
ចំចំណុចស្រីៗ! ចំនូលចិត្តពណ៌ក្រចក បង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈយ៉ាងច្បាស់!
បច្ចុប្បន្ននេះ ការលាបថ្នាំក្រចកបានក្លាយទៅជាចំណែកមួយដ៏សំខាន់ ក្នុងការជួយលើកសោភ័ណភាពម្រាមដៃរបស់ស្ត្រី ។ ពណ៌ថ្នាំក្រចក ដែលស្ត្រីម្នាក់ៗជ្រើសរើសលាបនោះ មានអត្ថន័យដូចការទស្សន៍ទាយខាងក្រោម។ ១. ពណ៌ ស៊ីជម្ពូ អាចបង្ហាញថា ជាស្ត្រីមានសមត្ថភាពពូកែខាងតាំងចិត្តម៉ឺងម៉ាត់ល្អ មានភាពព្យាយាមនិងអត់ធន់យ៉ាងប្រសើរ ។ ជាមនុស្សដែលមានបំណងផ្តោតធ្វើអ្វីមួយហើយ តែងតែព្យាយាមធ្វើវារហូតដល់ចប់ចុងចប់ដើម ទោះបីជាត្រូវពុះពារឧបសគ្គច្រើនយ៉ាងណាក៏ដោយ ។ មនុស្សនេះមិនចេះរាថយទេ សូម្បីតែមួយជំហាន ។ ជាមនុស្សមានចិត្តមេត្តាសន្តោសប្រណី ចិត្តល្អចេះជួយសង្គ្រោះអ្នកដទៃ ទើបក្លាយទៅ ជាមនុស្សសំណព្វចិត្តក្នុងចំណោមមិត្តភក្តិ ។ ក៏ប៉ុន្តែតោងចាំទុកថាចិត្តល្អរបស់អ្នកប្រយ័ត្ននាំទុក្ខមកឱ្យ ខ្លួនឯងវិញនៅថ្ងៃក្រោយ ។ ២. ពណ៌ ក្រហម…











