ប្រសិនបើអ្នកអាចជួបមនុស្សដែលធ្វើរឿង៣យ៉ាងនេះស្រម្រាប់អ្នក សូមកុំភ្លេចគុណពួកគេឱ្យសោះ!

ប្រសិនបើអ្នកអាចជួបមនុស្សដែលធ្វើរឿង៣យ៉ាងនេះស្រម្រាប់អ្នក សូមកុំភ្លេចគុណពួកគេឱ្យសោះ!
ការផ្សាយពាណិជ្ជកម្ម

មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈចែករំលែកចំណេះដឹងរបស់ពួកគេ និងណែនាំអ្នកដទៃនោះទេ។ មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈចង្អុលបង្ហាញពីសមត្ថភាព និងចំណុចខ្លាំងដ៏លេចធ្លោរបស់នរណាម្នាក់នោះទេ។ មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈក្នុងការជួយនៅពេលដែលអ្នកជួបការលំបាក ឬ មានទុក្ខលំបាកនោះទេ។

ប្រសិនបើអ្នកជួបនរណាម្នាក់ដែលអាចធ្វើរឿងទាំងបីនេះសម្រាប់អ្នក អ្នកត្រូវតែឱ្យតម្លៃពួកគេ៖

ការផ្សាយពាណិជ្ជកម្ម

ទីមួយ៖ មនុស្សដែលមានឆន្ទៈណែនាំអ្នក

មិនថាអ្នកទើបតែចាប់ផ្តើម ឬ បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំទេ មនុស្សដែលជួយអ្នកដំបូងគេគឺជាអ្នកតម្រង់ផ្លូវអាជីពរបស់អ្នក។

ប្រសិនបើមាននរណាម្នាក់ដែលធ្វើឱ្យអ្នកអាចទុកចិត្តបាន អាចហៅសុំជំនួយនៅពេលអ្នកជួបបញ្ហាបាន មានឆន្ទៈណែនាំ ឬ ចែករំលែកបទពិសោធន៍របស់ពួកគេដោយមិនស្ទាក់ស្ទើរ ចូរឱ្យតម្លៃទៅលើមនុស្សម្នាក់នោះ។

ការផ្សាយពាណិជ្ជកម្ម

ទីពីរ៖ អ្នកដែលរកឃើញ និងកោតសរសើរទេពកោសល្យរបស់អ្នក

“សេះមួយពាន់ម៉ាយ” គឺជាឈ្មោះដែលផ្តល់ឱ្យពូជសេះដ៏ល្អបំផុត និងមានតម្លៃបំផុត ដែលមានកម្លាំង និងការស៊ូទ្រាំពិសេស មានសមត្ថភាពរត់រាប់ពាន់ម៉ាយ ប៉ុន្តែស្រាលដូចរោមសត្វ ដោយមិនបន្សល់ទុកស្នាមជើង។

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងអំពីវា។ ដូច្នេះ សេះមួយចំនួននៃពូជនេះវង្វេងដោយគ្មានគោលដៅ ត្រូវបានប្រើជាសេះដឹកទំនិញ ដោយមិនត្រូវបានផ្តល់តួនាទីត្រឹមត្រូវទៅតាមសមត្ថភាពរបស់ពួកវាឡើយ។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ បូ យៀវ គឺជាបុរសម្នាក់ដែលមានចំណង់ចំណូលចិត្ត និងមានចំណេះដឹងអំពីសេះ។ តាមរយៈលក្ខណៈមួយចំនួននៃរូបរាង រចនាសម្ព័ន្ធ ក្បាល កន្ទុយ។ល។ គាត់បានស្គាល់សេះមួយពាន់ម៉ាយបានយ៉ាងងាយស្រួល។ សេះល្អ គួរតែត្រូវបានគេយកប្រើប្រាស់នៅក្នុងជំនាញត្រឹមត្រូវរបស់វា មិនមែនទុកត្រឹមជាសេះដឹកឥវ៉ាន់នោះទេ។

សព្វថ្ងៃនេះ មនុស្សច្រើនតែប្រៀបធៀបមនុស្សមានសមត្ថភាពទៅនឹង “សេះមួយពាន់ម៉ាយ” ។ ព្រោះពេលខ្លះមនុស្សដែលមានទេពកោសល្យច្រើនតែមិនអាចបង្ហាញ ឬ គ្មានឱកាសបង្ហាញពីសមត្ថភាពពីសេសដែលខ្លួនមាន។

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលអាចរកឃើញទេពកោសល្យ និងចំណុចខ្លាំងរបស់អ្នក កោតសរសើរ និងលើកទឹកចិត្តជំនាញរបស់អ្នក និងដោះសោសក្តានុពលរបស់អ្នកគឺ “ប្រៀបបាននឹងអ្នកមានគុណ” របស់អ្នក។ មនុស្សបែបនេះអាចនាំមកនូវសុទិដ្ឋិនិយមដល់អ្នក លើកទឹកចិត្តរបស់អ្នក និងផ្តល់ឱ្យអ្នកនូវកម្លាំងដើម្បីឆ្ពោះទៅមុខ។

Thuong Tet Nhieu Bi Hoi Sao Khong Khao 1 1542
រូបភាពដំណាង

ទីបី៖ ដៃគូស្មោះត្រង់

ក្នុងជីវិត អ្នកអាចមានមិត្តភក្តិជាច្រើន ប៉ុន្តែវាពិបាកក្នុងការបែងចែករវាង “មិត្តភក្តិ” និង “អ្នកស្គាល់គ្នា”។ វាងាយស្រួលក្នុងការផ្លាស់ប្តូរពីមនុស្សចម្លែកទៅជាមិត្តភក្តិជិតស្និទ្ធ ពីអ្នកដែលមិនបានទំនាក់ទំនង ទៅជាមនុស្សដែលអ្នកទុកចិត្ត។ ប៉ុន្តែនៅពេលប្រឈមមុខនឹងការលំបាក ការមានមិត្តភក្តិនៅក្បែរអ្នក ការមាននរណាម្នាក់ដែលសុខចិត្តជួយអ្នកដោយមិនខ្វល់ពីប្រយៅជន៍ គឺជាមិត្តដែលពិតជាពិបាករកបំផុត។

ការផ្សាយពាណិជ្ជកម្ម

ប្រហែលជាថ្ងៃនេះ អ្នកទាំងពីរបានញ៉ាំអាហារជាមួយគ្នា ឬ សូម្បីតែធ្វើដំណើរជាមួយគ្នា… ប៉ុន្តែប្រសិនបើអ្នកប្រឈមមុខនឹងការលំបាកនៅថ្ងៃស្អែក កុំសន្មតថាមនុស្សគ្រប់គ្នានឹងផ្តល់ការគាំទ្រ និងជំនួយដល់អ្នក។

ត្រូវចងចាំថា អ្នកដែលចង់ជួប និង ជួយអ្នកនៅពេលគេដឹងថាអ្នកកំពុងមានបញ្ហា ឬ ជួបការពិបាក នោះហើយទើបជាមិត្តពិត ជាមិត្តស្លាប់រស់ និងជាអ្នកមានគុណដែលពុំងាយរកបានឡើយ។

ប្រសិនបើអ្នកបានជួបមនុស្សបែបនេះ ចូរថែរក្សាគេឱ្យបានល្អ ព្រោះមិនប្រាកដថាមួយជីវិតនេះអ្នកអាចជួបមនុស្សល្អបែបនេះបាន២ដងនោះទេ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម