ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Article 00003
សេដ្ឋកិច្ច

កុំ​បន្ទោស​ព្រហ្មលិខិត! មនុស្ស​ស្រី​បើ​មាន​ចរិត ៥ នេះ នឹង​ពិបាក​រក​ប្តី​ខ្លាំង​ណាស់-2

ធ្លាប់​ឆ្ងល់​និង​គិត​ដែរ​ទេ ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ស្អាត​ក៏​ស្អាត ពូកែ​ក៏​ពូកែ តែ​មិន​ទាន់​មាន​គូ​ជីវិត​នឹង​គេ? តាម​ពិត​ទៅ​វា​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ពាក់ព័ន្ធ​នឹង​អត្តចរិត និង​ភាព​ជា​ខ្លួន​ឯង​ខ្លាំង​ពេក ដែល​មិន​អាច​ផ្លាស់ប្តូរ​ដើម្បី​បំពេញ​ចិត្ត​ដៃ​គូ​ម្ខាង​ទៀត។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ ៥ ចំណុច​ដែល​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​ពិបាក​នឹងរក​បាន​ប្តី​ខ្លាំង​បំផុត ហើយបើមានដៃគូ ក៏មិនជាប់លាប់ ត្រឹមមួយរយៈពេល តែងកើតភាពប្រេះឆា៖ ៥) ល្អ​ពេក ពាក្យ​ថា​ល្អ​ពេក អ្នក​មិន​ខុស​នោះ​ទេ តែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ មនុស្ស​ស្រី​ដែល​មាន​ការងារ​ធ្វើ​ខ្ពង់ខ្ពស់ អាច​រក​បាន​ប្រាក់​ចំណូល​លើសលប់​ដោយ​ខ្លួន​ឯង ច្រើន​តែ​អភ័ព្វ​មិន​ងាយ​នឹង​បាន​ស្វាមី​នោះ​ទេ។ នោះ​ក៏​ដោយសារ​តែ​បុរស​ល្មមៗ​ក៏​គេ​មិន​ហ៊ាន​ចូល​សួរ ព្រោះ​ពួក​គេ​គិត​ថា គេ​មិន​សូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​អ្នក បែប​នេះ​បើ​ទាល់​ខ្លាំង មាន​តែ​អ្នក​បន្ទាប​ខ្លួន​ធ្វើ​រាង​ទន់ខ្សោយ​បន្តិច។ លាក់ទ្រព្យ លាក់សាវតា…

Article 00002
គ្រួសារ

កុំរកមនុស្សដែលចង់អោយអ្នកលះបង់ចំពោះគេតែម្ខាង ត្រូវរកមនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នកវិញ-2

មានពេលខ្លះស្នេហាគឺប្រៀបដូចជាទីអាស្រ័យនៃដួងព្រលឹង  អ្នកចង់ស្វែងរកមនុស្សត្រូវម្នាក់ដើម្បីផ្ញើរជីវិតនៅលើគេ។ ប្រសិនបើអ្នកសំណាងល្អជ្រើសរើសបានមនុស្សត្រូវនោះ  គេនឹងចេះស្រលាញ់អ្នក  ហើយដឹកដៃគ្នាបង្កើតសុភមង្គលជាមួយគ្នា ។ប៉ុន្តែបើជ្រើសរើសមនុស្សខុសវិញ  គេមើលមិនឃើញការលះបង់ដែលអ្នកបានធ្វើចំពោះគេឡើយ  ចុងក្រោយមានតែស្រែកទ្រហោយំថាភ្នែកខ្វក់មើលមនុស្សខុស ។ តាមពិត   ពួកយើងសុទ្ធតែមិនបានយល់ច្បាស់អំពីនិយមន័យស្នេហាមួយនេះទេ  យើងគ្រាន់តែយល់ថាអោយតែគេស្រលាញ់យើងទៅគ្រប់គ្រាន់ហើយ ​ប៉ុន្តែអ្នកបានមើលរំលងពាក្យថា “ស្នេហាពិត” និង “ស្រលាញ់ពិត”  ប្រសិនបើគេគ្រាន់តែស្រលាញ់អ្នក តែមិនបានស្រលាញ់ដោយចិត្តពិតនោះទេ ​ស្នេហាមួយនេះនឹងអន្តរាយដល់ខ្លួនអ្នកជាមិនខាន។ ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសមនុស្សដែលលះបង់ដើម្បីខ្លួននោះ? ១.គេសុខចិត្តលះបង់ដើម្បីអ្នក ព្រោះតែគេស្គាល់ពីភាពល្អរបស់អ្នក មានពេលជាច្រើន  អ្នកមិនត្រូវបានគេមើលសំខាន់  និងខ្វល់ខ្វាយ  ហេតុអ្វីទៅ?  មិនមែនមកពីអ្នកមិនទាន់ល្អគ្រប់គ្រាន់នោះទេ  ប៉ុន្តែគេមិនបានដឹងពីភាពល្អរបស់អ្នក។ ឧទាហរណ៍៖ ពេលអ្នកលេងសើចច្រើន  គេបែរជាយល់ថាអ្នកក្មេងខ្ចី។…

Article 00001
សេដ្ឋកិច្ច

ពាក្យសំដីពិតជាអាចបង្ហាញពី វាសនារបស់មនុស្សស្រីម្នាក់បាន-2

ពាក្យសំដីគឺប្រៀបដូចជាកញ្ចក់មួយផ្ទាំង វាអាចយកផ្ទៃខាងក្នុងរបស់មនុស្សម្នាក់បង្ហាញចេញមកទាំងអស់គ្មានសល់។ កវីនិពន្ធ​ជនជាតិអង់គ្លេសម្នាក់បានពោលថា៖ “ ពាក្យសំដីគឺជាអាវក្រៅនៃចិត្តគំនិត។”ពាក្យសំដីរបស់មនុស្សស្រីម្នាក់  អាចមើលឃើញអំពីស្ថានភាពនៃការរស់នៅរបស់នាង ដូចជា សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងការអប់រំនៅក្នុងគ្រួសាររបស់នាងផងដែរ។ប្រសិនបើដួងចិត្តរបស់នាងពោរពេញដោយភាពកក់ក្តៅ នោះនាងនឹងពោលពាក្យប្រកបដោយភាពកក់ក្តៅ  ផ្ទុយមកវិញប្រសិនបើដួងចិត្តនាងពោរពេញដោយភាពល្វីងជូរចត់  នោះពាក្យដែលនាងបានពោលចេញមកប្រាកដជាសុទ្ធតែពាក្យសំដីអវិជ្ជមានជាមិនខាន ។ ពាក្យមួយពោលបានល្អខ្លាំងណាស់៖ ចង់ដឹងពីចរិកមនុស្សប្រុសម្នាក់ អ្នកត្រូវធ្វើការជាមួយគេអោយបានច្រើន។ ចង់ដឹងពីចរិកមនុស្សស្រីម្នាក់វិញ អ្នកត្រូវនិយាយជានាងអោយបានច្រើន។ ១.មនុស្សស្រីចូលចិត្តពោលពាក្យមិនល្អ មួយជីវិតនេះរស់នៅមិនសូវបានសុខស្រួលទេ ការប្រឈមមុខនិងជីវិត  មានអ្នកខ្លះរស់នៅដោយរីករាយ  មានអ្នកខ្លះទៀតរស់នៅដោយភាពទុក្ខសោល។ ប្រសិនបើចិត្តគំនិតមិនដូចគ្នា  នោះការរស់នៅក៏មិនដូចគ្នាដែរ។ ក្នុងសង្គមបច្ចុប្បន្ន មានមនុស្សស្រីជាច្រើនត្រូវរ៉ាប់រងការងារក្នុងផ្ទះ និងក្រៅផ្ទះ ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃ ប៉ុន្តែជួនខ្លះក៏មិនត្រូវបានមនុស្សក្នុងគ្រួសារផ្តល់តម្លៃអោយដែរ តើហេតុអ្វីទៅ? រឿងនេះកើតឡើងក្នុងសាច់ញាត្តិរបស់ខ្ញុំផ្ទាល់ …

Cover Copy
ទស្សនៈ

ខ្ជិល ២ ប្រភេទនេះ ដែលជួយបង្កើនសុភមង្គល និងបញ្ចៀសបញ្ហា មនុស្សឆ្លាតចូលចិត្តធ្វើណាស់

ការខ្ជិល មិនមែនសុទ្ធតែមិនល្អនោះទេ ក៏ដូចជាការខ្ជិល ២ ប្រភេទនេះ មនុស្សឆ្លាតសុទ្ធតែចូលចិត្តធ្វើ មនុស្សដែលខ្ជិលក្នុងរឿងទាំង ២ នេះ នឹងជួយបង្កើនសុភមង្គល និងបញ្ចៀសបញ្ហាបានច្រើនណាស់។ ១. ខ្ជិលនិយាយ ៖ កាត់បន្ថយគ្រោះកើតព្រោះតែមាត់ ពេល​អង្គុយ​ស្ងៀម​គិត​ពី​កំហុស​ និង​ចំណុច​ខ្វះខាត​របស់​ខ្លួន។ ពេល​សម្រាក​កុំ​និយាយ​ដើម​អ្នក​ដទៃ។ មាន​ច្រើន​ដង​ដែល​ការ​និយាយ​ដើម​អាច​ធ្វើ​ឱ្យ​រឿង​កាន់តែ​ចម្រូងចម្រាស ហើយ​ជម្លោះ​ក៏​អាច​មក​ពី​ទីនោះ​ផង​ដែរ ។ គ្រោះមហន្តរាយជាច្រើនតែងតែកើតចេញពីមាត់។ បើ​មនុស្ស​មិន​ចេះគ្រប់គ្រងមាត់ មិន​យូរ​មិន​ឆាប់​នឹង​មានបញ្ហាព្រោះតែមាត់ខ្លួនឯង។ ការ​បញ្ចេញ​ពាក្យ​ល្វីង​ជូរចត់​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺ​ចាប់។ មនុស្សជាច្រើនជាប់គាំងនៅក្នុងកម្មផលនៃការនិយាយដោយមិនដឹងខ្លួន។ សាបព្រួសគ្រាប់ពូជណា​ទទួលបាននូវផលផ្លែផ្កានោះ។ បាបកម្មមានពិត ទោះមិនមែនថ្ងៃនេះ គង់តែទទួលផលនៅថ្ងៃណាមួយ បើមិនជាតិនេះ នឹងឈានទៅដល់ជាតិក្រោយ…

Cover Copy
ទស្សន៍ទាយ

៦ខែខាងមុខ អ្នកឆ្នាំទាំង ៣ បុកចំកំណប់ធំ សម្ងំកើបលុយ ស្នេហាក៏អំណោយផល សុខកាយសប្បាយចិត្តច្រើន

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ​ក្នុង​រយៈពេល ​៦ ​ខែ​ខាង​មុខ​នេះ រាសីអ្នកឆ្នាំទាំង ៣ ក្នុង​ឆ្នាំ​នេះ​នឹង​មាន​លាភ​សំណាង​ច្រើន ហើយ​ឱកាស​រក​លុយ​ធំក៏ចូលមកព្រមគ្នា។ ១. ឆ្នាំម្សាញ់ អ្នក​កើត​ឆ្នាំ​ម្សាញ់ មាន​ចរិត​ល្អ មានភាពប៉ិនប្រសប់ និង​ឈ្លាសវៃ ហើយ​មាន​សមត្ថភាព​ខ្លាំងអាចជម្នះ​បញ្ហា និង​ទុក្ខលំបាក​បានដោយខ្លួនឯង។ ទោះបីជាចំណុចចាប់ផ្តើមអាចមិនខ្ពស់ក៏ដោយ ក៏អ្នកឆ្នាំពស់មិនមានអារម្មណ៍ខុសចំពោះវាដែរ។ ពួកគេ​ប្រើ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ក្រោក​ឡើង និង​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ពួកគេ។ អ្នក​កើត​ឆ្នាំ​ម្សាញ់ មាន​ឆន្ទៈ​ខ្លាំង​ជាង​អ្នក​ដទៃ ហើយ​មិន​បោះបង់​ចោល​គោលដៅ​របស់​ខ្លួន​ឡើយ។ បញ្ហាប្រឈមកាន់តែច្រើនដែលសត្វក្នុងរាសីចក្រនេះប្រឈមមុខ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តកាន់តែច្រើន អ្នកនឹងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​រយៈពេល ៦ ​ខែ​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ម្សាញ់…

Dragon 0000278
សុខភាព

ហាត់ប្រាណល្អសម្រាប់សុខភាព ប៉ុន្តែហាត់ហើយមិនញ៉ាំទឹកគ្រប់គ្រាន់ នឹងបណ្តាលឱ្យកើតបញ្ហាអាក្រក់ ៩ យ៉ាងនេះ

មនុស្សជាច្រើនគិតថាវាមិនល្អក្នុងការញ៉ាំទឹកក្នុងកំឡុងពេលហាត់ប្រាណ និងក្រោយពេលហាត់ប្រាណ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងអត្តពលិកអាជីពគិតផ្ទុយពីនេះទៅវិញ៖ អ្នកមិនគួរបង្អត់ទឹករាងកាយរបស់អ្នកនូវសំណើមចាំបាច់នោះទេ។ បើយោងតាមគេហទំព័របរទេសដែល Knongsrok នឹងបង្ហាញជូនប្រិយមិត្តអ្នកអានទាំងអស់អំពីអ្វីដែលកើតឡើងចំពោះរាងកាយរបស់អ្នកប្រសិនបើអ្នកមិនអើពើនឹងសញ្ញារបស់វា ហើយមិនញ៉ាំទឹក។ 9. ធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់ © depositphotos.com វាត្រូវបានបង្ហាញថាការលេងកីឡាជះឥទ្ធិពលដល់ស្បែករបស់យើង។ សូមអរគុណដល់កោសិកាលំហូរឈាមរបស់ស្បែកដែលសំបូរទៅដោយអុកស៊ីសែន ការផលិតកូឡាជែនកើនឡើង ហើយស្នាមជ្រួញកាន់តែតូចទៅ ៗ ។ រាងកាយរបស់យើងត្រូវការបរិមាណសារធាតុរាវត្រឹមត្រូវដើម្បីជួយឱ្យដំណើរការឈាមរត់បានល្អ។ ដូច្នេះវាពិតជាសំខាន់ដែលអ្នកត្រូវតែរក្សាជាតិទឹកក្នុងបរិមាណត្រឹមត្រូវ។ 8. អ្នកបាត់បង់ជាតិទឹក មិនមែនខ្លាញ់ទេ © depositphotos.com មនុស្សមួយចំនួនគិតថាប្រសិនបើពួកគេមិនផឹកទឹកពេលធ្វើលំហាត់ប្រាណពួកគេនឹងស្រកទំងន់លឿន។ អាចដែរ អ្នកនឹងឃើញពីលទ្ធផលលើជញ្ជីងរបស់អ្នកភ្លាមៗបន្ទាប់ពីការហាត់ប្រាណ។ ប៉ុន្តែអ្នកមិនបាត់បង់ជាតិខ្លាញ់ច្រើនទេ តែអ្នកបាត់បង់ជាតិទឹកទៅវិញទេ។ ហើយភ្លាមៗនៅពេលអ្នកញ៉ាំទឹក ជញ្ជីងនឹងបង្ហាញលទ្ធផលខុសគ្នា។ កង្វះទឹកមិនអនុញ្ញាតឱ្យយើងដុតកោសិកាខ្លាញ់ប្រកបដោយប្រសិទ្ធភាពទេ។ ចរន្តឈាមធម្មតាដែលធ្វើឱ្យកោសិកាមានអុកស៊ីសែនច្រើនមិនអាចធ្វើទៅបានទេដោយសារតែកង្វះសារធាតុទឹក។…

Dragon 0000281
សុខភាព

សកម្មភាពមិនត្រឹមត្រូវទាំង ៩ ដែលអ្នក​កំពុងតែ​បំផ្លាញ​សក់​របស់​អ្នកហើយ!

សក់​របស់អ្នក​អាចភ្លឺ រលោង​ស្អាត​ ប៉ុន្តែ​វា​ក៏​អាច​មាន​សក់​ខូច​ផង​ដែរ​បើ​យើង​មិន​បាន​ថែរក្សា​វា​បាន​ត្រឹម​ត្រូវ។ តើ​អ្នក​ដឹង​ទេ​ថាបញ្ហា​សក់របស់​មនុស្សភាគច្រើន​​​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​នៅ​ក្មេង? កុមារ​ដែល​មាន​សក់​រួញអង្កាញ់គឺ​មាន​បញ្ហា​សក់។ សក់​របស់ពួកគេមិន​ដុះ​ចុះ​មក​ក្រោម​តាម​ធម្មជាតិ​ទេ ប៉ុន្តែ​ដុះ​ចាក់​ទៅ​តាម​ទិស​ផ្សេងៗ​។ បញ្ហា​នេះ​វា​នឹង​ប្រសើរ​ឡើង​វិញ​ទៅ​តាម​ពេល​វេលា។ ប៉ុន្តែ​មាន​វិធី​ជាច្រើន​សម្រាប់​​ជួយ​និង​ការ​ពារ​កុំឱ្យ​មាន​បញ្ហា​នេះ​កើត​មាន​ឡើង​។ 1. ឥរិយាបទនៃការងូតទឹកមិនត្រឹមត្រូវ © SethDoyle/unsplash ប្រសិន​បើអ្នក​​ឈរ​មុជទឹក​ដូច​តារា​ផ្សាយ​ពាណិជ្ជកម្ម​​ផលិត​ផល​សាប៊ូកក់​សក់តាម​ទូរទស្សន៍ សូម​ឈប់​ធ្វើ​វា​បន្ត​ទៀត​ទៅ​។ យើងមិនណែនាំអ្នកឱ្យធ្វើបែបនេះទេ ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​សុខភាព​សក់​របស់​អ្នក​ទេ។ កាយវិការ​ដែលល្អ គឺ​អ្នក​ត្រូវ​ទ្រេត​ក្បាល​ចុះ​បន្តិច​ដើម្បី​កក់សក់​ឱ្យបាន​ល្អ។ ការ​ឈរ​ឱន​ក្បាល​បន្តិច​នេះ ទី១ ​វា​ងាយ​ស្រួលសម្រាប់អ្នកកក់​សក់​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ត្រូវ​កក់​ឱ្យ​ដល់​គល់​សក់​។ ទី២ វា​ជួយ​អ្នក​សម្អាត​សក់​អ្នក​បាន​ល្អ ពីព្រោះ​សក់​ហូរ​តាម​បណ្តោយ​ទឹកបានរលូន។ លើស​ពី​នេះ​ទៅទៀត​ ប្រសិន​បើ​អ្នកប្រើ​ក្រែម​បន្ទន់​សក់​ដើម្បីអប់សក់​ ការ​ឈរ​ឱន​ក្បាល​ចុះ​ក្រោម​វា​នឹង​ជួយ​អ្នក​ឱ្យ​ប្រើ​ផលិត​ផល​នោះ​ទៅ​ដល់​គល់​សក់​តែ​ម្តង​។ 2. ងូតទឹកក្តៅខ្លាំងពេក © rgerber/pixabay. ទឹកក្តៅគឺមិនល្អសម្រាប់សក់នោះទេ។…

Dragon 0000279
សេដ្ឋកិច្ច

មុនចង់មានគ្រួសារជាមួយគ្នា អ្នកទាំងពីរគួរដឹងរឿងទាំង ៧ យ៉ាងនេះសិន ដើម្បីទៅថ្ងៃមុខមានសុភមង្គល

ដំណើរឆ្ពោះទៅមុខជាមួយដៃគូដែលអ្នកស្រលាញ់គឺជារឿងដែលមានសុភមង្គលបំផុត តែវាក៏ជាជំហ៊ានដ៏ធំធេងនិងវែងឆ្ងាយដែលអ្នកនិងដៃគួរត្រូវតែរៀបចំនិងរិតចំនងសុផមង្កលមួយនេះអោយយូរអង្វែង។ មានគោលគំនិតសំខាន់ៗមួយចំនួនដែលអ្នកនិងគូស្នេហ៍ត្រូវយកមកពិចារណាប្រសិនបើអ្នកចង់ធ្វើឱ្យជីវិតគូរបស់អ្នកជួបតែសេចក្តីសុខសុភមង្គល។ យើងចង់ធ្វើឱ្យប្រាកដថាការរស់នៅជាមួយគ្នាជាគូនឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នក។ នេះគឺជាប្រធានបទមួយចំនួនដែលអ្នកគួរពិភាក្សាជាមួយគ្នា នូវចំណុចសំខាន់ៗមុនពេលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយដៃគូរអ្នក។ 1.ក្តីសង្ឃឹមរឺការប្រាថ្នាទៅថ្ងៃអនាគត នៅពេលដែលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយនរណាម្នាក់ អ្នកគប្បីជជែករឿងរឹក្តីសុបិន្តនៅថ្ងៃខាងមុខថាអ្នកចង់បានអី ហើយតើគំនិតដៃគូររបស់អ្នកអាចដូចទៅនិងអ្វីដែលអ្នកចង់បានដែលរឺទេ?​បើទាំងសងខាងមានគំនិតដូចគ្នានោះជីវិតគូរអ្នកនិងជួបតែសេចក្តីសុខ។ ឧទាហរណ៍ដូចជារឿងរៀបការរឺមានកូនជាមួយគ្នាអ្នកគប្បីដាក់កំណត់គោលបំណងអោយជាក់លាក់លាក់បំផុត។ 2.កញ្ចប់ថវិកា ហិរញ្ញវត្ថុជារឿងសំខាន់ណាស់នៅពេលដែលអ្នកចង់មានគ្រួសារផ្ទាល់ខ្លួន។ វាហាក់បីដូចជារឿងតូចតាចក្តីបើនិយាយពីលុយអ្នកត្រូវតែនិយាយគ្នាអោយានច្បាស់លាស់ទៅលើការទុកដាក់ដើម្បីបញ្ជាស់ការបាត់បង់ចំនូលរឺចាយវាយខ្ជះខ្ជាយ។ នេះជារឿងមួយអាខបណ្តាលអោយដៃគូរមានការអាក់អន់និងបាក់ទឹកចិត្តទៅលើដៃគូម្ខាងទៀត។ ចាំបាច់ត្រូវដឹងថាតើអ្នកណាជាអ្នកសន្សំនិងសន្សំនិងចំណាយរួមគ្នាដូចជាគ្រឿងទេសនិងរបស់របរប្រើប្រាស់ក្នុងផ្ទះជាដើម 3. ទំនួលខុសត្រូវក្នុងគ្រួសារ អ្នកគប្បីដឹងនិងនិយាយគ្នា​ ជាធម្មតាការស់នៅជុំគ្នារវាងប្តីប្រពន្ធតែងតែមានការចូលរូមមិនថាការងារធ្ងន់ស្រាលយ៉ាងណាក្តី តែចំនុចនេះទោះបីបែបនេះក្តីអ្នកត្រូវចែកអោយដាច់ថាអ្នកណាត្រូវធ្វើអីព្រោះពេលខ្លះអ្នកទាំងពីរក៏មានការហត់នឿយរៀងខ្លួន។ ការចែកការងារផ្ទះគ្នាធ្វើជារឿងល្អបមផុតកុំប្រចាំគ្នានាំតែប្រកាន់ការងាររបស់ប្រពន្ធរឺប្តី។ 4. សត្វចិញ្ចឹម អ្នកគប្បីនិយាយជាមួយដៃគុមុនពេលសំរេចចិត្តចិញ្ចឹមសត្វអ្វីមួយក្នុងផ្ទះ។ អ្នកគួរតែស្វែងយល់ថាតើដៃគូរអ្នកចូលចិត្តស្រលាញ់សត្វអ្វីមួយកុំអោយទើសទាល់ផ្លូវចិត្តរៀងខ្លួន។ប្រសិនបើអ្នកចូលចិត្តសត្វចិញ្ចឹមដូចគ្នានោះមិនមែនជាបញ្ហាអ្វីឡើយ។ 5. ភ្ញៀវ ការរស់នៅជាមួយមនុស្សជាទីស្រឡាញ់អ្នកក៏ត្រូវការភាពរីករាយជាមួយមិត្តភក្តិដែរប៉ុន្តែការជួបជុំគ្នានៅផ្ទះអាស្រ័យលើថាតើអ្នកទាំងពីរចូលចិត្តមិត្តយ៉ាងដូចម្តេច។ អ្នកអាចចរចារនិងសម្របសម្រួលគ្នានៅពេលមានភ្ញៀវមកលេងផ្ទះហើយអ្នកគួរតែយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។ 6. ការគេង…

Article 000015
សេដ្ឋកិច្ច

មិត្តភ័ក្តិទាំង ៥ ប្រភេទនេះ រាប់អានមួយជីវិត ក៏មិនស្ដាយដែរ

ក្នុងដំណើរជីវិត ជួបមនុស្សច្រើនរាប់មិនអស់ ប៉ុន្តែមិនមែនគ្រប់គ្នាអាចក្លាយទៅជាមិត្តភ័ក្តិនោះទេ។ មានមនុស្សខ្លះ លាក់គំនួចមានបំណងមិនល្អចង់ធ្វើបាបអ្នក ក៏មានមនុស្សខ្លះទៀត ចង់បោកបញ្ឆោតអ្នក ដូច្នេះរាប់អានមិត្តភ័ក្តត្រូវប្រុងប្រយ័ត្ន មានតែមិត្តប៉ុន្មានប្រភេទខាងក្រោមនេះ ទើបស័ក្តសមឱ្យអ្នករាប់អានអស់មួយជីវិត។ ១. មិត្តដែលស្គាល់អ្នក យល់ពីអ្នក មនុស្សបែបនេះ ហៅថាមិត្តស្គាល់ចិត្តថ្លើម គេមានចិត្តដូចគ្នានឹងអ្នក ក៏អាចយល់ពីអារម្មណ៍របស់អ្នកបានដែរ អាចឱ្យអ្នកមានអារម្មណ៍រីករាយជាខ្លាំង មានមិត្តម្នាក់នេះកំដរអ្នកដើរលើវិថីជីវិត នឹងធ្វើឱ្យជីវិតរបស់អ្នកពោរពេញដោយភាពស្រស់បំព្រង។ ២. មិត្តដែលមានចិត្តស្មោះ មនុស្សបែបនេះ គ្មានចិត្តពុតត្បុតឡើយ ពេលដែលអ្នកខ្វះខាតប្រាក់ គេនឹងឱ្យអ្នកខ្ចី ពេលដែលអ្នកឋិតក្នុងភាពលំបាក គេនឹងគាំទ្រអ្នក ពេលដែលអ្នកដួល គេនឹងគ្រាអ្នកឡើង ពេលដែលអ្នកសុំជំនួយ គេនឹងជួយដល់អ្នក…

Article 000014
សេដ្ឋកិច្ច

បើបានជួបមនុស្សទាំង ៦ ប្រភេទនេះហើយ សូមរក្សាពួកគាត់ឱ្យគង់ផង

វិថីជីវិត ជួបព្យុះភ្លៀងមិនឈប់ នៅក្នុងជីវិត មានឧបស្គច្រើនអនេក សំណាងហើយដែលពួកយើងបានជួបបុគ្គលមួយចំនួន ពួកគេបានហុចដៃមកជួយពួកយើងទាន់ពេល ឬក៏នៅពេលដែលយើងទ័លច្រកមិនដឹងធ្វើយ៉ាងណានោះ ទើបអាចញុំាងឱ្យយើងអាចឆ្លងផុតឧបសគ្គបាន និងស្ថានភាពលំបាកជាច្រើន ឱ្យពួកយើងមានអារម្មណ៍ថាខ្លួនមានសំណាងខ្លាំងណាស់។ មនុស្សទាំងនេះ សុទ្ធតែមានលក្ខណៈពិសេសដូចខាងក្រោម បើអ្នកបានជួបមនុស្សទាំង៦ប្រភេទនេះហើយ សូមអ្នកចេះស្តាយស្រណោះពួកគេផង ។ ១.មនុស្សដែលនាំមកនូវក្តីសង្ឃឹមដល់អ្នក ពេលដែលអ្នកមានសមត្ថភាពតែគ្មាននរណាមើលឃើញ បែរជាមានគេផ្តល់ឱកាសឱ្យអ្នក អាចឱ្យអ្នកដើរឆ្ពោះទៅរកវិថីជោគជ័យបាន នេះគឺជាសំណាងដែលកម្រជួបខ្លាំងណាស់។ ២. មនុស្សដែលជួយអ្នកឱ្យរួចពីស្ថានភាពលំបាក ពេលដែលអ្នកជួបនឹងស្ថានភាពលំបាក គឺគេបានជួយដោះស្រាយភាពលំបាកទាំងនោះឱ្យអ្នក ទើបអ្នកអាចប្រែក្លាយកិច្ចការនោះទៅជារលូនបាន មនុស្សបែបនេះ គឺជាអ្នកមានគុណរបស់អ្នកហើយ កុំភ្លេចគុណរបស់គេឱ្យ។ ៣. មនុស្សដែលជួយឱ្យការរកស៊ីរបស់អ្នកជោគជ័យ ពេលដែលការរកស៊ីរបស់អ្នកជួបឧបសគ្គ បើមានមនុស្សជួយគិតគូរផែនការដើម្បីអ្នក…

Article 000011
សេដ្ឋកិច្ច

ក្នុងចិត្តមានការដឹងគុណ នាំឲ្យជីវិតជួបតែសំណាងល្អ

មនុស្សរស់នៅក្នុងពិភពលោកនេះ ត្រូវតែរៀនចេះដឹងគុណ កុំយកភាពល្អរបស់គេចាត់ទុកជារឿងគប្បីដែលគេត្រូវធ្វើឱ្យសោះ កុំយកគុណរបស់គេចាត់ទុកជាប្រយោជន៍ឱ្យសោះ មានតែចេះស្តាយស្រណោះភាពល្អរបស់គេ មានតែតបស្នងគុណរបស់គេ ទើបអាចឱ្យខ្លួនឯងមានសំណាង។ ធ្វើជាមនុស្ស ត្រូវមានចិត្តដឹងគុណ រឿងដែលគ្មានគុណធម៌គ្មានសច្ចៈ កុំទៅប្រព្រឹត្ត រឿងដែលឃើញប្រយោជន៍ភ្លេចសច្ចៈ កុំទៅអនុវត្តន៍ រឿងដែលក្បត់ភាពស្មោះត្រង់ភ្លេចគុណគេ កុំទៅធ្វើឱ្យសោះ មានតែមនុស្សដែលមានចិត្តដឹងគុណគេទេ ទើបមិនអាចឱ្យខ្លួនឯងទទួលភាពអាម៉ាស់និងពាក្យជេរប្រទិចពីអ្នកដទៃ និងញុំាងឱ្យអ្នកទទួលបានការគោរពពីអ្នកដទៃ។ ធ្វើជាមនុស្ស ដាច់ខាតត្រូវចេះដឹងគុណ ពេលធូធារ កុំភ្លេចអ្នកដែលធ្លាប់កំដរអ្នក ពេលកាន់ទួនាទីធំ កុំភ្លេចមនុស្សដែលធ្លាប់មើលសំខាន់លើអ្នក មានតែប្រើចិត្តដឹងគុណកាន់តែច្រើនទៅឆ្លើយតបនឹងពួកគេទេ ទើបមនុស្សទាំងពួងបន្តគាំទ្រអ្នក ញុំាងឱ្យអ្នកមានបញ្ចេញសមត្ថភាពកាន់តែខ្ពស់។ ធ្វើជាមនុស្ស ដាច់ខាតត្រូវចេះដឹងគុណ មិនថាជាគុណដែលគេធ្លាប់ជួយដល់អ្នក ឬជាគុណរបស់គ្រូដែលបានបណ្តុះបណ្តាលអ្នក ឬក៏ជាគុណដែលមិត្តភ័ក្តិបានកំដរអ្នក…

Article 000010
ទស្សនៈ

្ក្លក្លាយជាមនុស្សពេញវ័យហើយ ត្រូវរៀនចេះចិញ្ចឹម និងមើលថែខ្លួនឯង

មនុស្សពេញវ័យ មិនអាចនៅពឹងផ្អែកលើម្តាយឪពុកទៀតទេ ដោយសារពួកគាត់ចាស់ៗហើយ ត្រូវរៀនចេះចិញ្ចឹមនិងមើលថែខ្លួនឯង រឿងរ៉ាវរបស់ខ្លួន ខ្លួនត្រូវតែជាអ្នកសម្រេច វិថីជីវិតដែលនៅសល់ គឺត្រូវដើរដោយខ្លួនឯង។ ស្ថានភាពជាក់ស្តែង គឺបែបនេះ ម្តាយឪពុក គឺមិនអាចការពារអ្នកមួយជីវិតបានឡើយ ពួកលោកនឹងចាស់ទៅតាមអាយុកាលរបស់ពួគលោក។ ដូច្នេះហើយ ការពឹងផ្អែកលើម្តាយឪពុក គឺជារឿងដែលមិនឋិតឋេរឡើយ មានតែញុំាងឱ្យខ្លួនឯងកាន់តែខ្លាំង ក្លាយទៅជាជំហររបស់ខ្លួនឯង ទើបជាភាពស្ថិតនៅដ៏យូរអង្វែងបំផុត និងអាចរស់នៅប្រកបដោយភាពស្ងប់ចិត្ត។ ជីវិតគឺបែបនេះ គ្មាននរណាអាចឱ្យអ្នកពឹងផ្អែកអស់មួយជីវិតឡើយ មានតែញុំាងឱ្យខ្លួនប្រែទៅជារឹងមាំទេ ទើបអ្នកអាចមានជំនឿចិត្តជម្នះរាល់ឧបសគ្គទាំងឡាយ មានតែឱ្យខ្លួនអ្នកក្លាយទៅជាជនឆ្នើមម្នាក់ទេ ទើបអាចមានយុទ្ធសាស្រ្តទប់ទល់រាល់ស្ថានភាពលំបាកបាន ដូច្នេះ យើងត្រូវភ្ញាក់រឭកគ្រប់ពេល ពឹងនរណាក៏ដោយ ក៏មិនដូចជាពឹងលើខ្លួនឯងដែរ។ ការពេញវ័យ គឺបែបនេះ…