
មនុស្សស្រីដែលមានចរិតទាំង៤នេះ សាំញុំា និងគួរឱ្យធុញទ្រាន់ណាស់ គ្មានអ្នកណាចង់នៅក្បែរឡើយ
ចរិតទាំង៤របស់មនុស្សស្រីនេះហើយ ដែលធ្វើឱ្យមនុស្សប្រុស ឬមនុស្សដែលនៅក្បែរខ្លួននាង ធុញទ្រាន់នឹងនាងជាខ្លាំង និងមិនចង់នៅក្បែរនាងទាល់តែសោះ។ ១. គិតច្រើនពេក គិតច្រើន អាចជារឿងមួយដែលមនុស្សមួយចំនួនត្រូវតែគិត អាចថា មកពីស្ថានភាពជីវិត ឬការរស់នៅរបស់គាត់មានបញ្ហាស្មុគស្មាញ តែយ៉ាងណាមិញ ក៏មានមនុស្សខ្លះ គិតច្រើនហួសហេតុ គិតរហូតដល់ថ្នាក់ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនថែមទៀតផង។ ទម្លាប់នៃការគិតអវិជ្ជមាន និងចាក់ស្មុគពេក វាមិនមែនជារឿងល្អនោះឡើយ។ ២. ចាំតែទើស និងចាប់កំហុស នរណាម្នាក់ក៏មានកំហុសដែរ ហើយការប្រាប់ពីកំហុសរបស់មនុស្សណាម្នាក់គឺជារឿងដែលល្អ តែយ៉ាងណាមិញ មនុស្សខ្លះចាំតែទើស ចាប់ថ្នាក់ ចាប់កំហុសស ស្ដីបន្ទោសដល់អ្នកដទៃ រហូតដល់ថ្នាក់ មិនដែលមើលឃើញពីកំហុសរបស់ខ្លួនឯងឡើយ។…











