លក្ខណៈសម្បត្តិទាំង៥យ៉ាងរបស់ភរិយា តែប្រហែលជាមានមនុស្សស្រីមិនច្រើនទេដែលអាចធ្វើបាន

Web Copy
ការផ្សាយពាណិជ្ជកម្ម

នេះជាលក្ខណៈ ៥ យ៉ាងរបស់ស្ត្រី ដើម្បីជួយប្តីឱ្យរីកចម្រើន និងបង្កើននូវសុភមង្គលក្នុងគ្រួសារ។ ប្រសិនបើបុរសណា បានរៀបការជាមួយនឹងមនុស្សស្រីដែលមាន៥ចំណុចនេះ ពិតជាសំណាងពីអតីតជាតិហើយ។

១. អាចរួមសុខ រួមទុក្ខ លំបាកវេទនាជាមួយប្ដី

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីដែលអាចបន្តរស់នៅជាមួយប្តីរបស់នាង ដោយហ៊ានជម្នះ និងប្រឈមមុខនឹងទុក្ខលំបាក មិនថាជួបទុក្ខ មានបញ្ហាយ៉ាងណា ក៏នាងនៅតែមិនទៅណាចោលអ្នក។ នៅជាមួយប្តីរបស់នាង ដើម្បីចូលរួមជាមួយអ្នកនៅពេលអ្នកបរាជ័យ។ មិនថាស្វាមីក្រ ឬអ្នកមាន ក៏នាងនៅតែបន្តការរួមដំណើរជាមួយស្វាមីដោយមិនស្ដាយក្រោយឡើយ។

118411913_998936597213704_6207178264990257430_n

ការផ្សាយពាណិជ្ជកម្ម

២. ដោះស្រាយទំនាក់ទំនងជាមួយម្តាយក្មេកឱ្យបានល្អ

មិនថាបុរសជោគជ័យប៉ុនណាក៏ដោយ គាត់តែងតែត្រូវនឿយហត់ និងដាក់សម្ពាធពេលប្រឈមមុខនឹងជម្លោះរវាងប្រពន្ធ និងម្តាយ។ ព្រោះពេលប្រឈមមុខនឹងស្ថានភាពបែបនេះ បុរសនោះនឹងស្ថិតក្នុងស្ថានភាពលំបាកដោយមិនដឹងថាត្រូវធ្វើ ឬសម្រេចចិត្តបែបណា។ ប្រសិនបើភរិយាដឹងពីវិធីជួយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងម្តាយក្មេក និងនាង នោះបុរសដែលជាស្វាមី នឹងពេញចិត្តក្នុងការស្តាប់ ហើយមិនមានសម្ពាធ ឬអម្រែកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៣. តែងតែទុកមុខឱ្យស្វាមីជានិច្ច

ភរិយាល្អមិនដែលបង្ហាញគុណវិបត្តិរបស់ស្វាមី ចំពោះអ្នកខាងក្រៅឡើយ។ មិនថាភរិយានៅខាងក្រៅ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងប៉ុនណាទេ ប៉ុន្តែពេលត្រឡប់មកផ្ទះវិញ ពួកគេនៅតែគោរព និង ទុកឱ្យប្តីជាធំ និងរាល់បញ្ហាទាំងឡាយ គឺនាងនៅតែឱ្យប្ដីជាអ្នកសម្រេច។ ហើយពួកគេនឹងថែរក្សាប្តី និងកូនឱ្យបានល្អ។ ប្រភេទស្ត្រីដែលយល់ដឹង និងទុកមុខមាត់ស្វាមី តែងតែធ្វើឱ្យគាត់សប្បាយរីករាយជាខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

118522334_998936673880363_5076510705985450624_n

៤. យល់ពីគោលជំហររបស់ប្ដី និងគំនិតរបស់គាត់

ការផ្សាយពាណិជ្ជកម្ម

មិនមែនស្ត្រីទាំងអស់សុទ្ធតែអាចធ្វើដូចនេះបានទេ។ ស្ត្រីដែលដឹងពីគោលជំហរ និងគំនិតរបស់ដៃគូ គាត់តែងតែមានការគោរព ឱ្យតម្លៃ និងជឿជាក់លើគំនិតរបស់ស្វាមីរបស់គាត់។ អ្វីដែលសំខាន់គឺ គាត់ជាមនុស្សដែលមិនចូលចិត្តជម្លោះ រាល់ពេលមានបញ្ហា គឺគាត់តែងរក្សាភាពស្ងៀុមស្ងាត់ គឺជាការព្យាយាមមិនឱ្យមានជម្លោះឡើយ។

៥. ចេះថែរក្សាផ្ទះ

ការផ្សាយពាណិជ្ជកម្ម

ភរិយាដែលស្រឡាញ់ស្វាមី គោរពស្វាមី គឺជាស្ត្រីពិតប្រាកដ ចេះថែរក្សា និងធ្វើកិច្ចការផ្ទះបានយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ស្ត្រីនេះអាចថែរក្សាគ្រប់ផ្នែកនៃជីវិតគ្រួសារ។ នៅលើលោកនេះ គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។ ប្រសិនបើស្វាមីចង់ឱ្យភរិយាពេញចិត្តគាត់ជានិច្ច គាត់ក៏គួរតែក្លាយជាប្តីល្អផងដែរ៕

118518492_998936703880360_443754463499852618_n

ការផ្សាយពាណិជ្ជកម្ម

118517978_998936603880370_6224925222478814237_n

118602984_998936667213697_6935071301878196846_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព​ ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម