ក្មេង​ជា​ងវ័យ ប៉ុន្តែ​មនុស្ស​ ៤ ​ក្រុម​នេះ​មិន​គួរទទួលទានដាច់ខាត

ផ្លែ​ពុទ្រា​ក្រហម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​ដ៏​មាន​ជីវជាតិ​បំផុត​ ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាព ដែលជារឿយៗត្រូវបានគេមើលរំលង។ ពុទ្រា​ក្រហម គឺជាគ្រឿងផ្សំដ៏មានតម្លៃនៅក្នុងឱសថបុរាណចិន ហើយអាចប្រើប្រាស់ជាគ្រឿងផ្សំក្នុងការចម្អិនអាហារ ធ្វើតែ និងបង្អែម។ នៅក្នុងឱសថទំនើប ពុទ្រា​ក្រហម ក៏ត្រូវបានគេចាត់ទុកថាជាអាហារសម្បូរសារធាតុចិញ្ចឹមផងដែរ ព្រោះវាផ្ទុកសារធាតុសកម្មដែលមានសុខភាពល្អជាច្រើនដូចជា phenolics, flavonoids, triterpenic acid, vitamin C និង polysaccharides ។ ជាងនេះទៅទៀត ផ្លែប៉ោមក្រហមក៏មានផ្ទុកនូវវីតាមីន សារធាតុរ៉ែ និងជាតិសរសៃខ្ពស់ផងដែរ ដែលជួយពង្រឹងភាពស៊ាំ និងប្រឆាំងនឹងជំងឺជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពុទ្រា​ក្រហម អាចនាំឱ្យមានផលប៉ះពាល់ដល់សុខភាពចំពោះក្រុមមនុស្ស…

Dragon 0000392
សុខភាព

អាហារទិព្វ! អត្ថប្រយោជន៍​ទាំង ១០ ​មិន​នឹក​ស្មាន​ដល់​របស់មើមឈូក ដែល​អ្នកជំនាញដាក់ឈ្មោះ​ថា​ “​ថ្នាំ​សុខភាព​”

ក្រៅពីត្រូវបានគេស្គាល់ថាជាគ្រឿងផ្សំនៅក្នុងមុខម្ហូបបែបអាស៊ីជាច្រើន មើមឈូកក៏ល្បីឈ្មោះជា “ឱសថសុខភាព” ផងដែរ ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលងឡើយ។ ១. គ្រប់គ្រងទម្ងន់ យោងតាមអ្នកជំនាញបានឲ្យដឹងថា ដោយសារតែមើមឈូកមានផ្ទុកនូវជាតិសរសៃច្រើន នៅពេលដែលទទួលទាន វានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយហេតុនេះជួយការពារការញ៉ាំច្រើនពេក និងមានអារម្មណ៍ថាឃ្លាននៅអាហារពេលថ្ងៃ។ ជាមួយគ្នានេះ របបអាហារសម្បូរជាតិសរសៃអាចជួយរំខានដល់ការស្រូបយកសារធាតុចិញ្ចឹម។ ដូច្នេះ​មើម​ឈូក​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​សម្រាប់អ្នកចង់សម្រក​ទម្ងន់។ ២. មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ជាតិសរសៃនៅក្នុងមើមឈូកមានសមត្ថភាពបង្កើនបរិមាណ និងល្បឿននៃចលនាអាហារក្នុងពោះវៀន ដោយហេតុនេះជួយកាត់បន្ថយពេលវេលានៃការប្រមូលផ្តុំសារធាតុពុលនៅក្នុងខ្លួន។ ក្រៅពីនេះ វាក៏ធ្វើការដើម្បីគ្រប់គ្រងចលនាពោះវៀនដើម្បីបន្ទន់លាមក។ ជាតិសរសៃរលាយត្រូវបានបង្ហាញថាកាត់បន្ថយកូឡេស្តេរ៉ុល និងកំណត់ហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ អាហារ​សម្បូរ​ជាតិ​សរសៃ​ជួយ​បន្ថយ​ការ​រំលាយ​អាហារ​ក្នុង​ពោះវៀន ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ស្ថិតស្ថេរ ។ ៣. កែលម្អសុខភាពស្បែក អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាស្រាវជ្រាវទៅលើសារធាតុ polyphenols…

Tyyt
ប្លែកៗ

មិន​ទាន់​សាក​អាច​សាកល្បង​បាន! ដាក់​ចំណិត​ក្រូចឆ្មារ​ក្បែរ​ខ្នើយ​គេង អាច​នាំ​ប្រយោជន៍​ធំ ៥ នេះ

ក្រូចឆ្មារ​តាម​ពិត​ទៅ​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​រាងកាយ​មនុស្ស​យើង ជា​ពិសេស​ប្រសិន​អ្នក​អាច​យក​វា​មក​ដាក់​ក្បែរ​ក្បាល​ដំណេក កំឡុង​ពេល​អ្នក​គេង​ទៀត​នោះ វា​នឹង​កាន់​តែ​នាំ​ប្រយោជន៍​ធំ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ការ​សិក្សា​បង្ហាញ​ថា គ្រាន់​តែ​ស្រូប​ក្លិន​ក្រូចឆ្មារ​នៅ​ពេល​យប់ ក៏​អាច​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​មួយ​ចំនួន ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​អាច​គេង​លក់​ស្កប់ស្កល់​ផង​ដែរ។ ៤) ផ្ដោត​អារម្មណ៍​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ក្រូច​ឆ្មា​មាន​ក្លិន​ក្រអូប​បែប​ធម្មជាតិ ដែល​ជួយ​ឲ្យ​យើង​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​សិក្សា​ឬ​អ្នក​បម្រើ​ការ​មួយ​ចំនួន និយម​ដាក់​ក្រូចឆ្មារ​នៅ​លើ​តុ​របស់​ពួក​គេ។ ក្លិន​ក្រអូប​នេះ​សោត អាច​ជួយ​ពង្រឹង​ឲ្យ​ខួរក្បាល​អ្នក​គិត​បាន​ល្អ និង​ដំណើរការ​លើ​ការងារ​អ្វី​មួយ​បាន​ល្អ​ជាង​មុន​ផង​ដែរ។ ៣) ពង្រឹង​ការ​ចងចាំ ក្រូចឆ្មារ ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ក្រោក​ពី​គេង​ផង​ដែរ ហើយ​វា​ជួយ​ឲ្យ​យើង​គិត​បាន​រហ័ស និង​មាន​ការ​ចងចាំ​ប្រសើរ​ជាង​មុន។ ហេតុ​នេះ​ហើយ​ទើប​និស្សិត​មួយ​ចំនួន និយម​ហិត​ក្រូចឆ្មារ​មុន​ការ​ប្រលង ព្រោះ​វា​ផ្តល់​ប្រយោជន៍​ដែល​លើស​ពី​ការ​រំពឹង​ទុក។ ២) សម្អាត​ខ្យល់…

Ytty
ប្លែកៗ

អ្នក​ខ្លះ​ថា​អាក្រក់​មើល តែ​អត់​ដឹង តាមពិត​ផ្នែក​ទាំង​ ៣ លើ​ដង​ខ្លួន​ស្ត្រី បើ​ដុះ​ក្រាស់ឃ្មឹក​គឺ​ជា​សញ្ញា​អាយុ​វែង​ទៅ​វិញ​ទេ

ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ខាង​ក្រោម​នេះ​ ដុះ​ក្រាស់ឃ្មឹក​ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា នាង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នានា​ទាប ដែល​នាំ​ឲ្យ​នាង​អាច​រស់នៅ​ដោយ​មានសុខភាពល្អ ​អាយុ​វែងតទៅមុខ៖ ៣) សក់​ក្រាស់ មនុស្ស​ស្រី​ដែល​មាន​សក់​ក្រាស់​ ជា​មនុស្ស​មាន​សុខភាព​ល្អ។ សក់​ក្រាស់​មើល​ទៅ​ឃើញ​ក្មេង​ជាង​វ័យ ហើយ​តាម​ទស្សនៈ​វេជ្ជសាស្រ្ត​គេ​និយាយ​ថា ជា​សញ្ញា​បង្ហាញ​ច្បាស់ តម្រង​នោម​និង​ចរន្ត​ឈាម​គឺ​នៅ​ល្អណាស់។ ជា​ទូទៅ​នៅ​ពេល​ខ្សោយ​តម្រង​នោម វា​មិន​អាច​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ទេ នាំ​ឲ្យ​ស្ទះ​ឈាម បណ្តាល​ឲ្យ​សក់​ជ្រុះ ដូច្នេះ​បើ​សក់​របស់​អ្នក​នៅ​ក្រាស់​ល្អ ខ្មៅ​រលើបរលោង មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​រស់នៅ​យូរ​ឆ្នាំ​ទៅមុខ​ទៀត។ ២) រោម​ចិញ្ចើម​ក្រាស់ រោម​ចិញ្ចើម​ក្រាស់ ក៏​ជា​សញ្ញា​បង្ហាញ​ច្បាស់​ផង​ដែរ ថា​រាងកាយ​របស់​អ្នក​នៅ​ពោរពេញ​ដោយ​សុខភាព​ល្អ ព្រោះ​ចរន្ត​ឈាម​នៅ​រត់​ស្រួល ហើយ​មាន​តុល្យភាព​ខាង​ក្នុង​រាងកាយ មិន​ងាយ​មានជំងឺផ្សេងៗមកបៀតបៀនឡើយ។ ១)…

Uyu
ប្លែកៗ

កម្រ​មាន​អ្នក​ដឹង! សំបក​ក្រូច​លាយ​យ៉ាអួរ​ ធ្វើ​តាម ៣ របៀប​នេះ​ជួយ​កម្ចាត់​មុន ស្បែក​មុខ​ភ្លឺ​ស្អាត

សំបក​ក្រូច​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ ហើយ​យើង​ងាយ​ស្រួល​ប្រមូល​វា​មក​ប្រើប្រាស់ និង​មិន​ទាមទារ​ការ​ចំណាយ​ច្រើន​ឡើយ។ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​សម្រស់​របស់​អ្នក​ឲ្យ​កាន់​តែ​ស្រស់​ស្អាត បើ​អ្នក​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ ៣ របៀប​ខាង​ក្រោម៖ ៣) ព្យាបាល​មុខ​មុន សំបក​ក្រូច​មាន​សមត្ថភាព​ក្នុង​ការ​ជម្រុះ​កោសិកា​ងាប់ និង​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​អាច​ព្យាបាល​មុខ​មុន ផ្តល់​ឲ្យ​ស្បែក​ភ្លឺ​ចែងចាំង​ថែម​ទៀត​ផង។ លើស​ពី​នេះ​វា​ក៏​អាច​បំបាត់​ស្លាក​ស្នាម​ដែល​ជាប់​នៅ​លើ​ស្បែក ដែល​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ។ វិធី​ធ្វើ គឺ​អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​មក​លាង​ជាមួយ​អំបិល ដើម្បី​កម្ចាត់​មេរោគ​ផ្សេងៗ​ជាប់​នៅ​លើ​នោះ ហើយ​ដាក់​សំបក​ក្រូច​លាយ​ចូល​ជាមួយ​យ៉ាអួរ​ ១ ស្លាប​ព្រា​បាយ ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់ និង​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ ហើយ​កូរ​ចូល​គ្នា​ឲ្យ​សព្វ។ បន្ទាប់​មក​យក​ល្បាយ​ដែល​យើង​បាន​លាយ​នោះ មក​លាប​លើ​ផ្ទៃ​មុខ ហើយ​ទុក​ចោល​មួយ​ម៉ោង សឹម​លាង​ដោយ​ប្រើប្រាស់​ទឹក​ត្រជាក់​ធម្មតា​ជា​ការ​ស្រេច។ ២) ប្រៀប​ដូច​របាំង​ពង្រឹង​ស្បែក​មុខ…

Rtrt
ប្លែកៗ

កុំ​គិត​ថា​មិន​អី! បើ​ឧស្សាហ៍​ជួប​អាការៈ​ ៣ នេះ​ញឹកញាប់ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​សង្កេត​ឃើញ​ថា​រាងកាយ​អ្នក​ឧស្សាហ៍​ចេញ​រោគ​សញ្ញា​សុខភាព ៣ នៅ​ខាង​ក្រោម​នេះ​ជា​ប្រចាំ មិន​ថា​អ្នក​ជួប​តែ ១ រោគ​សញ្ញា​ឬ​ទាំង ៣ គួរ​តែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់៖ ៣) ក្អក​យូរ​មិន​ងាយ​បាត់ ការ​កើត​ជំងឺ​ក្អក​ញឹកញាប់ យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ចូរ​សង្កេត​មើល​ខ្លួន​ឯង បើ​ឧស្សាហ៍​តឹងទ្រូង ពិបាក​ដក​ដង្ហើម ហើយ​ពេល​ក្អក​ម្តងៗ​ព្យាបាល​មិន​ងាយ​ជា រួច​ងាយ​នឹង​លប់​មក​វិញ វា​អាច​ទាក់ទង​ដល់​បញ្ហា​សួត ដែល​អ្នក​ត្រូវ​តែ​ប្រញាប់​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ។ ២) អ្នក​ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល​កម្រិត​ស្រាល អ្នក​ឧស្សាហ៍​វិល​មុខ​ញឹកញាប់ ហើយ​មួយ​រយៈ​ពេល​ខ្លី​ក៏​បាត់​ទៅ​វិញ វា​អាច​ទាក់ទង​នឹង​ការ​ឡើង​ចុះ​សម្ពាធ​ឈាម​ខ្លាំង។ ប្រសិន​អ្នក​ទម្លាប់​មាន​អាការៈ​វិល​មុខ​រយៈ​ពេល ៣០ នាទី ហើយ​បាត់​ទៅ​វិញ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លេច​ចេញ​មក​វិញ​ទៀត​នោះ វា​កំពុង​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​ជំងឺ​បេះដូង…

Rttr
ប្លែកៗ

ក្តៅ​ខ្លួន​ផ្ដាសាយ​ល្មមៗ​បាត់​ដូច​គេ​បេះ ដោយ​អ្នក​គ្រាន់​តែ​ទទួល​ទាន​អាហារ​ទាំង ៦ នេះ

នៅ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន ក៏​ដូច​ជា​ផ្តាសាយ យើង​ពិត​ជា​ពិបាក​នៅ​ខ្លាំង​ណាស់ ព្រោះ​រាងកាយ​ស្រពឹកស្រពន់ អស់​កម្លាំង ដែល​ពិបាក​ក្នុង​ការ​បម្រើ​ការងារ​ ឬ​ធ្វើ​អ្វី​មួយ​ខ្លាំង​ណាស់។ ជា​ពិសេស​ក្នុង​រដូវ​កាល​កូវីដ​បែប​នេះ​ផង រោគ​សញ្ញា​ល្មមៗ​គឺ​ភ័យ​លើ​ខ្លួន​ឯង ហើយ​ព្យាយាម​ចង់​ឲ្យ​វា​បាត់​ឲ្យ​បាន​លឿន។ ក្រៅ​ពី​ការ​ទទួល​ទាន​ថ្នាំ ប្រសិន​អ្នក​ចង់​បន្ថែម​ប្រសិទ្ធភាព​ចង់​ឲ្យ​ជំងឺ​ក្តៅ​ខ្លួន ផ្តាសាយ​បាត់​ទៅ​លឿន អ្នក​គួរ​បន្ថែម​របប​អាហារ​ទាំង ៦ ខាង​ក្រោម​នេះ៖ ៦) ចេក ចេក​វា​ងាយ​ស្រួល​ទំពា ហើយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ក៏​ដូច​ជា​ពោរពេញ​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា​ ប៉ូតាស្យូម ម៉ង់កាណែស ម៉ាញេសូម និង​វីតាមីន C/B6 ជា​ដើម។ វា​ក៏​ជួយ​បង្កើន​កោសិកា​ឈាម បង្កើន​ភាព​សុាំ ពង្រឹង​ភាព​ធន់ ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ​លឿន​ផង​ដែរ។…