ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ទម្លាប់១៥យ៉ាងដែលនឹងធ្វើឲ្យយើងក្លាយជាមនុស្សទន់ខ្សោយ ឬខ្សោះថាមពល
ទស្សនៈ

ទម្លាប់១៥យ៉ាងដែលនឹងធ្វើឲ្យយើងក្លាយជាមនុស្សទន់ខ្សោយ ឬខ្សោះថាមពល

១. រស់នៅ ឬធ្វើកិច្ចការអ្វីមួយដោយគ្មានគោលដៅ ដោយគ្មានការតំាងចិត្តខ្ពស់ឬមហិច្ឆតាដើម្បីរីកចម្រើន ២. ឥតឲ្យតម្លៃខ្លួនឯង ពោលគឺតែងតែមានជំនឿថាខ្លួនឯងអន់/ខ្សោយ ឬមិនអាចធ្វើបាន ៣. សេពគប់ឬចំណាយពេលជាច្រើនជាមួយមនុស្សអវិជ្ជមាន ឬមនុស្សត្អូញត្អែរច្រើន ៤. ចូលចិត្តដើរតួកំសត់ ឬបណ្តោយឲ្យអារម្មណ៍កំសត់ ឬតូចចិត្តកើតមានជាញឹកញយ ឬជាប្រចាំ (ធ្វើដូចមានតែខ្លួនម្នាក់កំសត់ជាងគេលើលោកនេះ) ៥. ចូលចិត្តរំលឹក ឬគិតអំពីអតីតកាលបរាជ័យឬរឿងអាក្រក់ៗរបស់ខ្លួន ៦. មិនហាត់ប្រាណឬលេងកីឡាជាប្រចាំ ឬជាញឹកញាប់ ៧. ធ្វើការងារដែលយើងមិនចូលចិត្ត ឬមិនស្រឡាញ់ពេញចិត្តនឹងការងារ ៨. បារម្ភពីអ្វីដែលយើងមិនអាចគ្រប់គ្រងបាន ឬមិនមែនជាកិច្ចការរបស់យើង ៩. យកចិត្តទុកដាក់ខ្លាំងពេកលើគ្រប់សកម្មភាពនិងពាក្យសំដីរបស់អ្នកដទៃ (ឬប្រកាន់ច្រើន)…

សង្ខេប និងការកែសម្រួលអត្ថបទស្តីអំពី សំណួរទាំង 3 របស់ លោកប៊ៀលហ្គេតស៍ Bill Gates
ទស្សនៈ

សង្ខេប និងការកែសម្រួលអត្ថបទស្តីអំពី សំណួរទាំង 3 របស់ លោកប៊ៀលហ្គេតស៍ Bill Gates

នៅអាយុ 63 ឆ្នាំ លោកប៊ៀលហ្គេតស៍ (Bill Gates) និយាយថា ឥឡូវនេះគាត់តែងតែសួរខ្លួនឯងនូវសំណួរទាំង 3 ខាងក្រោម ដែលគាត់មិនដែលសួរនូវសំណួរទាំងនោះ នៅពេលដែលគាត់មានអាយុខ្ទង់អាយុ 20 ឆ្នាំ ។ ១. តើខ្ញុំបានចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំដែរឬទេ? ប្រពន្ធ Bill Gates បាននិយាយថា “Bill និងកូន ៗ ពេញចិត្តនឹងបរិយាកាស ឬអ្វីដែលពួកគេរីករាយជាមួយគ្នានៅក្នុងឡាន ដូចគ្រាបច្ចុប្បន្ននេះណាស់” ។ នោះគឺ “ការស្តាប់តន្រ្តីរួមគ្នា និងការសន្ទនាគ្នាអស់រយៈពេលជាច្រើនឆ្នាំដែលពួកគេមានជាមួយគ្នា- វាជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គាត់…

កូនខ្មែរពូកែមិនធម្មតា! រូបភាពតុក្កតាខ្មែរ និង ការច្នៃម៉ូត ដែលបានមកពីវិចិត្រករផ្សេងៗទាំងនេះបើចេញជារូបពិតដឹងតែអស្ចារ្យ
សង្គម

កូនខ្មែរពូកែមិនធម្មតា! រូបភាពតុក្កតាខ្មែរ និង ការច្នៃម៉ូត ដែលបានមកពីវិចិត្រករផ្សេងៗទាំងនេះបើចេញជារូបពិតដឹងតែអស្ចារ្យ

ជាការពិតណាស់ ​បើទោះបីជាសិល្បៈវប្បធម៌ខ្មែរត្រូវបានបាត់បង់អស់ខ្លះដោយសារតែកត្តាសង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំក្តី ​តែអ្វីដែលនៅសេសសល់់ពិតជាមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន។ ជាក់ស្តែងកូនខ្មែរជំនាន់ក្រោយ​សុទ្ធសឹងតែជាយុវវជនមានសមត្ថភាព ​ជាទំពាំងស្នងប្ញស្សីពិតៗ ​ពោលគឺបានចូលរួមថែរក្សា ​ការពារសម្បត្តិវប្បធម៌របស់ខ្មែរយ៉ាងភ្ជាប់ផ្ជួន ​តាមរយៈ ការសិក្សា  ការបង្ហាញពិភពលោកនូវអ្វីដែលជាខ្មែរ។ មិនតែប៉ុណ្ណោះ ទឹកដៃស្នាដៃសិល្បករខ្មែរពិតមិនមិនអន់ជាងសម័យមហានគរនោះទេ ​ដោយសារតែបច្ចុប្បន្នកូនខ្មែរមួយចំនួនដែលមានដុង និងសិល្បៈខាងរូបគំនូបានបញ្ចេញស្នាដៃរាប់មិនអស់តាមរយៈការ ​គូរគំនូ ​ការច្នៃម៉ូតសំលៀក និងការគូររូបជាគំនូ ​3D  អស្ចារ្យជាច្រើនផ្ទាំង រហូតទទួលបានការសរសើរពីមហាជន ​និងអន្តរជាតិផងដែរ។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើងពីស្នាដៃគំនូរបស់វិចិត្រករកូនខ្មែរមួយចំនួន ​ដែលមានមហាជនកោតសរសើរជាខ្លាំង ​ហើយថែមទាំងជម្រុញឱ្យចេញម៉ូតពិតៗផងដែរ ​ព្រោះតែភាពអស្ចារ្យនៃម៉ូតគំនូទាំងអស់នេះ ៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ ​Credit  to Owner  

តោះ! មកសាកល្បងលេងកីឡាបាញ់ធ្នូខ្មែរយើង ​អស់ម្នាក់តែ ​៧ដុល្លារតែប៉ុណ្ណោះ
ដើរកម្សាន្ត

តោះ! មកសាកល្បងលេងកីឡាបាញ់ធ្នូខ្មែរយើង ​អស់ម្នាក់តែ ​៧ដុល្លារតែប៉ុណ្ណោះ

សៀមរាប៖ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ( The Royal Archery Club ) ​គឺជាក្លឹបបាញ់ព្រួញមួយមានទីតាំងនៅខេត្តសៀមរាប ​ដែលទទួលបានការពេញនិយមមកលេងកម្សាន្តជាខ្លាំងពីសំនាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ការបើកក្លឹបកីឡាបាញ់ធ្នូនេះ ​ជាក់ស្តែងគឺដើម្បីលើកស្ទួយកីឡាបាញ់ព្រួញបែបបុរាណខ្មែរ ​និងមានការបាញ់ព្រួញជាលក្ខណៈសម័យទំនើបផងដែរ។ ​ដោយអ្នកមកលេងអាចមកបានគ្រប់វ័យមិនប្រកាន់វ័យចាស់ ​ឬក្មេងឡើយ ​ហើយក៏មានគ្រូបង្វឹកចាំបង្ហាត់បង្រៀនបាញ់ធ្នូទៀតផង។ ជាពិសេសគឺមានការដាក់តាំងងសត្វសប្បនិមិត្មសម្រាប់ឱ្យភ្ញៀវមកលេងកម្សាន្ត ​អាចសាកល្បងបាន ​ថែមទាំងមិនមានគ្រោះថ្នាក់នោះទេ។ ដោយក្លឹបកីឡាបាញ់ធ្នូនេះចាប់បើកឱ្យចូលលេងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយសម្រាប់តម្លៃភ្ញៀវជាតិ ម្នាក់ថ្លៃ 7 ដុល្លារ និងភ្ញៀវបរទេសថ្លៃ 12…

ដបទឹកកែវទឹក ​ធ្វើពីប្ញស្សីស្នាដៃកូនខ្មែរ​ ស្អាតប្លែកមិនចាញ់ដបទឹកបរទេស​ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរយេីងផង
សង្គម

ដបទឹកកែវទឹក ​ធ្វើពីប្ញស្សីស្នាដៃកូនខ្មែរ​ ស្អាតប្លែកមិនចាញ់ដបទឹកបរទេស​ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរយេីងផង

ថ្មីៗនេះកូនខ្មែរមួយក្រុមបានផលិតបំពង់ទឹកធ្វើពីដើមប្ញស្សីមានឈ្មោះថា ដបទឹកឫស្សី Bamboo Sea  ដែលមានលក្ខណៈស្រស់ស្អាត ​មាំ មិនចាញ់ផលិតផលបរទេសនោះទេ ថែមទាំងមានតម្លៃសមរម្យ ​ជាពិសេសគឺមានអត្ថប្រយោជ៍ជាច្រើនដូចជា៖ + ជាប្រភេទដបខាងក្នុងជាអុីណុក ស្រោបដោយឫស្សីធម្មជាតិរបស់យេីង។ + អាចផ្ទុកទឹកក្តៅបានរហូតដល់ ៧ម៉ោង + មិនមានការជ្រាបទឹក ឬ បែកញេីសដល់ផ្នែកខាងក្រៅទេ + មានចំរោះសំរាប់ឆុងតែស្រាប់ នៅក្នុងដប + ការពារបរិស្ថាន ដោយជួយកាត់បន្ថយកែវផ្លាស្ទិច + តូចល្មមងាយស្រួល យកតាមខ្លួន បានគ្រប់ទីកន្លែង + រចនាបែបសាមញ្ញ តែស្អាតបែបខ្មែរ…

ថ្មីទៀតហើយ!  ឈុតរៀបការរបស់កូនក្រមុំជាម៉ូតខោ ​ចាប់ផ្តើមពេញនិយម ​និងស្អាតប្លែកខ្លាំងណាស់តើ!
សង្គម

ថ្មីទៀតហើយ! ឈុតរៀបការរបស់កូនក្រមុំជាម៉ូតខោ ​ចាប់ផ្តើមពេញនិយម ​និងស្អាតប្លែកខ្លាំងណាស់តើ!

ថ្ងៃរៀបការគឺជាថ្ងៃដ៏ពិសេសមួយ ​ឬអាចនិយាយថាជាថ្ងៃដ៏ជោគជ័យមួយនៃជិវិតស្នេហារបស់គូស្នេហ៦ទាំង២ ​ដែលអាចតស៊ូចាប់ដៃរហូតដើរមកដល់សំណុចអាពាហ៍ពិពាហ៍រួមគ្នាបាន។ ជាក់ស្តែង ​ថ្ងៃពិសេសទាំងកូណកំលោះ និងកូនក្រមុំសុទ្ធតែចង់ឱ្យខ្លួនឯងជាគូស្នេហ៍ដ៏ស្រស់ស្អាតបំផុតតាមរយៈការតុបតែងខ្លួន ​និងការរើសឈុតអាពាហ៍ពិពាហ៍ដ៏ស្អាតបំផុត  និងខ្លួនឯងស្រលាញ់ពេញចិត្តបំផុត ​ជាពិសេសគឺឈុតកូនក្រមុំតែម្តង។ តែសម្រាប់ថ្មីៗនេះ ​ឈុតកូនក្រមុំរបៀបជាខោ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ​ដោយគ្រប់គ្នាយល់ថាពិតជាថ្មី ​ស្អាតប្លែក ​ថែមទាំងមើលទៅងាយស្រួលស្លៀកផងដែរ។ តោះ! ចង់ដឹងថាឈុតកូនក្រមុំជាម៉ូតមានភាពប្លែកថ្មី និងស្រស់ស្អាតយ៉ាងណា​​មកតាមដានរូបភាពខាងក្រោមទាំងអស់គ្នា ៖

មកមើលសម្រស់ឆ្នេរសមុទ្រកម្ពុជា នាពេលអតីតកាល ​ស្អាតខ្លាំងណាស់តើ!
ដើរកម្សាន្ត

មកមើលសម្រស់ឆ្នេរសមុទ្រកម្ពុជា នាពេលអតីតកាល ​ស្អាតខ្លាំងណាស់តើ!

តំបន់ឆ្នេរនៃប្រទេសកម្ពុជាមាន៤ ខេត្តបញ្ចូលគ្នាគឺ ខេត្តកោះកុង ខេត្តកំពត ក្រុងព្រះសីហនុ និងខេត្តកែប។នៅតំបន់ឆ្នេរសមុទ្រ សណ្ឋាដីមានលក្ខណះ ជាភ្នំខ្ពង់រាប វាលរាបនិងឆ្នេរសមុទ្រ ឈូងសមុទ្រ ដោយដីតំបន់នេះមានល្ខណៈជាដីខ្សាច់ច្រើន។ ដោយហេតុថាតំបន់ឆ្នេរទាំងនេះ មានលក្ខណសម្បត្តិអំណោយផលល្អបែបនេះហើយ បានជាតំបន់ទាំងនោះត្រូវបានរៀបចំកែលំអក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនាកម្សាន្តនៅក្នុងតំបន់ឆ្នេរទាំងនោះ  មិនមែនទើបតែបច្ចុប្បន្ននោះទេ ​ពោលគឺតាំងពីសម័យសង្គមរាស្រ្តនិយមតែម្តង។ នៅក្នុងនោះ  បើនិយាយពីតំបន់ឆ្នេរកាលពីអតីតកាល  ក៏មានអ្នកកម្សាន្តច្រើនមិនចេះដាច់មិនចាញ់នាពេលបច្ចុប្បន្ននោះដែរ ​នោះក៏ដោយសារតែតំបន់សមុទ្រអាចងូតហែលលេងកម្សាន្ត  មានឆ្នេរខ្សាច់សក្បុសស្អាត ជាទីលំហែរអារម្មណ៍នាពេលសម្រាកទៀតផង។ ដូច្នេះតោះមកមើលទេសភាពឆ្នេរកាលពិអតីតកាលទាំងអស់គ្នាដូចខាងក្រោម៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ Cambodge

ស្ងាត់ៗ មាន សូនីតា បញ្ចេញសម្រស់ នៅហាងកាហ្វេក្បែរជើងភ្នំយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)
ដើរកម្សាន្ត

ស្ងាត់ៗ មាន សូនីតា បញ្ចេញសម្រស់ នៅហាងកាហ្វេក្បែរជើងភ្នំយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

កែប៖ មួយរយៈមុន « ក្នុងស្រុក » ធ្លាប់ណែនាំហាងកាហ្វេមួយកន្លែងនៅជើងភ្នំក្នុងឧទ្យានកែប នោះគឺ Led Zep Cafe ដែលជាហាងតែមួយគត់ មានបម្រើកាហ្វេត្រជាក់ និងក្តៅ សាំងវ៉ិច និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។ ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីសាច់សខ្ចី សំឡេងស្រួយស្រេះដូចសារិកា មាន សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ខ្លួនយ៉ាងស្រស់ស្អាតនៅហាងកាហ្វេក្បែរជើងភ្នំមួយនេះ ធ្វើឱ្យមានការរចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។ ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយក្រេបរសជាតិកាហ្វេក្បែរជើងភ្នំ ក្រៅពីសម្រស់របស់ មាន សូនីតា ហាក់មិនថមថយ តែជាស្រស់ស្អាតឡើងៗ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ហាងកាហ្វេមួយនេះ…

អ្វីខ្លះទៅជានិមិត្តរូបដំណាងប្រទេសកម្ពុជា? មកមើលរូបភាពតួអង្គស្អាតៗ អមដោយ រូបដំណាងជាតិពីទំព័រ Saint!
សង្គម

អ្វីខ្លះទៅជានិមិត្តរូបដំណាងប្រទេសកម្ពុជា? មកមើលរូបភាពតួអង្គស្អាតៗ អមដោយ រូបដំណាងជាតិពីទំព័រ Saint!

ចំណេះដឹងទូទៅ៖ អ្វីខ្លះទៅជានិមិត្តរូបនៃប្រទេសកម្ពុជា? តើមានប្រជាពលរដ្ឋណាខ្លះបានដឹង និងស្គាល់ច្បាស់ថា សត្វ ផ្កា ដើមឈើ ឬផ្លែឈើណាខ្លះ ដែលដំណាងឱ្យប្រទេសកម្ពុជា? ថ្មីៗនេះ ទំព័ររូបភាពត្លុក (Cartoon) មួយដែលមានឈ្មោះ Saint បានបង្ហោះរូបភាពជាច្រើនអមដោយតួអង្គនីមួយៗនៅក្នុងទំព័រខ្លួន ភ្ជាប់នឹងរូបភាពនិមិត្តរូបដំណាងជាតិ ដែលរូបភាពទាំងអស់ ពិតជាគួរឱ្យស្រលាញ់ និងផ្សារភ្ជាប់នឹងការស្វែងយល់ និងចែករំលែកផងដែរ។ តោះទៅស្គាល់និមិត្តរូបដំណាងជាតិខ្មែរ ទាំងអស់គ្នា ដែលរូបទាំងអស់គឺរក្សាសិទ្ធដោយទំព័រ Saint

ឡូយកប់! ផ្សារទំនើបនៅថៃ លេងមានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូកក្នុងផ្សារតែម្តង!
ដើរកម្សាន្ត

ឡូយកប់! ផ្សារទំនើបនៅថៃ លេងមានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូកក្នុងផ្សារតែម្តង!

ថៃ៖  ប្រទេសថៃ ​ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើងពិតជាមានការរគចម្រើនមែនទែន ​ជាពិសេសគឺមណ្ឌលកម្សាន្ត  ផ្សារទំនើប និងកន្លែងញ៉ាំអាហារនានាជាដើម  ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស ​និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។ ដោយឡែកថ្មីៗ រូបភាពផ្សារទំនើបថ្មី ​ដែលមិនត្រឹមតែទំនើបខ្ពស់ស្កឹមស្កៃទេ  ឯទិដ្ឋភាពខាងក្នុងវិញគឺប្លែកត្រជាក់ភ្នែកតែម្តង ដោយមានទាំងកន្លែងញ៉ាំអី ​កន្លែងទិញទំនិញ ​ហើយអ្វីដែលពិសេសនោះគឺមានផ្សារបណ្តែតទឹកលើផ្សារទំនើបនេះតែម្តង។  ផ្សារទំនើបមួយនេះ មានឈ្មោះថា Icon Siam ไอคอนสยาม ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកតែម្តង  ដោយមិនចំណាយពេលយូរប៉ុន្មាននោះឡើយ ​គឺនៅក្បែរផ្សារម្តុំៗ ផ្សារ  Asiatique  តែប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា ​ផ្សារទំនើប ​ Icon Siam ​ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី…

ថ្មីទៀតហើយ! កន្លែងស្នាក់នៅតម្លៃសមរម្យ ជាពិសេសរចនាបទផ្ទះខ្មែរបុរាណធំលាយអមនឹងសួនច្បារព័ទ្ធជុំវិញដឹងតែជាប់ចិត្ត!
ដើរកម្សាន្ត

ថ្មីទៀតហើយ! កន្លែងស្នាក់នៅតម្លៃសមរម្យ ជាពិសេសរចនាបទផ្ទះខ្មែរបុរាណធំលាយអមនឹងសួនច្បារព័ទ្ធជុំវិញដឹងតែជាប់ចិត្ត!

សៀមរាប៖ សៀមរាបគឺជាអតីតទីក្រុងដ៏រុងរឿងតាំងពីសម័យអង្គរ រហូតមកទល់ពេលនេះក៏បានក្លាយទៅជាខេត្តទេសចរណ៍លេខ១ប្រចាំប្រទេស ដែលមានប្រាសាទបុរាណរាបរយ រួមទាំងមានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនកន្លែងសម្រាប់ស្វាគមន៍ភ្ញៀវមកកម្សាន្តទាំងជាតិ និងអន្តរជាតិផងដែរ។ សម្រាប់អ្នកដែលមកលេងសៀមរាប និងចង់ទទួលបានបរិយាកាសបែបបុរាណខ្មែរពិតៗ តែមានភាពប្រណីត « ក្នុងស្រុក »  សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយកន្លែងមានឈ្មោះថា « ឦសាន (Isann Lodge)»។ ឦសាន (Isann Lodge) គឺជាកន្លែងស្នាក់នៅមួយដែលហាក់បីដូចជារៀបចំបានយ៉ាងបាតតាមបែបធម្មជាតិពិតៗ ដូចជាបន្ទប់ស្នាក់នៅបានរចនាឡើងតាមបែបខ្មែរបុរាណយ៉ាងស្រស់ស្អាត តែមានភាពទំនើប និងប្រណីតមែនទែន ថែមទាំងមានសួនច្បារ និងសួនបន្លែព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតទៀតផង។ បើទោះបីជា ឦសាន (Isann Lodge) មិនមែនជាសណ្ឋាគារ…

វិធី ៥ យ៉ាងដើម្បីបានរាងស្អាត មិនពិបាកដូចអ្នកគិត
ទស្សនៈ

វិធី ៥ យ៉ាងដើម្បីបានរាងស្អាត មិនពិបាកដូចអ្នកគិត

គ្មាននរណាម្នាក់ចង់បានរាងអាក្រក់ទេ ខ្លួនធាត់ អត់ស្អាត មានក្បាលពោះ មិនមែនជារឿងដែលនារីគ្រប់រូបត្រូវការទេ តោះយើងមានវិធីសាស្រ្តក្នុងការកែប្រែខ្លួនយើងអោយមានរាងស្អាត វិធីសាស្រ្តទី១  ធ្វើតាមវិធីនេះ គ្រាន់តែលើកជើងឡើងលេីចំនួន ២០ ដង ទៅ ៣០ ដង រៀងរាល់ថ្ងៃ  វិធីសាស្រ្តនេះ ធ្វើអោយជើង ស្អាត និង គ្មានក្បាលពោះ វិធីសាស្រ្តទី ២  លើកដៃចុះ លើកដៃឡើងចុះអោយបាន ៤០ ដង  ធ្វើបែបនេះធ្វើអោយស្រកខ្លាចក្បាលពោះ និងធ្វើអោយមានរាងស្អាតលើសពីការរំពឹងទុក វិធីសាស្រ្តទី ៣  ដាក់ជើងឡើងលើ ហើយដាក់ដៃអោយស្មើជង្គង់ …