ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៣
ប្លែកៗ

មនុស្សស្រីណាដែលមានលក្ខណៈទាំងនេះ បង្ហាញថា នាងជាមនុស្សដែលមានបុណ្យវាសនាខ្ពស់ និងសំណាងបំផុតក្នុងជីវិត

យោងទៅតាមវិទូវិទ្យាសាស្រ្តបានឱ្យដឹងថា ស្ត្រីដែលមានលក្ខណៈទាំងនេះ គឺជាមនុស្សដែលមានចិត្តល្អ ជីវិតត្រូវបានប្រទានពរ និងសំណាងជាច្រើនដល់នាង។ ១. មុខ​មូល យោងទៅតាមវិទូវិទ្យាសាស្រ្តទូទៅបានបង្ហាញថា អ្នកដែលមានមុខរាងមូល គឺជាអ្នកដែលមានបុគ្គលិកលក្ខណៈរស់រវើក ងាយស្រួលនាំមកនូវអារម្មណ៍នៃភាពបរិសុទ្ធ និងស្នេហាដ៏ស្មោះត្រង់។ ពួកគេមានអាកប្បកិរិយាសុទិដ្ឋិនិយម និងមានទំនុកចិត្តនៅពេលប្រឈមនឹងការលំបាក។ ក្រៅពីនេះបុគ្គលនេះ មនុស្សនេះក៏មានទំនាក់ទំនងសង្គមល្អ មានសមត្ថភាពនិយាយបានល្អ ចូលក្នុងចំណោមមនុស្សចុះ។ នេះគឺជាប្រភេទស្ត្រីដែលបុរសជាច្រើនចង់រៀបការជាមួយ។ ស្ត្រីម្នាក់នេះក៏មានចរិតសុភាពរាបសារ អាចមើលថែក្រុមគ្រួសារបានល្អផងដែរ ពោលគឺជាមនុស្សដែលពូកែធ្វើការនៅផ្ទះ ជាដៃស្តាំជួយប្តីគ្រប់គ្រងការងារផ្ទះ និងមើលថែកូន។ លើសពីនេះ ស្ត្រីទាំងនេះ ក៏មានសុជីវធម៌ តែងតែដឹងពីរបៀបរក្សាអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលទៀតផង។ ២. ចង្កាមូល នៅក្នុងផ្នែកនរវិទ្យាចង្កាត្រូវបានគេស្គាល់ថា ជាលក្ខណៈតំណាងឱ្យទំនាក់ទំនងទាំងអស់របស់មិត្តភក្តិ…

New
ប្លែកៗ

ប្រុសៗសំណាងធំណាស់ បើបានប្រពន្ធ ដែលមានរាងកាយ មានផ្នែកតូចៗទាំង ៦ នេះ

ចាស់ៗពីដើមប្រកាន់ទស្សនៈមួយថា បុរសណាបានរៀបការជាមួយនឹងស្ត្រីដែលមានរាងធាត់បន្តិច សាច់ច្រើន ត្រគាកធំ គឺពិតជាសំណាង។ ទោះជាយ៉ាងនេះក្តី ក៏មានផ្នែកតូចមួយចំនួន ដែលបង្ហាញថា នារីម្នាក់នោះនាំសំណាង និងអាចជួយស្វាមី នាំឱ្យស្វាមីរីកចម្រើនកាន់តែខ្លាំង។ ១. ស្មារាងមូលតូច ស្ត្រី​ច្រើន​តែ​ចូល​ចិត្ត​មាន​ស្មា​ដែល​មាន​ឆ្អឹង​ក​​លាត​ត្រដាង ​ដើម្បី​មើល​ទៅ​ស្គម​ពេល​ស្លៀក​សម្លៀក​បំពាក់។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមនរវិទ្យា ស្ត្រីដែលមានស្មារាងមូល និងស្តើង គឺជាលក្ខណៈមួយដែលមានពរជ័យច្រើន។ ពួកគេជាមនុស្សឆ្លាត វាងវៃ ចេះសាងទំនាក់ទំនង និងយុទ្ធសាស្ត្រក្នុងសង្គម។ ប្រសិនបើស្វាមីជាអ្នកជំនួញ នេះពិតជាជំនួយការដ៏ល្អដែលពិបាករកណាស់ ដូច្នេះហើយបានជា ដូចពាក្យកេថា «ខ្លាដុះស្លាប» នេះជាគុណសម្បត្តិធំធេងរបស់មនុស្សស្រី។ ២. ច្រមុះតូច…

Cover Copy
សង្គម

តើមនុស្សប្រុសបែបណា ដែលមនុស្សស្រីប្រាថ្នាសាងគ្រួសារ ជាគូអនាគតរួមរស់ជាមួយគ្នាអស់មួយជីវិត?

មនុស្សភាគច្រើនតែងគិតថា មនុស្សស្រីទាំងអស់ សុទ្ធតែប្រាថ្នាមនុស្សប្រុសដែលសង្ហា មានទ្រព្យ មានមុខមាត់ មានមន្តស្នេហ៍ ព្រោះតែគិតថា មនុស្សស្រីចង់មានដៃគូបណ្ដើរឱ្យមើលទៅស្អាត សង្ហា មានគេឯងច្រណែន ជាអ្នកមាន ទើបអាចឱ្យនាងរស់ស្រួល មានលុយចាយពេញៗដៃ សប្បាយចិត្ត។ ប៉ុន្តែវាជារឿងដែលផ្ទុយស្រឡះ មនុស្សស្រីខ្លះ ដ្បិតថាគាត់ចូលចិត្ត ឬក៏ចាប់អារម្មណ៍មនុស្សប្រុសអ្នកមាន ឬមានរូបរាងសង្ហាក៏ពិតមែន តែជាក់ស្ដែង មនុស្សប្រុសដែលនាងចង់បានជាដៃគូជីវិត និងប្រាថ្នា រួមរស់ជាមួយ គឺជាមនុស្សដែល ៖ – មានចំណេះដឹងខ្ពស់ តែមិនមែនអំនួត មើលងាយនាង និងគ្រួសារនាងទេ។ – ស្អាតចិត្ត…

New Copy
ប្លែកៗ

តេស្តសំណាង! តើនឹងមានអ្វីកើតឡើងចំពោះអ្នក នៅក្នុងខែមេសានេះ?

ជ្រើសរើសល្អាងមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីរកមើលសំណាងដែលនឹងកើតឡើងចំពោះអ្នកនៅក្នុងខែមេសានេះ តើនឹងមានមនុស្ស ឬរបស់អ្វី ចូលមករកអ្នក? A. ល្អាង A ប្រសិនបើអ្នកជ្រើសយកល្អាង ​A នោះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានចិត្តឧស្សាហ៍ព្យាយាម មានការខំប្រឹង ឆ្លាត ចេះបត់បែន មាន IQ និង EQ ខ្ពស់។ មើលទៅអ្នក ហាក់មិនខ្វល់ពីអ្វីទាំងអស់ តែការពិត អ្នកជាមនុស្សដែលយកចិត្តទុកដាក់ ថែមទាំងដឹងគ្រប់យ៉ាង និងធ្វើច្រើនជាងនិយាយ។ នៅក្នុងខែថ្មីនេះ រាសីរបស់អ្នកនឹងឡើងខ្ពស់ រុងរឿង រីកចម្រើន ព្រោះតែអ្នកជាមនុស្សឆ្លាត ពូកែ…

New Copy
ប្លែកៗ

មើលដំណើរដែលអ្នកដើរ ផ្លូវមួយដែលអ្នកបានជ្រើស តើខុស ឬត្រូវ?

ជ្រើសរើសផ្លូវមួយ ដែលអ្នកចាប់អារម្មណ៍ជាងគេដើម្បីដឹងថា តើផ្លូវដែលអ្នកបានជ្រើសដើរក្នុងពេលនេះ ខុស ឬត្រូវ? A. ផ្លូវ A នេះបញ្ជាក់ថា អ្នកជ្រើសផ្លូវត្រូវហើយ កុំបាច់បារម្ភអី។ ផ្លូវទៅអនាគតរបស់អ្នក មិនត្រឹមតែរលូនល្អប៉ុណ្ណោះទេ តែថែមទាំងជាប់ខ្សែសំណាងមកជាមួយថែមទៀតផង។ អ្នកជាមនុស្សដែលមានការគិតច្បាស់លាស់ មានគោលដៅពិតប្រាកដ មានបំណងប្រាថ្នា មានការតាំងចិត្ត និងក្លាហាន។ អ្នកតែងតែមើលជីវិតក្នុងផ្លូវវិជ្ជមាន និងរមែងបើកចំហចំពោះមនុស្សគ្រប់គ្នា។ ជាមួយនឹងថាមពលវិជ្ជមាននេះហើយ ដែលធ្វើឱ្យអ្នកទទួលបានជោគជ័យក្នុងការងារ មិនថាអ្នកធ្វើអ្វីទេ ក៏បានសម្រេចដែរ។ លើសពីនេះ ជីវិតអ្នកក៏ពោរពេញទៅដោយក្ដីសុខ និងសុភមង្គលជាច្រើនថែមទៀតផង។ B. ផ្លូវ B ជម្រើសមួយនេះ…

Vietjet Aircraft
PR

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

ភ្នំពេញ ថ្ងៃទី 27 ខែមីនា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet រីករាយក្នុងការប្រកាសប្រូម៉ូសិនពិសេសសម្រាប់សំបុត្រយន្តហោះអន្តរជាតិរៀងរាល់ថ្ងៃសុក្រ! នេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដំណើរកម្សាន្តក្នុងក្តីស្រមៃរបស់ពួកគេនៅឆ្នាំនេះ ជាមួយការបញ្ចុះតម្លៃបន្ថែម។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ភ្ញៀវអាចកក់សំបុត្រយន្តហោះអន្តរជាតិដោយតម្លៃចាប់ពី 65 ដុល្លារក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវា) តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់គ្រប់ជើងហោះហើរអន្តរជាតិរវាងប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀត…

Cover Copy
សុខភាព

ទម្លាប់ល្អទាំង ១០ នឹងអាចជួយអ្នកឱ្យមានសុខភាពល្អ ការពារជំងឺជាច្រើន និងរស់នៅបានយូរ

សុខភាព គឺជាទ្រព្យដ៏មានតម្លៃបំផុតដែលមនុស្សយើងគ្រប់រូប ត្រូវតែថែរក្សា និងការពារឱ្យបានល្អ ការមានសុខភាពល្អ រឹងមាំ នឹងជួយឱ្យយើងមានអាយុវែង ជាមួយនឹងការរស់នៅដោយមិនបាច់ភ័យព្រួយពីការឈឺថ្កាត់ ឬជំងឺធំដុំមកជ្រៀតជ្រែក។ ដូច្នេះហើយ យើងត្រូវតែដឹងពីរបៀបថែរក្សាសុខភាពរបស់យើង និងក្រុមគ្រួសារយើង ដើម្បីសេចក្ដីសុខ សំណាងល្អ អាយុវែង បានរស់នៅជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បានយូរ។ #ទម្លាប់ ៧ យ៉ាង ដែលល្អសម្រាប់អ្នក ១. ផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ ដើម្បីឱ្យមានរាងកាយមានសុខភាពល្អ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺទទួលបានបរិមាណទឹកឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយរបស់អ្នក។ មូលហេតុ គឺថាទឹកជាគ្រឿងផ្សំសំខាន់មួយដែលរួមចំណែកដល់ការបន្សុទ្ធរាងកាយ កម្ចាត់ជាតិពុលដែលមានគ្រោះថ្នាក់ធ្វើឱ្យភ្នែករបស់អ្នកមានពន្លឺចែងចាំង និងស្បែកពោរពេញដោយភាពរឹងមាំ ពីព្រោះកោសិកាស្បែកនីមួយៗមាន។ ការមានជាតិទឹកគ្រប់គ្រាន់នឹងមានសុខភាពល្អជាង។…

New Copy
ប្លែកៗ

ជឿអត់? សូម្បីតែរាងរបស់យើង ក៏អាចទស្សន៍ទាយដឹងពីជោគជតា មាន ឬក្របានដែរ?

តើមួយណាជារាងរបស់អ្នក? ចំណាយពេលត្រឹមតែ ៣ នាទី មើលរាង និងមកមើលការទស្សន៍ទាយតាមបែបចិត្តសាស្ត្រ នោះនឹងអាចដឹងបានថា អនាគតរបស់អ្នកនឹងក្លាយជាអ្នកមាន ជោគជ័យ ឬអ្នកក្រ ក្នុងកម្រិតធម្មតា? តោះ! យើងទៅអានលម្អិតទាំងអស់គ្នា។ ១. រាងកាយស្លីម ជាមួយនឹងមុខរាងមូល អ្នក​ដែល​មាន​រាង​កាយ​ស្គម ប៉ុន្តែ​រឹង​មាំ មាន​សមតុល្យ​ល្អ​បំផុត​គឺ​មុខ​មូល គឺជាមនុស្សដែលមាន​ចរិត​ស្លូតបូត និង​ចេះ​អត់ឱន​ចំពោះ​អ្នក​ដទៃ។ ក្នុង​ការងារ​ពួកគេ​តែងតែ​ដាក់​ជំនឿ​ និង​ភាព​ខ្ជាប់ខ្ជួន​របស់​ពួកគេ​ទាំងអស់ ដើម្បីបំពេញកិច្ចការងារនោះ។ ពួកគេ​ជា​មនុស្ស​មាន​ឆន្ទៈ​ខ្ពស់ រួសរាយ​រាក់ទាក់ អាច​ទប់ទល់​នឹង​បញ្ហា​ប្រឈមបានគ្រប់បែបយ៉ាង។ ដោយសារតែការតស៊ូយ៉ាងខ្ជាប់ខ្ជួន ការងាររបស់ពួកគេត្រូវបានតម្លើងឋានៈយ៉ាងងាយស្រួល និងជួបនូវឱកាសថ្មីៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេងាយនឹងក្លាយទៅជាមនុស្សមានចិត្តច្រណែននឹងអ្នកដទៃយ៉ាងខ្លាំងដូចគ្នាដែរ។…

Cxsd
ប្លែកៗ

តាមការស្រាវជ្រាវ៖ បុគ្គលិកធនាគារ ភាគច្រើននៅ Single អាជីពឬកម្ររកបានគូស្នេហ៍ ដោយសារហេតុផលចាក់ដោតនេះ

មនុស្ស​ភាគច្រើន​ប្រហែល​ជា​គិត​ថា​បុគ្គលិក​ស្រីៗ​ដែល​បម្រើ​ការ​នៅ​ធនាគារ ដែល​មួយ​ថ្ងៃៗ​ឃើញ​តែ​តែង​ខ្លួន​ស្អាត ស្លៀកពាក់​ឯកសណ្ឋាន​សមរម្យ ងាយស្រួល​ក្នុង​ការ​ស្វែងរក​ដៃ​គូ​ស្នេហា​ឬ​ស្វាមី​បាន​រហ័ស​បំផុត ប៉ុន្តែ​ការ​គិត​បែប​នោះ​គឺ​មិន​ត្រឹមត្រូវ ១០០ ភាគរយទេ។ តាម​ការ​ស្រាវជ្រាវ​លើ​ស្ថានភាព​ជាក់ស្តែង​ភាគ​ច្រើន បុគ្គលិក​ស្រីៗ​កំពុង​បម្រើ​នៅ​ធនាគារ​​រមែង​តែ Single អាជីព​ឬ​មិន​ងាយ​បាន​ជួប​គូ​ស្នេហ៍​ដូចអ្នកបម្រើការលើផ្នែក​ដទៃ​ទៀតឡើយ។ យោង​តាម​ប្រភព​គេហទំព័រ​បរទេស​មួយ​បាន​ចុះ​ផ្សាយ​ថា​យ៉ាង​ហោច​ណាស់​បុគ្គលិក​ស្រី​នៅ​ធនាគារ​ភាគ​ច្រើន​រមែង​នៅ Single ដល់​អាយុ​ខ្ទង់​ជិត ៣០ ឆ្នាំ​ក៏​មាន ពោល​គឺ​បញ្ហា​ដែល​ពួក​គេ​មិន​យក​គូ​ស្នេហ៍​នេះ ក៏​ដោយ​សារ​ភាព​នឿយហត់​និង​ស្រ្តេស​នៅ​កន្លែង​ធ្វើការ​ខ្លាំង​ពេក ណា​មួយ​មិន​មាន​ពេលវេលា​ពេញលេញ​សម្រាប់​គូ​ស្នេហ៍​របស់​ខ្លួន​ ញាំងឲ្យការចង់បានរបស់ភាគីខាងប្រុសក៏មិនសូវត្រូវប៉ាន់ជាមួយអ្នកបម្រើការផ្នែកធនាគារដែរ។ មួយ​ភាគ​ធំ​នៃ​បុគ្គលិក​បម្រើ​ការ​នៅ​ធនាគារ​គឺ​រមែង​ចូល​ផ្ទះ​យឺតយ៉ាវ ​ព្រោះ​ទាមទារ​ចំណាយ​ពេល​បម្រើ​ការ​យូរ ៧ ទៅ ៨ ម៉ោង​នៅ​កន្លែង​ធ្វើ​ការ ហើយ​ឲ្យ​តែ​ពេល​មក​ដល់​ផ្ទះ​គឺ​អស់​កម្លាំង​រលីង រក​តែ​ពេល​សម្រាក​ឲ្យ​បាន​ធូរ​ខ្លួន​មួយ​ប៉ុណ្ណោះ ជា​រួម​គឺ​កម្រ​នឹង​មាន​ពេល​ក្នុង​ការ​ណាត់ជួប​ឬ​ទៅ​កាហ្វេ​ជូប​គូ​ស្នេហ៍​អ្វី​ខ្លាំង​ណាស់។ តាម​ការ​បញ្ជាក់​របស់​ស្រ្តី​វ័យ ២៦ ឆ្នាំ​បម្រើ​ការ​នៅ​ធនាគារ​មួយ​កន្លែង…

New Copy
ប្លែកៗ

តារានិករទាំង ៣ ដែលមានភាពចាស់ទុំជាងគេ

ក្នុងចំណោមតារានិករទាំង១២ គឺមានតែតារានិករ៣នេះទេ ដែលមានភាពចាស់ទុំច្រើនជាងគេ ទាំងចរិត ចិត្តគំនិតក៏នឹងន ច្បាស់លាស់ មានទំនួលខុសត្រូវខ្ពស់ និងតែងតែបំពេញកិច្ចការងារតូចធំបានសម្រេចជោគជ័យធំផងដែរ។ ១. Leo ក្រុម Leo គឺជាមនុស្សដែលស្មោះត្រង់ ហើយកាលនៅក្មេង ពួកគេក៏ជាមនុស្សល្ងង់ឆោតជាងគេដែរ។ លើសពីនេះ មនុស្សក្រុមនេះ ហាក់មិនខ្វល់ពីរបស់ដែលខ្លួនមានឡើយ ធ្វើយ៉ាងណា គឺអាចរក្សាមុខមាត់ខ្លួនឯងបាន មនុស្សនេះកាលនៅក្មេង ស្រឡាញ់ និងចង់បានមុខមាត់ណាស់។ ប៉ុន្តែ នៅពេលដែលក្រុមនេះមានអាយុកាន់តែច្រើន កាន់តែចាស់ ពួកគេក៏កាន់តែមានចរិតចាស់ទុំ គំនិតក៏នឹងន មិនឆេវឆាវដូចកាលមុនឡើយ។ មនុស្សទាំងនេះ លែងខ្វល់ពីអ្វីទាំងអស់ ទោះបីជីវិតមានបញ្ហាយ៉ាងណា…

New Copy
ទស្សនៈ

មើលតែ ២ ចំណុចនេះ ក៏ដឹងហើយថា មនុស្សនោះល្អពិត ឬក្លែងក្លាយ

នេះគឺជាវិធីក្នុងការមើលមនុស្ស ចង់ដឹងថា តើគេជាមនុស្សចិត្តទូលាយ ឬចង្អៀត អាចមើលលើ ២ ចំណុចនេះ ក៏អាចដឹងយ៉ាងច្បាស់ណាស់។ ១. តើ​អ្នក​នោះ​ចេះនឹក ដឹង​គុណ​អ្នក​ដែល​បាន​ជួយ​គាត់​ឬក៏អត់? មាន​ពាក្យ​ពីរ​ដែល​មនុស្ស​ភាគ​ច្រើន​ដឹង​រួច​ហើយ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន នោះគឺ អរគុណ។ ពេល​គេ​មាន​បញ្ហា អ្នក​អាច​ជួយ​គេ​បាន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពេល​អ្នក​មាន​បញ្ហា ជួន​កាល​គេ​មិន​អាច​ជួយ​អ្នក​បានទេ។ ជាមួយនឹងល្បឿននៃជីវិតរីកចម្រើនដូចព្យុះ ចិត្តរបស់មនុស្សក៏រឹងរូស មិនមែនគ្រប់គ្នាសុទ្ធតែដឹងគុណចំពោះអ្នកដែលបានជួយពួកគេនោះឡើយ។ នៅពេលអ្នកជួយអ្នកដទៃដោយចិត្តស្មោះ មិនត្រឹមតែពួកគេមិនដឹងគុណអ្នកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងសងគុណអ្នកវិញ នៅថ្ងៃណាមួយផងដែរ។ នេះមិនមែនជារឿងចម្លែកទេនៅក្នុងសង្គមសម័យទំនើប។ ដើម្បី​ដឹង​ថា​មនុស្ស​នោះ​ល្អ​គួរ​ឱ្យ​ទុក​ចិត្ត​ឬ​អត់​នោះ អ្នក​ត្រូវ​មើល​ថា​គេ​ជា​មនុស្ស​ដឹង​គុណ​ឬ​អត់។ នៅពេលស្វែងរកដៃគូ ចូរស្វែងរកអ្នកដែលពិតជាដឹងគុណចំពោះអ្នក។…

New Copy
ប្លែកៗ

មានតែ ១ ក្នុងចំណោម ៧ នេះ ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ សោយសុខគំនទ្រព្យហើយ

តាម​នរវិទ្យា ស្ត្រី​ដែល​មាន​ផ្ទៃ​មុខ​ដូច​ខាង​ក្រោម​នេះ នឹង​មាន​ជីវភាព​ធូរធារ សម្បូរ​សប្បាយ លុយចាយមិនចេះខ្វះ ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។ ១. ចង្កាព្រែក ម្ចាស់​ ចង្កាព្រែក ​ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្លាំង​។ សម្រាប់​ពួកគេ ជីវិត​គ្រួសារ​តែងតែ​ជា​អាទិភាព​ទី​មួយ អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​ធ្វើ​ គឺ​យក​ផលប្រយោជន៍​គ្រួសារ​ជា​អាទិភាព។ ទម្រង់​មុខ​របស់​ស្ត្រី​អ្នក​មាន​ ច្រើន​តែ​មាន​លក្ខណៈ​លេចធ្លោ​នៃ​ចង្កាព្រែកនេះឯង។ ចង្កា​ប្រៀប​ដូច​ជា​ឃ្លាំង​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ស្រី កាន់​តែ​ក្រាស់ ប្រាក់​កាសកាន់​តែ​ច្រើន។ ស្ត្រី​ដែល​មាន​ចង្កា​ព្រែក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាស្ត្រីខ្លាំង ដែលអាច​ជួយជ្រោមជ្រែង​ស្វាមី​ផងដែរ។ វាមិនត្រឹមតែនាំសំណាងដល់ខ្លួននាងប៉ុណ្ណោះទេ ថែមទាំងជួយដល់អាជីពរបស់ស្វាមីទៀតផង។ ស្ត្រី​ដែលមាន​រូបរាង​បែបនេះ​តែង​មាន​លាភ​សំណាង​ច្រើន​ទៅ​ថ្ងៃមុខ​ក៏​មាន​សំណាង​ច្រើន​ដែរ​។ ២. មុខមូល មាត់ពេញ បបូរមាត់ក្រហម មនុស្សដែលមានមុខរាងមូល…