ទោះបែកគ្នាហើយ ក៏អាចត្រឡប់មកត្រូវគ្នាវិញបានដែរ ឱ្យតែមានសញ្ញាទាំង៣នេះ

៣
ការផ្សាយពាណិជ្ជកម្ម

គេថា មនុស្សបែកគ្នាហើយ មិនអាចត្រឡប់មកត្រូវគ្នាវិញបានទេ ព្រោះថា កែវដែលបែក គឺមិនអាចតភ្ជាប់ឱ្យដូចដើមបានឡើយ។ យ៉ាងណាមិញ ទំនាក់ទំនងស្នេហា វាក៏ដូចគ្នាដែរ បើបែកបាក់ប្រេះឆាហើយ គឺមិនអាចត្រឡប់ឱ្យដូចដើមបានឡើយ។ ប៉ុន្តែ សម្រាប់គូខ្លះ បែរជាអាចត្រឡប់មកត្រូវគ្នាវិញ ក៏ព្រោះតែគេមានចំណុចខ្លះៗនៃអនុស្សាវរីយ ជាពិសេស គឺគេមាន៣ចំណុចខាងក្រោមនេះ ដែលជាសញ្ញា អាចផ្សះផ្សាទំនាក់ទំនងរបស់គេឡើងវិញ ហើយអាចនឹងល្អជាងពេលមុនថែមទៀតផង។

១. អ្នកទាំងពីរនៅតែមានគោលដៅដូចគ្នា

ការផ្សាយពាណិជ្ជកម្ម

20f008dd3f9640611daf64c832957287

នៅពេលដែលទំនាក់ទំនងរបស់អ្នកនៅតែល្អ អ្នក និងដៃគូរបស់អ្នកធ្វើការជាមួយគ្នាដើម្បីបង្កើតផែនការ និងគោលដៅរួមគ្នា ដោយមានការខិតខំប្រឹងប្រែងជាមួយគ្នា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនៅពេលរៀបការ ហើយត្រូវបែកបាក់ អ្នកទាំងពីរលែងមានទំនាក់ទំនងស្នេហាទៀតហើយ ប៉ុន្តែគោលដៅដែលបានកំណត់នៅតែមានអ្នកទាំងពីរនៅតែមានឱកាសព្យាបាលផ្សះផ្សាឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកទាំងពីរធ្វើការជាមួយគ្នា ដើម្បីរៀបចំផែនការសម្រេចគោលដៅរបស់អ្នក ការជួបដោយចៃដន្យ ការទំនាក់ទំនងនឹងក្លាយជាស្ពានមួយដែលអាចជួយអ្នក និងដៃគូរបស់អ្នក ឱ្យមានទំនាក់ទំនងជាមួយគ្នាឡើងវិញ។

២. អ្នកទាំងពីរទទួលបានការជ្រោមជ្រែងពីខាងក្រៅ

ការផ្សាយពាណិជ្ជកម្ម

34b3d6445274c9fc6dd5448277438f5f

ទោះបីស្នេហា អាពាហ៍ពិពាហ៍ គឺជាបញ្ហារបស់មនុស្សពីរនាក់ ប៉ុន្តែពេលខ្លះវាក៏នឹងប៉ះពាល់ដល់មនុស្សជុំវិញខ្លួនដែរ។ ប្រសិនបើសាច់ញាតិ និងមិត្តភក្តិនៅជុំវិញមានអារម្មណ៍សោកស្តាយ ហើយតែងតែផ្តល់ដំបូន្មានដល់អ្នក ដើម្បីត្រលប់ទៅរកមគ្នាវិញ នោះទំនងជាអ្នកទាំងពីរនៅតែមានឱកាសដើម្បីត្រូវរ៉ូវគ្នាដូចដើម។

ការផ្សាយពាណិជ្ជកម្ម

ទោះបីជាវាគ្រាន់តែជាផលប៉ះពាល់ខាងក្រៅ ប៉ុន្តែវាពិតជាសំខាន់ណាស់។ នៅពេលដែលអ្នកនៅតែស្រលាញ់ អ្នកចង់ត្រលប់ទៅមនុស្សម្នាក់នោះវិញ ការជ្រោមជ្រែង និងការជម្រុញឱ្ពីខាងក្រៅ ជាកម្លាំងចិត្ត ក៏ដូចជាឱសថទិព្វដែលជួយឱ្យអ្នកមានភាពក្លាហាន ដើម្បីផ្សះផ្សាជាមួយដៃគូរបស់អ្នក។

៣. អ្នកទាំងពីរនៅតែមិនអាចបំភ្លេចស្នេហារវាងគ្នា

ការផ្សាយពាណិជ្ជកម្ម

74ea880607569e158bd1dc602a61f1bd

នេះគឺជាសញ្ញាដ៏សំខាន់ ដើម្បីសម្រេច ថាតើទំនាក់ទំនងរវាងអ្នក និងដៃគូអាចត្រូវបានកែលម្អ ឬអត់? ពេលនៅតែស្រលាញ់ ប៉ុន្តែមិនបានគិតដោយយកចិត្តទុកដាក់ តែឃ្លាតឆ្ងាយពីគ្នា។ ក្នុងករណីនេះ ទាសភាពបំណុលមិនទាន់ចប់ទេ។ ដូច្នេះជាការប្រាកដណាស់ថា អ្នកទាំងពីរនឹងបន្តរស់នៅជាមួយគ្នាឡើងវិញនៅថ្ងៃណាមួយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម