
ប្រសិនបើអ្នកអាចជួបមនុស្សដែលធ្វើរឿង៣យ៉ាងនេះស្រម្រាប់អ្នក សូមកុំភ្លេចគុណពួកគេឱ្យសោះ!
មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈចែករំលែកចំណេះដឹងរបស់ពួកគេ និងណែនាំអ្នកដទៃនោះទេ។ មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈចង្អុលបង្ហាញពីសមត្ថភាព និងចំណុចខ្លាំងដ៏លេចធ្លោរបស់នរណាម្នាក់នោះទេ។ មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈក្នុងការជួយនៅពេលដែលអ្នកជួបការលំបាក ឬ មានទុក្ខលំបាកនោះទេ។ ប្រសិនបើអ្នកជួបនរណាម្នាក់ដែលអាចធ្វើរឿងទាំងបីនេះសម្រាប់អ្នក អ្នកត្រូវតែឱ្យតម្លៃពួកគេ៖ ទីមួយ៖ មនុស្សដែលមានឆន្ទៈណែនាំអ្នក មិនថាអ្នកទើបតែចាប់ផ្តើម ឬ បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំទេ មនុស្សដែលជួយអ្នកដំបូងគេគឺជាអ្នកតម្រង់ផ្លូវអាជីពរបស់អ្នក។ ប្រសិនបើមាននរណាម្នាក់ដែលធ្វើឱ្យអ្នកអាចទុកចិត្តបាន អាចហៅសុំជំនួយនៅពេលអ្នកជួបបញ្ហាបាន មានឆន្ទៈណែនាំ ឬ ចែករំលែកបទពិសោធន៍របស់ពួកគេដោយមិនស្ទាក់ស្ទើរ ចូរឱ្យតម្លៃទៅលើមនុស្សម្នាក់នោះ។ ទីពីរ៖ អ្នកដែលរកឃើញ និងកោតសរសើរទេពកោសល្យរបស់អ្នក “សេះមួយពាន់ម៉ាយ” គឺជាឈ្មោះដែលផ្តល់ឱ្យពូជសេះដ៏ល្អបំផុត និងមានតម្លៃបំផុត ដែលមានកម្លាំង និងការស៊ូទ្រាំពិសេស មានសមត្ថភាពរត់រាប់ពាន់ម៉ាយ ប៉ុន្តែស្រាលដូចរោមសត្វ ដោយមិនបន្សល់ទុកស្នាមជើង។…











