
ភស្តុតាងវិទ្យាសាស្ត្រអះអាងថា ៖ ការនិយាយកុហកច្រើន ក៏ប៉ះពាល់ដល់សុខភាពរាងកាយដែរ
កុំគិតថា “ការនិយាយកុហកគ្មានបញ្ហាដល់សុខភាព” អ្នកចិត្តសាស្រ្តបានបង្ហើបថា ការកុហកកាន់តែច្រើន វានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ វាបង្កឱ្យរាងកាយរបស់អ្នកកាន់តែចុះខ្សោយ។ ជាការពិតណាស់ មិនថាតិច ឬច្រើននោះទេ តែនៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ច្បាស់ជាត្រូវមានពេលនិយាយកុហកហើយ។ ហើយយើងភាគច្រើនមានគំនិតដូចគ្នានឹងការនិយាយកុហក ដោយមិនធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់ទេ ប៉ុន្តែការពិតអាចផ្ទុយពីនេះ។ ១. មិនមានអ្វីដែលជាការកុហក “គ្មានគ្រោះថ្នាក់” ទេ ដូចដែលបានរៀបរាប់ខាងលើ យើងទាំងអស់គ្នាកំពុងនិយាយកុហក គ្រាន់តែអ្នកខ្លះនិយាយកុហកតិច អ្នកខ្លះទៀតកុហកច្រើន។ សូម្បីតែតាមរយៈស្ថិតិអ្នកចិត្តសាស្រ្ក Fran Walfis ក៏បានបង្ហាញដែរថា “ជនជាតិអាមេរិកជាមធ្យម (មិនថាមនុស្សពេញវ័យ ឬកុមារ) កុហកប្រហែល 11…











