
ទស្សនាដោយសេរី៣ថ្ងៃ នូវការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍ កុំភ្លេចគាំទ្រ និងលើកស្ទួយវប្បធម៌ជាតិទាំងអស់គ្នាណា!
ជារឿងដ៏គួរឱ្យរីករាយ ដែលសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរដោយអនុញាតិឱ្យជនរួមជាតិចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃរយៈពេល៣ថ្ងៃពេញតែម្តង។ កម្មវិធី « ការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍» មួយនេះមានការសម្តែងសិល្បៈ របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមានតាំងពិព័រណ៍ស្នាដៃផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈទៀតផងដែរ។ គួរឱ្យដឹងផងដែរថា កម្មវិធីដ៏ពិសេសពិសាលនេះ…











