
ក្ដៅៗ!ហុយៗ Frank Lampardយល់ព្រមចុះកុងត្រាបីឆ្នាំដឹកនាំ Chelsea
បន្ទាប់ពីចូលបង្វឹកក្រុមកីឡាករ Derby ត្រៀមសម្រាប់ Pre-Season, Frank Lampard នឹងត្រូវប្រកាសធ្វើជាគ្រូបង្វឹកក្លិបតោខៀវ Chelsea ក្នុងរយៈពេល៤៨ម៉ោងទៀត។ តាមប្រភពជាច្រើនក្នុងប្រទេសអង់គ្លេស Frank Lampard និងChelsea បានយល់ព្រមលើកុងត្រា៣ឆ្នាំខណៈកុងត្រានេះតោខៀវនឹងផ្ដល់ប្រាក់ខែប្រចាំឆ្នាំ៤លានផោនបូកជមួយប្រាក់បន្ថែមលើកទឹកចិត្តលើទម្រង់លេងរបស់ក្រុមរួមទាំងប្រាក់រង្វាន់ទទួលបានកៅអីChampions League ដែលលុយសរុបនេះអាចឡើងដល់៥លានផោន។ ខណៈដែលកុងត្រានៅ Derby ដល់២ឆ្នាំទៀត Chelsea ក៏បានបង់លុយផ្ដាច់កុងត្រានេះទាំងអស់តែម្ដងដោយចំណាយលុយ៤លានផោន។ Lampard ក៏ត្រូវបានគេដឹងថានឹងនាំលោក Jody Morris ដែលបច្ចុប្បន្នជាគ្រូជំនួយនៅ Derby ដែលកាលកាលពីមុនក៏ជាខ្សែបម្រើក្លិបChelsea ដូចគ្នា។ លើសពីនេះលោក Chris Jones…











