
ជ្រើសរើសទៀនមួយ ដើម្បីបំភ្លឺជីវិតអ្នកឲ្យដើរចំផ្លូវត្រូវ មុនថ្ងៃចូលឆ្នាំខ្មែរមកដល់
តាមរយៈទៀនដែលកំពុងបំភ្លឺឡើងទាំង ៥ ផ្សេងពីគ្នា ក៏សម្គាល់បញ្ហាបុគ្គលនីមួយៗផងដែរ។ Knongsrok តម្រូវឲ្យបងប្អូនធ្វើការជ្រើសយកមួយ ដើម្បីផ្ទៀងផ្ទាត់ចម្លើយខាងក្រោម តើត្រូវធ្វើអ្វី ដើរផ្លូវណា មុនថ្ងៃចូលឆ្នាំខ្មែរមកដល់ ហើយអ្នកអាចមានស្នាមញញឹម សម្រាកលំហែកាយដោយគ្មានទុក្ខសោកនៅចន្លោះថ្ងៃឈប់សម្រាកខាងមុខ? ទៀនបំភ្លឺទី ១ អ្នកកំពុងចន្លោះប្រហោងនូវភាពជឿទុកចិត្តទាំងលើខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ដើម្បីឲ្យគ្រប់យ៉ាងត្រលប់មករកភាពល្អប្រសើរវិញ អ្នកត្រូវដាស់អារម្មណ៍ខ្លួនឯង កុំឲ្យទន់ខ្សោយ កុំឲ្យឆាប់ខ្លាច ហើយត្រូវរឹងមាំឡើងនៅពេលប៉ុន្មានថ្ងៃបន្ទាប់នេះ។ ទៀនបំភ្លឺទី ២ អ្នកប្រហែលកំពុងមានការសោកសៅនឹងអ្វីដែលខ្លួនមាន គិតថាមានប៉ុណ្ណេះមិនគ្រប់ សឹងតែពេលខ្លះជិតដល់ចំណុច ១០ ហើយក៏មិនទាន់ស្កប់នោះដែរ។ ក្តីសុខពិតប្រាកដរបស់មនុស្សក្នុងលោកយើងនេះ មិនមែនស្ថិតនៅត្រង់ទ្រព្យ ស្ថិតនៅត្រង់របស់ដែលអ្នកកំពុងមាននោះទេ តែគឺត្រង់ចិត្ត…











