៣ ឃ្លា ដែលអ្នកគួរចងចាំ និងរំឭកខ្លួនឯង ក្នុងពេលដែលអ្នកខឹង

៣ ឃ្លា ដែលអ្នកគួរចងចាំ និងរំឭកខ្លួនឯង ក្នុងពេលដែលអ្នកខឹង
ការផ្សាយពាណិជ្ជកម្ម

តើនរណាមិនចេះខឹងនោះ?

ឱ្យតែមានអារម្មណ៍ តែងមានកំហឹង!

ការផ្សាយពាណិជ្ជកម្ម

ឱ្យតែមានការខ្វល់ខ្វាយ តែងមានកំហឹងដោយមិនដឹងខ្លួន!

ឱ្យតែមានការជួបជុំ តែងមានកំហឹងដោយសារសម្ដីដោយចេតនា និងអចេតនា

ការផ្សាយពាណិជ្ជកម្ម

កំហឹងដែលនៅក្នុងចិត្ត តាមពិតទៅ គឺព្រោះតែរងភាពឈឺចាប់ ព្រមទាំងក្នុងចិត្តមិនអាចរំសាយបាន។

បើយើងខ្វល់ពីមនុស្សម្នាក់ខ្លាំងពេក ហើយម្នាក់នោះធ្វើរឿងអ្វីមួយឱ្យយើងឈឺចាប់ នោះយើងនឹងមានអារម្មណ៍ខឹងនិងតូចចិត្ត។ ភាពខុសគ្នានៃការឋិតនៅរវាងភាពជាក់ស្តែង និងការស្រមើស្រមៃ ក៏អាចឱ្យយើងកើតមានកំហឹងបានដែរ។ ការខឹងនេះជាអាវុធលាក់មុខអាចបណ្តាលឱ្យខូចសុខភាពដោយមិនដឹងខ្លួន ប៉ុន្តែទោះជាដឹងហើយថា ការខឹងធ្វើឱ្យខូចសុខភាព ក៏នៅតែមិនអាចប្រាប់ខ្លួនឯងមិនខឹងបានដែរ ដូច្នេះពាក្យទាំង ៣ ឃ្លាខាងក្រោមនេះ អាចយកមកលួងលោមខ្លួនអ្នកនៅពេលដែលអ្នកកំពុងកើតចិត្តខ្លាំងបាន។

ការផ្សាយពាណិជ្ជកម្ម

១. មនុស្សមិនខ្វល់ពីអ្នក គ្មានតម្លៃឱ្យអ្នកខឹងឡើយ

កុំមានកំហឹងដោយសារតែមនុស្សមិនខ្វល់ពីអ្នក នរណាដឹងថាគេមានចេតនាឬអត់នោះ។ មានមនុស្សខ្លះ គេមានបំណងចង់ឱ្យអ្នកខឹង បើអ្នកកាន់តែខឹង នោះគេកាន់តែសប្បាយចិត្ត។ មនុស្សដែលចង់ធ្វើបាបអ្នក គឺមិនខ្វល់ពីអារម្មណ៍អ្នកយ៉ាងណានោះទេ ដូច្នេះមិនចាំបាច់កើតមានការខឹងសម្បារដោយសារមនុស្សប្រភេទនេះឡើយ។ ពីព្រោះការខឹងរបស់អ្នក មានតែធ្វើឱ្យអ្នកខូចប្រយោជន៍ប៉ុណ្ណោះ។ ប្រសិនបើគេដឹងថាយើងខឹងហើយ គេបែរជាមិនខ្វល់ខ្វាយនោះ ដូច្នេះសុខចិត្តយកចិត្តគំនិត និងពេលវេលាទៅប្រើលើកិច្ចការដែលមានប្រយោជន៍វិញល្អជាង។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. រឿងរ៉ាវនឹងកន្លងផុតទៅ គ្មានអ្វីធំដុំនោះទេ

មិនថាអ្នកខឹងនរណាទេ ខឹងខ្លាំងប៉ុនណាទេ សុទ្ធតែគ្មានអ្វីធំដុំឡើយ ពេលកើតរឿងរ៉ាវអ្វីមួយ មួយរំពេចភ្លាមៗនោះដ្បិតតែមិនអាចទទួលយកបានមែន ប៉ុន្តែពេលវេលាយូរទៅ អ្វីៗសុទ្ធតែអាចកន្លងផុតទៅ គ្មានអ្វីចាំបាច់ខឹងគុំគួនទម្លាក់មិនចុះនោះឡើយ។ ពេលអ្នកខឹង ពិបាកចិត្ត មានសម្ពាធ ចុងក្រោយមិនអាចគ្រប់គ្រងអារម្មណ៍បាន អ្វីដែលត្រូវបំផ្លាញច្រើនជាងគេ នោះគឺជាខ្លួនឯងទៅវិញទេ។ គ្មានអ្វីធំដុំឡើយ អ្វីៗឱ្យវាកន្លងផុតទៅចុះ ទុកឱ្យពេលវេលាជួយអ្នកបំភ្លេចរឿងរ៉ាវទាំងនោះចុះ។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ឆាកជីវិតខ្លីណាស់ សូមអ្នកល្អចំពោះខ្លួនឯងផង

មានគេល្អចំពោះអ្នកហើយ អ្នកនៅតែល្អចំពោះខ្លួនឯង ទោះជាគ្មានគេល្អចំពោះអ្នក អ្នករឹតតែល្អចំពោះខ្លួនដូចគ្នា។ មិនខ្វល់ថាពិភពលោកមួយនេះ មានព្យុះភ្លៀងរលកបោកបក់ប៉ុនណានោះទេ យើងប្រើចិត្តរាបស្មើមួយទៅប្រឈមមុខទៅបានហើយ ពួកយើងប្រឹងប្រែងខិតខំធ្វើជាខ្លួនឯង។ ទោះជារលកធំប៉ុនណា គង់តែមានពេលដែលរលកស្ងប់ ទោះជារឿងលំបាកប៉ុនណា គង់តែមានថ្ងៃដែលអាចដោះស្រាយបាន។ ល្អចំពោះខ្លួនឯង រីករាយនូវអ្វីដែលខ្លួនមាន ហើយពេលដែលអ្នកមិនចេះខឹងនរណាម្នាក់ផ្តេសផ្តាសហើយ បញ្ជាក់ថាអ្នកចាប់ផ្តើមចេះស្រលាញ់ខ្លួន និងល្អចំពោះខ្លួនឯងហើយ។

ការផ្សាយពាណិជ្ជកម្ម

សូមអ្នកកុំខឹងអី ជាពិសេសដើម្បីតែមនុស្សគ្មានតម្លៃម្នាក់ អ្នកខឹង គឺអ្នកកំពុងតែដាក់ទារុណកម្មខ្លួនឯង អ្នកខឹងមិនអាចដោះស្រាយបញ្ហាបានឡើយ មិនដូចជាការស្ងប់ចិត្តស្ងប់អារម្មណ៍ គិតមើលថា គួរតែធ្វើយ៉ាងណា ដោះស្រាយបែបណា សួរខ្លួនឯងមើលថា ឆ្ពោះទៅមុខដោយរបៀបណា រឿងធំរឿងតូចប៉ុនណា ស្អែកគង់តែក្លាយទៅជារឿងអតីតកាល រក្សាចិត្តអារម្មណ៍ស្ងប់ ទើបធ្វើឱ្យជីវិតស្រស់បំព្រង៕

អត្ថបទ ៖ បក្សីទេព / ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម