
អ្នកណាខ្លះបែបនេះ! ព្រោះតែភាពឯកា ទើបចេះតែចង់មានអ្នកនៅក្បែរ តែពេលមានអ្នកនៅក្បែរ អារម្មណ៍រឹតតែឯកា
ព្រោះតែភាពឯកា ទើបខ្ញុំចេះតែចង់មានស្នេហា ចង់មានអ្នកនៅក្បែរ ចង់មានអ្នកកំដរ ចង់មានអ្នកលួងលោម ព្រោះខ្ញុំគិតថា ការដែលនៅម្នាក់ឯង ខ្ញុំពិតជាហេលហាលខ្លាំង ខ្ញុំពិតជាឯកាណាស់ ខ្ញុំគិតថា កាលបើមានមនុស្សម្នាក់នៅក្បែរ ខ្ញុំប្រាកដជាមានគេនៅកំដរ ទៅណាមកណាជាគ្នា ញាំអីជាមួយគ្នា តែអ្វីៗមិនដូចដែលខ្ញុំគិត និងចង់បានឡើយ នៅម្នាក់ឯងខ្ញុំឯកា តែការដែលខ្ញុំមានមនុស្សនៅក្បែរ ខ្ញុំរឹតតែឯកាជាងមុនទៅទៀត នេះក៏ព្រោះតែជ្រើសមនុស្សខុស។ មនុស្សដែលនៅក្បែរខ្ញុំកន្លងមក មិនត្រឹមតែធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឯកាទេ តែគេរឹតតែធ្វើឱ្យខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ ឈឺចាប់ មានគេខ្ញុំរឹតតែស្មុគស្មាញខ្លាំងទៅវិញ គេមិនមែនចូលមកធ្វើជាដៃគូកំដរខ្ញុំ ឬមនុស្សជួយជាគំនិតល្អៗដល់ខ្ញុំទេ គេចូលមកដើម្បីសាងតែបញ្ហា ចូលមករកតែរឿងឈ្លោះទាស់ទែងឱ្យខ្ញុំទៅវិញ។ មកដល់ពេលនេះទើបខ្ញុំដឹងថា ការដែលខ្ញុំនៅម្នាក់ឯង ខ្ញុំមានអារម្មណ៍ថាឯកា…











