
ទោះមានប្រយោជន៍ច្រើន តែមនុស្ស ១ ក្នុងចំណោម ៨ ប្រភេទនេះ មិនត្រូវទទួលទានស៊ុតទេ
ស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន D, B6, B12 និងសារធាតុរ៉ែសំខាន់មួយចំនួនដល់រាងកាយ។ ផ្នែកលឿងនៃស៊ុតគឺមានផ្ទុកកាឡូរីនិងខ្លាញ់ធាត់ច្រើនជាងផ្នែកស យ៉ាងណាវាក៏នៅតែរាប់បានថា អាចផ្តល់ប្រយោជន៍ដល់រាងកាយច្រើនជាងផលប៉ះពាល់។ យ៉ាងណាសម្រាប់មនុស្ស ១ ក្នុងចំណោម ៨ ប្រភេទដូចរៀបរាប់ខាងក្រោមនេះ អ្នកមិនគួរទទួលទានស៊ុតនោះទេ ព្រោះអាចបង្កើតជាផលអវិជ្ជមានបន្ថែមបន្ទុកដល់រាងកាយទៅវិញ៖ ៨) មនុស្សដែលមានអាឡែរហ្សី ប្រូតេអ៊ីនមួយចំនួនដែលមាននៅក្នុងស៊ុត ក៏អាចប្រតិកម្មជាមួយភាពអាឡែរហ្សីរបស់មនុស្សបានផងដែរ ហើយវាអាចធ្វើប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ និយាយជារួមមិនថាតែពងក្ងាន ពងទា ឬពងមាន់។ ៧) មនុស្សដែលមានជំងឺរាករូស អ្នកដែលមានជំងឺរាករូស គួរជៀសវាងអាហារដែលសម្បូរទៅដោយប្រូតេអ៊ីននិងខ្លាញ់ដែលមាននៅក្នុងស៊ុត ព្រោះអាហារទាំងនេះអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង។ ៦) មនុស្សដែលគ្រុនក្តៅ ការទទួលទានស៊ុតនឹងបន្ថែមកម្តៅដល់រាងកាយ ដូច្នេះអ្នកមានជំងឺគ្រុនក្តៅស្រាប់…











