ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Article 00009
សេដ្ឋកិច្ច

៣ ឃ្លា ដែលអ្នកគួរចងចាំ និងរំឭកខ្លួនឯង ក្នុងពេលដែលអ្នកខឹង

តើនរណាមិនចេះខឹងនោះ? ឱ្យតែមានអារម្មណ៍ តែងមានកំហឹង! ឱ្យតែមានការខ្វល់ខ្វាយ តែងមានកំហឹងដោយមិនដឹងខ្លួន! ឱ្យតែមានការជួបជុំ តែងមានកំហឹងដោយសារសម្ដីដោយចេតនា និងអចេតនា កំហឹងដែលនៅក្នុងចិត្ត តាមពិតទៅ គឺព្រោះតែរងភាពឈឺចាប់ ព្រមទាំងក្នុងចិត្តមិនអាចរំសាយបាន។ បើយើងខ្វល់ពីមនុស្សម្នាក់ខ្លាំងពេក ហើយម្នាក់នោះធ្វើរឿងអ្វីមួយឱ្យយើងឈឺចាប់ នោះយើងនឹងមានអារម្មណ៍ខឹងនិងតូចចិត្ត។ ភាពខុសគ្នានៃការឋិតនៅរវាងភាពជាក់ស្តែង និងការស្រមើស្រមៃ ក៏អាចឱ្យយើងកើតមានកំហឹងបានដែរ។ ការខឹងនេះជាអាវុធលាក់មុខអាចបណ្តាលឱ្យខូចសុខភាពដោយមិនដឹងខ្លួន ប៉ុន្តែទោះជាដឹងហើយថា ការខឹងធ្វើឱ្យខូចសុខភាព ក៏នៅតែមិនអាចប្រាប់ខ្លួនឯងមិនខឹងបានដែរ ដូច្នេះពាក្យទាំង ៣ ឃ្លាខាងក្រោមនេះ អាចយកមកលួងលោមខ្លួនអ្នកនៅពេលដែលអ្នកកំពុងកើតចិត្តខ្លាំងបាន។ ១. មនុស្សមិនខ្វល់ពីអ្នក គ្មានតម្លៃឱ្យអ្នកខឹងឡើយ កុំមានកំហឹងដោយសារតែមនុស្សមិនខ្វល់ពីអ្នក នរណាដឹងថាគេមានចេតនាឬអត់នោះ។ មានមនុស្សខ្លះ…

Cover2
សម្រង់

ទម្លាប់ទាំង១០ដែលញ៉ាំងអោយមនុស្សស្រីកាន់តែស្រស់ស្អាត-2

គ្រប់មនុស្សស្រីទាំងអស់គ្នា គ្មាននរណាចង់អោយខ្លួនឆាប់ចាស់នោះទេ  ជាពិសេសសម័យបច្ចុប្បន្នបច្ចេកវិទ្យាសំបូរបែប។  ខាងក្រោមនេះគឺជាវិធីដែលជួយអោយមនុស្សស្រីថែរក្សសម្រស់មិនងាយចាស់។ ១.កុំរំពឹងខ្ពស់ ពេលដែលអ្នកមានការរំពឹងខ្ពស់ពេក ​សុភមង្គលក៏កាន់តែតិចតាមនោះដែរ។ អ្នកនិពន្ធម្នាក់ធ្លាប់និយាយថា៖ “ខ្ញុំយល់ហើយ! ហេតុអ្វីបានជាខ្ញុំមិនសប្បាយចិត្ត ​ពីព្រោះខ្ញុំតែងមានការរំពឹងអំពីលទ្ធផលមួយ។” ឧទាហរណ៍៖ មើលសៀវភៅមួយក្បាល រំពឹងថាអាចកាន់តែធ្វើអោយយើងមានភាពជ្រៅជ្រះ។ រត់បានបន្តិច  រំពឹងថានឹងអាចធ្វើអោយយើងស្គមបាន។ ល្អចំពោះអ្នកដទៃ  រំពឹងថាគេនឹងអាចល្អដាក់យើងវិញ។ ប្រសិនបើការរំពឹងនេះបានក្លាយជាការពិតមែននោះ យើងនឹងសប្បាយចិត្ត  ប៉ុន្តែមិនបានក្លាយជាការពិតវិញនោះ យើងនឹងមានការខឹងគុំគួនជាមិនខាន។អាថ៌កំបាំងដែលធ្វើអោយមនុស្សស្រីរក្សាសម្រស់ស្រស់ស្អាតនោះ គឺកុំមានការរំពឹងលើនរណាម្នាក់ ឬកិច្ចការណាមួយខ្ពស់ពេក បែបនេះ មិនថាជារឿងស្របបំណង ឬបញ្ច្រាស់ចិត្តនោះទេ សុទ្ធតែជាកាដូរនៅក្នុងជីវិត ហើយការរស់នៅមានភាពធូរស្បើយច្រើន។ ២. ការថែបំប៉នស្បែក  បង្កើនភាពស្រស់ស្អាតដល់ខ្លួនឯង…

Cover1
សម្រង់

ការវិនិយោគដ៏ល្អបំផុតរបស់មនុស្សប្រុស មិនមែនផ្ទះ មិនមែនលុយកាក់ គឺអាចដណ្តឹងបាននារីទាំង៥នេះ-2

គេតែងនិយាយថា អ្វីដែលមនុស្សប្រុសខ្លាចបំផុតគឺរកស៊ីខាត  អ្វីដែលមនុស្សស្រីខ្លាចបំផុតគឺរៀបការខុស  តាមពិត មនុស្សប្រុសក៏ខ្លាចដណ្តឹងខុសដូចគ្នាដែរ។ បើដណ្តឹងបាននារីល្អប្រៀបដូចជារើសបានកំណប់មហាសាលចាយមិនអស់មួយជីវិត  ប្រសិនបើដណ្តឹងបាននារីមិនល្អវិញ ប្រៀបដូចជាធ្លាក់ក្នុងនរគអវចីទាំងរស់ ។ ដូច្នេះ អ្វីដែលមនុស្សប្រុសគួរបណ្តាក់ទុននោះ មិនមែនជាការទិញផ្ទះ ទិញឡាន ទិញភាគហ៊ុននោះទេ គឺត្រូវជ្រើសរើសនារីល្អធ្វើជាប្រពន្ធ។ គេនិយាយថា៖  “ ក្តីស្រលាញ់គឺធ្វើអោយមនុស្សម្នាក់ទទួលបានផលសម្រេច” ។ បើនិយាយចំពោះមនុស្សប្រុសវិញ  អាចលុតដំឈានដល់ចំណុចជោគជ័យបាន  គន្លឹះសំខាន់នៅក្បែរខ្លួនរបស់គេគឺមានមនុស្សស្រីទន់ភ្លន់ យល់ចិត្ត អត់ធ្មត់ និងមានបញ្ញាឈ្លាសវៃម្នាក់។ ការជ្រើសរើសនារីល្អមកធ្វើជាដៃគូរជីវិតមានសារៈសំខាន់ជាងការជ្រើសរើសមុខរបរត្រូវទៅទៀត។ ដូច្នេះ ប្រពន្ធល្អគឺធ្វើអោយអ្នករស់នៅបានស្រណុកសុខស្រួលមួយជីវិត។ ខាងក្រោមនេះគឺជានារីទាំង៥ប្រភេទដែលលោកអ្នកគួរស្វែងរកធ្វើជាដៃគូរជីវិតដើម្បីអនាគតភ្លឺថ្លា។ ១.នារីដែលមានបទពិសោធន៍ក្នុងជីវិត មនុស្សស្រីដែលចាស់ទុំម្នាក់សុទ្ធតែធ្លាប់មានប្រវត្តឆ្លងកាត់រឿងរ៉ាវជូរចត់ សើចយំ…

Cover2
សុខភាព

តើពេលវេលាដែលកក់សក់ល្អបំផុតគឺនៅពេលណា?-2

បច្ចុប្បន្នមនុស្សទូទៅមិនទាន់ឈានដល់វ័យ ៤០ ទៅ ៥០ឆ្នាំផងក៏មានបញ្ហាជ្រុះសក់  សក់បែកចុង  និងបញ្ហាស្បែកក្បាលជាច្រើន។ ថ្ងៃនេះយើងនឹងលើកអំពីពេលវេលានៃការកក់សក់ដែលល្អបំផុត និងត្រឹមត្រូវមកបង្ហាញដល់ប្រិយមិត្តអ្នកអានអោយបានជ្រាបដឹងទាំងអស់គ្នា។ មានមនុស្សមួយចំនួនតែងតែចូលចិត្តក្រោកពីដំណេកហើយចូលទៅងូតទឹកតែម្តង  តាមពិត ចំពោះមនុស្សស្រីគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់សសៃសក់  ពីព្រោះពេលដែលអ្នកភ្ញាក់ពីដំណេក  មុខងាររាងកាយរបស់មនុស្សក៏ទើបតែភ្ញាក់ដូចគ្នា  ចរន្តឈាមក៏មិនទាន់បានដំណើរការប្រក្រតីដែរ។ ដូច្នេះស្បែកក្បាលក៏ដូចគ្នា ពេលដែលអ្នកក្រោកឡើងងូតទឹកភ្លាមៗ ធ្វើអោយរំញោចដល់ស្បែកក្បាល ជាពិសេសគឺទឹកត្រជាក់  វាជម្រុញឈាមក្នុងខួរក្បាលកាន់តែលឿន  បែបនេះបង្ករផលប៉ះពាល់ដល់សុខភាព និងងាយធ្វើអោយសក់ជ្រុះ។ ចាប់ពីម៉ោង៣ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹក  រន្ធញើសរបស់ស្បែកក្បាលបានធ្វើការបើក និងមានលក្ខណៈធូរ  នៅពេលនោះសក់ក្បាលកំពុងឋិតនៅក្នុងដំណាក់កាលលូតលាស់  ប្រសិនបើនៅពេលនោះលោកអ្នកធ្វើការកក់សក់ នឹងបណ្តាលអោយសក់ក្បាលរបស់លោកអ្នកដាច់  ហើយសាប៊ូងាយជ្រៀតចូលទៅក្នុងរន្ធញើស  បណ្តោលអោយសក់ផុយ និងជ្រុះ។ ចំពោះពេលវេលាដែលល្អបំផុតសម្រាប់ការកក់សក់…

Cover1
គ្រួសារ

កុំបដិសេធការទាមទារទាំង៣នេះអោយសោះ ពុំដូច្នេះទេ កូនៗកាន់តែឃ្លាតឆ្ងាយពីអ្នក-2

គ្មានម្តាយឪពុកឯណាដែលមិនស្រលាញ់កូននោះទេ  តែងតែគិតចង់យករបស់ល្អជាងគេក្នុងលោកនេះមកអោយកូនខ្លួនឯងទាំងអស់។ មានម្តងនោះ មិត្តខ្ញុំម្នាក់ធ្លាប់សួរខ្ញុំថា  កូនរបស់គាត់បានទាមទាររបស់គ្រប់យ៉ាងពីគាត់  តើគាត់គួរតែបំពេញតាមតម្រូវចិត្តកូនឬទេ? ជឿជាក់ថាលោកអ្នកដែលមានកូននឹងយល់ជាមិនខាន កូនៗតែងតែទាមទាររបស់ប្លែកៗពីលោកអ្នក។ ប្រឈមនិងការទាមទាររបស់កូន មានម្តាយឪពុកមួយចំនួនក៏បានបដិសេធ ហើយក៏មានមួយចំនួនបំពេញតាមតម្រូវចិត្តរបស់កូនដូចគ្នា។ ដូច្នេះ ចំពោះការទាមទាររបស់កូនៗ តើម្តាយឪពុកគួរតែប្រើប្រាស់វិធីបែបណាខ្លះទៅដើម្បីទប់ទល់ជាមួយពួកគេ? តាមពិត ត្រូវមើលថាការទាមទាររបស់កូនៗគឺជាអ្វី  សមហេតុផលឬទេ  ប្រសិនជាការទាមទារដែលធម្មតា មិនប៉ះពាល់អ្វីនោះទេ គឺអាចបំពេញតាមលទ្ធភាពដែលលោកអ្នកអាចទៅរួច ប៉ុន្តែ​ប្រសិនជាការទាមទារដែលគ្មានហេតុផលស័ក្តសម លោកអ្នកគួរតែបដិសេធ ។ មិនថាយ៉ាងណានោះទេ  ការទាមទារខាងក្រោមនេះ  គួរតែកុំបដិសេធនិងកូនៗអោយសោះ  បើលោកអ្នកកាន់តែបដិសេធ កូនៗនឹងឃ្លាតឆ្ងាយពីលោកអ្នកទាំងកាយទាំងចិត្តដោយមិនដឹងខ្លួន។ ១. ការទាមទារអោយលោកអ្នកកំដរគេ មានម្តាយឪពុកជាច្រើនដោយសារតែកត្តាការងារ គឺមិនសូវមានពេលកំដរកូនៗប៉ុន្មាននោះទេ។…

Abcdefghijklmn
ទស្សនៈ

ជនដែលមិនងាយត្រូវគេធ្វើបាប សុទ្ធតែមានលក្ខណៈទាំង៣នេះ-2

រវាងមនុស្ស មិនអាចបាត់បង់ភាពសប្បុរសឡើយ។ ភាពសប្បុរសគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទៅកាន់មនុស្សគ្រប់គ្នា ភាពសប្បុរសគឺជាការធានាអំពីអត្តចរិករបស់មនុស្សភាពសប្បុរសគឺជាភាពស្មោះត្រង់ដែលធ្វើទៅកាន់គេ ហើយភាពសប្បុរសគឺជាដើមចមនៃលាភសំណាង។ មនុសគម្បីមានភាពសប្បុរស ប៉ុន្តែមិនមែនមានន័យថា ចំពោះមនុស្សគ្រប់គ្នាសុទ្ធតែបង្ហាញភាពសប្បុរសទាំងអស់នោះទេ។ មានមនុស្សមួយចំនួន បានចាត់ទុកភាពសប្បុរសនេះរបស់អ្នកដទៃ ដូចជាសំរាមដែលគ្មានប្រយោជន៍ ឯមានអ្នកខ្លះទៀត  យកភាពសប្បុរសរបស់អ្នកដទៃ ចាត់ទុកជារបស់គ្មានតម្លៃ។ ចំពោះមនុស្សបែបនេះ  មិនចាំបាច់ត្រូវមានភាពសប្បុរសចំពោះពួកគេឡើយ។ រីឯមនុស្សដែលមិនងាយត្រូវគេធ្វើបាប សុទ្ធតែមានលក្ខណៈទាំង៣នេះ សង្ឃឹមថាអ្នកក៏មានដែរ ០១.ធ្វើជាមនុស្សត្រូវមានពំ្រដែន  រៀនចេះការបដិសេធដ៏សមស្របមួយ មនុស្សម្នាក់ដែលមិនចេះបដិសេធគេគ្រប់រឿងងាយនឹងត្រូវបានគេធ្វើបាប! ពីដំបូងឡើយ  ប្រហែលជាអ្នកមិនចេះបដិសេធ អោយអ្នកដទៃធ្វើបាបតាមចិត្ត ប៉ុន្តែពេលវេលាយូរទៅ បើអ្នកនៅតែមិនចេះបដិសេធទៀត ពួកគេកាន់តែបានដៃ ហើយដាក់សម្ពាធលើអ្នកកាន់តែខ្លាំងជាងមុនជាមិនខាន។ ពិភពលោកមួយនេះគឺបែបនេះ  ចិត្តមនុស្សអាចប្រែប្រួល  មនោសញ្ចេតនាអាចសាបរលាប…

New Copy
តេស្តIQ

ទេវតាទ្រព្យ កត់ឈ្មោះឆ្នាំទាំង ៣ ដែលមានសំណាងជាងគេ ក្នុងរយៈពេល ៣ ខែនេះ

ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ​នេះ ឆ្នាំទាំង ៣ ​ខាង​ក្រោម​នឹង​មាន​សំណាង​ទទួល​បាន​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ច្រើន​នឹក​ស្មាន​មិន​ដល់។ ១.​ ឆ្នាំរោង អ្នក​កើត​ឆ្នាំ​រោង ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ និង​ចេះ​យោគយល់ដល់មនុស្សជុំវិញខ្លួន។ ពួកគេ​ជា​មនុស្ស​ចេះ​ដឹង​ត្រូវ ដឹង​ខុស ចេះ​រាប់អាន​មនុស្ស។ ពួកគេរស់នៅដោយសប្បុរស អាកប្បកិរិយាសុចរិត ហើយរស់នៅចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។ បុគ្គល​នេះ​មាន​ចិត្ត​ចង់​រៀនចង់ចេះ មិន​ខ្លាច​នឹង​ការ​ផ្លាស់​ប្តូរ​ដើម្បី​ឈាន​ទៅ​មុខឡើយ។ ពួកគេមានបទពិសោធន៍ជីវិតច្រើន និងមានចក្ខុវិស័យមុតស្រួច។ ក្នុងរយៈពេល ៣ ខែខាងមុខ ឆ្នាំរោងនឹងមានឱកាសច្រើនក្នុងការរកស៊ី និងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ជាមួយនឹងសមត្ថភាព និងចក្ខុវិស័យឆ្នើម ពួកគេអាចបង្កើតចំណុចរបត់ក្នុងអាជីពរបស់ពួកគេ។ សម្រាប់បុគ្គលិកដែលមានប្រាក់ខែ ការផ្លាស់ប្តូរបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏បង្កើតឱកាសឱ្យពួកគេឈានទៅមុខផងដែរ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ធ្វើ​បាន​ល្អ ទំនិញ​មក​ដល់​ថ្ងៃ​មុន…

Cover Copy
គ្រួសារ

ស្រីៗកុំទ្រាំអី! បើបានប្ដីមិនល្អ ក៏កាត់ផ្ដាច់ ដើរចេញទៅ នៅបន្តគ្មានផលល្អទេ

ដូចដែលដឹងកន្លងមកថា ជីវិតមនុស្សតាំងពីដើមរហូតមកដល់ពេលនេះ ជាពិសេសគឺជីវិតគូ ជីវិតប្ដីប្រពន្ធ រឿងដែលបានឃើញច្បាស់ៗគឺ មនុស្សស្រីមួយចំនួនធំ តែងតែទ្រាំ គ្រាំចិត្ត វេទនាកាយ ក្នុងការរស់នៅជាមួយនឹងប្ដីដែលតែងតែធ្វើបាបនាង។ រហូតដល់ពេលខ្លះក៏ឆ្ងល់ថា ហេតុអ្វីនាងចេះតែទ្រាំបែបហ្នឹង នាងគ្មានជម្រើស ឬមកពីនាងមិនព្រមជ្រើសរើស ឬដូចពាក្យគេតែងនិយាយថា មនុស្សស្រីគឺកម្ម ឬអាចមកពីកម្មទាញនាងឱ្យបែបហ្នឹង? មិនមែនចាក់រុក ឬមានគំនិតអាក្រក់អ្វីឡើយ តែក៏មិនចង់ឱ្យមនុស្សស្រីមួយចំនួននៅតែទ្រាំ គ្រាំគ្រា វេទនាកាយចិត្តបន្តទៀត។ ពេលខ្លះចង់ប្រាប់ថា កម្ម គឺមកពីអ្នកខ្លួនឯងដែលមិនព្រមបញ្ចប់ក៏ដឹងថា។ រឿងជីវិតប្ដីប្រពន្ធ រមែងទាមទារឱ្យទ្រាំអត់ធន់ជាមួយគ្នាឱ្យបានច្រើន តែសម្រាប់ពេលខ្លះ ប្រពន្ធក៏មិនគួរទ្រាំរស់នៅជាមួយនឹងប្ដី ដែលតែងធ្វើធ្វើបាប និងបំផ្លាញនាងដែរ។ មានមនុស្សស្រីភាគច្រើន…

2
សង្គម

៣ ចំណុចនេះ គ្រប់គ្រាន់អាចបញ្ជាក់ពីតម្លៃស្នេហារបស់ដៃគូ-2

ពេលមនុស្សពីរនាក់ស្រលាញ់គ្នា តែងស្រម៉ៃថាពួកគេអាចរស់នៅជាមួយគ្នាដោយមានសុភមង្គល។ តាមពិតទៅ ពេលស្រលាញ់គ្នា នៅជាមួយគ្នា ឱ្យតែអ្នកទាំងពីរមានចំណុចរួមគ្នាទាំង ៣ នេះ គឺគ្រប់គ្រាន់អាចបញ្ជាក់ថា អ្នកទាំងពីរស្គាល់ពីតម្លៃស្នេហារវាងគ្នា និងគ្នា តើចំណុចទាំង ៣ ណាខ្លះទៅ សូមអានចំណុចទាំង៣ខាងក្រោមនេះ៖ ១. មិនថាគិតដល់អ្វីទេ ចង់ចែករំលែកអារម្មណ៍ និងរឿងរ៉ាវជាមួយដៃគូមុនគេ ពេលមនុស្សពីរនាក់ស្រលាញ់គ្នា បើទាំងពីរនាក់ សុទ្ធតែមិនព្រមយករឿងរបស់ខ្លួនប្រាប់ទៅដៃគូទេ មិនព្រមមានទំនាក់ទំនងផ្សារភ្ជាប់លើផ្នែកដួងចិត្តទេ នេះបញ្ជាក់ថា អ្នកទាំងពីរមិនបានស្រលាញ់គ្នាពិតប្រាកដឡើយ។ ផ្ទុយមកវិញ បើអ្នកទាំងពីរស្រលាញ់គ្នា និងយល់ពីគ្នាច្បាស់ នៅពេលនេះ ពួកគេនឹងជជែកគ្នាដោយមានភាពស៊ីសង្វាក់គ្នា បើកចិត្តនិយាយប្រាប់គ្នាអំពីរឿងរបស់ខ្លួន សឹងតែរឿងតូចតាចដែលខ្លួនបានជួបប្រទះក្នុងជីវិតក៏យកមកប្រាប់គ្នាដែរ…

New Copy
ទស្សនៈ

មនុស្សខ្ញុំសាមញ្ញណាស់ មិនថាការរស់នៅផ្ទាល់ខ្លួន ឬការប្រព្រឹត្តិចំពោះអ្នកជុំវិញខ្លួនក៏ធម្មតា សាមញ្ញដែរ-2

– មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! ពាក្យបោកប្រាស់គេ ខ្ញុំមិនចេះនិយាយទេ រឿងបោកបញ្ឆោតគេ ក៏ខ្ញុំមិនចេះធ្វើដែរ។ រាប់អានជាមួយគេ ខ្ញុំមានអ្វីខ្ញុំនិយាយនឹង ធ្វើការឱ្យគេ ខ្ញុំនឹងប្រឹងប្រែងទៅបំពេញកិច្ចការងាររបស់ខ្ញុំឱ្យបានល្អ គោរពតួនាទីរបស់ខ្លួន។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! រឿងល្បិចគេចកល ខ្ញុំមិនចេះធ្វើទេ ពាក្យនិយាយកាច់កុង ក៏ខ្ញុំមិនចេះនិយាយដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំក៏មិនចេះចងគំនុំ មិនចេះចង់បានមុខមាត់ មិនចេះលួចចាក់ពីក្រោយខ្នង ដ្បិតតែខ្ញុំសម្ដីត្រង់ តែចិត្តខ្ញុំមិនអាក្រក់ទេ។ មនុស្សខ្ញុំទៀងត្រង់ ធ្វើការក៏ស្មោះត្រង់ដែរ ហើយមនុស្សដែលល្អដាក់ខ្ញុំដោយចិត្តពិត ខ្ញុំនឹងចងចាំគេក្នុងចិត្តអស់មួយជីវិត។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!…

Article 00007
សង្គម

បើចង់ដឹងថា គេស្រលាញ់អ្នកពិត ឬក្លែងក្លាយ សួរតែ៣សំណួរនេះ គឺដឹងច្បាស់ហើយ-2

នៅក្នុងលោកនេះ អ្វីដែលពិបាកមើលដឹងបំផុតនោះគឺ ចិត្តមនុស្ស។ ចំណែកឯមនុស្សមួយចំនួនគេចូលក្នុងជីវិតយើងដើម្បីតែលេងសើចតែប៉ុណ្ណោះ តែយើងបែរជាចាត់ទុកជាស្នេហាពិតទៅវិញ។ នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះ មានពេលខ្លះយើងគ្មានពេលវេលាច្រើនដើម្បីទៅយល់ឱ្យច្បាស់ពីចិត្តរបស់មនុស្សម្នាក់បានឡើយ ដូច្នេះមានតែបណ្តោយតាមចិត្តខ្លួនឯង ហើយក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់គេ មិនអាចដកខ្លួនរួច។ ក៏មានមនុស្សខ្លះទៀត កាលពីចាប់ផ្តើមដំបូងយល់ចិត្តថ្នាក់ថ្នម ដល់ពេលទទួលបានហើយបែរជាមិនចេះក្តោបក្តាប់ទៅវិញ។ ក៏មានស្នេហាខ្លះទៀត អ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អើនណាស់ តែពេលវេលាយូរៗទៅ ស្នេហាក៏សាបរលាប ពេលជួបមុខគ្នាស្ទើរតែគ្មានពាក្យនិយាយគ្នាផង។ ស្នេហាប្រៀបដូចជាការញុំាទឹកមួយកែវអ៊ីចឹង ត្រជាក់ ឬក្តៅខ្លួនឯងទើបដឹងច្បាស់ មានបុគ្គលខ្លះ តាមពិតទៅមិនមែនមិនដឹងថាដៃគូគេព្រងើយកណ្ដើយដាក់គេទេ គ្រាន់តែគេចេះតែកុហកខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ដឹងថា គេស្រលាញ់អ្នកពិតឬអត់ សួរតែ៣សំណួរខាងក្រោមនេះ អ្នកនឹងអាចដឹងចម្លើយបានយ៉ាងច្បាស់។ ១.  អាចមើលទូរសព្ទរបស់អ្នកបានទេ? មានមនុស្សមិនតិចទេ…

New Copy
ប្លែកៗ

ជ្រើសរើសឥន្ទធនូដែលអ្នកពេញចិត្តបំផុត អាចទាយដឹងថា មានរឿងល្អ អ្វីដែលកើតឡើងចំពោះអ្នក

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដោយគ្រាន់តែជ្រើសរើសឥន្ទធនូមួយដែលអ្នកពេញចិត្តជាងគេ នោះនឹងអាចដឹងថា តើនឹងមានរឿងល្អអ្វីខ្លះ កើតឡើងចំពោះអ្នក? A. ឥន្ទធនូ A ថ្មីៗនេះ លាភសំណាងនឹងចូលមករកអ្នក ព្រោះប៉ុន្មានខែមកនេះ អ្នកមិនសូវមានសំណាងប៉ុន្មានទេ ធ្វើកិច្ចការតូចធំតែងជួបរឿងឈឺក្បាល និងបណ្តាលឱ្យអ្នកមានទុក្ខកង្វល់ច្រើន។ តែថ្មីៗនេះ អ្នកស្រាប់តែព្រោះតែរឿងខ្លះអាចធ្វើឱ្យអ្នកមានភាពរីកចម្រើនក្នុងដំណើរការងារ ឬមុខរបររបស់អ្នក ព្រោះកិច្ចការនោះអាចជាកិច្ចការដែលអ្នកទទ្ទឹងរង់ចាំជាយូរណាស់ហើយ ។ B. ឥន្ទធនូ B នៅក្នុងជីវិតជាក់ស្តែង អ្នករមែងចូលចិត្តចេញទៅមើលរឿងដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗ ជាពិសេសអ្នកចូលចិត្តដំណើរទេសចរណ៍ និងចូលចិត្តអារម្មណ៍ពេលដែលស្ថិតនៅក្នុងមជ្ឈដ្ឋានថ្មី។ នៅក្នុងដំណើរកម្សាន្តអ្នកថ្មីៗនេះ អាចញុំាងឱ្យអ្នកជួបនឹងរឿងល្អ ឬក៏មនុស្សដែលគួរឱ្យចាប់អារម្មណ៍ រឿងល្អមួយនឹងកើតមកលើខ្លួនអ្នក រឿងទាំងនេះអាចឱ្យអ្នកយល់ថាជីវិតរបស់អ្នកអាចបំពេញបន្ថែមនូវអ្វីដែលថ្មី…