
មិនគួរមើលរំលង! ផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍លើសលប់ដល់សុខភាព!!
មនុស្សជាច្រើនបានដឹងរួចមកហើយថាបន្លែ និងផ្លែឈើមានប្រយោជន៍ល្អណាស់សម្រាប់សុខភាព ហើយមានផ្លែឈើមួយចំនួនដែលត្រូវបានគេសរសើរថាជា superfoods ដែលល្អសម្រាប់ការញ៉ាំមានដូចជា ផ្លែឈើផ្កាយ ផ្លែទទឹម ឬផ្លែបឺរ និងផ្លែស្រកានាគជាដើម។ ថ្ងៃនេះ “ក្នុងស្រុក” នឹងបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏លេចធ្លោរបស់ផ្លែស្រកានាគដែលមិនគួររំលង ដែលមិនថាតែកុមារ ឬមនុស្សពេញវ័យអាចញ៉ាំបានដូចគ្នា៖ ការគ្រប់គ្រងជាតិស្ករបានល្អ ផ្លែស្រកានាគ ត្រូវបានគេស្គាល់ថា ជាផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាពិសេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យកល្អគួរតែស្ថិតក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះបើអ្នកញ៉ាំច្រើនពេក វាក៏អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាបយ៉ាងគ្រោះថ្នាក់ផងដែរ។ បំបាត់ការឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ ផ្លែស្រកានាគមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការរលាក និងការឈឺចាប់សន្លាក់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ផ្លែស្រកានាគអាចយកធ្វើជាម៉ាសបិតមុខជួយកាត់បន្ថយស្នាមមុន…











