ដឹងហើយថា ការពពោះ បង្កើតកូន វាពិតជាពិបាកស្ទើរស្លាប់ ស្ទើររស់ តែហេតុអ្វីបានជាមនុស្សស្រីនៅតែស្ម័គ្រចិត្តធ្វើរឿងនេះ?

ដឹងហើយថា ការពពោះ បង្កើតកូន វាពិតជាពិបាកស្ទើរស្លាប់ ស្ទើររស់ តែហេតុអ្វីបានជាមនុស្សស្រីនៅតែស្ម័គ្រចិត្តធ្វើរឿងនេះ?
ការផ្សាយពាណិជ្ជកម្ម

បើចម្លើយឆ្លើយថា ព្រោះក្ដីស្រឡាញ់ វាក៏ធំធេង មិនមានអ្វីអាចមកជំនួសបានទៀតនោះឡើយ។ ប៉ុន្តែ វាក៏រឹតតែមានន័យជាងនេះ ក៏ព្រោះតែមនុស្សស្រីម្នាក់ ចង់ឱ្យគ្រួសារកាន់តែពេញលេញ ពោរពេញដោយក្ដីស្រឡាញ់ និងភាពកក់ក្ដៅ ព្រោះជីវិតមនុស្សស្រី នៅពេលដែលមានកូនហើយ នាងក៏រឹតតែទទួលបានការគោរព និងឱ្យតម្លៃពីស្វាមី ព្រមទាំងឪពុកម្ដាយក្មេកថែមទៀតផង។

និយាយចំពោះតែមនុស្សប្រុសដែលឱ្យតម្លៃក្រុមគ្រួសារតែប៉ុណ្ណោះ ដែលដឹងពីទុក្ខលំបាក និងការលះបង់របស់ប្រពន្ធ ថានៅពេលដែលនាងពពោះ ឆ្លងទន្លេ និងមានកូន នាងត្រូវទទួលរងទុក្ខលំបាក ពិបាកទ្រាំខ្លាំងកម្រិតណា តែសម្រាប់មនុស្សប្រុសដែលមិនឱ្យតម្លៃគ្រួសារ គ្មានការស្រឡាញ់ចំពោះប្រពន្ធកូននោះ ទោះមានដល់ចៅទៀត ក៏គេនៅតែមិនចោលគំនិតថោកទាប មារយាទអាក្រក់បានដែរ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី ឱ្យតែប្ដីស្រឡាញ់នាងស្មោះ គោរពនាង ឱ្យតម្លៃនាង និងផ្ដល់ក្ដីសុខ សុភមង្គលឱ្យដល់ក្រុមគ្រួសារ ទោះឱ្យនាងធ្វើការលំបាកយ៉ាងណា ទោះត្រូវលះបង់ទាំងជីវិតទៀតក៏នាងអាចធ្វើបានដែរ ដើម្បីផ្គាប់តម្រូវចិត្តប្ដី បើមិនអ៊ីចឹងទេ ការពពោះ ឆ្លងទន្លេកូនទី១ ដឹងលំបាកហើយ នាងនៅតែព្រមប្រឈមមុខ ហែលឆ្លងទុក្ខនេះម្ដងហើយម្ដងទៀត ពពោះកូនទី២ ទី៣ ទី៤ ឬអាចច្រើនជាងនេះក៏មានដែរ ដើម្បីបំពេញបំណង និងបន្តពូជជូនដល់វង្សត្រកូលប្ដី៕

91113730_2755346281200620_2102493534861918208_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
91415436_2758068390928409_6681477809736515584_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
91495773_2758656554202926_952854377406660608_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម