
ស្នេហាពិត មិនគិតរូបសម្រស់ អាយុ ទ្រព្យធន ក៏មិនសំខាន់អ្នកណាមកមុន ឬក្រោយដែរ សំខាន់ឱ្យតែល្អ ច្បាស់លាស់
ធ្លាប់ឆ្ងល់អត់ ហេតុអីមនុស្សស្រីខ្លះ សុខចិត្តជ្រើសយកបុរសចាស់ជាងខ្លួន សម្រស់មិនស្អាត មិនមែនអ្នកមានស្ដុកស្ដម្ភ ធ្វើជាដៃគូ ទាំងដែលមើលជាក់ស្ដែងទៅ រូបរាងសម្រស់ សមត្ថភាពរបស់នាង ក៏អាចរកបានមនុស្សប្រុសស្អាតសង្ហា អ្នកមានបានដោយមិនពិបាក តែនាងនៅតែសម្រេចចិត្តជ្រើសយកបុរសម្នាក់ដែលធម្មតាៗទៅវិញ? ក៏មានអ្នកខ្លះ ពេបជ្រាយ សើចចំអកឡកលើយឱ្យការសម្រេចចិត្តរបស់នាងផងដែរ ថានាងសម្លឹងឃើញទ្រព្យគេ ពេបជ្រាយ ថាចេះលេបទៅរួច ទាំងដែលការពិត ខ្លួនមិនទាំងដឹងការពិតនៃជីវិតគេ ការយល់ឃើញរបស់គេបែបណាផងនោះ។ មែនហើយ « ស្រីស្អាតសមនឹងប្រុសសង្ហា ស្រីល្អចរិយា ជាគូនឹងបុរសមានចំណេះវិជ្ជា » មនុស្សស្រីដែលយល់ដឹងពីជីវិត និងសុភមង្គលពិតប្រាកដ នាងច្បាស់ជាជ្រើសយកមនុស្សដែលអាចផ្ដល់ក្ដីសុខ និងភាពកក់ក្ដៅពេញមួយជីវិតនាងបាន មិនមែនសម្ដៅទៅលើ…











