
រូបដែលអ្នកមើលឃើញមុនគេ វានឹងបង្ហាញពីអារម្មណ៍ និងភាពភ័យខ្លាចដែលអ្នកមាន?
តើរូបអ្វីដែលអ្នកសម្លឹងឃើញមុនគេ រូបនោះវានឹងបង្ហាញពីភាពភ័យខ្លាចរបស់អ្នក ថាតើអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងរឿងអ្វីជាងគេ? ១. កប៉ាល់ អ្វីដែលអ្នកខ្លាចជាងគេគឺមនុស្សជាទីស្រលាញ់របស់អ្នកចាកចេញពីអ្នក ដោយទុកឱ្យអ្នកនៅម្នាក់ឯងក្នុងលោកនេះ ដូចជាឪពុកម្តាយ ប្តីប្រពន្ធ កូន ឬបងប្អូនជាដើម។ អ្នកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះគ្រួសារយ៉ាងខ្លាំង ហើយពឹងផ្អែកខ្លាំងលើសាច់ញាតិ។ ប្រសិនបើថ្ងៃណាមួយពួកគេស្លាប់ដោយសារជំងឺ ឬគ្រោះថ្នាក់ អ្នកនឹងមិនអាចទ្រាំទ្រនឹងការបាត់បង់នេះបានទេ។ ២. មុខមនុស្ស នៅក្នុងបេះដូងរបស់អ្នកការភ័យខ្លាចដ៏ធំបំផុតគឺការស្លាប់ដ៏ឈឺចាប់ព្រោះតែជំងឺ ឬបញ្ហាណាមួយ។ នៅពេលអ្នកឃើញអ្នកដែលមានជម្ងឺដេកនៅលើគ្រែមន្ទីរពេទ្យ ហើយត្រូវបានធ្វើទុក្ខវេទនាយ៉ាងខ្លាំងព្រោះតែស្ថានភាពជំងឺ អ្នកមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភថាថ្ងៃណាមួយអ្នកនឹងមានស្ថានភាពដូចពួកគេ។ អ្នកមិនមែនជាមនុស្សដែលចង់រស់មិនចង់ស្លាប់អីនោះទេ ប៉ុន្តែអ្នកចង់ស្លាប់ដោយសុខសាន្ត និងសន្តិភាព មិនរងទុក្ខដោយការឈឺចាប់ឡើយ។ ៣. ម្រាមដៃ អ្នកខ្លាចរឿងខាងជំនឿអរូបីបំផុត ដែលវិទ្យាសាស្ត្រមិនអាចពន្យល់បានដូចជាអារក្សខ្មោច…








