
កុំលេងសើចនឹងជីវិត! ហាមផ្ដាច់មិនត្រូវធ្វើរឿង ៣ នេះ មុនពេលងូតទឹក
ទម្លាប់មិនល្អមួយចំនួន ដែលអ្នកបានធ្វើ ឬបានកើតឡើងមុនពេលងូតទឹក សុទ្ធតែជាសញ្ញាដែលអាចនាំឲ្យអ្នកជួបគ្រោះថ្នាក់ដល់ជីវិត ហើយមួយពព្រិចភ្នែកវាអាចឆក់យកជីវិតអ្នកបាន។ ជាពិសេសសម្រាប់មនុស្សដែលមានសុខភាពខ្សោយ និងរាងចំណាស់ត្រូវតែបញ្ចៀសទម្លាប់ទាំង ៣ ខាងក្រោម៖ ៣) ទើបតែឈប់ហាត់ប្រាណភ្លាមៗ យោងតាមអ្នកជំនាញសុខភាពបានឲ្យដឹងថា កំឡុងពេលហាត់ប្រាណ យើងរមែងបញ្ចេញសកម្មភាពខ្លាំង ដែលនាំឲ្យដំណើរការចរន្តឈាម វាធ្វើការទៅលឿនដូចគ្នា។ នៅពេលនេះប្រសិនអ្នក ទើបតែហាត់ប្រាណហើយ រួចទៅងូតទឹក នោះរន្ធញើសនឹងបើក ដែលនាំឲ្យឈាមនឹងច្រាលទៅផ្ទៃខាងលើ អាចបណ្តាលឲ្យគាំងបេះដូង ឬខួរក្បាលខ្វះអុកស៊ីហ្សែន នាំឲ្យអ្នកដួលសន្លប់មួយរំពេច។ ចំពោះករណីងូតទឹកក្រោយការហាត់ប្រាណហើយភ្លាមនេះ មិនថាតែអ្នកងូតទឹកត្រជាក់ ឬទឹកក្តៅនោះទេ គឺសុទ្ធតែប៉ះពាល់ដូចគ្នា។ បែបនេះល្អបំផុតគួរតែទុករាងកាយឲ្យសម្រាករយៈពេល ១ ម៉ោងសិនក្រោយហាត់ប្រាណ សឹមធ្វើការងូតទឹក។…











