តើគូរបស់អ្នក នឹងចេញមកពីប្រភពណា?

3
ការផ្សាយពាណិជ្ជកម្ម

ដោយគ្រាន់តែជ្រើសរើសដើមឈើមួយ ទៅតាមរដូវកាលដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចនឹងបានថា គូរបស់អ្នកនឹងចេញពីប្រភពណា?

1. មិត្តរួមការងារ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 14 At 11.59.35 AM

អ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងអនុវត្តអ្វីគ្រប់យ៉ាងដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ធូរស្រាលពីការលំបាក ឱ្យតែមានអ្នករួមការងារជាមួយ។ ទោះបីជាអ្នកមិនមែនជាមនុស្សដែលងាយធ្វើឱ្យអ្នកដទៃធ្លាក់ក្នុងអន្លង់ស្នេហ៍នៅពេលមើលឃើញដំបូងក៏ដោយ ប៉ុន្តែការមានទំនាក់ទំនងរយៈពេលវែង តែងតែជះឥទ្ធិពលដល់ភាពទាក់ទាញដែលមិនអាចទ្រាំបាន។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែស្ថិតនៅក្នុងដំណើរការនៃការធ្វើការជាមួយអ្នក មិត្តរួមការងារ ថៅកែ ឬដៃគូរបស់អ្នកនឹងស្វែងយល់ពីសមត្ថភាពការទាក់ទាញរបស់អ្នកបន្តិចម្តងៗ ហើយត្រូវបានសញ្ជ័យដោយអ្នកដោយមិនដឹងខ្លួន។ អាចនិយាយបានថា រយៈពេលដែលរួមការងារជាមួយគ្នា​ ក៏ជារយៈពេលដែលគេ កំពុងតែមើលចិត្តអ្នកផងដែរ។

2. មិត្តភក្តិសង្គម

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 14 At 11.59.40 AM

អ្នកជាមនុស្សវិជ្ជមាន និងសុទិដ្ឋិនិយម មនុស្សដែលនៅជុំវិញអ្នកតែងតែមានអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ពេលនៅក្បែរអ្នក។ មិនថាអ្នកជួបបញ្ហាអ្វីទេ អ្នកជឿថានឹងមានដំណោះស្រាយជានិច្ច។

ការផ្សាយពាណិជ្ជកម្ម

ហេតុនេះហើយ អ្នកធ្វើឱ្យមនុស្សក្បែរខ្លួន ចាប់ផ្ដើមចាប់អារម្មណ៍ចំពោះអ្នក ជាពិសេសគឺ ពេលឃើញអ្នកញញឹម។ យ៉ាងណាមិញ ដៃគូរបស់អ្នក អាចជាមិត្តដែលកំពុងតែទាក់ទងគ្នាជាមួយអ្នកនេះឯង មិនមែនអ្នកឆ្ងាយមកពីណានោះឡើយ។ ដូច្នេះហើយ ឧស្សាហ៍មើលៗអ្នកក្បែរខ្លួនផង ជាពិសេសគឺ មិត្តស្និទ្ធស្នាល។

3. មិត្តរួមថ្នាក់ / មិត្តចាស់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 14 At 11.59.44 AM

នៅពេលអ្នកនៅជាសិស្ស អ្នកប្រហែលជាបុគ្គលឆ្នើម និងគួរឱ្យទាក់ទាញម្នាក់ ប៉ុន្តែអ្នកមិនមែនជាសិស្សពូកែជាងគេនៅក្នុងថ្នាក់នោះទេ តែអ្នកជាមនុស្សដែលពេញនិយមនៅក្នុងថ្នាក់។

ការផ្សាយពាណិជ្ជកម្ម

ហេតុដូច្នេះហើយ នឹងមានមនុស្សដែលបានចាប់អារម្មណ៍លើអ្នក ដោយអ្នកមិនបានដឹងខ្លួនសោះ ប៉ុន្តែដោយសារតែភាពជាយុវវ័យ ឬអាចនិយាយបានថា ពេលនៅរៀនអ្នកទាំងពីរនៅក្មេងដូចគ្នា ដូច្នេះ គេនោះក៏មិនហ៊ាននឹងបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកឡើយ ដោយគេគ្រាន់តែចងចាំអ្នកទុក និងរង់ចាំឱកាសល្អ ដើម្បីសារភាពតែប៉ុណ្ណោះ។

4. មនុស្សដែលតែងតែទុកចិត្តលើអ្នក

Screen Shot 2021 03 14 At 11.59.48 AM

អ្នកជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះ ហើយមានមិត្តភក្តិជាច្រើននៅជុំវិញអ្នក។ ដោយសារតែអ្នកដឹងពីរបៀបឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តភក្តិរបស់អ្នក ហើយព្យាយាមរក្សាទំនាក់ទំនងនៅជុំវិញអ្នកជានិច្ច។ នៅក្នុងក្រសែភ្នែករបស់មិត្តអ្នក គឺជាមនុស្សដែលពិសេស និងចេះជួយសង្គម។ អ្នកតែងតែត្រៀមខ្លួនស្តាប់ និងយល់ពីអារម្មណ៍របស់អ្នកដទៃ។

មានមនុស្សជាច្រើនដែលពិតជាចង់និយាយរកស៊ីជាមួយអ្នក សុំយោបល់ពីអ្នក។ ហេតុដូច្នេះហើយវត្ថុភាគច្រើនងាយនឹង“ ធ្លាក់ក្នុងអន្លង់ស្នេហ៍” ជាមួយអ្នកគឺជាអ្នកដែលធ្លាប់ជាមិត្តរួមព្រលឹងតែងតែជជែក និងចែករំលែកអាថ៌កំបាំង និងអារម្មណ៍ជាមួយអ្នក តែអ្នកប្រហែលជាមិនចាប់អារម្មណ៍នឹងចំណុចនេះឡើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម
↑