
មនុស្សប្រុសកាន់តែជោគជ័យ កាន់តែមានបាន កាន់តែសម្លឹងរកមើលមនុស្សស្រី ៤ ប្រភេទនេះ
ចំណង់ចំណូលចិត្តរបស់មនុស្សប្រុសទៅលើគូស្រករ ឬការជ្រើសរើសនារីណាម្នាក់មកធ្វើជាគូជីវិត គឺមានភាពខុសប្លែកគ្នា ដោយផ្អែកទៅតាមកម្រិតនៃការយល់ដឹង និងចំណូលចិត្ត។ ដោយឡែកបើតាមការស្រាវជ្រាវ ភាគច្រើននៃបុរសដែលមានទ្រព្យសម្បត្តិច្រើន និងជាមនុស្សដែលជោគជ័យ គឺពួកគេរមែងសម្លឹងចង់បាននារី ៤ ប្រភេទនេះ៖ ៤) មនុស្សស្រីដែលពោរពេញដោយទំនុកចិត្ត នារីខ្លះសម្រស់មិនសូវបាននោះទេ តែភាពមានជំនឿជឿជាក់និងទំនុកចិត្តលើខ្លួនឯង គឺជាភាពលេចធ្លោដ៏ទាក់ទាញ យកឈ្នះអស់បេះដូងបុរសជាច្រើន ជាពិសេសគឺបុរសដែលជោគជ័យហ្នឹងតែម្តង។ ៣) មនុស្សស្រីឯករាជ្យ ស្រ្តីដែលមានការរស់នៅបែបឯករាជ្យភាគច្រើនគឺរមែងទទួលបានការឲ្យតម្លៃខ្ពស់ពីបុរស ដែលវាខុសពីនារីដែលខ្ជិលច្រអូស ហើយពឹងផ្អែកលើបន្ទុកគ្រួសារ ឬនរណាម្នាក់ នោះគឺបុរសមិនសូវជាចូលចិត្តប៉ុន្មានទេ។ បុរសជោគជ័យគេមានទំនោរទៅលើនារីដែលអាចមើលថែខ្លួនឯង ឯករាជ្យលើការគិតលើការសម្រេចចិត្តដោយខ្លួនឯង ដែលនាំឲ្យពួកនាងហាក់មានតម្លៃជាខ្លាំងក្នុងក្រសែភ្នែករបស់បុរស។ ២) អត្តចរិតល្អ វាជារឿងទូទៅហើយ តែក៏ជឿថា…











