ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ធម្មជាតិពិតៗមិនបាច់ប្រើម៉ាស៊ីនត្រជាក់ តោះ! សាកស្នាក់នៅបែបជនបទផ្ទះប្រក់ស្បូវម្តងមើល៍ដឹងតែប្លែកអារម្មណ៍
តោះញ៉ាំ

ធម្មជាតិពិតៗមិនបាច់ប្រើម៉ាស៊ីនត្រជាក់ តោះ! សាកស្នាក់នៅបែបជនបទផ្ទះប្រក់ស្បូវម្តងមើល៍ដឹងតែប្លែកអារម្មណ៍

កំពត៖ ស្នាក់នៅផ្ទះថ្ម នៅក្នុងទីក្រុងណែនធុញថប់ ​ក្តៅស្អុះស្អាប់ ​ជឿថាគ្រប់គ្នាប្រាកដជាធុញទ្រាន់នឹងការរស់នៅបែបនេះជាមិនខាន។  ប្រសិនជាមានពេលទំនេរ ​លោកអ្នកគួរតែព្យាយាមរកអ្វីថ្មីប្លែកសម្រាប់ខ្លួនឯង នៅក្នុងការសម្រាកលំហែរអារម្មណ័ទើបជាការប្រសើរសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមនាំអារម្មណ៍មិត្តអ្នកអានមកស្គាល់ទីតាំងស្នាក់នៅថ្មីទៀតហើយ  ធានាថាប្លែកតែម្តង ​នោះគឺ ​« GreenHouse » ​កន្លែងស្នាក់នៅបែបស្រុកស្រែចម្ការពិតៗស្ថិតនៅក្នុងខេត្តកំពត។ GreenHouse មានការរចនាផ្ទះស្នាក់នៅជារបៀប ​Homestay  ក្បែរមាត់ព្រែក ​ដែលផ្ទះស្នាក់នៅជាប្រភេទផ្ទះប្រក់ស្បូវរបៀបស្រុកស្រែចម្ការតែម្តង ​ជាពិសេសកន្លែងគេងគឺត្រជាក់ស្រិបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ឡើយ  គឺប្រើតែខ្យល់ធម្មជាតិ និងកង្ហាតែប៉ុណ្ណោះ។ បន្ថែមពីការគេងស្នាក់នៅរបៀបជនបទ ​Greenhouse  ថែមទាំងមានបម្រើសេវាកម្ម ជូនភ្ញៀវទេសចរទៅទស្សនាចំការម្រេច រូងភ្នំ…

ឃើញរូបស្លុតចិត្ត ចង់ទៅលេង! ដឹងទេ ថារីហ្សតលើទឹកដ៏ពិសេសមួយនេះនៅកន្លែងណាអត់?
ដើរកម្សាន្ត

ឃើញរូបស្លុតចិត្ត ចង់ទៅលេង! ដឹងទេ ថារីហ្សតលើទឹកដ៏ពិសេសមួយនេះនៅកន្លែងណាអត់?

ថៃ៖ អ្នកដែលធ្លាប់តែទៅលេងប្រទេសថៃ ​ភាគច្រើនប្រាកដណាស់ គឺដើរលេងនៅក្នុងទីក្រុងបាងកក និងដើរទិញទំនើបក្នុងផ្សារទំនើបនានា តែសម័យនេះទៅហើយ ​ទៅលេងប្រទេសថៃទៅតែបាងកកម៉េចសប្បាយ​ ហួសសម័យហេីយ​។ ជាការពិតណាស់នៅក្នុងបណ្តាខេត្តប្រទេសថៃ  មានកន្លែងកម្សាន្តជាច្រើនកន្លែង​ ថែមទាំងសម្បូររីសតស្អាតៗ​ និងសប្បាយៗផងដែរ។ ដោយនៅក្នុងនោះមានរីសតមួយកន្លែងមានការច្នៃប្រតិដ្ឋស្អាតមែនទែន ​ជាពិសេសគឺអគារសំណាក់មួយៗលាបពណ៌ចម្រុះស្រស់ៗ ឯតាមតាមផ្លូវមានជាស្ពានលើទឹកខ្វាត់ខ្វែងប្រៀបដូចជាទីក្រុងលើទឹក ​Venice ប្រទេសអ៊ីតាលីអ៊ីចឹង ដោយរីសតនេះមានឈ្មោះថា​ Peggy’s Cover Resort ស្ថិតនៅខេត្តចន្ថាបូរី (Chanthaburi)​ ប្រទេសថៃ។ រីសតនេះមានផ្ទះស្នាក់នៅស្អាតៗ​ ពណ៌កប់ៗបែបនេះទទួលស្វាគមន៍ភ្ញៀវមកសម្រាកតែចំនួន​ ៣៨នាក់ប៉ុណ្ណោះ​ តែអត់កក់ដឹងតែអស់ហេីយ​ ដោយតម្លៃស្នាក់នៅមួយយប់ចាប់ពី​ ២០០០ពាន់បាត​ ឬប្រមាណជា​ 50$…

គួរឱ្យសង្វេក ​ប្រាសាទកោះកេរ្តិ៍ ល្អអនេក អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ ស្ថិតនៅទីស្ងាត់ជ្រងំ និងមានសភាពបាក់បែកគួរឱ្យអនិច្ចា!
ដើរកម្សាន្ត

គួរឱ្យសង្វេក ​ប្រាសាទកោះកេរ្តិ៍ ល្អអនេក អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ ស្ថិតនៅទីស្ងាត់ជ្រងំ និងមានសភាពបាក់បែកគួរឱ្យអនិច្ចា!

ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ។ អាចធ្វើដំណើចេញពីទីរួមខេត្តសៀមរាប កាត់តាមផ្លូវលេខ៦៤ (២១១) ចំងាយ៧២គ.ម និងបន្តទៅតាមផ្លូវខេត្តចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើអោយប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។ ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍…

ហួសហេតុ! គ្រាន់តែលុយ ​100$  ឈ្លោះជាមួយប្រពន្ធកូនថាលួចលុយ  តែព្រឹកឡើងទើបដឹងការពិត….
សង្គម

ហួសហេតុ! គ្រាន់តែលុយ ​100$ ឈ្លោះជាមួយប្រពន្ធកូនថាលួចលុយ តែព្រឹកឡើងទើបដឹងការពិត….

កាលពីម្សិលមិញខ្ញុំបានទៅញ៉ាំបាយជាមួយមិត្តភក្តិនៅកន្លែងលក់បាយម្ហូបមួយកន្លែងក្រោយពីខ្ញុំចុះពីរៀននៅវេនព្រឹក។ ពេលខ្ញុំទៅដល់កន្លែងលក់បាយម្ហូបនោះ ខ្ញុំក៏បានហៅបាយ និងម្ហូប២មុខមកញ៉ាំ ព្រោះខ្ញុំមានគ្នា២នាក់។ ខ្ញុំបានអង្គុយតុជាប់ជាមួយបុរស់ម្នាក់ ហើយអង្គុយទល់មុខគ្នាជាមួយនឹងគាត់។ បុរសនោះមានសម្បុរស កំពស់ប្រហែល១៧០ស.ម មានកាបូបយួដៃមួយទំនងជាដាក់កុំព្យូទ័រ។ ខ្ញុំកំពុងញ៉ាំបាយ តែបានចោលភ្នែកចំគាត់ ហើយមើលទៅគាត់ហាក់បីដូចជាមានការបន្ទាន់ ព្រោះគាត់ញ៉ាំបាយបណ្តើរមើលនាឡិការបណ្តើរ មួយសន្ទុះក្រោយមក គាត់បានញ៉ាំបាយរួចរាល់ហើយបានបន្លឺសំលេងឡើង៖ -បុរសដែលបានរៀបរាប់៖ អូនគិតលុយ តើអស់ប៉ុន្មានដែរ?? -អ្នករត់តុ៖ បាទបងយកម្ហូប២មុខបាយ២ចានសរុបអស់១០០០០៛។ -បុរសដែលបានរៀបរាប់៖ នេះលុយប្អូន។ ប្រគល់លុយហើយបុរសនោះក៏យកកាបូបដែលដាក់កុំព្យូទ័រនោះឡើងម៉ូតូជិះតម្រង់ទៅទិសខាងកើតយ៉ាងលឿន។ មកដល់ត្រឹមនេះមិត្តទាំងអស់គ្នាដឹងអត់ថាមានអ្វីប្លែក ពិតណាស់លុយដែលបុរសនោះឱ្យទៅកាន់អ្នករត់តុគឺក្រដាសលុយ 100$ មិនមែនក្រដាសប្រាក់១០០០០៛ទេ តែនៅពេលដែលខ្ញុំឃើញអ្នករត់តុនោះយកលុយទៅឱ្យចៅហ្វាយ បែរជាខ្ញុំឃើញក្រដាស់ប្រាក់១០០០០៛ទៅវិញ ទើបខ្ញុំយល់ថាប្រហែលជាខ្ញុំមើលច្រលំហើយ… ។…

សណ្ឋាគារស្អាតកប់ តម្លៃក៏សមរម្យ ​មិនបាច់បារម្ភមកលេងបាត់ដំបង ​ដឹងតែមួយពេញចិត្ត!
ដើរកម្សាន្ត

សណ្ឋាគារស្អាតកប់ តម្លៃក៏សមរម្យ ​មិនបាច់បារម្ភមកលេងបាត់ដំបង ​ដឹងតែមួយពេញចិត្ត!

បាត់ដំបង៖  បាត់ដំបូងសម្បូរទៅដោយកន្លែងកម្សាន្តជាច្រើនតាមបែបធម្មជាតិ និងប្រវត្តិសាស្រ្តដែលអាចនិយាយបានថាជាខេត្តប្រវត្តិសាស្រ្តដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជាច្រើនបន្ទាប់ពីខេត្តសៀមរាប។ ក្រៅពីដើរលេងកម្សាន្តបានយ៉ាងរីករាយ កន្លែងស្នាក់នៅក៏ជាផ្នែកមួយធ្វើឱ្យវេលាសម្រាកលំហែកាយរបស់អ្នកកាន់តែមានន័យ និងផាសុកភាពផងដែរ ​ហើយសម្រាប់អ្នកដែលមកលេងខេត្តបាត់ដំបង  លោកអ្នកក៏មានជម្រើសច្រើននៅក្នុងការស្វែងរកកន្លែងស្នាក់ល្អៗទៀតផង។ តែថ្ងៃនេះ « ក្នុងស្រុក ​» ​សូមណែនាំសណ្ឋាគារមួយកន្លែង ​ដែលល្បីថាស្រស់ស្អាត ​មានតម្លៃសមរម្យ ថែមទាំងមានភោជនីយដ្ឋានបម្រើអាហារឆ្ងាញ់ៗផងដែរ ​នោះគឹ « កូកូណាត់ហៅបាត់ដំបង (The Coconut house hotel ) »។ កូកូណាត់ហៅបាត់ដំបង ​គឺជាសណ្ឋាគារដែលមានទេសភាពស្រស់ស្អាត ​ដើមឈើខៀវខ្ចី ព័ទ្ធជុំវិញ ​បន្ទប់គេងក៏រៀបចំស្អាតបាតគួរឱ្យចង់ស្នាក់នៅ ​ជាពិសេសថែមទាំងមានអាងហែលទឹកធំទូលាយ…

ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាដ៏ធំនៅកម្ពុជា រៀបចំដោយ ពោតផ្ទុះ សហការជាមួយ Prime Cineplex  មានកម្មវិធីពិសេសសប្បាយប្លែកដែលមិនធ្លាប់មានពីមុននៅកម្ពុជា
សង្គម

ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាដ៏ធំនៅកម្ពុជា រៀបចំដោយ ពោតផ្ទុះ សហការជាមួយ Prime Cineplex មានកម្មវិធីពិសេសសប្បាយប្លែកដែលមិនធ្លាប់មានពីមុននៅកម្ពុជា

ភ្នំពេញ៖ ពិតជាពិសេសណាស់ សម្រាប់អ្នកដែលចូលចិត្តមើលកុន  ហើយចង់ទស្សនាកុនជួបជុំគ្នាជាមួយនឹងអ្នកដែលមានចិត្តស្រលាញ់ភាពយន្តដូចគ្នា ដោយ ពោតផ្ទុះ – Popcornkh ​ជាគេហទំព័រហ្វេសប៊ុកនិយាយ និងវិភាគកុន ដែលមានចំនួនអ្នកគាំទ្រចុច ​Likes  ច្រើនជាងគេដល់ទៅជាង ​30k បានរៀបចំ « ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះ លើកទី២​​ » រឿង  Spider-Man: Far From Home បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងសម្បើមនៅក្នុងកម្មវិធី « ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះ​» លើកទី១ ​ក្នុងការទស្សនារឿង ​Avengers: End Game …

ឃើញរូបកាលពីមុនឡើងភ្ញាក់! ពិតអត់ ​ថាតារាថៃល្បីៗទាំងនេះកែសម្រស់ផ្ទៃមុខ?
សង្គម

ឃើញរូបកាលពីមុនឡើងភ្ញាក់! ពិតអត់ ​ថាតារាថៃល្បីៗទាំងនេះកែសម្រស់ផ្ទៃមុខ?

ថៃ៖​ ជាការពិតណាស់ ​កើតមកជាមនុស្សស្រីអ្នកណាដែលថាមិនចង់ស្អាត ​ជាពិសេសគែសម្រស់ផ្ទៃមុខ ​ហើយបើក្លាយទៅជាអ្នកសិល្ប់ទៀត ​រឿងតុបតែងមុខ ​និងរកវិធីឱ្យមុខស្អាតគឺរឹតតែជារឿងចាំបាច់ទៅទៀត ​ដើម្បីសាងភាពល្បីល្បាញឱ្យខ្លួនឯង។ ដោយសារតែចង់ស្អាតអ្នកខ្លះក៏ព្យាយាមប្រើប្រាស់ផលិតផលល្អៗជំនួយស្បែក ​ជំនួយផ្ទៃមុខ ​អ្នកខ្លះក៏ហ៊ានទៅរកការកែខៃតាមរយៈមុខកាំបិត ​ដែលគេហៅថាកែសម្ផស្សតែម្តង ​បើទោះបីជាមានតម្លៃថ្លៃ ​ឬមានការឈឺចាប់យ៉ាងណាក៏ដោយ។ ជាក់ស្តែង នៅក្នុងប្រទេសថៃ ​តារាល្បីៗជាច្រើនដួង ​ត្រូវបានគេជឿថាពិតជាបានកែសម្ផស្ស ​នោះដោយសារតែ តារាខ្លះចូលសិល្បៈយូរឆ្នាំតែនៅតែស្អាត ​ឯអ្នកខ្លះទៀតរូបភាពកាលចូលសិល្ប់ដំបូង  និងពេលបច្ចុប្បន្នមានភាពខុសគ្នាខ្លាំងពេក។ តែទោះជាយ៉ាងណាក៏មានអ្នកខ្លះបានព្យាយាមការងារ ​តារាក្នុងដួងចិត្តរបស់ខ្លួន ដោយលើកហេតុផលថា ​ពេលវេលាអាចធ្វើឱ្យសម្រស់របស់មនុស្សម្នាក់ៗមានការផ្លាស់ប្តូរ ​ដោយសារតែការប្រើផលិតផលល្អ ​ចេះថែទាំសុខភាព ​ជាពិសេសគឺចេះតុបតែងផ្ទៃមុខឱ្យទាន់សម័យជាដើមទើបធ្វើឱ្យផ្ទៃមុខខុសគ្នាបន្តិចបន្តួចបែបនេះ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីតារាមួយចំនួន ​ដែលប្រជាជនថៃជឿថា ​ពួកគេពិតជាបានកែសម្ឋស្ស៖

ស្មៅទន្លេ មើលដំបូងអាចច្រលំថាកោះបាលី ល្បីថាកន្លែងញ៉ាំអីស្អាត ជាពិសេសសម្បូរកន្លែងថតរូបកម្សាន្ត ទៅម្តងអ៊េមហ្មង!
ដើរកម្សាន្ត

ស្មៅទន្លេ មើលដំបូងអាចច្រលំថាកោះបាលី ល្បីថាកន្លែងញ៉ាំអីស្អាត ជាពិសេសសម្បូរកន្លែងថតរូបកម្សាន្ត ទៅម្តងអ៊េមហ្មង!

កំពង់ចាម៖ នៅក្នុងខេត្តកំពង់ចាម សម្បូរកន្លែងដើរលេងបែបធម្មជាតិច្រើនកន្លែងណាស់ ដែលគ្រប់គ្នាចូលចិត្តទៅលេងកម្សាន្ត ដោយហេតុចម្ងាយផ្លូវក៏មិនឆ្ងាយពីភ្នំពេញប៉ុន្មានដែរ។ កាន់តែគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ អាហារដ្ឋានបើកថ្មីមួយកន្លែងមានឈ្មោះថា «ស្មៅទន្លេ» បាននឹងកំពុងតែទទួលបានភាពល្បីល្បាញមែនទែនដោយសារតែទីនោះ ក្រៅពីមានបើកលក់ម្ហូបអាហារទាំង៣ពេល និងអាហារសម្រន់ ការ៉េម ភេសជ្ជៈ គ្រឿងក្លែមហើយនោះ សូម្បីតែទីតាំងអង្គុយទទួលទានគឺមានភាពស្រស់ស្អាតប្លែកប្រកបដោយផាសុកភាពតែម្តង។ ហើយអ្វីដែលកាន់តែទាក់ទាញមានភ្ញៀវចូលមកក្នុងអាហារដ្ឋានមួយនេះទៀតនោះ គឺ ស្មៅទន្លេ សម្បូរកន្លែងថតរូបលេងកម្សាន្តច្រើនកន្លែងណាស់ អាចថាមើលមួយភ្លែតស្មានតែនៅកោះបាលី។ ការច្នៃប្រតិដ្ឋទីតាំងថតរូបយ៉ាងទាក់ចិត្តបែបនេះហើយ ក្រៅពីមានភ្ញៀវនាំគ្នាមកថតរូបលេងយ៉ាងគគ្រឹកគគ្រេងហើយ « ស្មៅទន្លេ » ក៏ជាទិសដៅសម្រាប់គូស្នេហ៍ និងអនាគតគូស្វាមីភរិយាថ្មីមកថតរូប Pre-Wedding ទៀតផង។ សូមជម្រាបផងដែរថា ស្មៅទន្លេ មានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់…

Is this the world’s most unusual town hall?
Inspiration

Is this the world’s most unusual town hall?

Here at Bright Side we are of the firm opinion that architecture is both the highest form of art, and, when designed with sustainability in mind, the way forward for the future of our planet. This incredible building in Malaga,…

8 Jaw-Dropping Sights Few People Know About
Inspiration

8 Jaw-Dropping Sights Few People Know About

We all know about famous attractions like the Colosseum, the Great Wall of China or the Taj Mahal. But there are other grand, ancient buildings even the most avid travelers have never…

21 Gorgeous Places Where We’d Like to Stay Forever
Inspiration

21 Gorgeous Places Where We’d Like to Stay Forever

Everyone likes to look through beautiful pictures: we want to plan our vacation, find inspiration, or look for home design ideas. Thanks to people who posted these photos, we’ve discovered unusual places that travel agents don’t even…