ជាមនុស្សស្រី ត្រូវតែមានចិត្តឱ្យទូលំទូលាយ!

ជាមនុស្សស្រី ត្រូវតែមានចិត្តឱ្យទូលំទូលាយ!
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីមាន IQ ខ្ពស់មិនខ្ពស់មិនអីទេ! មានEQ ខ្ពស់មិនខ្ពស់ក៏មិនជាបញ្ហាអីដែរ! ប៉ុន្តែនាងត្រូវតែមានបេះដូងធំទូលាយដូចមហាសមុទ្រ និយាយរួមគឺ នាងអាចមិនឆ្លាត មិនចាំបាច់ស្គាល់គេច្រើន ប៉ុន្តែត្រូវមានបេះដូងឱ្យទូលាយ។ ប្រសិនបើគ្រាន់តែជួបឧបសគ្គបន្តិចក៏ដួលងើបលែងរួច។ ប្រសិនបើគេនិយាយអាក្រក់ដាក់ពីរបីម៉ាត់ ក៏មិនអាចរំសាយចិត្តបាន។ ប្រសិននៅសុខៗក៏ស្អប់អ្នកនេះស្អប់អ្នកនោះ គុំអ្នកនេះគុំអ្នកនោះ នោះបានន័យថា ចិត្តនាងតូចចង្អៀតពេកហើយ។

D31a7e8b1162bb192d5efbfb76899dbc

ការផ្សាយពាណិជ្ជកម្ម

ធ្វើជាមនុស្សស្រី មានបេះដូងទូលាយប៉ុនណា នាងនឹងជោគជ័យប៉ុននោះដែរ។ ពីព្រោះមានបេះដូងធំធេង គឺជាអត្តសញ្ញាណរបស់អ្នកជោគជ័យ។ ត្រូវចាំថានាងកាន់តែខំ គឺកាន់តែមានសំណាង។ លើលោកនេះក្រៅពីរឿងស្លាប់ និងរស់ គឺសុទ្ធតែជារឿងតូចតាចទាំងអស់។ មិនថានាងកំពុងជួបរឿងអ្វីក៏ដោយ ក៏កុំធ្វើបាបខ្លួនឯងឱ្យសោះ។

នារីដែលមានគោលដៅនាងកំពុងតែរត់។ នារីដែលគ្មានគោលដៅនាងកំពុងតែតែលតោល ពីព្រោះនាងមិនដឹងថាគួរទៅណា!

ការផ្សាយពាណិជ្ជកម្ម

នារីមានគោលដៅច្បាស់កំពុងតែដឹងគុណគេ។ នារីដែលគ្មានគោលដៅកំពុងតែជេរស្តីប្រទិចគេឯង ពីព្រោះនាងគិតថាពិភពលោកនេះសុទ្ធតែជំពាក់នាងទាំងអស់។

Ed4b7844a7b808772a73b0bf432924c0

ការផ្សាយពាណិជ្ជកម្ម

នារីមានគោលដៅកំពុងតែគេងមិនលក់។ នារីដែលគ្មានគោលដៅកំពុងតែដេកដាស់មិនចង់ក្រោក ពីព្រោះនាងមិនដឹងថាក្រោយពីភ្ញាក់ឡើងនាងគួរតែធ្វើអ្វីបន្ត!

ប្រសិនបើពេលនេះនាងកំពុងតែបន្ទោសព្រេងវាសនា ព្រហ្មលិខិតដែលមិនអាណិតនាង ផ្តល់ឱ្យអ្វីគ្រប់យ៉ាងដែលនាងប៉ង។ ចូរចាំថា ព្រេងវាសនាគឺគ្រាន់តែជាលេសរបស់ជនបរាជ័យ។ សំណាងគឺពាក្យពេជន៍របស់អ្នកជោគជ័យ។ ទោះបីថាវាសនាគឺទេវតាមបានកំណត់ តែការដែលមកអង្គុយបន្ទោសវាសនាខ្លួនឯង វាគ្រាន់តែបញ្ជាក់ពីភាពទន់ខ្សោយរបស់អ្នកប៉ុណ្ណោះ។ ខំប្រឹងតស៊ូគឺជាភាពអំណត់របស់មនុស្សស្រី …នាងគឺអាចធ្វើបាន✊

ការផ្សាយពាណិជ្ជកម្ម

F385047408a670c622eabbfdefc18ddb

ប្រភព ៖ 隋党说 / បកប្រែដោយ ៖ សុខ គឹមទៀវ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម