រឿងទាំង ៥ យ៉ាង ដែលធ្វើឱ្យអ្នកខ្ជះខ្ជាយ និងខាតពេលវេលាខ្លាំងនៅក្នុងជីវិត

រឿងទាំង ៥ យ៉ាង ដែលធ្វើឱ្យអ្នកខ្ជះខ្ជាយ និងខាតពេលវេលាខ្លាំងនៅក្នុងជីវិត
ការផ្សាយពាណិជ្ជកម្ម

ក្នុងជីវិតប្រចាំថ្ងៃ មានរឿងជាច្រើនដែលយើងត្រូវតែធ្វើ តែក៏មានរឿងមួយចំនួន ដែលយើងគួរតែបោះបង់ចោលដែរ។ ដូច្នេះខាងក្រោមនេះ គឺជារឿងទាំង៥ ដែលបង្ហាញថា អ្នកពិតជាខ្ជះខ្ជាយពេលវេលាខ្លាំងពិតមែន។

១. មានការងារតែមិនធ្វើ

ការផ្សាយពាណិជ្ជកម្ម

5 Chu Khong Ai Linh Ngo Duoc Phuc Phan Ngap Tran Cuoc Doi Them Vui 910848

មនុស្សខ្លះ ពិតជាចង់បាន និងត្រូវការការងារ ខំដើររក ស្វះស្វែងស្ទើរស្លាប់ស្ទើររស់ ព្រោះតែចង់មានការងារធ្វើ ចង់មានចំណូលច្បាស់លាស់ ដើម្បីជួយឱ្យជីវិតមានលំនឹងខ្លះ។ តែស្របពេលនឹងមនុស្សខ្លះ មានការងារបែរជាមិនធ្វើ មិនមុខរបរ បែរជាបោះបង់ មិនព្រមតស៊ូព្យាយាម ចេះតែខ្ជិលច្រអូស បណ្ដែតបណ្ដោយ អាងយ៉ាង ព្រោះតែធ្លាប់មានស្រាប់ បានលុយចាយស្រួល។

ការផ្សាយពាណិជ្ជកម្ម

ទម្លាប់នេះហើយ ដែលបង្ហាញថា អ្នកពិតជាខ្ជះខ្ជាយពេលវេលាជាខ្លាំង ដែលជាហេតុធ្វើឱ្យអនាគតអ្នកប្រាកដជាត្រូវរងទុក្ខ លំបាក វេទនា ត្រូវចាំថា គ្មានអ្នកណា អាចជួយអ្នកបានពេញមួយជីវិតឡើយ ជាពិសេស គឺឪពុកម្ដាយ ក្រុមគ្រួសាររបស់អ្នក បើអ្នកនៅតែមិនព្រមគិតគូរធ្វើការងារទេ ថ្ងៃមុខ អ្នករងទុក្ខគឺអ្នកខ្លួនឯង។

២. ធ្វើការងារដែរ តែមិនរីកចម្រើនទៅមុខសោះ

ការផ្សាយពាណិជ្ជកម្ម

5 Chu Khong Ai Linh Ngo Duoc Phuc Phan Ngap Tran Cuoc Doi Them Vui 25f383

មនុស្សមួយចំនួន គិតតែធ្វើការងារដដែលៗ ធ្វើណាស់រឹតតែនឿយហត់ណាស់ តែការងារ បែរជាមិនមានភាពរីកចម្រើនទៅមុខសូម្បីតែបន្តិច នេះហើយ ដែលធ្វើឱ្យអ្នកចំណាយពេលចោល តែមិនបានលទ្ធផលល្អណាមួយត្រឡប់មកវិញ។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកធ្វើតែការងារដដែលៗរាល់ថ្ងៃ អ្វីដែលអ្នកទទួលបាន គឺមានតែភាពដដែលៗតែប៉ុណ្ណោះ ដូច្នេះ អ្នកក៏មិនមានអ្វីដែលរីកចម្រើនទៅថ្ងៃមុខដែរ គឺមានតែប៉ុណ្ណឹងឯង។

៣. ធ្វើការងារ តែមិនមានការគ្រប់គ្រង និងគោលដៅច្បាស់

ការផ្សាយពាណិជ្ជកម្ម

5 Chu Khong Ai Linh Ngo Duoc Phuc Phan Ngap Tran Cuoc Doi Them Vui 3e0ca9

គ្រប់ការងារ អ្នកត្រូវតែច្បាស់លាស់ ជាពិសេសគឺ ដឹងពីបំណងដែលចង់បាន និងគោលដៅដែលចង់ទៅ ទើបជារឿងដែលល្អ ជាចម្លើយបញ្ជាក់ឱ្យដឹងថា អ្នកនឹងមិនខ្ជះខ្ជាយពេលវេលាប្រចាំថ្ងៃរបស់អ្នកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ បើអ្នកគិតតែធ្វើការដោយប្រើតែកម្លាំង មិនប្រើបញ្ញាស្មារតី មិនមានបំណងប្រាថ្នា មិនមានមហិច្ឆតា មិនកំណត់គោលដៅច្បាស់លាស់ទេ នោះអ្នកប្រាកដជាវង្វេងជាមួយនឹងការងារនេះរហូត ព្រោះអ្នកមិនដឹងថា អ្វីដែលអ្នកត្រូវការ ហើយគោលដៅណាដែលអ្នកចង់ទៅ។

៤. ធ្វើរឿងដែលអត់ប្រយោជន៍

ការផ្សាយពាណិជ្ជកម្ម

E38c8a0121e25a349fd2816c59a74fc6

វាជារឿងដែលអត់ប្រយោជន៍បំផុត នៅពេលដែលអ្នកប្រ់ប្រាស់ពេលវេលាប្រចាំថ្ងៃរបស់អ្នកទៅធ្វើរឿងដែលអត់ប្រយោជន៍ ដែលមិនមានផលណាដែលទទួលបានពីការដែលអ្នកបានធ្វើ ធ្វើឱ្យអ្នកទទួលបានអត្ថប្រយោជន៍។

ការផ្សាយពាណិជ្ជកម្ម

តើអ្វីខ្លះ ដែលជាការងារអត់ប្រយោជន៍នោះ? ការងារដែលអត់ប្រយោជន៍ មានដូចជា ៖

– អ្នកចំណាយពេលទៅច្រណែននឹងជីវិតអ្នកដទៃ ដោយមិនខំប្រឹងកែច្នៃជីវិតខ្លួនឯងសោះ!
– អ្នកចំណាយពេល ទៅនិយាយដើមអ្នកនេះ ឬអ្នកនោះ រហូតដល់ភ្លេចមើលខ្លួនឯង ទាំងដែលខ្លួនឯង មិនទាន់មានអ្វីសោះៗ
– អ្នកចំណាយពេលរិះគន់ ពេបជ្រាយ ចាប់ថ្នាក់ ចាប់កំហុសរបស់អ្នកដទៃ រហូតដល់មិនមានពេល កែប្រែនូវកំហុស និងចំណុចអវិជ្ជមានរបស់ខ្លួនឯង!

ក៏មានការងារអត់ប្រយោជន៍ជាច្រើនទៀត ដែលអ្នកបានធ្វើ ដោយមិនបានគិត ថាការពិតទៅ ខ្លួនឯ​ងកំពុងតែខ្ជះខ្ជាយពេលវេលារបស់ខ្លួនឯងដោយមិនដឹងខ្លួន។

៥. ចំណាយពេលរង់ចាំ

6cc5c83d1852d427ad3201117fea59b5

ក៏មានពិតមែនមនុស្សខ្លះ មានការងារធ្វើ តែមិនធ្វើឱ្យរួចទេ បែរជាចាំថ្ងៃនេះ ថ្ងៃនោះ នេះហើយ ដែលបង្ហាញថា អ្នកខ្ជះខ្ជាយពេលមួយថ្ងៃហើយ ព្រោះតែពាក្យថា ចាំ។ លើសពីនេះ ក៏មានមនុស្សខ្លះ ចំណាយពេលរង់ចាំនេះ រង់ចាំនោះ ចាំរហូតដល់ភ្លេចយកពេលដែលចាំនោះមកធ្វើរឿងដែលល្អៗនឹងមានប្រយោជន៍។

ការរង់ចាំ ដែលធ្វើឱ្យអ្នកខាតពេលអត់ប្រយោជន៍ ៖

– ចាំថ្ងៃនេះ ចាំថ្ងៃនោះ!
​- ចាំនរណាម្នាក់ត្រឡប់ ព្រោះតែគេចាកចេញ!
– ចាំចាប់ថ្នាក់ ចាំចាប់កំហុសរបស់អ្នកដទៃ!៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម