ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

4
គ្រួសារ

មនុស្សស្រីដែលចាស់ទុំរឿងស្នេហា គឺមិនធ្វើរឿងទាំង ៤ នេះឡើយ-2

នៅក្នុងទំនាក់ទំនងស្នេហា  ជាធម្មតាមនុស្សស្រីតែងតែឆាប់ចាស់ចិត្តចាស់គំនិតជាងមនុស្សប្រុស  មិនថាជាការប្រែប្រួលផ្នែករូបរាងកាយ ឬចិត្តគំនិតឡើយ។ មនុស្សស្រីចាស់ទុំនឹងគិតគ្រប់ជ្រុងជ្រោយអំពីភាពជាក់ស្តែងដែលខ្លួនបានជួប។ មនុស្សស្រីដែលចាស់ទុំម្នាក់ គេដឹងពីវិធីសម្រាប់ទំនាក់ទំនងជាមួយមនុស្សប្រុស  គេដាច់ខាតមិនទៅប៉ះបន្ទាត់ព្រំដែនរបស់មនុស្សប្រុសឡើយ ប្រសិនបើបានប៉ះពាល់ហើយនោះលទ្ធផលគឺរមែងតែងមិនល្អនោះទេ ធ្វើឲ្យមានវិវាទកើតរឿងធំជាមិនខាន។ មនុស្សស្រីចាស់ទុំម្នាក់ គេមិនធ្វើរឿងទាំង៤យ៉ាងនេះចំពោះមនុស្សប្រុសឡើយ ៖ ១.មិនប្រាប់រឿងផ្ទាល់ខ្លួនរបស់អ្នកទាំង២ទៅកាន់អ្នកដទៃ ជាទូទៅ មនុស្សស្រីរាងមាត់ច្រើនជាងមនុស្សប្រុស ឲ្យតែមនុស្សស្រីនៅជាមួយគ្នាតែងនិយាយពីនេះពីនោះ។ មនុស្សស្រីដែលមិនទាន់មានគំនិតចាស់ទុំ គេអាចនឹងយករឿងផ្ទាល់ខ្លួនឬរឿងសំងាត់ដែលមានទំនាក់ទំនងជាមួយមិត្តប្រុសខ្លួនទៅប្រាប់មិត្តភ័ក្រ្តស្រីៗគ្នាឯងឲ្យដឹងគ្រប់គ្នា។ ការធ្វើបែបនេះធ្វើឲ្យបែកធ្លាយរឿងសំងាត់ ឬរឿងផ្ទាល់ខ្លួនរបស់ខាងប្រុស ធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបានគេដឹងរឿងរបស់ខ្លួនទាំងអស់  ព្រោះមនុស្សប្រុសគ្រប់រូបសុទ្ធតែស្រលាញ់មុខមាត់ គេសង្ឃឹមថានៅក្នុងកែវភ្នែករបស់មនុស្សគ្រប់រូប គេគឺជាមនុស្សល្អម្នាក់ តែមិនមែនដឹងរឿងផ្ទៃក្នុងគេគ្រប់យ៉ាងឡើយ ។ ២. មិនទៅសិទ្ធស្នាលជាមួយមនុស្សប្រុសដទៃខ្លាំងពេក មនុស្សស្រីដែលគ្មានគំនិតចាស់ទុំ ពេលដែលខ្លួនមានស្នេហាដែលមានចរិកមានៈបន្តិច  ពេលរូបនាងខឹងម្តងៗតែងចង់បង្ហាញកាយវិការទៅស្និទ្ធស្នាលជាមួយមនុស្សប្រុសដទៃដើម្បីឲ្យសង្សាខ្លួនប្រច័ណ្ឌ និងធ្វើឲ្យយ៉ាងណាឲ្យគេបង្ហាញក្តីស្រលាញ់…

Abcde
គ្រួសារ

អានចប់ហើយ អ្នកនឹងដឹងថាមនុស្សប្រុសខ្លាចការលះលែង ជាងមនុស្សស្រីទៅទៀត-2

អ្នកនិពន្ធជនជាតិ អូស្រ្តាលី លោក Oswald Ludwig Pohl ធ្លាប់បាននិយាយថា៖  អាពាហ៍ពិពាហ៍ដែលស្រស់ស្អាតពេញលេញ គឺជារឿងសំណាងបំផុតនៅក្នុងជីវិតរបស់មនុស្ស  រីឯអាពាហ៍ពិពាហ៍មិនសមប្រកបវិញគឺគ្មានអ្វីខុសគ្នានិងការធ្លាក់ចុះឋាននរគនោះឡើយ។ អាពាហ៍ពិពាហ៍ដែលល្អមួយ អាចនាំឲ្យអ្នកទាំងពីរកាន់ដៃគ្នាឆ្ពោះដើរលើវិថីមួយនេះដោយមិនខ្លាចព្យុះភ្លៀវអ្វីទាំងអស់ ប៉ុន្តែអាពាហ៍ពិពាហ៍ដែលមិនល្អ មានតែនាំឲ្យអ្នកទាំងពីរទទួលបានតែភាពឈឺចាប់ និងការរងទុក្ខដោយគ្មានអ្នកណាយល់សោះឡើយ ។ ហើយនៅក្នុងជីវិតគូរស្រករនេះទៀតសោត  តាមពិតទៅមនុស្សប្រុសខ្លាចការលែងលះជាងមនុស្សស្រីទៅទៀត ព្រោះការឈឺចាប់របស់គេគ្មានអ្វីអាចកាត់ថ្លៃបាន និងគ្មានអ្នកណាយល់ឡើយ។ ១.មនុស្សប្រុសបារម្ភពីការមើលថែទាំកូន  និងការពិបាករកអ្នកក្រោយមកជំនួស បញ្ហាលែងលះ មនុស្សស្រីមិនដូចមនុស្សប្រុសឡើយ  ក្រោយពីលែងលះហើយមនុស្សស្រីនៅតែចង់បានក្តីស្រលាញ់ ភាពថ្នាក់ថ្នមរបស់អ្នកដទៃមកកាន់ខ្លួន  នៅខណៈពេលបែបនេះកូនៗអាចបំពេញសេចក្តីសុខ និងសុភមង្គលដល់ពួកគេដែលជាម្តាយបាន។ ប៉ុន្តែបើជាមនុស្សស្រីដែលអាត្មានិយមវិញ ពួកគេអាចរុញច្រានកូនៗទៅឲ្យខាងឪពុកជាអ្នកចិញ្ចឹមបីបាច់  ជាធម្មតាខាងឪពុកមិនរុញច្រានទំនួលខុសត្រូវផ្តេសផ្តាសឡើយ  នៅក្នុងចិត្តគេបារម្ភថាពេលដែលកូននៅជាមួយគេ…

11
អប់រំ

បើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក សូមឈប់រាប់អានគេបន្តទៀតទៅ-2

ទំនាក់ទំនង  មានតម្លៃលើការប្រាស្រ័យគ្នា  រីឯចិត្តនិងចិត្តវិញ  គឺអាស្រ័យភាពស្មោះត្រង់ធ្វើជាស្តង់ដារ។ហើយការលះបង់អោយគ្នាទៅវិញទៅមក  ទើបអាចរក្សាមិត្តភាពនេះគង់វង្សបាន  មានចិត្តស្មោះបំណងពិត ទើបអាចកៀកស្មាគ្នាដើរលើផ្លូវតែមួយ។ដូច្នេះការរាប់អានមិត្តត្រូវប្រុងប្រយ័ត្ន​  ព្រោះចិត្តមនុស្សពិបាកស្មាន  ពិតនិងក្លែងក្លាយពិបាកទាយដឹង  ទំនាក់ទំនងមួយ  សុទ្ធតែត្រូវការចិត្តពិតមកផ្សារភ្ជាប់។ ប្រសិនបើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក  សូមកុំរាប់អានគេបន្តទៀត។ តើមានទង្វើរអ្វីខ្លះ ឥឡូវនេះយើងមកអានជាមួយគ្នានៅខាងក្រោម៖ ០១. ដើរខ្សែរលើ លើអ្នករហូត មនុស្សដែលខ្សែរលើអ្នក  ភាគច្រើនជាមនុស្សអាត្មានិយម  គេរាប់អានជាមួយអ្នក  ដើម្បីតែផលប្រយោជន៍ជាចម្បង  ក៏ព្រោះតែគេសម្លឹងឃើញទ្រព្យសម្បត្តិលុយកាក់របស់អ្នកហើយ។ ចិត្តរបស់គេចង់ទាញផលប្រយោជន៍ពីអ្នក  ដាច់ខាតមិនចង់ធ្វើការលះបង់អ្វីសម្រាប់អ្នកទេ។ប្រសិនបើអ្នកជួបរឿងលំបាក  ចង់ស្វែងរកជំនួយ  គេនឹងរកលេសបដិសេធជាមិនខាន  គេចមុខនៅឆ្ងាយពីអ្នក។មនុស្សបែបនេះ  គ្មានចិត្តពិតឡើយ  យល់ល្អកុំបន្តដើរជាមួយមនុស្សប្រភេទនេះទៀត ជៀសវាងត្រូវបានគេប្រើប្រាស់។ ០២.និយាយអាក្រក់ពីគេ…

Article 000013
សេដ្ឋកិច្ច

ធ្វើល្អចំពោះម្តាយឪពុក គឺមានសុភមង្គលពេញមួយជីវិត

មនុស្សក្នុងលោក សុទ្ធតែចម្រើនវ័យទៅជាមនុស្សចាស់ដូចៗគ្នា ក្រឡេកមើលម្តាយឪពុកនៅក្បែរខ្លួនអ្នកក៏ដឹងដែរ ហើយវាក៏ជារូបភាពនៃថ្ងៃអនាគតរបស់អ្នកដែរ ដូច្នេះ សូមអ្នកទាំងអស់គ្នាធ្វើល្អឱ្យបានច្រើនចំពោះម្តាយឪពុកផង ពីព្រោះនេះក៏ជាទង្វើល្អដែលអ្នកធ្វើដាក់ខ្លួនឯងសម្រាប់ថ្ងៃអនាគតដូចគ្នា។ ធ្វើល្អចំពោះម្តាយឪពុក គឺជាកាតព្វកិច្ចរបស់កូនប្រុសស្រីដែលត្រូវមាន ដោយសារម្តាយឪពុកបានផ្តល់ជីវិតដល់អ្នក ចិញ្ចឹមបីបាច់អ្នកដល់ធំដោយលំបាកនឿយហត់ ដូច្នេះ គុណនៃការបង្កើតមិនអាចកាត់ថ្លៃបានឡើយ ហើយគុណនៃការចិញ្ចឹម និងអប់រំកាន់តែមិនអាចកាត់ថ្លៃបានទៅទៀត ត្រូវស្រលាញ់ និងមើលថែពួកលោកដូចអ្វីដែលពួកលោកស្រលាញ់អ្នក។ ធ្វើល្អចំពោះម្តាយឪពុក គឺជាតួនាទីរបស់កូនប្រុសស្រីត្រូវមាន ដោយសារនេះគឺជាហេតុផលសាមញ្ញបំផុត បើគ្មានម្តាយឪពុកបង្កើតអ្នកទេ តើមានអ្នកមកពីណាទៅ? ដូច្នេះត្រូវកត្តញ្ញូចំពោះម្តាយឪពុករបស់ខ្លួន នេះទើបជាសតិសម្បជញ្ញៈមនុស្សដែលមាន បើមនុស្សម្នាក់សូម្បីតែម្តាយឪពុកក៏មិនកត្តញ្ញូផង នោះមិនសមធ្វើជាមនុស្សឡើយ។ ធ្វើល្អចំពោះម្តាយឪពុក គឺជាភារកិច្ចដែលកូនប្រុសត្រូវមាន ដោយសារធ្លាប់មានគេនិយាយថា កាន់តែកត្តញ្ញូការងារកាន់តែរលូន អ្នកចង់ឱ្យគ្រប់ភារកិច្ចជោគជ័យ ដាច់ខាតត្រូវយកម្តាយឪពុកគិតគូរជាធំ…

New Copy
គ្រួសារ

របៀបហៅប្ដីប្រពន្ធទាំង ៥​ បែប បញ្ជាក់ពីជីវិតគូមានសុភមង្គលខ្លាំង

ដើម្បី​ធ្វើឱ្យជីវិត​អាពាហ៍ពិពាហ៍កាន់តែ​មាន​សុភមង្គល របៀប​ដែល​អ្នក​ទាំង​ពីរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​សំខាន់​ខ្លាំង​ដែរ។ មានវិធីផ្សេងគ្នាជាច្រើន ដើម្បីនិយាយទៅកាន់ដៃគូ ហើយទាំងអស់នេះ សុទ្ធតែមានអត្ថន័យ ដើម្បីបង្ហាញថាអាពាហ៍ពិពាហ៍រីករាយឬអត់? ១. បង – អូន មិនមែនសម្រាប់តែគូស្នេហ៍ដែលកំពុងតែមានស្នេហា ឬទើបនឹងរៀបការនោះទេ ប៉ុន្តែគូស្វាមីភរិយាដែលនៅជាមួយគ្នាយូរមកហើយនោះ ពួកគេកាន់តែស្រលាញ់គ្នា ហើយការហៅបែបនេះកាន់តែបង្ហាញពីអារម្មណ៍ជាច្រើននៅខាងក្នុង។ នៅពេលដែលមនុស្សពីរនាក់ហៅគ្នាទៅវិញទៅមកបែបនេះ វាមានន័យថា ពួកគេតែងតែរក្សាតំណែងដ៏សំខាន់ និងកក់ក្តៅសម្រាប់ដៃគូ។ មិន​ថា​ជា​គូស្នេហ៍​ថ្មីថ្មោង ឬ​គូស្នេហ៍​ដែល​បាន​រៀប​ការ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ទំនាក់ទំនង​ក៏នៅ​តែ​រឹង​មាំ។ វាតំណាងឱ្យសមភាព ខណៈដែលការលេងសើចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍អាចទ្រាំទ្របាន ជាមួយនឹងសម្ពាធនៃជីវិតប្រចាំថ្ងៃ។ មនុស្សជាច្រើនមានការខ្មាសអៀនក្នុងការហៅអូនបងនៅកន្លែងដែលមានមនុស្សច្រើន ប៉ុន្តែស្នេហាពិតគួរតែមានមោទកភាព និងគ្មានអ្វីត្រូវលាក់បាំងបានឡើយ។ ផ្ទុយទៅវិញ ពេលហៅប្តី…

5 2
សង្គម

មនុស្សស្រីចរិតល្អ មើលយ៉ាងណាក៏នៅតែស្អាត

មនុស្សស្រីម្នាក់អាចមានរូបសម្រស់ស្រស់ស្អាត មិនប្រាកដថាមានចរិតល្អនោះទេ។ យ៉ាងណា ចរិតល្អ មានអត្ថប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គមយ៉ាងខ្លាំង។ ខាងក្រោមនេះនឹងរៀបរាប់អំពីលក្ខណៈមួយចំនួនរបស់មនុស្សស្រីល្អដែលមានចរិតល្អ។ ១. មនុស្សស្រីចរិតល្អ គឺមិនចេះខឹងផ្តេសផ្តាសឡើយ និយាយជារួមទៅ គឺត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង ជាពិសេសមិនអាចយកកំហឹងជះទៅលើអ្នកដទៃផ្តេសផ្តាសឡើយ។ សង្គមបច្ចុប្បន្ន មនុស្សភាគច្រើននិយាយថាមនុស្សស្រីគួរតែខ្លាំងបន្តិច ទើបមិនទទួលរងការធ្វើបាបពីអ្នកដទៃ។ ប៉ុន្តែ ភាពខ្លាំងនេះតាំងពីដើមមកមិនមែនសម្ដីទៅលើការរករឿងឥតហេតុផល និងការបញ្ចេញកំហឹងខឹងផ្តេសផ្តាសនោះទេ។ បច្ចុប្បន្នគឺជាសង្គមនិតិរដ្ឋ រាល់កិច្ចការងារដែលយើងអនុវត្តន៍សុទ្ធតែត្រូវមានហេតុផលច្បាស់លាស់ ត្រូវធ្វើរឿងដែលខ្លួនគួរតែធ្វើ បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ មិនមែនចេះឈឺឆ្អាលរឿងគេច្រើនពេក ហើយខឹងអ្នកនេះអ្នកនោះដោយឥតមូលហេតុនោះឡើយ។ កាលពីមុនធ្លាប់ស្គាល់នារីម្នាក់ នាងមានរូបសម្រស់ធម្មតា ប៉ុន្តែនរណាក៏ដោយឱ្យតែរាប់អានជាមួយនាងសុទ្ធតែនិយាយថា នាងស្រស់ស្អាតខ្លាំងណាស់។ តាមពិតគឺចង់និយាយអំពីភាពស្រស់ស្អាតនៃដួងចិត្តរបស់នាង ពីព្រោះតាំងពីដើមមកមិនដែលឃើញនាងខឹងស្រែកឡូឡាផ្តេសផ្តាសឡើយ។មានពេលខ្លះ…

4 4 2024
ទស្សនៈ

ភាពរីករាយ គឺជារបស់សំខាន់បំផុត សម្រាប់ជីវិតមនុស្ស

មនុស្សរស់នៅក្នុងលោកនេះ សុទ្ធតែមានពេលកំណត់មួយដូចៗគ្នា មិនខ្វល់ថាអ្នកមាន ឬអ្នកក្រនោះទេ មិនថាជាជនជោគជ័យ ឬជនសាមញ្ញនោះទេ ឱ្យតែដល់ពេលកំណត់មួយ នឹងចាកចេញពីពិភពលោកមួយនេះជាមិនខាន ដូច្នេះហើយត្រូវរស់នៅដោយភាពរីករាយ បែបនេះទើបមិនធ្វើឱ្យឆាកជីវិតមួយនេះកន្លងផុតទៅដោយមិនអសារបង់។ ភាពរីករាយ គឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ដាច់ខាតមិនអាចរស់នៅដើម្បីតែផ្ទះ អ្នកប្រឹងប្រែងប្រមែប្រមូលលុយកាក់ តែអ្នកខំរកបានយកទៅបង់ឥណទានផ្ទះដោយត្រដាបត្រដួស បែរជាយកបំណុលមករុំខ្លួនអស់ពាក់កណ្តាលជីវិតទៅវិញ ចុងក្រោយឱ្យខ្លួនឯងរស់នៅក្នុងសម្ពាធមួយដែលនិយាយមិនចេញ ដូច្នេះ កុំដោយសារតែចង់បានផ្ទះធំហ៊ានទទួលយកឥណទានដែលហួសពីសមត្ថភាពរបស់ខ្លួនរកបាន ផ្ទុយមកវិញពេលដែលអ្នកបង់ឥណទានដែលមិនប៉ះពាល់ដល់ចំណាយផ្សេងទៀតរបស់អ្នក ឬគ្រាន់តែជាការចំណាយ ៣/១០ នៃចំណូលរបស់អ្នកនោះ អ្នកនឹងរស់នៅដោយគ្មានសម្ពាធ ព្រមទាំងរីករាយធូរស្រាល។ ភាពរីករាយ គឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ដាច់ខាតកុំព្រោះតែឡានទំនើបសុខចិត្តឱ្យខ្លួនឯងក្លាយជាទាសករដោយមិនដឹងខ្លួន វាមិនត្រឹមតែឱ្យអ្នកចំណាយប្រាក់ដ៏ច្រើននោះទេ ព្រមទាំងឱ្យអ្នកចំណាយប្រាក់ថែទាំវាជាច្រើនទៀតផង ដូច្នេះហើយ ភាពស៊ីវិល័យគួរតែឱ្យមានកម្រិត…

Article 000016
គ្រួសារ

ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! តើអ្នកយល់ថាធ្វើជាមនុស្សស្រីល្អមួយរូប ងាយស្រួលណាស់មែនទេ?

– ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! មានម្តាយឪពុកទាំងសងខាងត្រូវមើលថែ មានកូនតូចៗត្រូវចិញ្ចឹមបីបាច់ នៅមានកិច្ចការងារចិញ្ចឹមជីវិតត្រូវឱ្យខ្ញុំទៅប្រឹងប្រែងជម្នះ ខ្ញុំហត់កាយហត់ចិត្ត មានតែខំប្រឹងទាំងភាពនឿយហត់ តស៊ូមួយជំហានៗឆ្ពោះទៅមុខ។ – ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! ដើម្បីការរស់នៅ ខ្ញុំត្រូវតែហូបចុកសន្សំសំចៃ ដើម្បីជីវិត ខ្ញុំត្រូវគិតគូរម៉ត់ចត់ ដើម្បីចង់ឱ្យផ្ទះមានរបៀបរៀបរយ ខ្ញុំត្រូវបោសសម្អាតទាំងនឿយហត់ ដើម្បីគ្រួសារ ខ្ញុំត្រូវលះបង់គ្រប់យ៉ាង តែនៅមានមនុស្សនិយាយថា ខ្ញុំធ្វើមិនបានល្អ តើមានអ្នកណាអាចយល់ចិត្តខ្ញុំទៅ? – ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! រងការធ្វើបាប មិនអាចប្រាប់ម្តាយខ្លួនបាន ព្រោះខ្លាចគាត់បារម្ភ រងទុក្ខប៉ុនណា ក៏មិនអាចត្អួញប្រាប់ម្តាយក្មេកបាន នេះហើយគឺជាភាពលំបាករបស់មនុស្សស្រីមួយចំនួនធំ មានតែយកភាពទន់ជ្រាយរបស់ខ្លួនលាក់កុំឱ្យគេឃើញ នៅធ្វើពុតដូចជាខ្លួនមិនធ្លាប់មានរងការឈឺចាប់អ្វីឡើយ ការរស់នៅបែបនេះ…

New Copy
ទស្សនៈ

សុភមង្គលដ៏ធំទាំង ៤ យ៉ាង ក្នុងជីវិតមនុស្សស្រី

ក្នុងជីវិតមនុស្សស្រី​ មានរឿង ៤ យ៉ាងដែលធ្វើឱ្យនាងមានក្ដីសុខ និងសុភមង្គលខ្លាំងបំផុត ប្រសិនបើអ្នកមានទាំង ៤ ចំណុចនេះ វាបញ្ជាក់ថា អ្នកក៏ជាស្ត្រីដែលមានសំណាងខ្លាំងផងដែរ។ ១. មានលុយពេញៗក្នុងកាបូប ឬហោប៉ាវ មនុស្ស​ស្រី​គ្មាន​លុយ ​គឺជាមួយដែល​អាម៉ាស់​ និងកម្សត់ខ្លាំង​ណាស់ ទោះ​ធ្វើ​អ្វី​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រសែ​ភ្នែក​បុរស​ក្បែរ​ខ្លួនដែរ។ ដូច្នេះមនុស្សស្រីត្រូវចាំថា សុភមង្គលបំផុត គឺមិនមែនបានប្តីអ្នកមានទេ តែធ្វើជាអ្នកមានដោយខ្លួនឯង រកលុយបានដោយខ្លួនឯង ដើម្បីទិញ និងធ្វើរឿងដែលខ្លួនឯងចូលចិត្ត។ ២. មានការងារធ្វើ មានមុខរបរ អាចរកលុយដើម្បីចិញ្ចឹមជីវិតបាន ស្ត្រី​ដែល​ចង់​រស់​នៅ​ក្នុង​ជីវិត​ដោយឯករាជ្យ គួរ​តែ​ជា​ដើម​ត្រសក់​ដ៏​រឹង​មាំ មិន​មែន​ជា​ដើម​ដូង​ទន់​ខ្សោយ ​ដែល​ត្រូវ​ខ្យល់​បក់​រារាំតាមខ្យល់នោះឡើយ។…

New Copy
ប្លែកៗ

ជ្រើសរើសទេពអប្សរ និងស្វែងរកអាថ៌កំបាំងនៃបុគ្គលិកលក្ខណៈរបស់អ្នក

ជ្រើសរើសទេពអប្សរមួយ ដែលទាក់ទាញអ្នកជាងគេ ដោយមិនចាំបាច់គិតច្រើន ហើយស្វែងយល់បន្ថែមពីខ្លួនអ្នក។ ១. ទេពអប្សរទឹកកក ទេពអប្សរទឹកកក តំណាងឱ្យភាពរឹងមាំ និងភាពវៃឆ្លាត។ អ្នកកើតមកជាអ្នកដឹកនាំ ហើយអ្នកចូលចិត្តការប្រឈមជាមួយនឹងបញ្ហាលំបាក។ ដោយសារតែលក្ខណៈដូចគ្នានេះ មនុស្សជុំវិញអ្នកតែងតែពឹងផ្អែកលើអ្នក និងដំណោះស្រាយរបស់អ្នក។ គ្មាន​នរណា​អាច​រំខាន​អ្នក​បាន​ដោយ​ងាយ​ដោយ​សារ​តែ​ភាព​អត់ធ្មត់​ខ្ពស់​របស់​អ្នក។ ២. ទេពអប្សរផ្កា ទេពអប្សរផ្កា បង្ហាញពីសន្តិភាព សេចក្តីសប្បុរស និងភាពសាមញ្ញ។ អ្នក​ជា​មនុស្ស​ឆាប់រំជួលចិត្ត ហើយ​ច្រើន​តែ​បដិសេធ​មិន​និយាយ​អំពី​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ឡើយ។ និស្ស័យ​ផ្លូវ​ចិត្ត​របស់​អ្នក ​គឺ​ទន់ភ្លន់​ណាស់។ អ្នកគឺជាមនុស្សដែលមានហេតុផលខ្លាំងបំផុត។ ៣. ទេពអប្សរព្រៃឈើ ទេពអប្សរសួនច្បារ គឺជាសញ្ញានៃភាពដើម និងការច្នៃប្រឌិត។ អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង…

New Copy
ប្លែកៗ

មនុស្សស្រី សំណាង ឬអត់នៅក្នុងរឿងស្នេហា មើលតែ ៥ ចំណុចនេះគឺដឹងហើយ

តាម​នរវិទ្យា ថ្ពាល់​ទាំង​ពីរ​របស់​ស្ត្រី​តំណាង​ឱ្យ​ការ​លើក​ទឹកចិត្ត​ស្វាមី ។ ដូច្នេះ​ឆ្អឹង​ថ្ពាល់​របស់​ស្ត្រី​មិន​គួរ​ខ្ពស់​ពេក​ទេ។ យ៉ាងណាមិញ ចង់ដឹងថា មនុស្សស្រីមានសំណាង ឬយ៉ាងណានៅក្នុងជីវិត មើលតែ ៥ ចំណុចខាងក្រោមនេះ ក៏អាចដឹងច្បាស់ហើយ។ ១. ភ្នែកធំ រោមភ្នែកកោង ចិញ្ចើមវែង ស្ត្រី​ដែល​មាន​លក្ខណៈនេះ​ត្រូវ​បាន​គេ​និយាយ​ថា​ មាន​ភាព​រលូន​ក្នុង​កិច្ចការ​ស្នេហា។ ភ្នែកធំពោរពេញដោយថាមពលជីវិត រោមភ្នែកដ៏ទាក់ទាញ រោមចិញ្ចើមវែង ជានិមិត្តរូបនៃការផ្លាស់ប្តូរមិត្តភាព។ បុរសងាយស្រលាញ់នារីដែលមានលក្ខណៈបែបនេះ។ ឱកាសនៃការជួបនារីដែលមានមន្តស្នេហ៍ទាំងនេះជាមួយបុរសល្អទាំងនិស្ស័យ និងការងារក៏មានច្រើនដែរ ព្រោះពួកគេទាំងពីរមានភាពទាក់ទាញ និងពោរពេញដោយថាមពល។ ២. ច្រមុះមិនធំ មិនតូច វាត្រូវបានគេនិយាយថាស្ត្រីដែលមានច្រមុះមិនធំ មិនតូច…

Abcdefghi
សម្រង់

នៅពេលអ្នកដើរដល់ផ្លូវទាល់ច្រក ដាច់ខាតកុំទៅកន្លែងទាំង ៣ នេះ-2

ដំណើរជីវិតរបស់មនុស្សតែងមានយីអ៊ុនឡើងចុះ គ្មាននរណាដែលរស់នៅស្រណុកសុខស្រួលរហូតនោះឡើយ។ពេលដែលជួបការលំបាក មិនស្របចិត្ត  ផ្លូវពិបាកដើរ  ពិបាកចិត្ត  កើតជាទុកកង្វល់នៅក្នុងពេលនេះ អ្វីដែលត្រូវធ្វើបំផុតនោះគឺត្រូវបូកសរុបពីរឿងកន្លងទៅរបស់ខ្លួន  រក្សាភាពស្ងប់ស្ងៀម ជញ្ចឹងគិតពិចារណា  មិនមែនបណ្តោយខ្លួន  កាន់តែមិនអាចខ្ចិលច្រអូសខ្ជីខ្ជារជាដាច់ខាត។ ពេលដែលអ្នកឋិតនៅក្នុងស្ថានភាពទាល់ច្រក រកប្រាក់ក៏មិនបាន  ដាច់ខាតកុំទៅកន្លែងទាំង៣នេះឲ្យសោះ មូលហេតុមានដូចខាងក្រោមនេះ។ ០១.ទៅរាង្គសាល ប៉ាក្លឹបផឹកស្រាស្រវឹងជោគជាំ កាន់តែពិបាកចិត្ត  កង្វល់ច្រើន ពេលអ្នកបណ្តោយខ្លួនផឹកស្រា  កង្វល់កាន់តែកើនឡើងទ្វេរដង បំណងដែលទៅទីនោះគឺចង់បំបាត់កង្វល់ ប៉ុន្តែពេលផឹកស្រាកាន់តែច្រើន កង្វល់នោះបែរជាអណ្តែតជាប់ខួរក្បាលទៅវិញ។យើងគិតថាការផឹកស្រាអាចធ្វើអោយយើងបន្ធូរអារម្មណ៍បានមួយពេល ផ្ទុយមកវិញមិនបានធ្វើអោយអារម្មណ៍ធូរស្រាលនោះទេ តែបែរជាកាន់តែធ្វើអោយខ្លួនឯងស្ពឹកស្រពន់ វង្វេងបាត់បង់ស្មារតីទៅវិញ។ម្យ៉ាងទៀត  ពេលដែលមនុស្សធ្លាក់ដល់ចំណុចសូន្យ គឺមិនមែនជាពេលដែលយើងត្រូវបន្ធូរអារម្មណ៍នោះទេ គឺជាពេលដែលយើងត្រូវប្រមូលស្មារតីនិងកំលាំងសារជាថ្មី។នៅពេលនេះគ្មាននរណាប្រាប់អ្នកថា  អ្នកគួរតែទៅទីណានិងធ្វើអ្វីនោះទេ អ្នកគម្បីដាក់កំរិតខ្លួនឯង…