ច្បាស់ៗ! ខែកំណើត បញ្ជាក់ពីចរិតលក្ខណៈរបស់អ្នក

7
ការផ្សាយពាណិជ្ជកម្ម

តើអ្នកកើតក្នុងខែណាដែរ? ខែកំណើតរបស់អ្នក ពិតជាអាចបញ្ជាក់ពីចរិតលក្ខនៈរបស់មនុស្សម្នាក់បានយ៉ាងច្បាស់។

ការផ្សាយពាណិជ្ជកម្ម

១. ខែមករា

មនុស្សដែលកើតក្នុងខែមករា គឺជាមនុស្សដែលបុគ្គលិកលក្ខណៈកក់ក្តៅ ប្រៀបដូចព្រះអាទិត្យរះពេលព្រឹកព្រលឹមអ៊ីចឹង។ អ្នកមានភាពរួសរាយរាក់ទាក់ ស្វាហាប់ តែងតែស្ថិតក្នុងស្ថានភាពនឹងន មត់ចត់ ប្រុងប្រយ័ត្នជានិច្ច។ អ្នកក៏ជាមនុស្សដែលឆាប់ខឹង ហើយជារឿយៗធ្វើសកម្មភាពដោយឯកឯង។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយអារម្មណ៍មិនល្អ អ្នកគួរតែហាត់ប្រាណ ឬធ្វើសមាធិដើម្បីធ្វើឱ្យបុគ្គលិកលក្ខណៈរបស់អ្នកត្រជាក់។

ការផ្សាយពាណិជ្ជកម្ម

២. ខែកុម្ភៈ

អ្នកចូលចិត្តបញ្ហាប្រឈម ហើយចូលចិត្តភាពឯករាជ្យ។ មនុស្សមួយចំនួនដែលមិនយល់ នឹងគិតថាអ្នកពិតជាស្ងប់ស្ងាត់ និងគ្មានភាពស្មោះត្រង់ ប៉ុន្តែតាមពិត អ្នកគ្រាន់តែត្រូវការពេលវេលា និងកន្លែងទំនេរសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ អ្នកចូលចិត្តនៅម្នាក់ឯង ច្រើនជាងការជួបជុំមនុស្សច្រើន ព្រោះអ្នកត្រូវការពេលដើម្បីគិតពីខ្លួនឯងឱ្យកាន់តែច្រើនជាងនេះ។

ការផ្សាយពាណិជ្ជកម្ម

៣. ខែមីនា

អ្នកចូលចិត្តរៀបចំផែនការអនាគត និងមានរបៀបរៀបរយល្អ។ ជារឿយៗ អ្នកកំណត់គោលដៅសម្រាប់ខ្លួនឯង ដែលងាយស្រួលក្នុងការខិតខំ និងសម្រេចឱ្យបាន។ ប៉ុន្តែត្រូវយកចិត្តទុកដាក់ ពេលខ្លះគោលដៅរបស់អ្នកមិនមានភាពប្រាកដនិយមទេ ព្រោះអ្នកមានក្តីស្រមៃច្រើនពេក។

ការផ្សាយពាណិជ្ជកម្ម

5cf0c478a3fc9acedcf5c50749b8435f

៤. ខែមេសា

ការផ្សាយពាណិជ្ជកម្ម

អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ ចិត្តល្អ ចេះអភ័យទោសដល់អ្នកដទៃ អ្នកក៏ចូលចិត្តការច្នៃប្រតិដ្ឋ អ្នកអាចផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកបានយ៉ាងឆាប់រហ័ស។ ពេលខ្លះអ្នកក៏មានអារម្មណ៍មិនល្អ ហើយក៏គិតច្រើន គិតអវិជ្ជមានផងដែរ។

៥. ខែឧសភា

ការផ្សាយពាណិជ្ជកម្ម

អ្នកមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងចូលចិត្តធម្មជាតិ។ អ្នកដឹងពីរបៀបធ្វើឱ្យជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នកមានភាពសាមញ្ញ ស្រស់ស្អាតនៅក្នុងជីវិតប្រចាំថ្ងៃ។ អ្នកមានសេចក្តីសុខ រីករាយ មានជីវិតពោរពេញដោយភាពសុទិដ្ឋិនិយម។

៦. ខែមិថុនា

ការផ្សាយពាណិជ្ជកម្ម

អ្នកគឺជាមនុស្សដែលចូលចិត្តសង្គម ចូលចិត្តសកម្មភាពសហគមន៍ និងជាមនុស្សក្រៅផ្លូវការ។ អ្នកចូលចិត្តអ្វីដែលជាធម្មជាតិ មិនបង្ខំឡើយតែងតែគិតពីការរស់នៅឱ្យអស់ពីសមត្ថភាពសម្រាប់បច្ចុប្បន្ន។

168add21a023183bb7523347630e90e5

៧. ខែកក្កដា

ភាពរីករាយបំផុតរបស់អ្នក គឺនៅក្នុងអ្វីដែលអ្នកធ្វើ មិនមែនជាអ្វីដែលអ្នកគិតនោះទេ។ អ្នករស់នៅក្នុងការពេញចិត្តនៃសកម្មភាព ធ្វើតិចតែនិយាយច្រើន។ អ្នកក៏សកម្មខ្លាំងចង់ដឹងចង់ឃើញ រស់រវើក និងរីករាយ។

៨. ខែសីហា

អ្នកជាមនុស្សនិយាយត្រង់ៗ មិនថាអ្នកនិយាយអ្វីក៏ដោយ តែងតែគិតថាអ្នកត្រូវរីករាយជាមួយរាល់ពេលនៃជីវិត។ ការនិយាយត្រង់ គឺជាគុណធម៌ដ៏មានតម្លៃរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនយល់ពីអារម្មណ៍អ្នកដទៃ អ្នកអាចធ្វើឱ្យអ្នកដទៃឈឺចាប់។

៩. ខែកញ្ញា

អ្នកគឺជាមនុស្សម្នាក់ដែលដឹងពីរបៀបធ្វើឱ្យមានតុល្យភាព រវាងការដើរលេងជាមួយមិត្តភក្តិ និងចំណាយពេលតែម្នាក់ឯង។ មានពេលខ្លះ ដែលអ្នកចង់បាន ហើយត្រូវការនៅម្នាក់ឯង ដើម្បីកែប្រែខ្លួនឯង និងគំនិតរបស់អ្នកផងដែរ។ អ្នកគឺជាមនុស្សដែលមានជំនាញខ្ពស់ក្នុងការរៀបចំពេលវេលា និងកាលវិភាគ។

77e503cc19a920742f688d7860f69a21

១០. ខែតុលា

អ្នកជាមនុស្សពូកែគិតច្រើន ពូកែខ្មាសអៀន ស្ងាត់ស្ងៀម ជាមនុស្សចូលចិត្តនៅតែម្នាក់ឯង អ្នកតែងតែគិតដោយប្រយ័ត្នប្រយែង ប៉ុន្តែកម្រនិយាយចេញណាស់ មិត្តភក្តិជាច្រើនគិតថាអ្នកគ្រាន់តែចង់លេងម្នាក់ឯងតែប៉ុណ្ណោះ។

១១. ខែវិច្ឆិកា

អ្នកមានទំនោរឯករាជ្យក្នុងការគិត និងសកម្មភាពចូលចិត្តធ្វើការតែម្នាក់ឯង។ អ្នកផ្តោតអារម្មណ៍ខ្ពស់ និងមានទំនួលខុសត្រូវខ្ពស់ និងចូលចិត្តបង្កើតគំនិតថ្មីៗ ដែលចេញមកគឺខុសប្លែកពីគេ។

១២. ខែធ្នូ

អ្នកគឺជាបុគ្គលគោលនៅក្នុងគ្រួសារ។ អ្នកចូលចិត្តអារម្មណ៍កក់ក្ដៅ និងសន្តិភាពនៅពេលដែលអ្នកនៅជាមួយគ្រួសាររបស់អ្នក។ វាគឺដើម្បីធានានូវអារម្មណ៍សុវត្ថិភាពនេះ ដែលអ្នកលេងតែជាមួយមិត្តភក្តិជិតស្និទ្ធមួយចំនួនតូចប៉ុណ្ណោះ។ អ្នកពិតជាមានភាពខ្មាសអៀនច្រើន និងចូលចិត្តភាពល្អឥតខ្ចោះ៕

ប្រភព ៖ iOne / Knongsrok

ការផ្សាយពាណិជ្ជកម្ម