ពិធីសម្ពោធជាផ្លូវការភាពយន្តខ្មែរខ្នាតធំ រឿង សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You

Knongsrok (6)
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ភាពយន្តខ្មែរខ្នាតធំរឿង “សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You” បានធ្វើពិធីសម្ពោធជាផ្លូវការនៅរោងភាពយន្ត Legend Cinema 271 Mega Mall ដែលមានអ្នកចូលរួមរហូតទៅដល់ជិត​១០០០នាក់ និងបានទស្សនាភាពយន្តនេះមុនគេបង្អស់។

Photo_2026 02 12_16 51 55
រូបភាពដំណាង

ភាពយន្តខ្មែរខ្នាតធំរឿង “សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You” ជារឿងរ៉ាវរបស់ក្មេងស្រីដែលមកពីទីក្រុងម្នាក់ និងក្មេងប្រុសដែលរស់នៅជនបទ បានជួបគ្នាដោយចៃដន្យនិងបង្កើតទំនាក់ទំនងមួយដោយមិនបានរំពឹងទុក ក្នុងឆ្នាំចុងក្រោយនៃវិទ្យាល័យ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេត្រូវបានជួបឧបសគ្គនៅពេលដែលក្តីស្រម៉ៃរបស់សោតា ផ្ទុយជាមួយនឹង ភាពស្ទាក់ស្ទើររបស់ វិភូ ក្នុងការដើរតាមក្តីសុបិនរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម
Photo_2026 02 12_16 51 58
រូបភាពដំណាង

សោតា ជាក្មេងស្រីដែលមានក្ដីស្រមៃធំ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្ទុយស្រឡះនៅពេលដែលនាងត្រូវបានបញ្ជូនទៅរៀននៅខេត្តដ៏ស្ងប់ស្ងាត់មួយសម្រាប់ឆ្នាំសិក្សាចុងក្រោយរបស់នាង។​ ពិបាកក្នុងការសម្របខ្លួនជាមួយបរិយាកាសថ្មី​ សោតាមិនសូវមានទំនាក់ទំនងល្អជាមួយអ្នកណាឡើយរហូតដល់នាងបានជួប វិភូ។ វិភូ ជាក្មេងប្រុសម្នាក់ដែលចង់រស់នៅដោយមានសេរី ប៉ុន្តែគេក៏បានចាប់ផ្តើមរកឃើញក្តីស្រម៉ៃរបស់ខ្លួនក្រោយពេលដែលបានជួបជាមួយសោតា ដែលមានបំណងក្នុងការជួយទៅកាន់សហគមន៍របស់ខ្លួន។

Photo_2026 02 12_16 52 02
រូបភាពដំណាង

ទំនាក់ទំនងរបស់ពួកគេទាំងពីរបានចាប់ផ្ដើមរីកលូតលាស់ឡើងបន្តិចម្ដងៗ ប៉ុន្តែនៅពេលដែលឆ្នាំសិក្សាជិតបញ្ចប់ ក្តីសុបិនដែលខុសគ្នា និងដំណើរជិវិតមិនដូចគ្នា បានចាប់ផ្តើមទាញពួកគេទៅកាន់ផ្លូវផ្សេងៗគ្នា។

ការផ្សាយពាណិជ្ជកម្ម

អត្ថន័យរឿងរ៉ាវឆ្លុះបញ្ចាំងទៅលើគំនិត “បើសិន” របស់យុវវ័យគ្រប់គ្នា និងថាតើមនុស្សពីរនាក់អាចនៅជាមួយគ្នាបានបានដែរឬទេ បើទោះបីជាពិភពលោករបស់ពួកគេបានរសាត់ឆ្ងាយពីគ្នាក៏ដោយ។

Photo_2026 02 12_16 52 06
រូបភាពដំណាង

ដឹកនាំរឿងដោយលោក មុនី កាន់ ដារ៉ុង និងផលិតដោយ Tiny Films ដែលជាស្ទូឌីយោខ្មែរថ្មីមួយដែលបង្កើតឡើងក្នុងឆ្នាំ ២០២៣ រឿង “សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You” ឆ្លុះបញ្ចាំងពីចក្ខុវិស័យផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅដែលបង្កើតឡើងដោយបទពិសោធន៍របស់យុវជនកម្ពុជានាពេលបច្ចុប្បន្ន។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកដឹកនាំរឿង លោក ដារ៉ុង ពិពណ៌នាអំពីខ្សែភាពយន្តនេះថាជាការរុករកពេលវេលាដ៏ផុយស្រួយ នៅពេលដែលក្តីស្រម៉ៃរបស់យុវវ័យប៉ះទង្គិចជាមួយនឹងជីវិតពិត និងភាពតានតឹងផ្លូវចិត្តរវាងការដេញតាមក្តីសុបិន្តរបស់មនុស្សម្នាក់ និងការគោរពការសម្រេចចិត្តរបស់មនុស្សម្នាក់ទៀត។ Tiny Films បន្តបេសកកម្មរបស់ខ្លួនក្នុងការនាំយកវិស័យភាពយន្តខ្មែរដែលស្តែងពីតថភាពបច្ចុប្បន្នទៅកាន់ឆាកអន្តរជាតិតាមរយៈសាច់រឿងដែលផ្តោតទៅលើតួអង្គ។

ការផ្សាយពាណិជ្ជកម្ម

ភាពយន្តខ្មែរខ្នាតធំ រឿង “សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You” ចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ទាញយកសំបុត្រទស្សនានៅទីនេះ៖ https://www.legend.com.kh/movies/HO00000149.

ការផ្សាយពាណិជ្ជកម្ម
Photo_2026 02 12_16 52 10
រូបភាពដំណាង
Photo_2026 02 12_16 52 12
រូបភាពដំណាង
Photo_2026 02 12_16 52 18
រូបភាពដំណាង

Official Gala Premiere of “Far Away Close To You”

On February 4, 2026, a new Cambodia featured film “Far Away Close To You” had its Gala Premiere at Legends Cinema 271 Mega Mall. With nearly 1,000 attendees get to watch the movie before its release.

The Cambodian blockbuster film “Far Away Close To You” is the story of a city girl and a country boy who form an unlikely bond in their final year of high school, but their relationship is threatened by her ambition to advance and his reluctance to follow suit.

ការផ្សាយពាណិជ្ជកម្ម

Sota, a smart and ambitious girl from Phnom Penh, is sent to a quiet rural town to finish her final year of high school. Struggling with the slow life, she feels disconnected—until she meets Viphu, a gentle village boy who dreams of uplifting his hometown through education.

Their love grows in quiet moments and shared dreams. But as their final year ends, they must face the distance, choices, and changes that begin to pull them apart.

ការផ្សាយពាណិជ្ជកម្ម

The story is a reflection on the “what ifs” of youth and whether two people can stay close even as their worlds drift apart.

Directed by Mr. Mony Kann Darung and produced by Tiny Films, an emerging Khmer studio founded in 2023, “Far Away Close To You” reflects a deeply personal vision shaped by the experiences of Cambodian youth today. In his director’s statement, Darung describes the film as an exploration of the fragile moment when youthful ambition collides with reality, and the emotional tension between pursuing one’s dreams and honoring one’s roots. Tiny Films continues its mission to bring authentic Khmer stories to the global stage through honest, character-driven storytelling.

“Far Away Close To You” hit theatre on February 12, 2026.
Get your ticket now at https://www.legend.com.kh/movies/HO00000149.

ការផ្សាយពាណិជ្ជកម្ម
↑