
ឈ្វេងយល់ពីចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ តាមរយៈកាយវិការ និងទម្លាប់ជាប្រចាំរបស់ពួកគេ
ជឿថាមនុស្សយើងម្នាក់ៗ ប្រាកដជាមានទម្លាប់ណាមួយជាប្រចាំ ដែលមិនអាចអាក់ខាននឹងធ្វើច្បាស់ណាស់។ ដូច្នេះ តោះ! យើងក្រឡេកទៅមើលចរិត និងទម្លាប់ទាំងប៉ុន្មានខាងក្រោមនេះ តើមួយណាជាទម្លាប់របស់អ្នក នោះនឹងអាចមើលដឹងពីចរិតលក្ខណៈរបស់អ្នកបានយ៉ាងច្បាស់។ ១. ទម្លាប់កាច់ ឬពត់ដៃសម្រួលសរសៃ មនុស្សដែលមានទម្លាប់កាច់ ឬពត់ដៃសម្រួលសរសៃ ច្រើនតែជាមនុស្សដែលងាយនឹងចុះសម្រុងក្នុងបរិយាកាសការងារ ឬការងារដែលពួកគេនឹងធ្វើ។ ជាពិសេសពួកគេភាគច្រើនជាប្រភេទមនុស្សដែលតែងតែយកចិត្តទុកដាក់លើព័ត៌មានលម្អិត រឿងតូចតាចក្នុងការងារ និងជីវិតផងដែរ។ ទោះយ៉ាងណាក៏ដោយ មនុស្សទាំងនេះមានសមត្ថភាពខ្ពស់ ហើយជារឿយៗបំពេញភារកិច្ចដែលបានចាត់តាំងបានយ៉ាងល្អ ព្រោះគេជាមនុស្សដែលពូកែយកចិត្តទុកដាក់។ ២. អង្គុយអង្រួនជើង ឬភ្លៅ មនុស្សដែលមានទម្លាប់អង្គុយនៅកន្លែងណាមួយ តែងតែអង្រួនជើង ឬភ្លៅ ច្រើនតែមិនសូវយកចិត្តទុកដាក់នឹងអារម្មណ៍របស់អ្នកដទៃទេ ហើយមនុស្សនេះទំនោរទៅជាលក្ខណៈបុគ្គលដែលតែងតែអាត្មានិយមផង។ តែយ៉ាងណាមនុស្សនេះមានគំនិតច្នៃប្រតិដ្ឋខ្ពស់…











