ប្រុសៗគួរតែដឹងជាដាច់ខាត! អំពីមនុស្សស្រីទាំង ១២ ប្រភេទនេះឱ្យបានច្បាស់ មុននឹងអ្នកចង់ស្រឡាញ់នាង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី មិនមែនមានត្រឹមតែស្អាត ល្អប៉ុណ្ណោះទេ តែក្នុងសម័យនេះ មនុស្សស្រីមានទាំងស្អាតឆ្លាត ពូកែ ពូកែទាំងការងាររកលុយ ពូកែទាំងកិច្ចការងារក្នុងផ្ទះ មិនមែនចេះត្រឹមតែដេកស៊ី ចាំប្ដីរកលុយចិញ្ចឹម ហើយត្រូវគេមើលងាយ ធ្វើបាបនោះឡើយ។ យ៉ាងណាក៏ដោយ ប្រុសៗទាំងឡាយ មុននឹងអ្នកចង់បានមនុស្សស្រីណាម្នាក់មកធ្វើជាដៃគូជីវិត អ្នកត្រូវតែគិត និងស្គាល់អំពីនាងឱ្យបានច្បាស់ ជាពិសេសគឺ មនុស្សស្រីទាំង ១២ ប្រភេទនេះ។

Cover Copy
រូបភាពដំណាង

១. សាមញ្ញៗ៖ មិនចូលចិត្តអាវរឹប មិនចូលចិត្តសំពត់មីនី មិនបាច់ក្រែម មិនបាច់ម៉្សៅ តែអាវយឺត ខោខូវប៊យ អាចដើរជុំវិញពិភពលោកបានហើយ។
២. ចូលតួ៖ មិនថាជាថ្ងៃមករដូវ ឬថ្ងៃធម្មតា អាចម៉ួម៉ៅគ្រប់ពេល តែទន់ភ្លន់។
៣. ឆ្លាតវៃ៖ គ្មានរឿងណាមួយដែលបំផ្លាញអារម្មណ៍បាន ចេះបន់បែន និងស្វែងយល់គ្រប់ស្ថានការ កម្រនឹងបរាជ័យ។
៤. ចរិតដូចប្រុស៖ ចូលចិត្តធ្វើកាយវិការ និងនិយាយដូចមនុស្សប្រុស តែកំពូលអៀន។
៥. ចរិតតួកុន៖ មិនអាចចេញក្រៅបាន បើសិនមិនបានគូសចិញ្ចើមអោយខ្ញង់ លាបក្រេមអោយដិត ផាត់មុខអោយ cute តែងមានអារម្មណ៍ខ្វះអ្វីម្យ៉ាងគ្រប់ពេល រហូតតែងមានកញ្ចក់ និងគ្រឿង make up ជាប់ខ្លួនជានិច្ច។
៦. ចរិតតារា៖ មិនថានៅទីណា កន្លែងណា សុទ្ធតែជាកន្លែងថតរូបទាំងអស់ រួមទាំងបន្ទប់ទឹក និងគ្រែគេង។

ការផ្សាយពាណិជ្ជកម្ម
8ff7578c70476c58f8811f3a40167419
រូបភាពដំណាង

៧. ខូចចិត្តអាជីព៖ មិនដែលឃើញថាចេះសប្បាយចិត្តម៉េច? កាន់លុយពេញៗដៃ ទិញរបស់សុទ្ធតែប្រេនៗ តែនិយាយថា “ស្នាមញញឹមក្លែងក្លាយ” តែជាមនុស្សចិត្តល្អចង់បានការយកចិត្តទុកដាក់ខ្ពស់មនុស្សជុំវិញខ្លួន។
៨. អ្នកចម្បាំង៖ ជាមនុស្សដែលមានការយល់ដឹងខ្ពស់ តែងព្យាយាមរកហេតុផលដើម្បីគាំទ្រការយល់ឃើញរបស់ខ្លួន ជាអនាគតអ្នកនយោបាយ។
៩. អ្នកប្រយុទ្ធ៖ គ្មានអ្វីអាចជាឧបសគ្គទេ ហើយបើសិនយល់ថាមិនមែនជាដៃគូររបស់នាង កុំព្យាយាមកកូរកកាយជីវិតនាង អាចនឹងត្រូវម៉ត់ដូចសាច់ចិញ្ច្រាំ នាងត្រូវការមនុស្សដែលមានការតាំងចិត្តខ្ពស់។
១០. អ្នកម្តាយ៖ ចាស់ទុំ ស្លៀកខោអាវសុភាពៗ ចេះធ្វើម្ហូប ចេះបារម្ភពីអ្នកដ៏ទៃ ចេះក្រែងចិត្តគេឯង មានការអត់ធ្មត់ខ្ពស់ តែភាគច្រើនត្រូវបានគេធ្វើបាប ដោយសារស្លូតពេក។
១១. អត់ខ្វល់៖ ឃ្លានញ៉ាំ អផ្សុកដើរលេង អ្នកណាស្រលាញ់ក៏ស្រលាញ់ទៅ មិនស្រលាញ់ហីទៅ។
១២. រវល់អាជីព៖ មិនដែលមានសង្សារ មិនដែលមានស្នេហា មិនដែលខូចចិត្ត ក៏មិនដឹងទៅស្រលាញ់អ្នកណា ខោអាវមានតែ២កំប្លេរ ទេ គឺខោអាវធ្វើការ និងខោអាវដេកយប់។

ប្រភព៖ ជីវិតគ្រួសារ Couple

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑