ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
សង្គម

កុំ​ទទួល​ទាន​អាហារ ៣ ប្រភេទ​នេះ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ដល់​ថ្លើម​ ជាង​យើង​ផឹក​ស្រា​ទៅ​ទៀត

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាកុល ឬ​ស្រា​ច្រើន​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថ្លើម។ តាម​ពិត​ទៅ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិនមែន​ត្រឹម​តែ​ស្រា​មួយ​មុខ​នោះ​ទេ សូម្បី​តែ​អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ ប្រភេទ​ខ្លះ​ក៏​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ដែរ​ថា​វា​ជា​ដើមចម​ធ្វើ​ឲ្យ​ខូច​ថ្លើម​ធ្ងន់ធ្ងរ។ ក្នុង​នោះ​មាន​អាហារ ៣ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង៖ ៣) អាហារ​ដែល​ដុះ​ផ្សិត មិន​ថា​តែ​ប្រភេទ​អាហារ​ទូទៅ ឬ​បន្លែ​ផ្លែ​ឈើ ​មនុស្ស​មួយ​ចំនួន​គិត​ថា ឲ្យ​តែ​លាង​ទឹក​អស់​ផ្សិត​នោះ​ហើយ គឺ​អាច​យក​មក​ចម្អិន​ទទួល​ទាន​បាន​ហើយ។ ការ​គិត​នេះ​គឺ​ខុស​ហើយ បើ​ទោះ​បី​ជា​អ្នក​បាន​លាង​សម្អាត​ហើយ​ក៏​ដោយ ប៉ុន្តែ​អាហារ​នោះ​បាន​មាន​ផ្ទុក​សារជាតិ​អាផ្លាតុកស៊ីន ដែល​ផលិត​ដោយ​ផ្សិត​ចូល​ទៅ​ខាង​ក្នុង​រួច​ហើយ ពោល​គឺ​សារជាតិ​ពុល​ទាំង​អស់​វា​មិន​ទៅ​ជាមួយ​ទឹក​នោះ​ទេ។ សារជាតិ​អាផ្លាតុកស៊ីន គឺ​ជា​សារជាតិ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក និង​បំផ្លាញ​កោសិកា​ថ្លើម​ធ្ងន់ធ្ងរ។ តាម​អ្នក​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា បើ​អ្នក​ទទួល​ទាន​តែ ១ មិល្លីក្រាម នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គឺ​អាច​កើត​មាន​ភ្លាមៗ។ ២) ផ្សិត​ក្រៀមដែល​ត្រាំ​ទឹក​យូរ…

KNONGSROK
សង្គម

រឿង៣ ដែលមនុស្សស្រីមិនគួរនិយាយ សម្រាប់ឆ្នាំថ្មី!

បើចង់ឱ្យជីវិតខ្លួនឯងបានល្អប្រសើរ រីករាយច្រើនជាងឆ្នាំចាស់ ង្នកត្រូវផ្លាស់ប្ដូរនូវទម្លាប់ ក៏ដូចជាចិត្តគំនិតជាប្រចាំរបស់អ្នកជាមុនសិន។ លើសពីនេះ ក៏មានរឿង៣យ៉ាងដែលអ្នកមិនគួរនិយាយនោះឡើយ បើចង់ឱ្យខ្លួនឯង និងគ្រួសារបានរីករាយ សប្បាយចិត្តក្នុងឱកាសឆ្នាំថ្មីនេះ។ ១. កុំនិយាយដើមអ្នកដទៃ មនុស្សឆ្លាត ពូកែ គេមិនដែលចំណាយពេលទៅនិយាយដើមអ្នដទៃនាំខាតបេលនោះឡើយ។ លើសពីនេះ ការនិយាយដើមគេ ទោះយ៉ាងណាវាក៏បង្ហាញថា យើងនេះចេះដឹងរឿងគេ គិតខ្វល់តែរឿងគេ ចំណាយពេលអត់ប្រយោជន៍ខ្លាំងណាស់ ដូច្នេះឆ្នាំថ្មីហើយ កុំធ្វើឱ្យខ្លួនឯងបង្ហិនពេលអត់ប្រយោជន៍ព្រោះតែការនិយាយដើមអ្នកដទៃអី។ មនុស្សយើងម្នាក់ៗ មិនមានអ្នកណាមានចំណុចល្អឥតខ្ចោះនោះឡើយ ដូច្នោះហើយ បិទភ្នែកបើកភ្នែកខ្លះទៅ កុំយកចិត្តទុកដាក់ ទៅទើស ទៅរិះគន់អ្នកដទៃពេកអី អត់មានចំណេញអីទេ មិនស្រួលគេតាមទាន់ មានតែបញ្ហាប៉ុណ្ណោះ។…

KNONGSROK
សង្គម

ឈ្លោះគ្នាល្មមៗបានហើយ ព្រោះមានអ្នកទី៣ច្រើនណាស់ ដែលកំពុងតែរង់ចាំឱកាសចូលមកជំនួសតំណែង

ទទួលស្គាល់ថា គូស្នេហ៍ណា ឬប្ដីប្រពន្ធណា ក៏មានការឈ្លោះទាស់គ្នាដែរ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវធ្វើជាគូស្នេហ៍ដែលឆ្លាត ទោះឈ្លោះគ្នា ខឹងគ្នា អន់ចិត្តនឹងគ្នាយ៉ាងណាក៏ដោយ ក៏កុំបែកគ្នាឱ្យសោះ ឈ្លោះទាស់បាន តែហាមស្ងៀមស្ងាត់មិននិយាយគ្នា ជាពិសេសគឺ ហាមនិយាយពាក្យបែកខណៈពេលដែលកំពុងតែខឹង។ ត្រូវចាំគូដែលឈ្លោះគ្នា ទើបជាគូដែលមានការស្រឡាញ់ និងមោសញ្ចេតនាចំពោះគ្នា បើមិនឈ្លោះ ជីវិតស្នេហាក៏មិនមានការប្រទាក់ក្រឡា ប្រៀបដូចអាហារ គឺត្រូវតែបន្ថែមគ្រឿងដើម្បីឱ្យកាន់តែឆ្ងាញ់ ចំណែកស្នេហាវិញ ក៏ត្រូវការការឈ្លោះ ទាស់ទែង រករឿង ខឹង ងរងក់ អន់ចិត្តនឹងគ្នាដែរ ព្រោះចំណុចទាំងនេះគឺសុទ្ធតែជាគ្រឿងផ្សំ ក៏ជាសិល្បៈនៃការស្រឡាញ់ផងដែរ។ ប៉ុន្តែទោះឈ្លោះយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យមានគម្លាតរវាងអ្នកទាំងពីរ…

KNONGSROK
គ្រួសារ

១០ចំណុចខ្លីៗដែលបញ្ជាក់ថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលចាស់ចិត្តចាស់គំនិត ស្គាល់ន័យជីវិតច្បាស់ហើយ

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ការពិតទៅការប្រើជីវិតរស់នៅប្រចាំថ្ងៃដែលអ្នកបានប្រើកន្លងមកនេះ គឺអ្នកបានបង្ហិនពេលវេលាចោលច្រើនណាស់ ជាមួយនឹងរឿងដែលអត់ប្រយោជន៍ទាំងនេះ ហើយពេលនោះ អ្នកនឹងចាប់ផ្ដើម កែប្រែខ្លួនឯងសាជាថ្មីបន្តិចម្ដងៗ សូម្បីតែអ្នកខ្លួនឯង ក៏មិនដឹងថា តើអ្នកអាចធ្វើបានដោយរបៀបណាដែរ? ចំណុចទាំង១០ខាងក្រោមនេះហើយ ដែលបញ្ជាក់ថា អ្នកចាស់ទុំ ចេះគិតបានច្រើនហើយ ព្រោះអ្នកនឹងយលល់ថា ៖ ១. ការឈ្លោះប្រកែក ឬប្រកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។ ២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។ ៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ…

3
ប្លែកៗ

តើអ្នកជាមនុស្សដែលមានទំនោរ ធ្វើអ្វីដែលប្លែកៗពីគេកម្រិតណាដែរ?

ជ្រើសរើសគ្រែគេងដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីសមត្ថភាពនៃភាពច្នៃប្រតិដ្ឋ និងនិងធ្វើអ្វីៗដែលប្លែកពីគេរបស់អ្នក។ A. គ្រែ A អ្នកគឺជាមនុស្សដែលមានគំនិតចេះវិភាគពីធម្មជាតិ។ អ្នកចូលចិត្តរៀនអ្វីថ្មីៗ តែអ្នកក៏ងាយធុញទ្រាន់នឹងការងារទាំងនោះណាស់ បើសិនវាបង្កភាពរវល់ដល់អ្នកខ្លាំង អ្នកច្បាស់ជា ណាយចិត្ត ហើយទុកចោលមិនខានឡើយ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលពូកែមើលអ្វីៗពីគ្រប់ទិសទី ហើយឈានទៅរកដំណោះស្រាយបែបច្នៃប្រតិដ្ឋ ដែលអ្នកដទៃប្រហែលជាមិនគិតដល់អ្នកនោះឡើយ។ អ្នកមានទំនោរនឹងគិតពិចារណាខ្លាំងបន្តិច ប៉ុន្តែមិនមានអ្វីខុសជាមួយអ្នកទេ ព្រោះអ្នកប្រុងប្រយ័ត្ន​ និងគិតល្អិតល្អន់ណាស់។ B. គ្រែ B អ្នកកំពុងស្រមើលស្រមៃ និងមានក្តីសុបិនធំ និងផែនការធំ ដើម្បីធ្វើឱ្យកិច្ចការងារដែលអ្នកប៉ងនោះ នឹងក្លាយជាការពិត។ អ្នកមានបុគ្គលិកលក្ខណៈល្អ និងមានបេះដូងធំទូលាយ ប៉ុន្តែពេលខ្លះអ្នកត្រូវជាប់ក្នុងភាពវឹកវរនៃជីវិត…

1
សម្រង់

ព្រលប់ៗ​មុន​ចូល​ដំណេក កុំ​រំលង​ភេសជ្ជៈ ៥ ព្រោះ​អាច​ដុត​ជាតិ​ខ្លាញ់​ សម្រក​ទម្ងន់​បាន​ល្អ​ណាស់

ប្រសិន​អ្នក​អាច​ប្រកាន់​ទម្លាប់​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម​ជា​ប្រចាំ​ មុន​ពេល​ចូល​ដំណេក នោះ​នឹង​អាច​ធានា​នូវ​ប្រសិទ្ធភាព ក្នុង​ការ​សម្រក​ទម្ងន់ ស្រក​ខ្លាញ់​ក្បាល​ពោះ​បាន​យ៉ាង​ល្អ៖ ៥) ទឹក​ត្រសក់ ជា​អាហារ​ដែល​មាន​កាឡូរី​ទាប និង​ទឹក​ច្រើន ជា​រួម​មាន​ប្រយោជន៍​ណាស់​សម្រាប់​ការ​សម្រក​ទម្ងន់។ ក្នុង​ត្រសក់​មួយ​ផ្លែ (ប្រហែល ៥២ ក្រាម) មាន​ត្រឹម​តែ ៨ កាឡូរី ជាតិ​ខ្លាញ់ ០,១ ក្រាម ប៉ុន្តែ​មាន​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ច្រើន។ ទឹក​ត្រសក់ ឬ​ទឹក​ក្រឡុក​ត្រសក់ អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​កាឡូរី រក្សា​អារម្មណ៍​ឲ្យ​ឆ្អែត​បាន​យូរ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​បេះដូង និង​ទឹកនោម​ផ្អែម​ផង​ដែរ។ ៤)…

Cover Copy
សុខភាព

កុំមើលរំលង! ទទួលទានមើមទាំង ៥ នេះ ល្អតាំងពីក្បាលរហូតដល់ចុងជើង

ការថែទាំសុខភាព មិនចាំបាច់មានភាពស្មុគស្មាញ ឬថ្លៃនោះទេ។ ដោយគ្រាន់តែចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរតូចៗដូចជាការបន្ថែមមើម ៥ ប្រភេទខាងក្រោមនេះទៅក្នុងរបបអាហាររបស់អ្នក នឹងអាចបង្កើនគុណភាពជីវិតរបស់អ្នកបានយ៉ាងសំខាន់ ជួយការពាររាងកាយរបស់អ្នកពីក្បាលដល់ចុងជើង។ ១) ខ្ទឹមស៖ ខ្ទឹមសមានផ្ទុកសារធាតុ Allicin ដែលជាសមាសធាតុមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសសមត្ថភាពកាត់បន្ថយកូឡេស្តេរ៉ុល និងសម្ពាធឈាម ដោយហេតុនេះវាជួយការពារប្រព័ន្ធសរសៃឈាមបេះដូង។ ខ្ទឹម​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី និង​ប្រឆាំង​ការ​រលាក ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ជារៀងរាល់ថ្ងៃ អ្នកត្រូវប្រើខ្ទឹមសស្រស់ ១-២ កំពឹស ក្នុងការចម្អិនអាហារ ដើម្បីបង្កើនសុខភាពទូទៅរបស់អ្នក។ ២) ការ៉ុត៖ ការ៉ុតត្រូវបានគេដឹងថាជាប្រភពដ៏សម្បូរបែបនៃសារធាតុ Beta-carotene ដែលត្រូវបានបំប្លែងទៅជាវីតាមីន A ក្នុងរាងកាយ…

New Copy
ប្លែកៗ

ចិត្តសាស្ត្រ! ប្រយ័ត្នមនុស្សប្រុសដែលមានលក្ខណៈទាំង ៥ នេះ អ្នកណាបានធ្វើប្ដី រីងរៃគ្រាំចិត្តមួយជីវិត

តាម​នរវិទ្យា បុរសណាដែលមានលក្ខណៈសម្គាល់ទាំង៥ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សប្រុសដែលគ្មានហុងស៊ុយឡើយ។ លើសពីនេះ មនុស្សទាំងនេះ ប្រសិនបើនារីណាបានធ្វើប្ដី ត្រៀមខ្លួនជូតទឹកភ្នែក ដេកឈឺចាប់មួយជីវិតទៅ។ ដូច្នេះហើយ មុននឹងរៀបការនឹងបុរសណាម្នាក់ ត្រូវគិតគូរឱ្យបានល្អិតល្អន់ កុំសម្រេចចិត្តលឿនពេក។ ១. សក់រួញពីកំណើត តាម​នរវិទ្យា បុរស​សក់​រួញ​ធម្មជាតិ​តែង​មាន​ភាព​សកម្ម រស់​រវើក រីករាយ… នេះជា​ចំណុច​ដែល​ជួយ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ ទោះ​ទៅ​ទី​ណា​ក៏​ស្ត្រី​តាម​ចាប់គេដែរ។ មនុស្សទាំងនេះមានមនោសញ្ចេតនា ពូកែគិត ចេះគិតគូរ ចិត្តសាស្រ្ត ហើយប្រព្រឹត្តល្អចំពោះអ្នកគ្រប់គ្នា ដូច្នេះពួកគេអាចយល់ច្រឡំរវាងគូប្រជែងរវាងមិត្តភាព និងស្នេហា។ យោងតាម​នរវិទ្យា បុរស​ដែលមាន​សក់រួញ​ពី​ធម្មជាតិ តែងតែ​ចូលចិត្ត​របស់​ថ្មី ស្អប់​ឧបសគ្គ…

New Copy
សង្គម

ទោះបីជាគ្មានមនុស្សប្រុសជាខ្នងបង្អែក ក៏មនុស្សស្រីអាចគ្រប់គ្រង មើលថែ និងរស់នៅដោយខ្លួនឯងបានយ៉ាងល្អដែរ

ស្ត្រីក្លាហានមិនចាំបាច់ពឹងផ្អែកលើបុរសណាម្នាក់ ដើម្បីរស់នៅឱ្យបានល្អនោះឡើយ។ ជាពិសេសសម្រាប់មនុស្សស្រីដែលមានចំណុចទាំងនេះ នាងនឹងមិនក្លាយក្នុងការប្រឈមជាមួយរព្យុះរលកក្នុងជីវិតនោះទេ។ ១. មានសម្រស់ (ស្ត្រីត្រូវតែស្រស់ស្អាតដើម្បីរីករាយ) ស្ត្រីស្រស់ស្អាតនឹងមានអ្វីៗគ្រប់យ៉ាង។ ពួកគេមានសិទ្ធិចាកចេញពីបុរសអាក្រក់ ដើម្បីជ្រើសរើសសុភមង្គលផ្សេងទៀត។ គេតែងនិយាយថា មនុស្សអាក្រក់មិនមានអំណោយទេ មានតែរូបសម្ផស្សប៉ុណ្ណោះដែលពេញចិត្ត។ ប្រសិនបើអ្នកមិនបានកើតមកស្អាតទេ សូមកុំធ្លាក់ទឹកចិត្ត។ ព្រោះថានៅក្នុងសង្គមសព្វថ្ងៃនេះ វាងាយស្រួលណាស់ក្នុងការចង់ឱ្យមានភាពស្រស់ស្អាត គ្រាន់តែថាអ្នកចង់ ឬមិនចង់តែប៉ុណ្ណោះ។ គ្រាន់តែដឹងពីវិធីថែរក្សា និងស្រលាញ់ខ្លួនឯង អ្នកអាចស្រស់ស្អាតដូចមនុស្សគ្រប់គ្នាដែរ។ កុំច្រណែននឹងសម្រស់អ្នកដទៃ ព្រោះអ្នកក៏អាចស្អាតដូចគេបានដែរ។ អ្នកដឹងថាហេតុអ្វីបានជាអ្នកស្រលាញ់តែងតែទាក់ទាញបុរសរបស់អ្នកទេ? នោះក៏ព្រោះតែពួកគេចេះថែរក្សាខ្លួនឯង ស្រលាញ់ខ្លួនឯងជាជាងរស់នៅដើម្បីអ្នកដទៃ។ ស្ត្រីរស់នៅសម្រាប់តែប្តីប៉ុណ្ណោះ ទើបធ្វើឱ្យនាងមានអាយុតិចតែមើលទៅដូចជាចាស់ និងអាក្រក់។ ដូច្នេះសូមរស់នៅដើម្បីខ្លួនឯង ដើម្បីឱ្យកាន់តែស្រស់ស្អាត…

៣
សង្គម

រឿងដែលឆោតល្ងង់ និងធ្វើឱ្យឈឺចាប់បំផុតគឺ ការដែលព្រមរក្សាទំនាក់ទំនងដែលមិនច្បាស់លាស់

តើអ្វីទៅជាទំនាក់ទំនងមិនច្បាស់លាស់? លើសពីមិត្ត តែមិនមែនជាសង្សារ វាគ្រាន់តែជាទំនាក់ទំនងមួយដែលស្ថិតនៅចំកណ្ដាល បែបថា គេមិនដែលនិយាយថាស្រឡាញ់យើងទេ តែទង្វើគេគឺល្អខ្លាំង ស្និទ្ធស្នាលខ្លាំង គេមិនដែលឱ្យតំណែងមួយពិតប្រាកដដល់យើង តែគេបែរជាតែងតែមករកយើង ធ្វើល្អនឹងយើងខ្លាំង ដែលធ្វើឱ្យយើងយល់ច្រឡំជាមួយនឹងអារម្មណ៍មួយនេះតែម្នាក់ឯង។ ១. ហេតុអ្វីបានជាមនុស្សស្រីមួយចំនួនព្រមនៅជាមួយបុរសដោយសាងទំនាក់ទំនងមិនច្បាស់លាស់? មានហេតុផលរាប់មិនអស់ ដែលត្រូវបានផ្តល់ឱ្យនៅពេលសួរថា ហេតុអ្វីបានជាស្ត្រីទទួលយកទំនាក់ទំនងដែលមិនមានភាពច្បាស់លាស់? ជាទូទៅមនុស្សដឹងរឿងមួយ ៖ ស្ត្រីខ្លាចមិនហ៊ានប្រឈមមុខនឹងភាពឯកា ស្ត្រីចង់មានបុរសម្នាក់នៅក្បែរខ្លួនដើម្បីពឹងផ្អែក ហើយក៏ព្រោះតែស្ត្រីខ្លាចមិនហ៊ានទៅមុខមួយជំហានទៀត នឹងមិនមានអ្វីកើតឡើង។ ស្ត្រីជាច្រើនបានស្ម័គ្រចិត្តទទួលយកថាពួកគេខ្លួនឯងនឹងមិនមានកន្លែងជាក់លាក់មួយនៅក្នុងជីវិតរបស់បុរសនោះទេ។ ជាការពិតពួកគេគ្មានសិទ្ធិប្រចណ្ឌ គ្មានសិទ្ធគ្រប់គ្រងហើយក៏មិនអាចចេញមុខដើម្បីដាក់ឈ្មោះទំនាក់ទំនងរបស់ពួកគេបានដែរ។ ២. អ្វីដែលអាក្រក់បំផុតដែលស្ត្រីត្រូវទទួលយកនៅពេលមានទំនាក់ទំនងមិនច្បាស់លាស់ ទំនាក់ទំនងដែលគ្មានតំណែងច្បាស់អាចធ្វើឱ្យស្ត្រីរីករាយមួយរយៈពេលខ្លី ប៉ុន្តែការពិតវានាំមកនូវការឈឺចាប់ជាច្រើនក្នុងរយៈពេលយូរ។ អារម្មណ៍នៅពេលឃើញបុរសរីករាយជាមួយមនុស្សម្នាក់ផ្សេងទៀត ប៉ុន្តែមិនមានសិទ្ធិប្រចណ្ឌ…

New Copy
ទស្សនៈ

សញ្ញា​ទាំង ​៣ ​ដែល​បញ្ជាក់​ថា គ្រួសារ​របស់អ្នក មាន​ភាពរីកចម្រើន​លូតលាស់ និងទទួលបានពរជ័យ​យ៉ាងច្រើន​លើសលប់

នៅក្នុងគ្រួសារដែលមានកូនមានភាពកត្តញ្ញូ នោះគ្រួសារ ក៏​កាន់​តែ​មាន​សុភមង្គល។ ឳពុកម្តាយជាអ្នកទទួលបន្ទុកពេលសម្រាលកូន ពេលមានការឈឺថ្កាត់ ពួកគាត់មើលថែកូន។ បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ ច្បាប់​នៃ​ហេតុ​ និង​ផល​ច្បាស់​ជា​ធ្វើ​ឱ្យ​អ្នក​ខាតបង់ទាំងទ្រព្យ លាភសំណាង និងសុភមង្គល។ ១. ឧស្សាហ៍ព្យាយាម និងសន្សំសំចៃ គឺជាវិធីនៃការគ្រប់គ្រងផ្ទះប្រកបដោយនិរន្តរភាព ក្នុង​គ្រួសារ​បើ​នរណា​ម្នាក់​បន្ត​ការ​រស់​នៅ​បែប​ខ្ជះខ្ជាយ នោះ​ប្រាកដ​ជា​ត្រូវខាតបង់ធ្ងន់ធ្ងរ គ្រួសារបែបនេះនឹងមិនអាចរីកចម្រើនបានទេ។ ផ្ទុយ​ទៅ​វិញ អ្នក​នឹង​នាំ​តែ​បញ្ហា​មក​លើ​ខ្លួន​ឯង។ បុរស​ដែលជាមេគ្រួសារ តែង​តែ​ឱ្យ​តម្លៃ​លើ​ការ​ឧស្សាហ៍​ព្យាយាម និង​សន្សំ​សំចៃ គឺ​ជា​មនុស្ស​ឆ្លាត។ ទោះបីជាគ្រួសារក្រីក្រក៏ដោយ ក៏ពួកគេនៅតែត្រូវចេះសន្សំ និងខិតខំធ្វើការជានិច្ច។ មិន​ថា​កូន​ជោគជ័យ​ ឬ​មិន​ជោគជ័យ​ត្រូវ​រស់នៅ​តាម​ស្តង់ដារ​នៃគ្រួសារ មិន​ខ្ជះខ្ជាយ។ ការសន្សំក៏ជារបៀបដែលយើងកសាងទ្រព្យសម្បត្តិ ការឧស្សាហ៍ព្យាយាម…

Cover Copy
សង្គម

ប្រុសៗគួរតែដឹងជាដាច់ខាត! អំពីមនុស្សស្រីទាំង ១២ ប្រភេទនេះឱ្យបានច្បាស់ មុននឹងអ្នកចង់ស្រឡាញ់នាង

មនុស្សស្រី មិនមែនមានត្រឹមតែស្អាត ល្អប៉ុណ្ណោះទេ តែក្នុងសម័យនេះ មនុស្សស្រីមានទាំងស្អាតឆ្លាត ពូកែ ពូកែទាំងការងាររកលុយ ពូកែទាំងកិច្ចការងារក្នុងផ្ទះ មិនមែនចេះត្រឹមតែដេកស៊ី ចាំប្ដីរកលុយចិញ្ចឹម ហើយត្រូវគេមើលងាយ ធ្វើបាបនោះឡើយ។ យ៉ាងណាក៏ដោយ ប្រុសៗទាំងឡាយ មុននឹងអ្នកចង់បានមនុស្សស្រីណាម្នាក់មកធ្វើជាដៃគូជីវិត អ្នកត្រូវតែគិត និងស្គាល់អំពីនាងឱ្យបានច្បាស់ ជាពិសេសគឺ មនុស្សស្រីទាំង ១២ ប្រភេទនេះ។ ១. សាមញ្ញៗ៖ មិនចូលចិត្តអាវរឹប មិនចូលចិត្តសំពត់មីនី មិនបាច់ក្រែម មិនបាច់ម៉្សៅ តែអាវយឺត ខោខូវប៊យ អាចដើរជុំវិញពិភពលោកបានហើយ។ ២. ចូលតួ៖…