មន្តស្នេហ៍ទាំង៥របស់មនុស្សស្រី ដោយមិនពឹងផ្អែកលើការ Make Up បន្ថែមសម្រស់នោះឡើយ

មន្តស្នេហ៍ទាំង៥របស់មនុស្សស្រី ដោយមិនពឹងផ្អែកលើការ Make Up បន្ថែមសម្រស់នោះឡើយ
ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែងណាស់ មនុស្សស្រីតែងតែស្អាតនៅលើរូបរាង សម្រស់ ការចេះតុបតែង និងរៀបចំខ្លួនរបស់នាង។ តែយ៉ាងណាមិញ ខាងក្រោមនេះ ជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់មនុស្សស្រី ដែលមិនចាំបាច់ត្រូវបន្ថែមការ Make Up អ្វីនោះឡើយ ហើយមន្តស្នេហ៍នេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនលង់ស្រឡាញ់នាង ដកចិត្តមិនរួច។

១. មិនធ្វើបាបខ្លួនឯង ឬអ្នកដទៃ ស្ត្រីដែលមានចរិតឆេវឆាវ មិនសូវមានអ្នកណាអាចនៅក្បែរនាងបានយូរនោះឡើយ ហើយមនុស្សស្រីបែបនេះ ក៏មិនសូវខ្វល់ពីអារម្មណ៍របស់នរណាម្នាក់ដែរ។ មនុស្សស្រីបែបនេះ ច្រើនតែជះកំហឹង និងបញ្ចេញអារម្មណ៍មិនល្អទៅកាន់មនុស្សដែលនៅក្បែរនាង ប្រសិនបើនាងកើតមានអារម្មណ៍មួម៉ៅ។

ការផ្សាយពាណិជ្ជកម្ម

131111441_1197545667369321_932932247658146570_n

តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលចិត្តធ្ងន់ ចេះគិតគូរ និងយល់សាច់ការ នាងដាច់ខាតមិនធ្វើបាបចិត្តអ្នកណា ឬបង្កការក្ដៅក្រហាយឱ្យអ្នកក្បែរខ្លួនទេ។ លើសពីនេះ មិនថាមានរឿងអ្វី នាងក៏មិនធ្វើបាប ឬបំផ្លាញខ្លួនឯងដែរ។ ចំណុចនេះហើយ ជាមន្តស្នេហ៍នៃភាពរឹងមាំរបស់មនុស្សស្រី ដែលធ្វើឱ្យមនុស្សក្បែរខ្លួន ជាពិសេសគឺដៃគូស្រឡាញ់នាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

២. គ្មានការច្រណែន មនុស្សស្រីដែលគ្មានការច្រណែននឹងអ្នកដទៃ គឺមានន័យថា នាងជាមនុស្សស្រីដែលចេះស្រឡាញ់ និងពេញចិត្តនឹងអ្វីដែលនាងមាន នាងនឹងមិនទៅក្ដៅក្រហាយព្រោះតែការច្រណែន ហើយបង្កើតឱ្យមានការឈ្នានីសអ្នកផ្សេងនោះឡើយ។ មនុស្សស្រីដែលគ្មានការច្រណែន ព្រោះនាងមានតម្លៃគ្រប់គ្រាន់ក្នុងភាពជាខ្លួននាងផ្ទាល់។

130279453_1195648487559039_308709381238587768_o

ការផ្សាយពាណិជ្ជកម្ម

៣. គ្មានការអាក់អន់ចិត្ត មនុស្សគ្រប់គ្នាចង់បានសុភមង្គល គ្រាន់តែសន្តិភាព និងសុភមង្គលរស់នៅពេញមួយថ្ងៃ។ មិនចាំបាច់ខឹង ឬអាក់អន់ចិត្តចំពោះនរណាម្នាក់ឡើយ។ មនុស្សស្រីដែលមិនចេះខឹង ឬអន់ចិត្តផ្ដេសផ្ដាស នោះបញ្ជាក់ថា នាងមានការយល់ដឹងខ្ពស់ ដូច្នេះហើយ នាងក៏គ្មានពេលទៅខឹង ឬអន់ចិត្តអត់ប្រយោជន៍នោះដែរ។

130496374_1196358447488043_6271433985623103991_o

ការផ្សាយពាណិជ្ជកម្ម

៤. មិនចេះបន្ទោសអ្នកដទៃ មិនថានាងធ្វើខុស ឬអ្នកដទៃធ្វើខុសនោះទេ គឺនាងជាមនុស្សដែលមានហេតុផល យល់ការណ៍ ដូច្នេះនាងក៏មិនបន្ទោសអ្នកណាម្នាក់នោះដែរ រឹតតែមិនចេះទម្លាក់កំហុសដាក់អ្នកដទៃ ព្រោះអ្វីៗគឺអាចឱ្យនាងយល់ និងដឹងដើមហេតុ និងការដោះស្រាយបានយ៉ាងល្អ។

131005847_1195490670908154_8952595578392308680_o

ការផ្សាយពាណិជ្ជកម្ម

៥. ស្មោះត្រង់ តែមិនល្ងង់ មនុស្សស្រីខ្លះ គាត់ស្លុតត្រង់ជ្រុល តែសម្រាប់មនុស្សស្រីខ្លះ គាតស្មោះត្រង់តែគាត់មិនល្ងង់នោះឡើយ។ លើសពីនេះ នាងក៏ជាមនុស្សដែលរក្សាសេចក្ដីល្អជានិច្ច មិនចេះមុខផ្សេងក្រោយខ្នងផ្សឹង រឹតតែមិនចេះលាក់ពុត ផ្អែមល្វីនោះដែរ នេះហើយជាមន្តស្នេហ៍យូរអង្វែងរបស់នាង៕

131339282_1197638610693360_6202526187239223547_o

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម