
អត្ថបទQuotes! អ្នកណាក៏ចង់បានមនុស្សល្អ មកធ្វើជាគូដែរ តែសម្រាប់មនុស្សដែលគេមិនស្រឡាញ់យើង ទោះយើងល្អប៉ុនណា ក៏គេមិនអាចទទួលយកយើងបានដែរ
មនុស្សយើងម្នាក់ៗ តែងតែប្រាថ្នាចង់បានមនុស្សល្អ ត្រឹមត្រូវ និងស្រឡាញ់ខ្លួនយើងស្មោះពិតប្រាកដ មកធ្វើជាគូអនាគត ដើម្បីចាប់ដៃគ្នា សាងជីវិតតទៅមុខជាមួយនឹងគ្នា។ ប៉ុន្តែសម្រាប់មនុស្សដែលគេមិនបានមានចិត្តស្រឡាញ់យើង គេមិនដែលគិតថាស្រឡាញ់យើង ឬគេមិនអាចនឹងស្រឡាញ់យើង ទោះយើងល្អប៉ុនណា យើងស្រឡាញ់គេខ្លាំងកម្រិតណា យើងលះបង់ដើម្បីគេច្រើនប៉ុនណា ក៏គេនៅតែមិនអាចទទួលយកយើងបានដដែល គេអាចមើលឃើញ គេបានទទួលដឹងពីសេចក្ដីល្អ និងការស្រឡាញ់ដែលយើងមានចំពោះគេ តែគេនៅតែមិនអាចទទួលយកយើងបានឡើយ ព្រោះតែនៅក្នុងចិត្តរបស់គេ គេមិនបានស្រឡាញ់យើង រឹតតែមិនអាចស្រឡាញ់យើងបាន ព្រោះតែគេមានមនុស្សដែលគេស្រឡាញ់រួចហើយ ឬយើងមិនមែនជាប្រភេទមនុស្សដែលគេប្រាថ្នាចង់បាន។ ស្នេហា មិនអាចបង្ខំ ឬទាមទារឱ្យនរណាម្នាក់ មកស្រឡាញ់យើងបាននោះទេ បើចិត្តគេមិនមានយើង បើចិត្តគេមិនបានស្រឡាញ់យើង ឬយើងមិនបានស្ថិតនៅក្នុងជម្រើសរបស់គេ យ៉ាងច្រើនយើងអាចទទួលបានត្រឹមតែការអាណិតពីគេតែប៉ុណ្ណោះ ទោះយើងលះបង់ទាំងជីវិតរបស់យើងដើម្បីគេយ៉ាងណា…











