១០ចំណុចខ្លីៗដែលបញ្ជាក់ថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលចាស់ចិត្តចាស់គំនិត ស្គាល់ន័យជីវិតច្បាស់ហើយ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ការពិតទៅការប្រើជីវិតរស់នៅប្រចាំថ្ងៃដែលអ្នកបានប្រើកន្លងមកនេះ គឺអ្នកបានបង្ហិនពេលវេលាចោលច្រើនណាស់ ជាមួយនឹងរឿងដែលអត់ប្រយោជន៍ទាំងនេះ ហើយពេលនោះ អ្នកនឹងចាប់ផ្ដើម កែប្រែខ្លួនឯងសាជាថ្មីបន្តិចម្ដងៗ សូម្បីតែអ្នកខ្លួនឯង ក៏មិនដឹងថា តើអ្នកអាចធ្វើបានដោយរបៀបណាដែរ?

ចំណុចទាំង១០ខាងក្រោមនេះហើយ ដែលបញ្ជាក់ថា អ្នកចាស់ទុំ ចេះគិតបានច្រើនហើយ ព្រោះអ្នកនឹងយលល់ថា ៖

ការផ្សាយពាណិជ្ជកម្ម

១. ការឈ្លោះប្រកែក ឬប្រកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។

២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។

ការផ្សាយពាណិជ្ជកម្ម

៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ មានន័យថា អ្នកកំពុងតែមើលងាយខ្លួន។

៤. ការផុស ឬស៊ែបែបដ្រាម៉ា គឺជាការបង្ហាញពីភាពទន់ជ្រាយ ឬកំពុងតែបង្ហិនពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

៥. ការលេងសើច ឡិឡក់ច្រើនពេកក្នុងសសង្គមនេះ នឹងធ្វើឱ្យមនុស្សមួយចំនួន លែងឱ្យតម្លៃ និងមើលងាយអ្នក។

៦. ការលេងសើចនឹងអារម្មណ៍ ឬមនោសញ្ចេតនារបស់នរណាម្នាក់ អ្នកនឹងខូចចិត្ត ឬស្ដាយក្រោយនៅថ្ងៃមុខ។

ការផ្សាយពាណិជ្ជកម្ម

៧. ការស្រឡាញ់នរណាម្នាក់មិនច្បាស់លាស់ នាំតែភាពរវល់ ជំពាក់ជំពិនក្នុងរឿងស្នេហា។

៨. ការចងគំនុំ មិនចេះអត់ឱន គឺជាការយកភ្លើងមកផ្អោបជាប់ជីវិតខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

៩. ការមិនព្រមចេញប្រឡូកក្នុងសង្គម ឬខ្លាចរអាក្នុងការជួបមនុស្សជុំវិញខ្លួន វាជាការបិទផ្លូវនៃជីវិតខ្លួនឯង។

១០. ការមិនព្រមស្ដាប់ និងទទួលយកយោបល់អ្នកដទៃមកគិត អ្នកនឹងនៅតែល្ងង់រហូតទៅ>៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
↑