ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

រូបថត​មួយសន្លឹក​នេះ​មិន​ដឹង​ថាត្រូវក្ដុកក្ដួល​ឬ​សប្បាយចិត្ត​ចំពោះឆ្កែ២ក្បាលនេះ​ទេ
Inspiration

រូបថត​មួយសន្លឹក​នេះ​មិន​ដឹង​ថាត្រូវក្ដុកក្ដួល​ឬ​សប្បាយចិត្ត​ចំពោះឆ្កែ២ក្បាលនេះ​ទេ

ពេលខ្លះ​មិត្តភាព​មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​នោះ​ទេ​វា​ពិត​ជា​មិន​អាច​កាត់​ថ្លៃ​បាន​ដូចឆ្កែ​២​ក្បាល​នេះ​អញ្ចឹង។ ឆ្កែពូជ Huaskyមួយក្បាលបាន​រត់​ទៅ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ឆ្កែពូជLabrador retriever   មួយក្បាលទៀត ឲ្យ​តែ​នៅ​ពេល​ម្ចាស់ឆ្កែ បើ​កទ្វាររបងចេញ​ទៅ​ធ្វើ​ការ​វា​តែ​ងតែ​រត់​ចេញ​មក​ឱបមិត្ត​របស់​វា​គឺឆ្កែពូជ labrador retriever ជា​រៀងរាល់​ពេល​​ខណៈឆ្កែ Labrador retriever ត្រូវម្ចាស់​ឃាំងក្នុង​បរិវេណផ្ទះ​ម្ខាង​ទៀតមិន​ដែល​បាន​ចេញ​ក្រៅ​សោះ​ឡើយ។ Labrador retriever ឈ្មោះ Messy​រស់​នៅ​ជាមួយម្ចាស់​ឈ្មោះ Oranit Kittigral ក្នុង​ប្រទេស​ថៃ។​ហើយ​ឆ្កែ Huasky​ឈ្មោះ Audi រស់​នៅ​ជាមួយម្ចាស់​ម្នាក​ជិត​ផ្ទះរបស់ Audi ហើយ​វា​តែងតែង​នៅ​ម្នាក់​ឯង​ពេលម្ចាស់​ចេញ​ទៅ​បាត់ៗ។ Audi យំ​ខ្លាំង​ណាស់​រហូត​ទាល់​តែ​​អ្នក​ស្រី Oranit Kittigral បើក​ទ្វាឲ្យ Messy ចេញ​មក​ជួបហើយ​ព្យាយាម​ផ្ដល់ភាពកក់ក្ដៅ​ដល់​Audi។ ពេល​នវ​បួក​គេ​បាន​ជួប​មិត្តជិត​ស្នីទិបំផុតរបស់​គេហើយ។ ពេលជួប​គ្នា! ពួក​គេ​តែងតែឱប​គ្នាទោះ​បី​ជា​មិន​បាន​ជិត​ស្និទិខ្លាំង(ដោយ​សារ​របងឃាំង)ក៏​ពួក​គេ​បង្ហាញការ​សប្បាយរីករាយជាមួយគ្នាដែរ។…

សួនមេអំបៅ នៅក្រុងកែប  បានទៅលេងឬនៅ ឡើងស្អាតប្លែកអាចប្រលែងលេងជាមួយមេអំបៅចម្រុះពណ៌ឡើងច្រើនប្រភេទ
ដើរកម្សាន្ត

សួនមេអំបៅ នៅក្រុងកែប  បានទៅលេងឬនៅ ឡើងស្អាតប្លែកអាចប្រលែងលេងជាមួយមេអំបៅចម្រុះពណ៌ឡើងច្រើនប្រភេទ

ខេត្តកែប៖ កែប គឺជាខេត្តថ្មីមួយដែលបានបំបែកចេញពីខេត្តកំពតនៅក្នុងឆ្នាំ ​២០០៨  និងជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជាយើង។ ក្រៅពីមានសមុទ្រដ៏ស្រស់ស្អាត ខេត្តកែប​មានកន្លែងកម្សាន្តពិសេសៗជាច្រើនទៀត ​ដែលអ្នកខ្លះប្រហែលជាមិនស្គាល់ ​ឬទៅមិនទាន់ដល់ ដូចជាឧទ្យានកែប ជាពិសេសគឺកន្លែងពិសេសបើកថ្មីនោះគឹ ​« សួនមេអំបៅ»។ សួនមេអំបៅ ​ត្រូវបានគេដឹងថាស្ថិតនៅជើងភ្នំនៃឧទ្យានជាតិកែប ចម្ងាយប្រមាណជា ៤ គីឡូម៉ែតពីវិមានឯករាជ្យកែប ដោយធ្វើដំណើរតាមផ្លូវតូចមួយអមទៅដោយចំការ ព្រៃ និងផ្ទះប្រជាជនចាស់ៗ ដែលជាទីតាំងសួនមេអំបៅ មានចិញ្ចឹមមេអំបៅយ៉ាងច្រើនប្រភេទ និង មានពណ៍ចម្រុះស្រស់ស្អាត​​អមនឹងដើមផ្កាតូចធំគ្រប់ពណ៌គួរឱ្យចង់គយគន់ផងដែរ។ ដោយការចូលទៅលេងសួនមេអំបៅអ្នកដែលចូលកម្សាន្តត្រូវបង់ថ្លៃម្នាក់ត្រឹមតែ  ២០០០រៀលតែប៉ុណ្ណោះ លោកអ្នកនឹងអាចទទួលអារម្មណ៍ប្លែកថ្មីជាមួយនឹងមេអំបៅស្រស់ៗស្អាត និងអាចថតរូបកម្សាន្តមួយសប្បាយទឿតផង។ គួរឱ្យដឹងផងដែរថា ​ដើម្បីទៅដល់ សួនមេអំបៅ…

ថៃបានផលិតខ្សែភាពយន្តដកស្រង់ពីរឿងពិតនៃការបាត់ខ្លួនកីឡាករថៃទាំង ១៣រូបនៅរូងភ្នំថាំហ្លួងមានចំណងជើងថា Nang  Norn  ឬ The  Cave
សង្គម

ថៃបានផលិតខ្សែភាពយន្តដកស្រង់ពីរឿងពិតនៃការបាត់ខ្លួនកីឡាករថៃទាំង ១៣រូបនៅរូងភ្នំថាំហ្លួងមានចំណងជើងថា Nang  Norn  ឬ The  Cave

ថៃ៖ ករណីរឿងរ៉ាវវង្វេងបាត់ខ្លួនជាប់គាំងក្រុមកីឡាករថៃទាំង១៣នាក់ ក្នុងល្អាងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលបានធ្វើឱ្យមានការផ្អើលអស់បណ្ដាអ្នកលេងបណ្ដាញសង្គម  រួមទាំងសារព័ត៌មានមិនថាក្នុង និងក្រៅប្រទេសយ៉ាងកក្រើកនោះ បើគិតមកទល់ពេលនេះមានរយៈពេលមួយឆ្នាំទៅហើយ។ ជាក់ស្តែងនៅក្នុងពេលនោះ ​ជាសំណាងល្អមែនទែនដោយមានការដុតដៃដុតជើងពីក្រុមជួយសង្គ្រោះទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ​អស់រយៈពេលជាង១០ថ្ងៃចាប់ពីថ្ងៃបាត់ខ្លួននៅថ្ងៃទី ២៣ ខែមិថុនា  ទីបំផុតក៏បានរកឃើញ និងជួយសង្គ្រោះក្មេងៗចេញពីរូងភ្នំបានយ៉ាងជោគជ័យ និងសុវត្ថិភាពនៅថ្ងៃទី ១០ ខែកក្កដា តែគួរឱ្យសោកស្តាយ ក្នុងបេសកម្មដ៏លំបាកមួយនេះ បានធ្វើឱ្យបាត់បង់ជីវិតលោក Saman Kunan ដែលជាអតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃម្នាក់ផងដែរ។ ក្រោយពីក្មេងៗកីឡាករ ​និងគ្រូបង្វឹកបានជួយសង្គ្រោះដោយជោគជ័យ ដោយមិនមានអ្នកណាម្នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរនោះ ​មានដំណឹងមួយបានឱ្យដឹងថាមានក្រុមការងារផលិតកុនមួយ គ្រោងនឹងផលិតជាភាពយន្តដែលដកស្រង់ចេញពីហេតុការណ៍ពិតដែលកើតឡើងចំពោះក្មេងទាំង១៣នាក់នេះទៀតផង…

ឃើញភ្លាមស្រក់ទឹកមាត់! ​អ្នកចូលចិត្តម្ហូបជប៉ុន ​ពិតជាពេញចិត្តហាងមួយនេះ!
ដើរកម្សាន្ត

ឃើញភ្លាមស្រក់ទឹកមាត់! ​អ្នកចូលចិត្តម្ហូបជប៉ុន ​ពិតជាពេញចិត្តហាងមួយនេះ!

អាហារជប៉ុន ​អ្នកណាៗក៏ដឹងដែរថា ​ជាប្រភេទអាហារសុខភាព ​ដែលភាគច្រើនមានគ្រឿងផ្សំបែបធម្មជាតិ គិតដល់សុខភាពជាធំ ​ជាពិសេសជាប្រភេទអាហារបែបសាច់ត្រី និងបាយតែប៉ុណ្ណោះ។ ដោយការរកទទួលទានអាហារបែបជប៉ុននៅស្រុកខ្មែរពិតជាងាយស្រួលណាស់ ​ដោយអាហារបែបជប៉ុនបានបើកជាច្រើនសាខា  និងច្រើនហាងដើម្បីបម្រើជូនជាអាហារឆ្ងាញ់ៗសម្រាប់អ្នកដែលចូលចិត្តអាហារជប៉ុន  និងស្រលាញ់សុខភាពតែម្តង។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» សូមណែនាំហាងអាហារជប៉ុនមួយកន្លែង ​ដែលកំពុងតែមានការពេញនិយមថា  មានម្ហូបជប៉ុនឆ្ងាញ់តម្លៃសមរម្យ ជាពិសេសគឺអាហារជាប្រភេទ ​ស៊ូស៊ី នោះគឺហាង ​« Sushi Chef » ។ Sushi Chef  មានបម្រើប្រភេទអាហារស៊ូស៊ីច្រើនបែបច្រើនយ៉ាងឱ្យជ្រើសរើសសុទ្ធតែឆ្ងាញ់ៗ ប្រកបដោយអនាម័យ និងសុខភាពខ្ពស់  សូម្បីមើលតែរូបរាងក៏គួរឱ្យចង់ទទួលទានដែរ។ នៅក្នុងនោះលោកអ្នកអាចរើសជាឈុតអាហារជប៉ុនទៅតាមប្រភេទនីមួយៗបាន…

លុយមិនសូវសម្បូរចាយទេតែកាំភ្លើងធំ Arsenal ចង់​បាន​ខ្សែប្រយុទ្ធ Real ម្នាក់ត្រឹម១៨លានផោន
កីទ្បា

លុយមិនសូវសម្បូរចាយទេតែកាំភ្លើងធំ Arsenal ចង់​បាន​ខ្សែប្រយុទ្ធ Real ម្នាក់ត្រឹម១៨លានផោន

ក្រុមកាំភ្លើងធំ Arsenal ប្រហែលជាមិន​ទាន់បញ្ចប់ក្នុង​ការ​ស្វែងរកកីឡាករ​តម្លៃធូថ្លៃដើម្បីពង្រឹងក្លិបនៅរដូវក្តៅនេះ បន្ទាប់ពីមានព័ត៌មានអះអាងថាពួក​គេ​កំពុង​ដាក់​សំណើរ​តម្លៃ​១៨​លាន​ផោន​ទិញ​យកខ្សែប្រយុទ្ធ Real Madrid កីឡាករ Mariano Diaz។ មែន​ទែន​ទៅ! លុយ​សម្រាប់​ចំណាយទិញ​កីឡាកររបស់  Arsenal រដូវ​កាល​នេះខើចខ្លាំង​មែន​ទែនដោយ​ពួក​គេ​មាន​តែ​៤០​លាន​ផោន​ប៉ុណ្ណោះហើយ​បើក្លិប​មិន​លក់​កីឡាករមួយចំនួន​ចេញ​ទេ​នោះ​ គឺ​គ្មាន​លុយ​គ្រប់​ទិញ​នោះ​ទេ។​បែប​ណាក្ដី​! ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដុង​មួយ​នេះ​នឹង​នាំ​យកកីឡាករវ័យក្មេង​សញ្ជាតិ​បារាំង William Saliba ក្នុង​តម្លៃ២៥លាន​ផោន។ ប៉ុន្តែ​ប្រភពមួយចំនួន​ថា​កាំភ្លើងធំមាន​បំណង​ចង់​ទិញ  Mariano ក្នុង​តម្លៃ​មួយ​ថោក។កីឡាករ​ជម្រើស​ជាតិ​ដូមីនីការូបនេះត្រូវបាន​គេ​ដឹង​ថា​​បៀសន្លឹកធីបរបស់​លោក Zidane ខណៈ​ដែល​ពេល​នេះ​​ Real Madrid កំពុង​ស្វែង​រក​កីឡាករថ្មីដើម្បី​ពង្រឹង​ក្លិប​ហើយ​រូប​គេ​អាច​ចំណែក​មួយ​ដែល​ត្រូវ​លក់​ចេញ​ដើម្បី​យក Paul Pogba ។ ប្រភព Mirror, កាំភ្លើងធំបាន​បង្ហាញការ​ចង់​បានកីឡាករ​រូប​នេះ​ស្រប​បេល​ Real…

ប្រលោមលោក «សែងសុរិយា» ចំណងដៃថ្មីពីកវីនិពន្ធទន្សាយ អ្នកគ្រូម៉ៅ សំណាង ត្រៀមចេញលក់ឆាប់ៗហើយ!
សង្គម

ប្រលោមលោក «សែងសុរិយា» ចំណងដៃថ្មីពីកវីនិពន្ធទន្សាយ អ្នកគ្រូម៉ៅ សំណាង ត្រៀមចេញលក់ឆាប់ៗហើយ!

ភ្នំពេញ៖ សែងសុរិយា ចំណងជើងរឿងថ្មីដែលនឹងត្រូវចេញផ្សាយឆាប់ៗនេះ របស់កវីនិពន្ធអ្នកគ្រូ ម៉ៅ សំណាង ដែលមានឈ្មោះហៅក្រៅថា «ទន្សាយ»។ ស្នាដៃថ្មីសម្រាប់ឆ្នាំ ២០១៩នេះ ត្រូវបានអ្នកគ្រូបញ្ជាក់ថា ទើបតែបានសរសេរបញ្ចប់ប្រមាណជាងពីរសប្ដាហ៍មុននេះតែប៉ុណ្ណោះ តែទាំងរូបភាព និងចំណងជើងពិតជាគួរឱ្យទាក់ទាញ មែនទែន ។ សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តអានសៀវភៅប្រលោមលោក ប្រាកដណាស់សុទ្ធតែស្គាល់អ្នកនិពន្ធទន្សាយ តាមរយៈប្រលោមលោកជាច្រើនដូចជា ទេវរូបខ្មៅ រលកបោកខ្សាច់ ចម្រៀងស្នេហ៍អតីតកាល វាលអាល័យស្នេហ៍ និងប្រលោមលោកជាច្រើនរយក្បាលទៀត​សុទ្ធតែដក់ក្នុងបេះដូងអ្នកអានជាច្រើននាក់ ទោះបីប៉ុន្មានឆ្នាំមុន អ្នកគ្រូបានផ្អាកក្នុងការចេញផ្សាយសៀវភៅប្រលោមលោកក៏ដោយ។ គួរបញ្ជាក់ផងដែរថា ក្រោយចេញផ្សាយសៀវភៅរឿង ប្រលោមចិត្ត របស់អ្នកគ្រូម៉ៅ សំណាង កាលពីឆ្នាំ២០១៨…

រន្ធត់ចិត្តពេលដឹងពីប្រវត្តិ និងមូលហេតុនៃការធ្លាក់យន្តហោះនៅកំពូលភ្នំឱរ៉ាល់!
ដើរកម្សាន្ត

រន្ធត់ចិត្តពេលដឹងពីប្រវត្តិ និងមូលហេតុនៃការធ្លាក់យន្តហោះនៅកំពូលភ្នំឱរ៉ាល់!

ភ្នំ ឱរ៉ាល់ គឺជាចំណុចដែលខ្ពស់ជាងគេនៃប្រទេសកម្ពុជា ហើយក៏ជាភ្នំដែលខ្ពស់ជាងគេផងដែរនៅខ្មែរយើង ដែលមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានរយៈកម្ពស់រហូតដល់ទៅ ១៨១៣ ម៉ែត្រ។ ​ដូច្នេះហើយការធ្វើដំណើរឡើងទៅលើភ្នំមួយនេះពិតជាមិនមែនជារឿងងាយស្រួលនោះទេ ​សភាពផ្លូវក៏លំបាកលំបិន  សូម្បីតែផ្លូវធ្វើដំណើរក៏ស្ទើរតែគ្មានពោលគឺត្រូវដើរកាត់ព្រៃ ចុះឡើងទួលជាដើម។ ក្រៅពីមានការលំបាកខ្លាំងនៅក្នុងការឡើងទៅដល់ភ្នំដែលខ្ពស់ជាងគេមួយនេះ ​ភ្នំឱរ៉ាល់ត្រូវបានគឹដឹងថា  មានប្រវត្តិធ្លាប់មានយន្តហោះជាច្រើនគ្រឿងបានធ្លាក់នៅទីភ្នំនេះទាំងនៅក្នុងសម័យសង្គ្រាម ​និងរយៈពេលកាលពីប៉ុន្មានឆ្នាំមុន។ តាមរយៈគណនីហ្វេសប៊ុកផេក បាយ័នយូនីគ-Bayon Unique Photography & Adventure បានសរសេររៀបរាប់យ៉ាងលម្អិតពីករណីធ្លាក់យន្តហោះមួយគ្រឿងកាលពិសម័យសង្គ្រាមដែលបន្សល់នូវបំណែកខ្មោចយន្តហោះដល់សព្វថ្ងៃ ដោយ ​«ក្នុងស្រុក » ​សូមធ្វើការដកស្រង់ទាំងស្រុងដូចខាងក្រោមនេះ៖ “ទីបំផុតយើងបានដឹងពីប្រវត្តិនៃយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់នេះហើយបន្ទាប់ពីឡើងទៅលើកទី៥”។ ខ្ញុំបានឃើញឡូហ្គូនៅលើកន្ទុយយន្តហោះជាមួយនឹងអក្សរឡាតាំង “CAI”…

កប់មែនកោះរ៉ុងយើងហ្នឹង រីហ្សតសាងសង់ថ្មីឡើងស្អាតប្លែកចង់តែទៅគេងឱ្យបាន ​២ ៣យប់!
ដើរកម្សាន្ត

កប់មែនកោះរ៉ុងយើងហ្នឹង រីហ្សតសាងសង់ថ្មីឡើងស្អាតប្លែកចង់តែទៅគេងឱ្យបាន ​២ ៣យប់!

ខេត្តព្រះសីហនុ៖ ​ដូចដែលយើងបានដឹងហើយថា  ដែនដីកោះរ៉ុង ​ពិតជាសមុទ្រ ​និងខ្សាច់ស្រស់ស្អាតមែនទែន ​រហូតមានឈ្មោះល្បីទៅដល់ក្រៅប្រទេសថាជាឆ្នេរដ៏ស្រស់ស្អាតជាងគេក្នុងចំណោមឆ្នេរខ្សាច់ល្បីៗជាច្រើនលើពិភពលោក។ លើសពីនោះកោះរ៉ុង ក៏មានបណ្តុំរីហ្សតស្រស់ស្អាត និងល្បីៗជាច្រើនកន្លែងផងដែរ ​ដែលអាចឱ្យអ្នកមកកម្សាន្តអាចសម្រាកលំហែកាយបានយ៉ាងត្រជាក់ចិត្ត ​ដោយក្នុងនោះក៏មានរីហ្សតមួយដែលទើបតែសាងសង់រួចថ្មី ល្បីថាមានស្រស់ស្អាតខ្លាំងស្ទើរតែមិនដឹងថាស្ថិតនៅលើទឹកដីកោះរ៉ុងស្រុកខ្មែរយើងនោះឡើយនោះគឺ ​« រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort)​»។ រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort)​ ត្រូវបានសាងសង់ជាម៉ូតវីឡាប្រក់ស្លឹកស្រស់ស្អាតប្លែកក្បែរមាត់សមុទ្រតែម្តង…

ផ្កាចាហួយ នៅភ្នំអំពិល ខេត្តសៀមរាបចាប់ផ្តើមរីកហើយ ​ឡើងស្រស់ស្អាតដូចឋានសួគ៌!
ដើរកម្សាន្ត

ផ្កាចាហួយ នៅភ្នំអំពិល ខេត្តសៀមរាបចាប់ផ្តើមរីកហើយ ​ឡើងស្រស់ស្អាតដូចឋានសួគ៌!

សៀមរាប៖ ផ្កាចាហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ​ស៊ីជម្ពូរស្រស់ស្អាត ​ដុះនៅក្នុងព្រៃ​ ដែលមនុស្សភាគច្រើនប្រហែលជាស្គាល់ច្រើនព្រោះផ្កាមួយនេះត្រូវបានគេក្រងជាកម្រងផ្កាលក់នៅតាមផ្លូវទៅលេងទឹកជ្រោះគីរីរម្យ។ តែសម្រាប់អ្នកចង់ទស្សនាវាលផ្កាចាហួយស្រស់ស្អាតមួយវាលធំ ​ដូចឋានសួគ៌ ​« ក្នុងស្រុក ​» ​សូមណែនាំទៅកន្លែងមួយនោះគឺ  «ភ្នំអំពិល » ខេត្តសៀមរាប។ «ភ្នំអំពិល » ត្រូវបានគេដឹងថា ចាប់ពីខែ៧ទៅ ផ្កាចាហួយនឹងចាប់ផ្ដើមរីកឡើងពាសពេញដី ​ប្រកបដោយភាពស្រស់ស្អាត អមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់​ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយប្លែកតែម្តង នៅក្នុងនោះផ្កាអំពិលក្រៅពីជាផ្កាដ៏ស្រស់ស្អាត ​ត្រូវបានគេដឹងថាអាចបេះផ្កាវាធ្វើជាអន្លក់សម្រាប់ទទួលទានផងដែរ។ នៅក្នុងនោះ ​ដើម្បីទៅដល់វាលផ្កាអំពិលដ៏ស្រស់ស្អាត មធ្យោបាយការធ្វើដំណើររាងពិបាកបន្តិចហើយ ​ដោយលោកអ្នកត្រូវតែជួលគោយន្តជិះឡើងភ្នំទើបបាន ​ព្រោះយើងមិនអាចជិះយានយន្តឡើងបាននោះទេ  ហើយជាពិសេសពេលទៅលេង​កម្សាន្ត អ្នកអាច​វេច​ខ្ចប់​អាហារ​យក​ទៅទទួលទានទីនោះ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​។…

ពងទាកូនឆ្ងាញ់ ក្រោយផ្សារសាមគ្គីលក់ដាច់ខ្លាំង ដោយសារតែអំបិល និងខ្ទឹមជ្រក់ ភ្លក្សបានម្តងប្រាកដជាញ៉ាម! (មានវីដេអូ)
តោះញ៉ាំ

ពងទាកូនឆ្ងាញ់ ក្រោយផ្សារសាមគ្គីលក់ដាច់ខ្លាំង ដោយសារតែអំបិល និងខ្ទឹមជ្រក់ ភ្លក្សបានម្តងប្រាកដជាញ៉ាម! (មានវីដេអូ)

ចំណីអាហារសម្រន់សម្រាប់ប្រជាជនយើងមានច្រើនប្រភេទខ្លាំងណាស់ ជាពិសេសគឺអាហារបែប Street Food ពេលល្ងាចៗតែម្តង ដែលពេលវេលានេះជាពេលដ៏ស័ក្តិសមសម្រាប់ទទួលទានក្រោយបញ្ចប់ពីការសិក្សា និងការនឿយហត់ ហើយក៏អាចជួបជុំមិត្តភក្តិទទួលទានយ៉ាងសប្បាយរីករាយផងដែរ។ ក្នុងចំណោមអាហារសម្រន់ជាច្រើន ពងទាកូន គឺជាចំណីអាហារមួយបែប ដែលប្រជាជនខ្មែរនិយមទទួលទានផងដែរ ជាពិសេសគឺពេលល្ងាច និងក្បាលព្រលប់ ដោយវាក៏មានប្រយោជន៍នៅក្នុងប៉ូវថាមពលផង ហើយក៏ជាអាហារដ៏ឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងដ៏ពេញនិយម។ នៅក្នុងនោះហាងពងទាកូនមួយកន្លែងឈ្មោះ អានីពងទាកូន ល្បីជាយូរមកហើយថាមានភ្ញៀវចេញចូលទទួលទានមិនចេះដាច់សោះតាំងពីល្ងាចរហូតដល់យប់។ អានីពងទាកូន ត្រូវបានគេដឹងថា មានរសជាតិឆ្ងាញ់ពិសា គឺដោយសារតែពងទាសុទ្ធតែជាកូនគ្រាប់ធំៗ ជាពិសេស គឺល្បីថាហាងនេះ មានខ្ទឹមជ្រក់ឆ្ងាញ់ខ្លាំងណាស់ ដែលអ្នកនៅស្រុកក្រៅខ្លះថែមទាំងខ្ចប់ទៅវិញផងដែរ ព្រោះតែជាប់មាត់នឹងខ្ទឹមជ្រក់នៅក្នុងហាងមួយនេះ។ សម្រាប់អ្នកដែលចង់សាកល្បងភ្លក់ពងទាកូនដ៏ឆ្ងាញ់ពិសាមួយនេះ លោកអ្នកអាចរកបានដោយអានីពងទាកូន មានទីតាំងពីក្រោយផ្សារសាមគ្គី ច្រកស៊ុបឡុកឡុក២ លើផ្លូវ…

Wow កប់ណាស់! Super Hero មកពីគ្រប់ទិសទីកំពុងជួបជុំគ្នាក្នុងពិធីខួបកំណើតកូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ!
សង្គម

Wow កប់ណាស់! Super Hero មកពីគ្រប់ទិសទីកំពុងជួបជុំគ្នាក្នុងពិធីខួបកំណើតកូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ!

ភ្នំពេញ៖ ពិធីខួបកំណើតរបស់កូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អូន Momo កំពុងរៀបចំយ៉ាងអធិកអធម នៅក្នុងភោជនីយដ្ឋានមួយនៅក្នុងក្រុមភ្នំពេញ ដែលតម្រូវឱ្យអ្នកចូលរួម តុបតែងខ្លួនជា Super Hero ដើម្បីអបអរសាទរកូនស្រីរបស់អ្នកនាង។ សិល្បករជាច្រើនមកពីគ្រប់ទិសទី បានតុបតែងខ្លួនជា Super Hero ដែលរួមមាន Thor, Captain Marvel, Logan, Superman, Wonder Woman, Aquaman, Mera និង Super…

ចេញ​ហើយ! បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា​ត្រៀម​ប្រកួតក្នុង​ពូលមរណៈនៃពានរង្វាន់ AFF U18 Championship 2019
កីទ្បា

ចេញ​ហើយ! បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា​ត្រៀម​ប្រកួតក្នុង​ពូលមរណៈនៃពានរង្វាន់ AFF U18 Championship 2019

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា(FFC)​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៨​ឆ្នាំសម្រាប់​ត្រៀមហ្វឹកហាត់ក្នុង​ដំណាក់កាល​ទី​មួយនៃ​ពាន​រង្វាន់ជម្រើស​ជើង​ឯក​យុវជនអាស៊ាន​វ័យ​ក្រោម​១៨​ឆ្នាំ​ឬ​ឈ្មោះ​ជា​ភាសាអង់គ្លេស AFF U18 Championship ។ ក្នុង​បញ្ជី​នេះ​គឺ​ជា​ឈ្មោះ​កីឡាករ​ក្នុង​ដំណាក់កាលដំបូង​ដើម្បី​ហ្វឹកហាត់​ត្រៀមប្រកួត​ពាន​រង្វាន់​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៦​ដល់​ទៅ​១៩​ខែ​សីហាឆ្នាំ​២០១៩​នៅ​ទីក្រុងហូជីមិញ​ប្រទេស​វៀតណាម។ ក្រុមជម្រើស​ជាតិកម្ពុជា​ស្ថិត​ក្នុង​ពូល​ B ដែល​ជាពូលមរណៈ ដូច​ជា U18 ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី និងអូស្រ្តាលី ខណៈ​ពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំងអស់៖