ពេលណាទើបរៀបការ? រាល់ថ្ងៃសល់លុយប៉ុន្មានហើយ? សំណួរដែលចាក់ដោតអារម្មណ៍ខ្ញុំរាល់ថ្ងៃ…

ពេលណាទើបរៀបការ? រាល់ថ្ងៃសល់លុយប៉ុន្មានហើយ? សំណួរដែលចាក់ដោតអារម្មណ៍ខ្ញុំរាល់ថ្ងៃ…
ការផ្សាយពាណិជ្ជកម្ម

ពេលណាទើបរៀបការ? គិតគូរហើយឬនៅ? ងាប់ហើយ ចំណាស់នេះហើយ មិនទាន់គិតគូររកប្ដីប្រពន្ធទៀត គិតនៅបែបនេះដល់ពេលណា? ហើយរាល់ថ្ងៃសល់លុយប៉ុន្មានហើយ? បើមិនយកប្ដី/ប្រពន្ធទេ គិតនៅលីវដល់មួយជីវិតមែនទេ?

Pexels Photo 1405795
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហេតុអ្វីសំណួរចាក់ដោតទាំងនេះ តែងតែត្រូវបានសួរដោយចាស់ៗ និងអ្នកជុំវិញខ្លួន? ហេតុអ្វីខ្ញុំត្រូវជួបនឹងសម្ពាធបែបនេះ? នរណាថាមិនចង់រៀបការ អ្នកណាថាមិនចង់មានគូស្រករដូចគេ? អ្នកណាចង់នៅឯកាម្នាក់ឯង? ខ្ញុំសម្រេចចិត្តបែបនេះ ជួនកាលអ្នកអាចមិនដឹង តែមកពីខ្ញុំមិនទាន់ស្វែងរកបានមនុស្សដែលគួរទុកចិត្ត និងច្បាស់លាស់នឹងខ្ញុំ ទើបខ្ញុំមិនទាន់អាចសម្រេចចិត្តរៀបការបាន។ ការរើសគូស្រករ មិនមែនជាការរើសខោអាវមកស្លៀក ហើយនៅពេលដែលមិនពេញចិត្តក៏បោះចោល ហើយរើសយកថ្មីនោះទេ តែវាជាការជ្រើសរើសមនុស្សសំខាន់ម្នាក់ ដែលយល់ចិត្ត និងចេះគិតគូរដល់គ្នា ហើយអាចកាន់ដៃគ្នាដើរទៅមុខបាន។ រឿងលុយកាក់ ក៏ជារឿងសំខាន់ ហើយអ្វីដែលសំខាន់ទៀតនោះគឺ តើវាសមទេ​ដែលគេគ្រប់គ្នាត្រូវដឹងពីលុយកាក់ដែលយើងមាន? តើបើដឹងថាយើងមានលុយកាក់ប៉ុន្មានហើយ តើគេបានអ្វីទៅវិញដែរ?

ការផ្សាយពាណិជ្ជកម្ម
Pexels Photo 744667
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Pexels Photo 325520
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការជ្រើសរើសគូស្រករនៅពេលបច្ចុប្បន្ន មិនមែនដូចកាលពីសម័យមុនទេ គឺភាគីទាំងសងខាង ត្រូវស្វែងយល់ចិត្តគ្នាច្បាស់លាស់ ហើយដឹងពីគ្នាគ្រប់ចំណុច ទើបអាចកាន់ដៃគ្នាដើរទៅមុខបាន បើមិនទាន់ច្បាស់លាស់នឹងគ្នាផង ហើយក៏សម្រេចចិត្តរៀបការ បើបែកបាក់វិញ តើនឹងខ្មាសគេប៉ុនណា? សម្រាប់ខ្ញុំ ការរៀបការគឺជារឿងសំខាន់ ហើយការទុកដាក់លុយកាក់ ក៏ជារឿងសំខាន់ តែរឿងដែលសំខាន់លើសពីរនេះទៅទៀតគឺ កុំលូកដៃលើរឿងគេច្រើនពេក រឿងបុគ្គល សូមទុកឱ្យបុគ្គល ជាអ្នកពិចារណាទៅចុះ៕

រក្សាសិទ្ធអត្ថបទដោយទំព័រ ៖ និទានអារម្មណ៍

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម