
អ្នកដែលមិនឆ្លើយតបសាររបស់អ្នក ភាគច្រើនមានគំនិតប៉ុន្មានប្រភេទនេះ
តើអ្នកធ្លាប់ដោយសារតែអង្គុយរង់ចាំសាររបស់គេ ចិត្តនៅមិនសុខ គេងមិនលក់ដែរឬទេ? រាល់ដងឱ្យតែឮសំឡេងទូរស័ព្ទ តែងយល់ថា គឺជាគេទ្រាំមិនបានប្រញាប់ទៅមើល ដល់ពេលមើលទៅមិនមែនជាគេសោះ មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ តែក្នុងចិត្តអ្នកវិញបានលួងលោមខ្លួនឯងថា ប្រហែលជាគេរវល់ហើយ ហត់ពេកមើលទៅ មិនបានផ្ញើសារឱ្យអ្នក តាមពិតទៅដល់ពេលស្អែកព្រឹកភ្ញាក់ឡើងគេនៅតែមិនបានផ្ញើសារឱ្យអ្នកដដែល។ ស្ថានភាពបែបនេះ តាមគិតមើលទៅប្រហែលជាមានមនុស្សជាច្រើនធ្លាប់ជួបរឿងបែបនេះ ពាក់ព័ន្ធនឹងការមិនឆ្លើយសារនេះ យើងតែងមានទម្លាប់គិតថាប្រហែលទូរស័ព្ទគេអស់ថ្ម ឬក៏កំពុងតែរវល់…។ បើអ្នកទៅពិចារណាឱ្យល្អិតល្អន់ តាមពិតទៅអ្នកដែលមិនបានឆ្លើយតបសាររបស់អ្នក ភាគច្រើនពួកគេមាននូវគំនិតទាំងនេះ៖ ១. មិនខ្វល់ពីអ្នក មិនចង់ឆ្លើយសារ ធ្លាប់អានឃ្លាមួយគេសរសេរ “សម័យនេះម្នាក់ៗសុទ្ធតែកាន់ទូរស័ព្ទជាប់ដៃ ទៅណាក៏យកតាមខ្លួន ហេតុអ្វីគ្រាន់តែគេផ្ញើសារឱ្យខ្លួនបែរជាមិនដឹងនោះ”។ មនុស្សម្នាក់ខ្វល់ពីអ្នកឬអត់ មើលតែការជជែកគ្នាតាមឆាតទៅអាចដឹងបានហើយ។ បើគេខ្វល់ពីអ្នក គេនឹងឆ្លើយតបសាររបស់អ្នកភ្លាមៗ…











