ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Wayne Rooney ផ្ដល់​ដំបូន្មាន​ឲ្យ Jadon Sancho បន្ត​លេង​នៅ​ Doermund ព្រោះ​មូលហេតុ​នេះ
កីទ្បា

Wayne Rooney ផ្ដល់​ដំបូន្មាន​ឲ្យ Jadon Sancho បន្ត​លេង​នៅ​ Doermund ព្រោះ​មូលហេតុ​នេះ

Wayne Rooney គិត​ថា​ Jadon Sancho គួរ​តែ​បន្ត​ស្នាក់នៅ Borussia Dortmund ដើម្បី​បាន​លេង​ទៀង​ទាត់ជាជាង​ប្ដូរ​មក​លេង​នៅ Premier League មក​អង្គុយ​កៅអី​បម្រុង។  Sancho មាន​វ័យ​១៩​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេងល្អ​ដោយ​រក​បាន​១២​គ្រាប់​និង​បញ្ជូនបាល់​បាន​១៤​ដង​ ក្នុង​ការ​បង្ហាញ​ខ្លួនពេញ​មួយ​រដូវ​កាល​នៅ​អាល្លឺម៉ង់​ហើយ​រូប​គេបាន​ក្លាយ​ជាគោលដៅ​របស់​លោក Ole Guunar Solskjaer ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ។  បិសាចក្រហម​នឹង​មិន​ផ្ទេរ​យក Sancho នោះ​ទេ​រហូត​ដល់​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ខាង​ Dortmund បដិសេធ​លក់​ចេញក្នុង​រដូវ​ក្ដៅនេះ​ប៉ុន្តែ​វីរបុរស Man Utd កីឡាករ Ronney គិត​ថា​Sancho គួរ​តែ​លេង​នៅ​ទី​នោះ​ជា​អទិភាព។ កីឡាករ​កំពុងលេង​នៅក្លិប​អាមេរិក…

បេក្ខនារីដំបូងក្នុងកម្មវិធី X-Factor Cambodia ច្រៀងបទរបស់ Whitney houston បានល្អរហូតដល់គណកម្មការសសើរមិនដាច់ពីមាត់!
សង្គម

បេក្ខនារីដំបូងក្នុងកម្មវិធី X-Factor Cambodia ច្រៀងបទរបស់ Whitney houston បានល្អរហូតដល់គណកម្មការសសើរមិនដាច់ពីមាត់!

ភ្នំពេញ៖ កម្មវិធី X-Factor Cambodia បានចាប់ផ្ដើមដំណើរការរដូវកាលទី១ កាលពីយប់មិញនេះ​ដោយមានគណកម្មការបួនរូបគឺ លោក ខេមរៈ សេរីមន្ត លោក ណុប ប៉ាយារិទ្ធ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន។ កម្មវិធីប្រឡងចម្រៀងនេះ បានចាប់ផ្ដើមផ្សាយវគ្គ Judge Audition នៅលើកញ្ចក់ទូរទស្សន៍​ហង្សមាស HDTV ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ បេក្ខនារីដំបូងនៃកម្មវិធីនេះ មានឈ្មោះថាកញ្ញា កែវ ច៍ន្ទដាលីន អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសដែលមានចំណងជើងថា «I…

ជោគជ័យយ៉ាងសម្បើម! ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាដ៏ធំនិងជាលើកដំបូងនៅស្រុកខ្មែរ ប្រជុំដោយអ្នកស្នេហាកុន និងតារាល្បីៗចូលរួមយ៉ាងកុះករ
សង្គម

ជោគជ័យយ៉ាងសម្បើម! ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាដ៏ធំនិងជាលើកដំបូងនៅស្រុកខ្មែរ ប្រជុំដោយអ្នកស្នេហាកុន និងតារាល្បីៗចូលរួមយ៉ាងកុះករ

ភ្នំពេញ៖​​​​ អាចថាជាព្រឹត្តិការណ៍មួយដ៏ពិសេសដែលមិនធ្លាប់មាននៅស្រុកខ្មែរ ដោយ ពោតផ្ទុះ-PopconKH ​គេហទំព័រវិភាគកុនលេខ១នៅកម្ពុជា បានរៀបចំកម្មវិធី «ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះលើកទី២​​» ​យ៉ាងអធឹកអធមនៅក្នុងរឿង មនុស្សពីងពាង: ឆ្ងាយពីផ្ទះ Spider-Man  Far  From  Home ដោយមានការសហការយ៉ាងស្អិតរមួតជាមួយនឹងរោងកុនទំនើបលំដាប់ថ្នាក់កូរ៉េនៅកម្ពុជា ​Prime  Cineplex កាលពីថ្ងៃទី ០៥ ​ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។ កម្មវិធីដ៏អស្ចារ្យមួយនេះ បានរៀបចំឡើងដោយមានការរៀបចំកម្មវិធីពិសេសៗសប្បាយៗជាច្រើនដូចជា  ការសម្តែងក្បាច់រាំពីក្រុម ​Ninja  Top ការសម្តែង ​Show  ពិសេសៗពី Cosplay ​Spider-Man …

ជិះមួយវឹងដល់! ដឹងតែប្លែកភ្នែកប្លែកអារម្មណ៍ជាមួយរីហ្សតបែបធម្មជាតិព្រៃភ្នំពិតៗ និងការអាំងសាច់ដ៏រីករាយពេលរាត្រី
ដើរកម្សាន្ត

ជិះមួយវឹងដល់! ដឹងតែប្លែកភ្នែកប្លែកអារម្មណ៍ជាមួយរីហ្សតបែបធម្មជាតិព្រៃភ្នំពិតៗ និងការអាំងសាច់ដ៏រីករាយពេលរាត្រី

ថ្មីៗនេះ រីហ្សតមួយកន្លែងទៀតហើយ មានធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់អន្ទះអន្ទែងខ្លាំងចង់ទៅជួបផ្ទាល់នូវទិដ្ឋភាពបែបធម្មជាតិដ៏ស្រស់ត្រកាលនៅតំបន់ដីក្រហមខេត្តមណ្ឌលគិរី។ រីហ្សតមួយកន្លែងនេះមានឈ្មោះថា Ayana Kandara Boutique Hotel Mondulkiri បានរៀបចំយ៉ាងស្រស់ស្អាតជាមួយនឹងសួនច្បារខៀវខ្ចី អមនឹងទិដ្ឋភាពព្រៃភ្នំ វាលស្មៅខៀវស្រងាត់នៅជុំវិញ និងតំបន់ខ្ពង់រាបទាបខ្ពស់ ដែលគ្រាន់តែទស្សនាពីរីហ្សតផ្ទាល់ក៏ស្រឡះភ្នែកដែរ​ លាយឡំនឹងខ្យល់អាកាសត្រជាក់ចិត្តដ៏សែនមនោរម្យ។ កាន់តែពិសេសរីហ្សតមួយនេះ មានអាងហាលទឹកដ៏ធំមួយអាចហែលកម្សាន្តលេងហាក់បីដូចជាការកម្សាន្តលើផ្ទៃបឹងកណ្តាលធម្មជាតិស្រស់ស្អាតពិតៗ។ ឯកន្លែងស្នាក់នៅការមានការ Design ស្រដៀងនឹងផ្ទះល្វែង ជាមួយនឹងការតុបតែងភ្លើងអំពូលជុំវិញយ៉ាងស្រស់ស្អាត។ ហើយពេលរាត្រីថែមទាំងមានកន្លែងអង្គុយទទួលទានអាហារបែបរ៉ូមែនទិកផង ហើយក៏មានទីធ្លារៀបចំតុវែងសម្រាប់ការជួបជុំទទួលទានអាំងសាច់ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារយ៉ាងសប្បាយរីករាយទៀត ពិតជាពិសេសពិសាលមែនទែន។ គួរឱ្យដឹងផងដែរថា Ayana Kandara Boutique Hotel Mondulkiri មានទីតាំងស្ថិតនៅលើផ្លូវ…

កំពង់ភ្លុក ​លើទឹកដីសៀមរាប ​ទេសភាពលើផ្ទៃទឹកស្អាតកប់ ដែលមិនអាចមើលរំលងបាន
ដើរកម្សាន្ត

កំពង់ភ្លុក ​លើទឹកដីសៀមរាប ​ទេសភាពលើផ្ទៃទឹកស្អាតកប់ ដែលមិនអាចមើលរំលងបាន

សៀមរាប៖ នៅខេត្តសៀមរាប ក្រៅពីមានប្រាសាទបុរាណជាច្រើន ក៏មានទីកន្លែងកម្សាន្តជាច្រើនតាមបែបធម្មជាតិ ដែលគួរជាទីរីករាយ ​គ្រាន់តែមិនសូវមានអ្នកស្គាល់តែប៉ុណ្ណោះ។ ថ្មីៗនេះ កន្លែងកម្សាន្តថ្មីមួយទៀតហើយនៅក្នុងសៀមរាប កំពុងតែស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តយ៉ាងរីករាយ មានឈ្មោះថា  «កំពង់ភ្លុក»។ ដោយទីកន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក  ដែលអាចឱ្យអ្នកទេសចរជិះទូក ​ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្ត​​អារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក។ តាមរយៈគណនីហ្វេសប៊ុកផេក ទឹកដីសៀមរាបអង្គរ បានសរសេររៀបរាប់យ៉ាងកម្អិតថា៖ « ជួយshare ដើម្បីបានស្គាល់រមណីដ្ឋានទេសចរណ៏នៃខេត្តសៀមរាប ស្គាល់កំពង់ភ្លុកអត់? ចង់ជិះទូកលេងនៅកំពង់ភ្លុកទេ?  កំពង់ភ្លុកជាភូមិធម្មជាតិ ដែលប្រជាជនសាងសង់ផ្ទះនៅលើ ផ្ទៃទឹកនៃបឹងទន្លេសាបក្នុងខេត្តសៀមរាបនារដូវវស្សាផ្ទៃទឹកបានឡើងប៉ប្រះនឹងដើមរាំងព្រមជាមួយផ្ទះសម្បែង របស់ប្រជាជនបង្កើតបានជាទេសភាពថ្មីមួយទៀតដែលខុសពី រដូវប្រាំងលំនៅឋាន ដែលមានសសរខ្ពស់ៗផុតពីដីដែល…

សុខភាពជាចម្បង! ប្រហិតចៀន និងបំពង ​ស្នាដៃកូនខ្មែរធ្វើដោយដៃ ចែម៉ីសាលាចិន ឆ្ងាញ់ ហើយមានអនាម័យខ្ពស់ទៀត!
តោះញ៉ាំ

សុខភាពជាចម្បង! ប្រហិតចៀន និងបំពង ​ស្នាដៃកូនខ្មែរធ្វើដោយដៃ ចែម៉ីសាលាចិន ឆ្ងាញ់ ហើយមានអនាម័យខ្ពស់ទៀត!

អាហារសម្រន់បែបប្រហិតចៀន និងបំពង​ ជឿថាអ្នកណាក៏ចូលចិត្តទទួលទានដែរ ​តែទាស់ត្រង់ថាមិនដឹងទៅរកកន្លែងណាដែលមានរសជាតិឆ្ងាញ់ និងគ្មានជាតិគីមី ​ឬលាយម្សៅនោះទេ ​ព្រោះថាសព្វថ្ងៃអាហារនាំចូលពីបរទេសកែច្នៃពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ តែពេលនេះមិនបាច់បារម្ភទេ បានទាំងឆ្ងាញ់ បានទាំងសុខភាព ដោយ « ហាងប្រហិត ​ចែម៉ីសាលាចិន » ​ត្រូវបានគេដឹងថា ​ជាហាងដែលលក់ប្រហិតធ្វើដោយដៃកូនខ្មែរគ្មានជាតិគីមី មានដើមកំណើតដំបូងលើទឹកដីបាត់ដំបងដែលទទួលស្គាល់ទាំងរសជាតិ សុខភាព និងតម្លៃអស់រយៈពេល ជាង២០ឆ្នាំមកហើយ​ថែមទាំងបានពង្រីកសាខានៅភ្នំពេញជាច្រើនកន្លែង និងតាមបណ្តាខេត្តផងដែរ។ ដោយក្នុងនោះ « ហាងប្រហិត ​ចែម៉ីសាលាចិន » មានបម្រើអាហារ និងប្រហិតឆ្ងាញ់ៗដូចជា៖ ប្រហិតត្រីស្លាតសុទ្ធ ធ្វើដៃខ្លួនអែងផ្ទាល់ គ្មានគីមី…

Vloger ល្បី H.E.NG ឈានចូល DitWay Nation ក្រោមឈ្មោះក្រុម WASSGUDD ភ្លាម ចេញបទចម្រៀងភ្លែត! (មានវីដេអូ)
សង្គម

Vloger ល្បី H.E.NG ឈានចូល DitWay Nation ក្រោមឈ្មោះក្រុម WASSGUDD ភ្លាម ចេញបទចម្រៀងភ្លែត! (មានវីដេអូ)

ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គម Facebook និង Youtube ជាច្រើន បានស្គាល់លោក Chan Bin Heng ដែលមាន Nick Name ថា H.E.N.G តាមរយៈវីដេអូប្លែកៗ វីដេអូ Reaction បទចម្រៀងជាច្រើន និង Vlog ប្រចាំថ្ងៃរបស់លោកផងដែរ ពេលនេះបានឈានចូលក្រុមជាមួយលោក ងួន ចាន់ដេវីដ ក្រោមឈ្មោះ Ditway Nation។ WASSGUDD ជាក្រុមចម្រៀងរបស់លោក ហេង ដែលបានបង្កើត…

Man Utd បន្ត​កុង​ត្រា​ឲ្យ​កីឡាករវ័យក្មេង​២​រូបដល់​ឆ្នាំ​២០២៣
កីទ្បា

Man Utd បន្ត​កុង​ត្រា​ឲ្យ​កីឡាករវ័យក្មេង​២​រូបដល់​ឆ្នាំ​២០២៣

ក្រុមបិសាចក្រហម Manchester United បាន​យល់​ព្រមបន្ត​កុងត្រា​ឲ្យ​ខ្សែបម្រើ Andreas Pereira ដល់​ឆ្នាំ​២០២៣ និងខ្សែការពារ Axel Tuanzebe រហូត​ដល់​ឆ្នាំ​២០២២​ហើយ​ពួក​គេទាំង​ពីរ​មាន​ជម្រើស​បន្ត​មួយឆ្នាំ​បន្ថែម​ទៀត​ដូច​គ្នា។ Pereira មាន​វ័យ​២៣​ឆ្នាំ​បាន​ចូល​រួម​ក្នុង​ឈុត​យុវជន​របស់ Man Utd ក្នុងរដូវ​កាល​២០១១/២០១២​​ហើយ​មក​ដល់​ពេល​នេះ​រូប​គេ​បង្ហាញខ្លួនឲ្យឈុត​ធំ​បាន​៣៥​ប្រកួត។ ចំណែក Tuanzebe មាន​វ័យ​២១​ឆ្នាំ​គឺ​ជា​ផលិតផល​របស់​យុវជន​ថ្នាលបិសាចក្រហម​ហើយ​មក​ចូល​រួម​ជាមួយ​ក្លិប​តាំង​ពី​វ័យ​៨ឆ្នាំ។​រូប​គេ​ចូល​លេង​ឈុត​ធំ​ដំបូង​កាល​ពី​ឆ្នាំ​២០១៧​ហើយ​បាន​ចូល​លេង​ក្នុង​ឈុត​ដំបូង​បន​៥​ប្រកួត​នៅ​ពេល​នោះ។  Axel​ចំណាយ​ពេល​ក្នុង​រដូវ​កាល ២០១៨/១៩ លេងខ្ចី​ជើងនៅ Aston Villa ហើយ​ជួយក្លិប​ឡើង​ក​លេង​ក្នុង Premier League ដោយ​ការ​ជាប់​ជម្រុះ Play-offs។ ក្នុង​កាល​វិភគ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល! កីឡាករ​ទាំង​នឹង​មាន​វត្តមាន​ទាំងអស់​ហើយ​អ្នក​គាំទ្រ​ទន្ទឹង​រងចាំ​ការ​បង្ហាញ​ខ្លួន​ក្នុង​លីគ​នៅ​រដូវ​កាល​ក្រោយ៕  

ខ្សែប្រយុទ្ធវៀតណាមម្នាក់ចុះកុងត្រាលេងឲ្យក្លិប​លីគកំពូលបែលហ្សិកមួយ
កីទ្បា

ខ្សែប្រយុទ្ធវៀតណាមម្នាក់ចុះកុងត្រាលេងឲ្យក្លិប​លីគកំពូលបែលហ្សិកមួយ

តារាបាល់ទាត់​ជម្រើស​ជាតិវៀតណាម លេង​ដំណែង​ជាខ្សែប្រយុទ្ធ Nguyen Cong Phuong បាន​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លិប Sint-Truidense V.V នៃ​លីគ​កំពូល​បែលហ្សិក (Belgium Pro League) ក្នុង​កុង​ត្រាខ្ចី​ជើង​រយៈ​ពេល​វែង​​ពី​ក្លិប​ Hoang Anh Gia Laiរបស់វៀតណាម។ នេះ​បើ​តាម​ប្រភពកាសែត FoxSport Asian ចុះ​ផ្សាយ​កាល​ពី​២​ម៉ោង​មុននេះ។ មួយរយៈមុន! កីឡាករ​វ័យ​២៤​ឆ្នាំ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ទាក់ទង​ជាមួយក្លិប​បែល​ហ្សិក​​​មួយនេះ ហើយ​ព័ត៌មានក៏​ក្លាយ​ជា​ផ្លូវ​ការ​ហើយដែរ។ ក្លិប​ដើម​របស់​គេ​គឺ Hoang Anh Gia Lai បាន​ប្រកាស​ពី​កិច្ចព្រមព្រៀងខិត​ជិតក្នុង​ការ​សម្រច​ជោគជ័យតាំង​តែ​កាល​ពី​២​ថ្ងៃ​មុន​មក​ម្លេះ។ កិច្ចព្រមព្រៀង​បានបង្ហាញចាសាធារណៈក្នុង​ទំព័រហ្វេសបុករបស់ក្លិប​​ហើយ​រូប​គេ​ត្រូវបាន​គេ​ដឹង​ថា​នឹង​ពាក់​អាវ​លេខ​១៥​នៅ​ក្លិប​លីគ​កំពូល​បែលហ្សិក​រូប​នេះ។ Cong…

អស្ចារ្យមែន! ទើបតែអាយុ ១៦ឆ្នាំ ក្លាយជាអ្នកវិទ្យាសាស្ត្រវ័យក្មេង ដោយសារតែរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប! (មានវីដេអូ)
បច្ចេកវិទ្យា

អស្ចារ្យមែន! ទើបតែអាយុ ១៦ឆ្នាំ ក្លាយជាអ្នកវិទ្យាសាស្ត្រវ័យក្មេង ដោយសារតែរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប! (មានវីដេអូ)

ថ្មីៗនេះក្មេងស្រីជនជាតិហ្វីលីពីនអាយុ ១៦ឆ្នាំមួយរូប មានឈ្មោះថា Maria Isabel layson ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើការស្រាវជ្រាវដោយការបង្កើតថ្នាំ ព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពចេញពីផ្លែក្រខុប។ អ្នកវិទ្យសាស្ត្រវ័យក្មេងម្នាក់នេះ ក៏ត្រូវបានគេដឹងថានាងគឺជាម្ចាស់ពានរង្វាន់វិទ្យាសាស្រ្ត 2019 National Science and Technology Fair ( NSTF) ដែលប្រព្រឹត្តិឡើងកាលពីក្នុងខែកុម្ភៈ ហើយនាងក៏ជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាព ១២រូប ដែលត្រូវបានចូលរួមការប្រកួតស្រាវជ្រាវវិទ្យាសាស្រ្តតំណាងឲ្យប្រទេសភីលីពីន នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិកទៀតផង។ លើសពីនេះនេះ នាងក៏បានទទួលបានពានរង្វាន់អ្នកវិទ្យាសាស្រ្តវ័យក្មេង ពីអង្គការ…

មិនដល់កន្លះម៉ោងពីភ្នំពេញ! មានម្ហូបឆ្ងាញ់ដោយប្រើបន្លែ និងផ្លែឈើធម្មជាតិ ជាមួយនឹងកញ្ចុះកម្សាន្តរបៀបអ្នកចម្ការ ពិសេសណាស់សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍
ដើរកម្សាន្ត

មិនដល់កន្លះម៉ោងពីភ្នំពេញ! មានម្ហូបឆ្ងាញ់ដោយប្រើបន្លែ និងផ្លែឈើធម្មជាតិ ជាមួយនឹងកញ្ចុះកម្សាន្តរបៀបអ្នកចម្ការ ពិសេសណាស់សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍

ភ្នំពេញ៖ ទីកន្លែងកម្សាន្តរបៀបកញ្ចុះអង្គុយលេងមួយកន្លែងស្ថិតនៅបណ្តោយផ្លូវបឹងស្នោរ លើផ្លូវជាតិលេខ១ មួយកន្លែងបើកថ្មី ឈ្មោះថា ភោជនីយដ្ឋាន អ៊ុក សម្រស់ធម្មជាតិ បាននឹងកំពុងតែទាក់ទាញអ្នកភ្នំពេញមកលេងកម្សាន្តមិនចេះដាច់ដោយសារតែវាមានចម្ងាយជិតបង្កើយនឹងទីក្រុងភ្នំពញតែម្តង ប្រកបដោយភាពងាយស្រួលមកលេងកម្សាន្តនាថ្ងៃចុងសប្តាហ៍។ ភោជនីយដ្ឋានធម្មជាតិតាមរបៀបអ្នកចម្ការមួយកន្លែងនេះ ជាកន្លែងដ៏ពិសេសនៅក្នុងការមកកម្សាន្តលេងផង និងទទួលទានអាហារថ្ងៃត្រង់ផងជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិជាក្រុម ដោយសារតែមានកញ្ចុះកម្សាន្តជាច្រើនជាប់ៗគ្នាប្រកបដោយខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានដើមឈើហូបផ្លែស្ទើរពាសពេញផ្ទៃដី ជាពិសេសមានទាំងសួនរងបន្លែធម្មជាតិជាជួរៗសម្រាប់ទុកចម្អិនអាហារជូនដល់អតិថិជនតែម្តង។ ក្រៅពីអាចទទួលទានម្ហូបអាហារឆ្ងាញ់ៗក្នុងតម្លៃដ៏សមរម្យ ដោយប្រើបន្លែធម្មជាតិដាំលើដីចម្ការភោជនីយដ្ឋានដោយផ្ទាល់ហើយ ភោជនីយដ្ឋានមួយនេះ ថែមទាំងអនុញ្ញាតិឱ្យភ្ញៀវមកកម្សាន្តបេះផ្លែឈើទទួលទានដោយមិនគិតថ្លៃទៀតផង សូម្បីតែកញ្ចុះអង្គុយ អង្រឹង និងកង្ហារគឺសុទ្ធតែ Free​ ទាំងអស់ ។ សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន អ៊ុក សម្រស់ធម្មជាតិ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ…

កំពង់ចាមជិតៗនេះតើ! ​តែបើកន្លែងដើរលេងវិញ សប្បាយឡើងមិនបាច់និយាយ!
ដើរកម្សាន្ត

កំពង់ចាមជិតៗនេះតើ! ​តែបើកន្លែងដើរលេងវិញ សប្បាយឡើងមិនបាច់និយាយ!

កំពង់ចាម៖ បើនិយាយពីកន្លែងកម្សាន្ត នៅប្រទេសកម្ពុជាយើងមានច្រើនកន្លែងខ្លាំងណាស់ សុទ្ធសឹងតែមានសម្រស់ និងទេសភាពស្រស់ស្អាតគួរជាទីគយគន់ រួមទាំងខេត្តកំពង់ចាមផងដែរ។ ក្រៅពីមានស្ពានប្ញស្សី និងទីកន្លែងស្រស់ស្អាតដូចជាទឹកជ្រោះ ​រួមទាំងរីហ្សតស្អាតៗដ៏សម្បូរបែបហើយនោះ នៅក្នុងនោះផងដែរ សួនផ្កាឈូករ័ត្នមួយកន្លែងនៅក្នុងខេត្តកំពង់ចាមហាក់បីជាកំពុងតែទទួលបានការគាំទ្រ និងអង្រួនចិត្តអ្នកទេសចរឱ្យមានចិត្តរំភើបមែនទែន ដោយសារតែវាមានទេសភាពស្រស់ស្អាតប្រៀបបីដូចជានៅបរទេសយ៉ាងអ៊ីចឹង។ សួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាតនេះស្ថិតនៅក្នុងខេត្តកំពង់ចាម និងមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះពីត្រើយខាងកើតស្ពានគីហ្សូណា ដោយឆ្លងកាត់ស្ពានគីហ្សូណា បត់ទៅឆ្វេងសំដៅទៅឃុំជីរូ។ នៅក្នុងនោះច្រកចូល ក៏មានដាក់ផ្លាកសញ្ញាប្រាប់ទីតាំងកន្លែងសួនផ្កាឈូករ័ត្នផងដែរ ពិតជាមានភាពងាយស្រួលមែនទែន។ ក្រៅពីមានសួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាត នៅតាមមាត់ច្រកចូលផ្លូវមានទ្រើងននោងស្អែកស្កេះស្រសស្អាត និងមានផ្លែននោងរយីងរយោងស្អេកស្កេះ គ្រាន់តែឃើញក៏មានអារម្មណ៍ថាប្លែកស្រស់ស្រាយគួរឱ្យចង់ថតរូបកម្សាន្ត ដោយមានទាំងកញ្ចុះអង្គុយលេង និងមានកន្លែងលក់អាហារដ៏ឆ្ងាញ់ពិសាផងដែរ៕ រក្សាសិទ្ធអត្ថបទ៖ ​ក្នុងស្រុក