ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 03 13_21 12 51 424
មិត្តអ្នកអាន

នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងសមបំណងក្នុងរឿងអ្វីខ្លះ? តើជីវិតនេះនឹងមានឱកាសសុខស្រួលដូចគេឯងដែរទេ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់ សេចក្ដីសុខ និងសមបំណងឬអត់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសហឹបកំណប់មួយដែលអ្នកចង់បើកបំផុត ហើយអានចម្លើយខាងក្រោម។ ហឹបកំណប់ទី ១៖ អ្នកនឹងសមបំណងដូចជាភាពចិត្តល្អរបស់អ្នក នៅពាក់កណ្តាលជីវិតដំបូងហាក់បីដូចជាជូរចត់ ពីព្រោះសង្គមនេះមានលក្ខណៈប្រកួតប្រជែងខ្លាំងពេក ប៉ុន្តែចូលកុំបាក់ទឹកចិត្តព្រោះតង់ទី ២ នៃជីវិតអ្នកនឹងសប្បាយរីករាយវិញ ហើយអ្វីៗជាច្រើននៅក្នុងជីវិតនឹងដំណើរការទៅដោយរលូនដូចក្តីសង្ឃឹម ហើយនេះជាអ្វីដែលអ្នកទទួលបាននៅឆមាសទីមួយនៃជីវិតរបស់អ្នក ។ អ្នកនឹងទទួលបានសេចក្ដីសុខ និងមានផាសុកភាព មានតែរឿងល្អនឹងកើតឡើង បន្ទាប់ពីព្យុះភ្លៀងត្រូវបានបញ្ចប់។ ហឹបកំណប់ទី ២៖ អ្នកអាចមានការខកចិត្តម្តងម្កាល តែទោះយ៉ាងណា នៅទីបំផុតអ្នកក៏នៅតែអាចរកឃើញសេចក្ដីសុខ យល់ពីជីវិត និងដឹងពីរបៀបស្វែងរកសុភមង្គល និងដឹងពីរបៀបកែតម្រូវអារម្មណ៍ខ្លួនឯង ធ្វើឱ្យអ្នកមើលឃើញជីវិតនឹងទៅជាយ៉ាងណានាពេលអនាគត…

P=85886 01
ប្លែកៗ

តាមចិត្តវិទ្យាលោកខាងលិច! ជ្រើសរើសក្មេងស្រីម្នាក់ ដើម្បីដឹងថាមនុស្សម្នាក់ស្រឡាញ់អ្នក ដោយសារចំនុចទាក់ទាញអ្វីខ្លះ

តើក្មេងស្រីម្នាក់ណាជាជម្រើសរបស់អ្នក ជ្រើសរើសក្មេងស្រីដែលអ្នកចូលចិត្តជាងគេនៅពេលក្រឡេកឃើញភ្លាម ដើម្បីដឹងថាអ្នកដទៃស្រឡាញ់ចូលចិត្តអ្នក ដោយសារអ្នកមានចំនុចទាក់ទាញអ្វីខ្លះ? ១. ចំនុចទាក់ទាញរបស់អ្នក៖ ការលេងសើចច្រើន និងភាពកំប្លុកកំប្លែង បើសិនជាអ្នកជ្រើសរើសយកក្មេងស្រី ​១ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារការលេងសើចច្រើនរបស់អ្នក បានធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្បើយនៅពេលបាននៅក្បែរអ្នក។ ភាពកំប្លុកកំប្លែករបស់អ្នកបានធ្វើឱ្យមនុស្សជុំវិញអ្នកមានស្នាមញញឹម ព្រោះអារម្មណ៍លេងសើចរបស់អ្នកនឹងជួយបង្កើនទំនាក់ទំនងរវាងអ្នក និងមនុស្សជុំវិញខ្លួនអ្នកកាន់តែមានភាពស្និតស្នាលជាមួយបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់របស់អ្នក។ ២. ចំនុចទាក់ទាញរបស់អ្នក៖ ភាពទន់ភ្លន់ បើសិនជាអ្នកជ្រើសរើសយកក្មេងស្រី ​២ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារ “ភាពទន់ភ្លន់”។ សម្រាប់គ្រប់គ្នាអ្នកគឺជាមនុស្សទទួលយករឿងរ៉ាវពីគ្រប់គ្នាដែលបាននិយាយមកកាន់អ្នក អ្នកគឺជាអ្នកស្តាប់ក៏ល្អ។ ពួកគេនិយាយជាមួយអ្នកដោយភាពស្ងប់ស្ងៀមនៅពេលពួកគេជួបបញ្ហាហើយមានអ្នកជួយប្រឹក្សាដោះស្រាយ ផ្តល់ដំបូន្មានល្អៗជានិច្ច។ ការឆ្លើយតបដោយភាពទន់ភ្លន់ និងលើកទឹកចិត្តរបស់អ្នក បានជំរុញនូវភាពក្លាយហានបន្ថែមសម្រាប់ពួកគេផងដែរ។ ៣.…

៥
សុខភាព

ចំណាយពេលអាន! ការ​លេប​ស្ករ​កៅស៊ូ​ដោយ​ចៃដន្យ តើ​វា​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ?

ការលេបស្ករកៅស៊ូ គឺស្រដៀងនឹងការលេបអាហារធម្មតា ដោយសារស្ករកៅស៊ូក៏មានធាតុផ្សំផលិតចេញពីសារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ ហើយ Polyisobutylene) មិនអាចរំលាយបានដោយទឹកក្រពះនៅក្នុងខ្លួនបានទេ។ ប៉ុន្តែចំពោះស្ករកៅស៊ូដែលត្រូវបានលេបចូលក្នុងខ្លួន នឹងរំកិលចូលពោះវៀនធំបន្តិចម្តងៗ ហើយបញ្ចេញក្នុងទម្រង់ជាលាមក។ *ស្ករកៅស៊ូមានសមាសធាតុសំខាន់ៗដូចខាងក្រោម៖ -សារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (ប៉ូលីអ៊ីសូប៊ូទីលីន) -សារធាតុផ្អែមដូចជាស្ករ xylitol និង sorbitol -ភ្នាក់ងាររសជាតិ -សារធាតុរក្សាទុក *គ្រោះថ្នាក់នៃការលេបស្ករកៅស៊ូ៖ ថ្វីត្បិតតែការលេបស្ករកៅស៊ូមិនមានគ្រោះថ្នាក់ការស្ទះពោះវៀន ដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។ ម្យ៉ាងទៀត ទោះបីជាមិនបានបង្កគ្រោះថ្នាក់ធំពិតមែន ប៉ុន្តែវាក៏មិនមែនជា​រឿង​ដែល​គួរ​ធ្វើដែរ។ ជាពិសេសចំពោះកុមារតូចៗ ការទំពារស្ករកៅស៊ូគួរតែត្រូវបានជៀសវាង ព្រោះករណីនេះអាចបណ្តាលឱ្យលេបស្ករកៅស៊ូដោយចៃដន្យ ហើយបង្កឲ្យមានហានិភ័យនៃអញ្ចាញធ្មេញជាប់ក្នុងបំពង់ក ឬបំពង់ខ្យល់ ដែលប្រឈមនឹងការស្លាប់លឿនជាងការរុំ ឬស្ទះពោះវៀនប្រាកដណាស់៕ ប្រភព៖…

New Copy
សង្គម

មនុស្សស្រឡាញ់យើងមានច្រើន … តែក្ដីស្រឡាញ់ដែលគេមានចំពោះយើង មានមិនដូចគ្នាទេ

– មនុស្សខ្លះគ្រាន់តែសម្ដែងធ្វើជាស្រឡាញ់យើង នៅចំពោះមុខយើងតែប៉ុណ្ណោះ តែក្រោយខ្នងយើង ចង់តែហែកយើងស៊ីទេ ច្រណែន ឈ្នានីស ចាក់រុក និយាយដើមយើង បំភ្លើស បំភ្លៃ តែនៅចំពោះមុខល្អណាស់ #ផ្លែល្វា! – មនុស្សខ្លះ ស្រឡាញ់យើង ព្រោះគេមានបំណង ចង់បានប្រយោជន៍ពីយើង ឃើញយើងអាចប្រើការបាន ទើបស្រឡាញ់យើង តែបើយើងលែងមានប្រយោជន៍សម្រាប់គេ យើងប្រើការលែងបានហើយនោះ កុំថាឡើយមុខយើងទៅសុំជំនួយពីគេ សូម្បីតែឈ្មោះយើងគេមិនរំឭកផង #គេធ្វើមិនស្គាល់! – មនុស្សខ្លះស្រឡាញ់យើង ស្រឡាញ់មែន គេក៏មិនដែលចង់បានប្រយោជន៍អ្វីពីយើងដែរ ប៉ុន្តែពេលយើងមានទុក្ខ មានបញ្ហា ការលំបាក…

Picsart_22 03 12_18 25 27 230
សង្គម

កញ្ចក់ទិព្វៗ តើនរណានឹងនៅក្បែរខ្ញុំទាំងគ្រាលំបាក ទាំងគ្រាឈឺថ្កាត់និងគ្រារួមសុខនិងទុក្ខនឹងគ្នា?

មនុស្សម្នាក់ៗកើតមក សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកជារឿងធម្មតា ពេលខ្លះការសុំជំនួយពីមនុស្សខុស គឺច្រើនតែគ្មានប្រយោជន៍។ ដូច្នេះថ្ងៃនេះយើងនឹងនាំមកការទស្សន៍ទាយមួយ ដែលអាចផ្តល់ចម្លើយដល់អ្នកបាន ។ សូមជ្រើសរើសកញ្ចក់ទិព្វ ១ ដែលអ្នកឃើញហើយចូលចិត្តបំផុត ដើម្បីដឹងពីអនាគតអ្នកអាចពឹងនរណាបាន ។ កញ្ចក់ទិព្វទី ១៖ មនុស្សដែលអ្នកអាចពឹងបាន គឺគូស្នេហ៍ (ប្ដីប្រពន្ធ, ឬគូសង្សារ) នៅក្នុងជីវិតរបស់អ្នកគូជីវិតមានសារៈសំខាន់បំផុត មិនថានៅពេលលំបាកប៉ុណ្ណា ដៃគូរបស់អ្នកនឹងក្លាយជាមនុស្សដំបូងដែលនៅក្បែរ និងជួយអ្នកជារៀងរហូត ដូច្នេះប្រសិនបើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់នេះហើយ ចូលថែរក្សាគាត់ឲ្យបានល្អ ហើយកុំព្រលែងដៃគាត់ឲ្យសោះ ព្រោះគាត់នេះហើយជាមនុស្សដំបូងដែលនឹងបង្ហាញខ្លួនពេល​អ្នក​កំពុងជួបទុក្ខ ឬជាមនុស្សតែម្នាក់គត់ដែលមើលថែអ្នកពេលអ្នកឈឺស្កាត់ ។ កញ្ចក់ទិព្វទី ២៖ អ្នកគឺជាមនុស្សសាមញ្ញ…

Picsart_22 03 12_10 51 57 900
សង្គម

សេះនាំលាភសំណាង! រើសមួយដើម្បីដឹងថាពេលណាអ្នកទទួលបានលាភធំ ហើយគួរត្រណមអ្វីកុំឲ្យដាច់លាភ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអនាគត តាមរយៈការជ្រើសរើសសត្វសេះមួយក្បាលដែលអ្នកគិតថាគួរឲ្យចាប់អារម្មណ៍បំផុត ហើយអានចម្លើយខាងក្រោម ។ សត្វសេះទី ១៖ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការអភិវឌ្ឍន៍ធនធានជំនាញមនុស្សនឹងរីកចម្រើន ដូច្នេះក្នុងរយៈពេលនេះអ្នកគួរតែប្រញាប់អភិវឌ្ឍបុគ្គលិកលក្ខណៈទំនាក់ទំនងរបស់អ្នក ព្រោះមិត្តភាពគឺសំខាន់ព្រោះ ៣ ឆ្នាំក្រោយលាភសំណាងនឹងចូលមករកអ្នក ត្រង់​ចំណុច​នេះអ្នក​ត្រូវ​ចាប់​យក​ឱកាស​ល្អឲ្យបាន ព្រោះអ្នកអាចទទួលបាន​ឡានថ្មី ទិញ​ផ្ទះថ្មី ឬទទួលបានទ្រព្យជាដុំកំភួន ដូច្នេះកុំអោយឱកាសនេះកន្លងផុតទៅ។ សត្វសេះទី ២៖ ក្នុងរយៈពេល ៥ ឆ្នាំ តែដំបូងអ្នកគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់សិន ព្រោះនោះជាការស្រមើស្រមៃដែលនាំមកនូវសំណាងអាក្រក់។ ភាគច្រើនជោគជតារាសីរបស់អ្នកទាក់ទងនឹងរឿងស្នេហា ដូច្នេះដរាបណាអ្នកផ្លាស់ប្តូរទម្លាប់ដែលបានរៀបរាប់ខាងលើ ដៃគូអនាគតរបស់អ្នកនឹងបង្ហាញខ្លួន…

2
សេដ្ឋកិច្ច

ទីតាំងសំខាន់ ៤ ក្នុងផ្ទះ សម្អាតកាន់តែស្អាតកាន់តែទាក់ទាញ នាំលាភសំណាង ជាពិសេសចំណុចចុងក្រោយងាយមើលរំលង

ការសម្អាតផ្ទះគឺជាការងារដែលអ្នកទាំងអស់គ្នាធ្វើស្ទើរតែរាល់ថ្ងៃ ប៉ុន្តែបើយោងតាម​ហុងស៊ុយ ការ​សម្អាត​ផ្ទះ​ជា​ប្រចាំ​នឹង​ជួយ​ឱ្យ​គេហដ្ឋាន​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន បង្កើន​ភាព​រុងរឿង និង​ជំរុញ​ឱ្យ​មាន​សំណាង​ល្អ នាំលាភ​សំណាង​ក៏​កាន់តែ​រីក​ដុះដាល​។ ១. ទ្វារ ទ្វារ​គឺជា​តំបន់​ដំបូង​គេ​ដែល​ត្រូវតែថែ​រក្សា​​ស្អាត ដើម្បី​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន ផ្ទុយទៅវិញ បើទ្វាររញ៉េរញ៉ៃ និងគ្មានការសម្អាតបានត្រឹមត្រូវ នឹងរារាំងដល់ទ្រព្យសម្បត្តិ និងលំហូរនៃថាមពល ធ្វើឱ្យមានការរំខានដល់ផ្ទះទាំងមូលទៀតផង។ ជាពិសេស របស់បីយ៉ាងនេះ ហាមដាច់ខាតមិនគួរដាក់ក្នុងបរិវេណទ្វារ (ដាក់កញ្ចក់ទល់មុខទ្វារធំ ដាក់នាឡិកានៅមាត់ទ្វារ គំនរវត្ថុរញ៉េរញ៉ៃ)។ ៣. ផ្ទះបាយ តាមក្បួនហុងស៊ុយ ផ្ទះបាយ​មាន​តួនាទី​សំខាន់​ណាស់​ ព្រោះ​ជា​កន្លែង​តំណាង​ឱ្យ​រតនសម្បត្តិ​របស់​គ្រួសារ ។ ដូច្នេះហើយ ការថែរក្សាផ្ទះបាយឱ្យស្អាត មិនត្រឹមតែធានាសុវត្ថិភាព និងអនាម័យចំណីអាហារប៉ុណ្ណោះទេ…

Cover 9
សុខភាព

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។ ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ​ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ​ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។ ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖ # ផ្កាស្បៃរឿង និងទឹកដោះគោ រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។ គ្រឿងផ្សំរួមមាន៖ ១. ផ្កាស្បៃរឿង ១ទង ២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ…

Web Copy
សម្រង់

តេស្តមើលថាមពល តើអ្នកមានកម្លាំងអ្វីនៅក្នុងខ្លួន?

ជ្រើសរើសរូបដែលជានិមិត្តសញ្ញាមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីកម្លាំងថាមពល ដែលមាននៅក្នុងខ្លួនរបស់អ្នក។ ១. ដើមឈើនៃជីវិត រូបទី១នេះបញ្ជាក់ថា អ្នកបានលាក់សក្តានុពលដ៏ធំមួយ ពីព្រោះអ្នកចូលចិត្តស្ថេរភាពហើយអ្នកក៏តែងតែរក្សានូវជំហដ៏រឹងមាំរបស់អ្នកផងដែរ។ ដល់ពេលដែលត្រូវរៀនពីរបៀបស្រូបយកថាមពលនៃដីហើយ។ ដើរដោយជើងទទេឧទាហរណ៍ និងក្នុងចំណោមធម្មជាតិ។ អ្នកនឹងមានអារម្មណ៍ថាកាន់តែរស់រានមានជីវិតពេញលេញ និងដឹងខ្លួន។ ២. ភ្លើងខាងក្នុង វាគឺជានិមិត្តរូបដែលបង្ហាញពីភ្លើងនោះគឺ ហ្វឺណុនដែលជាបក្សីព្រេងនិទាននេះ ដែលបានរស់ឡើងវិញពីផេះរបស់វា។ អ្នកជាមនុស្សមានមហិច្ឆតា ពោរពេញទៅដោយថាមពល និងចំណង់ចំណូលចិត្ត។ អ្នកមានភ្លើងឆេះនៅខាងក្នុងអ្ន កប៉ុន្តែត្រូវប្រយ័ត្ន ធាតុនេះគឺអាចដុតអ្វីៗគ្រប់យ៉ាងនៅក្នុងផ្លូវរបស់អ្នក។ យកចិត្តទុកដាក់បន្ថែមទៀត ចំពោះភាពរសើបរបស់អ្នកដទៃ និងថែរក្សាសេចក្តីស្រឡាញ់របស់អ្នក។ ៣. នាគដ៏អស្ចារ្យ មានអំណោយទានជាមួយនឹងកម្លាំងខាងក្នុងដ៏អស្ចារ្យ អ្នកមានអារម្មណ៍ថាមានអារម្មណ៍តែមួយជាមួយនឹងធម្មជាតិ។ អ្នកអាចធ្វើឱ្យអ្នកដទៃរីករាយបង្រៀនរួមចំណែកដល់ការលូតលាស់របស់ពួកគេ។…

៣
សង្គម

ម្នាក់ឯងហ្នឹងហើយ សប្បាយចិត្ត វាគ្រាន់តែជាពាក្យលួងចិត្ត សម្រាប់មនុស្សដែលមិនធ្លាប់មានគ្នាយល់ចិត្តតែប៉ុណ្ណោះ

មនុស្សជាច្រើនតែងតែនិយាយថា នៅម្នាក់ឯងហ្នឹងហើយសប្បាយចិត្ត យកសង្សារ ឬរៀបការនាំតែគ្រាំចិត្ត ស្អិតទ្រូង ឈឺក្បាលដោយសារគេ … វាក៏ត្រូវម្យ៉ាងដែរ នៅម្នាក់ឯងមិនបាច់គិតខ្វល់អ្វីច្រើន មានសេរីភាព ចង់ទៅណាគឺទៅហ្នឹង ចង់ញុំាអីក៏ញុំាហ្នឹង មិនពិបាកច្រើន អ្វីដែលសំខាន់គឺ មិនហត់នឹងផ្គាប់ចិត្តអ្នកណា។ តែត្រង់ចំណុចនេះ គឺអាចមកពីមនុស្សម្នាក់ហ្នឹងកំពុងតែងប់ងល់ជាមួយនឹងជីវិតដែលមានសេរីភាព​ ជីវិតដែលរស់នៅម្នាក់ឯង មិនដែលធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពីមនុស្សដែលខ្លួនស្រឡាញ់ ឬអាចនិយាយបានថា មកពីជីវិតគេ មិនដែលទទួលបានការថ្នាក់ថ្នមពីអ្នកណា កន្លងមក គឺជួបតែមនុស្សដែលមិនចេះយល់ចិត្ត គឺប្រទះតែមនុស្សដែលធ្វើឱ្យគេហត់គំនិត គិតខ្វល់ខ្វាយតែប៉ុណ្ណោះ។ តើអ្នកដឹងទេថា ការដែលប្រើជីវិតនៅម្នាក់ឯង និងជីវិតដែលមានមនុស្សយល់ចិត្ត វាខុសគ្នាកម្រិតណា? ១. អ្នកនៅលីវ…

5
ប្លែកៗ

តេស្តមើលអនាគត! តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យ នៅអាយុប៉ុន្មាន?

ជ្រើសរើសបន្ទប់មួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យនៅអាយុប៉ុន្មាន? ក. បន្ទាប់ពីអាយុ ៥០ ឆ្នាំ វាប្រហែលជាយឺត ឬយូរបន្តិចហើយ ដែលអ្នកនឹងអាចទទួលបានជោគជ័យ ។ អ្នកប្រហែលជាខកចិត្តបន្តិចចំពោះលទ្ធផលនេះ ប៉ុន្តែប្រសិនបើអ្នកជាអ្នកនៅតែតស៊ូពុះពារ អ្នកត្រូវតែរឹងមាំ មិនត្រូវបោះបង់ចោលឡើយ។ កុំយកចិត្តទុកដាក់ច្រើនពេកចំពោះតួលេខ ឬអាយុដែលអ្នកទទួលបានជោគជ័យ ពីព្រោះក្នុងដំណើរនៃការខិតខំប្រឹងប្រែង អ្នកក៏បានប្រមូលអំណរជាច្រើនសម្រាប់ខ្លួនអ្នកផងដែរ។ មិនថាអ្នកមានអាយុ ៥០ ឆ្នាំ ឬច្រើនជាងនេះទេ អ្នកនៅតែអាចរីករាយនឹងផលផ្លែនៃដៃរបស់អ្នក។ ខ. អាយុប្រហែលជា ៣៥ ឆ្នាំ អាយុ ៣៥ ឆ្នាំគឺជាពេលវេលាល្អ ប្រហែលជាអ្នកមានអារម្មណ៍ដូចគ្នា។…

២
ទស្សនៈ

មន្តស្នេហ៍ទាំង៥របស់មនុស្សស្រី ដោយមិនពឹងផ្អែកលើការ Make Up បន្ថែមសម្រស់នោះឡើយ

ជាក់ស្ដែងណាស់ មនុស្សស្រីតែងតែស្អាតនៅលើរូបរាង សម្រស់ ការចេះតុបតែង និងរៀបចំខ្លួនរបស់នាង។ តែយ៉ាងណាមិញ ខាងក្រោមនេះ ជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់មនុស្សស្រី ដែលមិនចាំបាច់ត្រូវបន្ថែមការ Make Up អ្វីនោះឡើយ ហើយមន្តស្នេហ៍នេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនលង់ស្រឡាញ់នាង ដកចិត្តមិនរួច។ ១. មិនធ្វើបាបខ្លួនឯង ឬអ្នកដទៃ ស្ត្រីដែលមានចរិតឆេវឆាវ មិនសូវមានអ្នកណាអាចនៅក្បែរនាងបានយូរនោះឡើយ ហើយមនុស្សស្រីបែបនេះ ក៏មិនសូវខ្វល់ពីអារម្មណ៍របស់នរណាម្នាក់ដែរ។ មនុស្សស្រីបែបនេះ ច្រើនតែជះកំហឹង និងបញ្ចេញអារម្មណ៍មិនល្អទៅកាន់មនុស្សដែលនៅក្បែរនាង ប្រសិនបើនាងកើតមានអារម្មណ៍មួម៉ៅ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលចិត្តធ្ងន់ ចេះគិតគូរ និងយល់សាច់ការ នាងដាច់ខាតមិនធ្វើបាបចិត្តអ្នកណា ឬបង្កការក្ដៅក្រហាយឱ្យអ្នកក្បែរខ្លួនទេ។…