៥ចំណុច! ដែលអ្នកពុំចាំបាច់ត្រូវប្រើពាក្យសុំទោស ចំពោះនរណាម្នាក់នោះឡើយ ព្រោះអ្នកមិនបានខុសទេ

5
ការផ្សាយពាណិជ្ជកម្ម

មានពេលខ្លះ ស្ថិតនៅក្នុងស្ថានភាពខ្លះ ជាមួយនឹងមនុស្សខ្លះ ការសម្រេចចិត្តរបស់យើង វាជាសិទ្ធិរបស់យើង ដូច្នេះ វាក៏មិនត្រូវការប្រើពាក្យថា សុំទោស ទៅកាន់នរណាម្នាក់នោះឡើយ។

0b5ff033b63c16bcd70fb2403ad07ce8

ការផ្សាយពាណិជ្ជកម្ម

១​. ការចេះដាក់ខ្លួន

មនុស្សចិត្តល្អ តែងតែដឹងពីរបៀបក្នុងការដាក់តម្រូវការផ្ទាល់ខ្លួនជាមុនសិន។ នេះត្រូវបានគេចាត់ទុកថាជារឿងដែលអស្ចារ្យ និងខ្ពង់ខ្ពស់ គឺជាស្នូលនៃសីលធម៌ល្អហើយ។ ប៉ុន្តែពេលខ្លះ ភាពថ្លៃថ្នូរច្រើនពេក នឹងនាំឱ្យយើងភ្លេចអំពីតម្រូវការ និងការចង់បានរបស់យើង។ នេះមិនមែនជារឿងដែលល្អទេ ដូច្នេះសូមចាំថា សេចក្តីសប្បុរស និងការយកចិត្តទុកដាក់ រវាងអ្នក និងមនុស្សជុំវិញខ្លួន គឺមិនអាចទៅរួចទេ បើវាជាការខំប្រឹងតែម្ខាងនោះ។

ការផ្សាយពាណិជ្ជកម្ម

42ad09e98fcb7d4e35f415ffa17cdfbf

២. គ្មានការអនុញ្ញាត

ការផ្សាយពាណិជ្ជកម្ម

នេះមានន័យ ថាអ្នកដាក់សេចក្តីប៉ងប្រាថ្នារបស់អ្នកដទៃ ជាជាងតម្រូវការរបស់ខ្លួនឯង។ មានពេលខ្លះ ដែលអ្នកស្នើសុំការយល់ព្រមពីអ្នកដទៃ ហើយភ្លេចធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ ហើយមិនធ្វើបាប ឬជះផលប៉ះពាល់ដល់នរណាម្នាក់ទេ នោះអ្នកមានសិទ្ធិធ្វើវា ដើម្បីតម្រូវនូវសេចក្ដីសុខរបស់ខ្លួនឯង។

Dff6b131bc14b71b4ab7e54fa12d97dd

ការផ្សាយពាណិជ្ជកម្ម

៣. បញ្ចេញគំនិតរបស់អ្នក

អ្នកមិនគួរលាក់បាំងនូវចំណុចខ្វះខាត ឬទស្សនៈល្អៗរបស់អ្នក ដែលមានបំណងើ្អចំពោះអ្នកដទៃ​ ដោយគ្រាន់តែខ្លាចធ្វើឱ្យអ្នកដទៃតូចចិត្តឡើយ។ ប្រសិនបើអ្នកជឿលើអ្វីមួយហើយនោះ ចូរនិយាយពីគំនិតរបស់អ្នកដោយស្ងប់ស្ងាត់ និងដោយការគោរពចំពោះគេ គឺមិនមានអ្វីខុសនោះទេ។

ការផ្សាយពាណិជ្ជកម្ម

F537fd55cc461d3852286e92bd225562

៤. បដិសេធការស្នើសុំរបស់អ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះ មិត្តភក្តិចង់អញ្ជើញអ្នកចេញក្រៅ ប៉ុន្តែអ្នកមិនចង់ទៅ ឬនៅកន្លែងធ្វើការមានការងារថែមម៉ោងច្រើន។ នៅក្នុងស្ថានភាព ទាំងអស់នេះអ្នកអាចបដិសេធការចេញក្រៅជាមួយពួកគេបាន ព្រោះវាជាភារកិច្ចការងារ និងទំនួលខុសត្រូវ ដូច្នេះ វាមិនទាស់ខុសទេ កុំព្រោះតែខ្លាចគេខឹង ឬអន់ចិត្ត បែរជាទុកការងារខ្លួនឯងចោល វាស្មើនឹងអ្នក មិនមានទំនួលខុសត្រូវ។

A7f2e6f2361fd83e97e98c47d60978e2

ការផ្សាយពាណិជ្ជកម្ម

៥. ចង់បានសេរីភាព

សេរីភាពគឺជារឿងសំខាន់បំផុតក្នុងជីវិត ប៉ុន្តែនេះមិនមានន័យថា អ្នកមិនចូលចិត្ត ឬមិនគោរពមនុស្សជុំវិញខ្លួនទេ។ មិនមានហេតុផលអ្វី ដែលអ្នកត្រូវនិយាយពាក្យថា សុំទោសឡើយ បើអ្នកគ្រាន់តែចង់ឱ្យខ្លួនឯងមានសេរីភាព ក្នុងការធ្វើអ្វីដែលអ្នកពេញចិត្តនោះ។ ជ្រើសរើសជីវិតដែលអ្នកចង់បាន ហើយមិនរស់នៅតាមការចង់បានរបស់អ្នកដទៃ កុំព្យាយាមផ្គាប់តម្រូវចិត្តនរណាម្នាក់ជ្រុលហួសហេតុ រហូតធ្វើឱ្យបាត់បង់ភាពជាខ្លួនឯងឱ្យសោះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម