រឿង៣ ដែលមនុស្សស្រីមិនគួរនិយាយ សម្រាប់ឆ្នាំថ្មី!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

បើចង់ឱ្យជីវិតខ្លួនឯងបានល្អប្រសើរ រីករាយច្រើនជាងឆ្នាំចាស់ ង្នកត្រូវផ្លាស់ប្ដូរនូវទម្លាប់ ក៏ដូចជាចិត្តគំនិតជាប្រចាំរបស់អ្នកជាមុនសិន។ លើសពីនេះ ក៏មានរឿង៣យ៉ាងដែលអ្នកមិនគួរនិយាយនោះឡើយ បើចង់ឱ្យខ្លួនឯង និងគ្រួសារបានរីករាយ សប្បាយចិត្តក្នុងឱកាសឆ្នាំថ្មីនេះ។

១. កុំនិយាយដើមអ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

មនុស្សឆ្លាត ពូកែ គេមិនដែលចំណាយពេលទៅនិយាយដើមអ្នដទៃនាំខាតបេលនោះឡើយ។ លើសពីនេះ ការនិយាយដើមគេ ទោះយ៉ាងណាវាក៏បង្ហាញថា យើងនេះចេះដឹងរឿងគេ គិតខ្វល់តែរឿងគេ ចំណាយពេលអត់ប្រយោជន៍ខ្លាំងណាស់

ដូច្នេះឆ្នាំថ្មីហើយ កុំធ្វើឱ្យខ្លួនឯងបង្ហិនពេលអត់ប្រយោជន៍ព្រោះតែការនិយាយដើមអ្នកដទៃអី។ មនុស្សយើងម្នាក់ៗ មិនមានអ្នកណាមានចំណុចល្អឥតខ្ចោះនោះឡើយ ដូច្នោះហើយ បិទភ្នែកបើកភ្នែកខ្លះទៅ កុំយកចិត្តទុកដាក់ ទៅទើស ទៅរិះគន់អ្នកដទៃពេកអី អត់មានចំណេញអីទេ មិនស្រួលគេតាមទាន់ មានតែបញ្ហាប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

២. កុំនិយាយដើមមនុស្សក្នុងគ្រួសារ

ហែកកេរ្តិ៍មនុស្សក្នុងគ្រួសារ​ មិនខុសអីពីការដើរស្រាតកាយាបង្ហាញគេនោះឡើយ។ រឿងក្នុងផ្ទះ បញ្ហាជាមួយមនុស្សក្នុងគ្រួសារ ទោះយ៉ាងណាក៏នៅតែសាច់ឈាមឯងដែរ ដូច្នេះកុំចេះតែនិយាយដើមមនុស្សក្នុងផ្ទះ ប្រាប់អ្នកដទៃអី ទោះប្រាប់គេក៏មិនអាចជួយអ្វីបានឡើយ ក្រៅងតែពីចាំតាមដាន និងជាន់ពន្លិចយើងតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

សូមចាំថា រឿងក្នុងគ្រួសារ បញ្ហានៅក្នុងផ្ទះ គឺត្រូវតែដោះស្រាយជាមួយមនុស្សក្នុងផ្ទះយើង កុំចេះតែដើរនិយាយប្រាប់អ្នកណាឱ្យគេជួយវែកញែកដឹងឮ អ្នកខ្លះបានត្រឹមតែសើចចំអកឱ្យយើងតែប៉ុណ្ណោះ។

៣. កុំនិយាយពីរឿងអតីតកាលដែលមិនល្អ

ការផ្សាយពាណិជ្ជកម្ម

រឿងអតីតកាល វាជរឿងដែលកន្លងហួសទៅហើយ ទោះល្អក៏ដោយ មិនល្អក៏ដោយ ក៏មិនបាច់ទៅនឹករឭក គាស់កកាយវាមកធ្វើអីទេ។ ជាពិសេសរឿងមិនល្អកាលពីមុន ក៏បំភ្លេចវាចោលទៅ។ ការចងចាំទុកនៅ គឺមានតែធ្វើឱ្យយើងសោកសៅ ឈឺចាប់ ខូចិត្តបន្តតែប៉ុណ្ណោះ។

ឆ្នាំថ្មី កែប្រែចិត្តគំនិតថ្មី ចាប់ផ្ដើមជាថ្មី ដើម្បីឱ្យខ្លួនឯងមានក្ដីសុខ រីករាយពេញមួយឆ្នាំ ជាប់ផ្ដើមធ្វើរឿងដែលល្អៗឡើងវិញ កសាងជីវិតខ្លួនឯងឱ្យល្អប្រសើរ កុំឱ្យជាន់ដានជាមួយនឹងរឿងអតីតកាល កុំឱ្យបញ្ហាតាមមកដល់បច្ចុប្បន្ន និងអនាគតទៀត រស់នៅក្នុងបច្ចុប្បន្នឱ្យមានន័យ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
↑