ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ដំណឹងដ៏គួរឱ្យស្តាយ!កម្ពុជាបាត់បង់ធនធានសត្វផ្សោតដ៏កម្រមួយក្បាលទៀតហើយ
ប្លែកៗ

ដំណឹងដ៏គួរឱ្យស្តាយ!កម្ពុជាបាត់បង់ធនធានសត្វផ្សោតដ៏កម្រមួយក្បាលទៀតហើយ

ប្រភពអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ បានដឹងថាសត្វផ្សោតមួយក្បាលបានស្លាប់កាលពីថ្ងៃមិញ ដែលបានប្រទះឃើញនៅក្នុង ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តខេត្តក្រចេះ។ សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។ ផ្សោតនោះជាផ្សោតឈ្មោល មានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។ សត្វផ្សោតដែលស្លាប់នេះ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី ៥ ហើយ…

មុននឹងថាខ្ញុំជាមនុស្សអាក្រក់ អ្នកគួរយកកញ្ចក់ឆ្លុះមុខហើយសួរខ្លួនឯងថា ធ្លាប់ធ្វើអាក្រក់ឬអត់?
សង្គម

មុននឹងថាខ្ញុំជាមនុស្សអាក្រក់ អ្នកគួរយកកញ្ចក់ឆ្លុះមុខហើយសួរខ្លួនឯងថា ធ្លាប់ធ្វើអាក្រក់ឬអត់?

ខ្ញុំជាមនុស្សបែបណា មិនមែនត្រូវសម្រេចដោយសារមាត់មនុស្សជុំវិញខ្លួនខ្ញុំទេ។  អ្វីដែលខ្ញុំដឹងនៅពេលនេះ គឺមនុស្សគួរឲ្យខ្លាចណាស់ មនុស្សចូលចិត្តវាយតម្លៃមនុស្សដោយគ្រាន់តែមើលរូបរាងខាងក្រៅ ពេលខ្លះមិនបានប្រាំវិនាទីផង ក៏ថាខ្ញុំជាមនុស្សអាក្រក់ទៅហើយ ទាំងមិនដែលស្គាល់គ្នាពីមុនមកក៏មាន។ ហេតុអីទើបមនុស្សចូលចិត្តធ្វើបែបនេះ? ការវាយតម្លៃរបស់អ្នកដល់កម្រិតកំពូលហើយ? ទើបអាចវាយតម្លៃមនុស្សម្នាក់ភ្លាមៗនោះ! តើពិភពលោកផ្លាស់ប្តូរទៅជាបែបនេះតាំងពីពេលណា? ពេលខ្លះទៀតខ្ញុំក៏លួចសួរខ្លួនឯងថា តើក្រុមមនុស្សដែលចូលចិត្តវាយតម្លៃទៅលើគេហ្នឹង តើអ្នកទាំងអស់គ្នាហ្នឹងធ្លាប់ធ្វើរឿងអាក្រក់អត់? ធ្លាប់សាងបាបអត់? ឬក៏តាំងពីកើតមកអ្នកទាំងអស់គ្នាធ្វើត្រូវរហូត??? ឈប់! ឆ្លុះកញ្ចក់មើលខ្លួនឯងសិន! មើលមុខខ្លួនឯងឲ្យច្បាស់ ថាធ្លាប់ធ្វើរឿងអាក្រក់អីខ្លះ! ថាធ្លាប់មើលងាយនរណាខ្លះ! ថាធ្លាប់សាងបាបអីខ្លះ! យកទៅដេកគិតឡើយវិញឲ្យច្បាស់ ថ្ងៃមួយអ្នកនឹងដឹងថាពាក្យដែលអ្នកវាយតម្លៃខ្ញុំនៅពេលនេះ ក៏ជាពាក្យដែលអ្នកកំពុងវាយតម្លៃខ្លួនឯងនៅពេលក្រោយដែរ។ ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ត្រូវក្រុមមនុស្សបែបហ្នឹងវាយតម្លៃឬអត់ទេ ប៉ុន្តែបើថ្ងៃមួយអ្នកបានជួប អ្នកនឹងដឹងថាវាជារឿងដែលគួរឲ្យខកចិត្តបំផុត ហើយក៏ជារឿងដែលខ្ញុំគួរឲ្យស្តាយបំផុតដែរ ដែលខ្ញុំត្រូវស្គាល់មនុស្សប្រភេទហ្នឹង។ រក្សាសិទ្ធអត្ថបទដោយទំព័រ៖ និទានអារម្មណ៍

វិធីសាស្រ្ត ១០ យ៉ាងដើម្បីបានរាងស្អាត ស្រួលៗ ងាយៗ
ដើរកម្សាន្ត

វិធីសាស្រ្ត ១០ យ៉ាងដើម្បីបានរាងស្អាត ស្រួលៗ ងាយៗ

វិធី ១០ យ៉ាងដើម្បីបានរាងមូល គូទស្អាត ។ នរណាក៏ចង់បានរាងស្អាត ដែរ ដូចនេះ យើងគួរតែដឹងពី វិធីសាស្រ្តដើម្បីទទួលបាន នូវរូបរាងបែបនេះ។ ១. ការបរិភោគអោយបានត្រឹមត្រូវ  ប្រភេទអាហារដែលគួរញុាំ គួរតែមាន បន្លែ ផ្លែឈើ ដែលទាំងអស់នោះជួយអោយយើងមានរូបរាងស្អាត។ ស៊ុតក៏ជាអាហារដែលរួមចំណែកក្នុងការធ្វើអោយយើងអាចរក្សាទំងន់របស់យើងបានដែរ។ ២. ការពាក់ស្បែកជើងកែង ការពាក់ស្បែកជើងកេង ក៏ជាជំនួយដែលធ្វើអោយរាងស្អាត ផងដែរ ៣. ការឈរអោយបានត្រឹមត្រូវ  ការឈរអោយត្រង់ខ្លួន ធ្វើអោយយើងក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនយើងផ្ទាល់ ៣. ការអង្គុយអោយបានត្រឹមត្រូវ ការដែលអង្គុយអោយត្រង់ខ្លួន ក៏ជួយអោយយើងទទួលបានរាងស្អាត…

ប្លែកឆ្ងាញ់! នំបញ្ចុកខួរក្តាម ទាល់តែសាកបានដឹងថាញ៉ាមយ៉ាងណា
ដើរកម្សាន្ត

ប្លែកឆ្ងាញ់! នំបញ្ចុកខួរក្តាម ទាល់តែសាកបានដឹងថាញ៉ាមយ៉ាងណា

សៀមរាប៖ នំបញ្ចុកអាចនិយាយបានថា គឺជាអាហាររបស់ខ្មែរតាំងពីដើមរៀងមក ហើយក៏អាចជាដើមកំណើតនៃការបង្កើតគុយទាវរបស់ចិនផងដែរ។ ជាក់ស្តែងនំបញ្ចុកខ្មែរ អាចទទួលទានជាមួយនឹងទឹកសម្លជាច្រើនប្រភេទដូចជា ទឹកសម្លរប្រហើរបង់សាច់ត្រី សម្លខ្ជាយ សម្លការី សម្លណាំយ៉ា ទឹកម្ហិច(កំពត) និងទឹកត្រីផ្អែមជាដើមទៅតាមការច្នៃប្រតិដ្ឋតាមស្រុកតំបន់ និងខេត្តរៀងៗខ្លួន។ មិនតែប៉ុណ្ណោះនៅខេត្តសៀមរាប ក៏មានសម្លនំបញ្ចុកដ៏ប្លែក និងឆ្ងាញ់ពិសាម្យ៉ាងផងដែរ មានឈ្មោះថា «នំបញ្ចុកខួរក្តាម» ដែលទទួលបានឈ្មោះល្បីល្បាញ និងមានអតិថិជនចេញចូលទទួលទានមិនចេះដាច់នោះឡើយទាំងភ្ញៀវក្នុងស្រុកភូមិ ភ្ញៀវជាតិ និងអន្តរជាតិមកសាកទឹកសម្លខ្មែរមួយនេះ។ ក្រៅពីមានលក់នំបញ្ចុកខួរក្ដាមហើយ ហាងតូចតែខ្លឹមមួយនេះ មានលក់ទាំងមី និង មីសួរទឹកស៊ុបធ្វើពីសាច់ខួរក្ដាម និងសាច់ក្ដាម លាយជាមួយខួរក្តាមចំហុយជាមួយសាច់ជ្រូកចិញ្ច្រាំផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទទួលទាន នំបញ្ចុកខួរក្ដាមមានទីតាំងនៅផ្សារហ៊ុយឡេងចាស់នៅជិតអ្នកលក់ស្បែកជើង ក្រុងសៀមរាប…

បែកគ្នាហើយ ធ្លាប់នឹកសង្សារចាស់ឬអត់? «ពេលខ្លះនឹកគេ» ចម្រៀងចាក់ដោតមួយបទទៀតពី អេលីត ទិវ័ន (មានវីដេអូ)
សង្គម

បែកគ្នាហើយ ធ្លាប់នឹកសង្សារចាស់ឬអត់? «ពេលខ្លះនឹកគេ» ចម្រៀងចាក់ដោតមួយបទទៀតពី អេលីត ទិវ័ន (មានវីដេអូ)

ភ្នំពេញ៖ តាចម្រៀងសំឡេងស្រទន់ទើបរះថ្មី អេលីត ទិវ័ន ជាតារាចម្រៀងថ្មីនៃ Power Melody Label ដែលមានបចម្រៀងជាច្រើនបានចេញផ្សាយ ហើយទទួលបានការចាប់អារម្មណ៍ ពីសំឡេងស្រទន់ និងបទចម្រៀងចាក់ដោតមនោសញ្ចេតនា។ បទចម្រៀងមួយទៀតរបស់លោក «ពេលខ្លះនឹកគេ» ជាស្នាដៃនិពន្ធដោយអ្នកនិពន្ធ ច័ន្ទ មល្លិកា ដែលថ្លែងពីមនុស្សម្នាក់ដែលបែកគ្នាជាមួយសង្សារចាស់ ហើយក៏មានសង្សារថ្មីរៀងខ្លួន។ ទោះបីបែកគ្នាហើយក៏ដោយ ក៏គេតែងលួចនឹកដល់សង្សារចាស់ ហើយនៅតែចង់ដឹងសុខទុក្ខសង្សារចាស់ខ្លួន ថាតើខ្លួនធ្លាប់នឹកគេដែរទេ? ខាងក្រោមនេះ ជាបទចម្រៀង «ពេលខ្លះនឹកគេ» ពី អេលីត ទិវ័ន៖ https://www.youtube.com/watch?v=Ahk2ikjlxck

ត្រឹមតែរយ:ពេលខ្លី សោះ  Face App  ប្រមូលទិន្នន័យអ្នកប្រើប្រាស់ បានជាង ១២០ លាននាក់
បច្ចេកវិទ្យា

ត្រឹមតែរយ:ពេលខ្លី សោះ Face App ប្រមូលទិន្នន័យអ្នកប្រើប្រាស់ បានជាង ១២០ លាននាក់

យើងបានដឹងហើយថា ថ្មីៗ នេះមាន  App មួយប្រភេទដែលគេកំពុងពេញនិយមលេង ទាំង Facebook ហើយនឹងក្នុង Instagram គឺ App ដែលធ្វើពីមុខក្មេង ប្រែប្រួលទៅជាមនុស្សចាស់។ ក្នុងនោះដែល App នេះជា App មួយដែលគេពេញនិយមក្នុងការយកទៅ កែច្នៃរូបភាពរបស់ខ្លួនពីភាពក្មេងវ័យទៅជាមនុស្សវ័យចំនាស់ ហើយ គ្រប់ អ្នកប្រើប្រាស់ បានអនុញ្ញាតអោយApp នេះទទួលបាននូវ ព័តមាន និង ទិន្នន័យរបស់ខ្លួន បានជិត ១២០ លានអ្នកប្រើប្រាស់។ ថ្មីៗ នេះ …

អគ្គិភ័យនៅស្ទូឌីយោគំនូរ​ជីវចល​ជប៉ុន ​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់២៤នាក់!
សម្រង់

អគ្គិភ័យនៅស្ទូឌីយោគំនូរ​ជីវចល​ជប៉ុន ​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់២៤នាក់!

នៅ​ប្រទេស​ជប៉ុន។ គ្រោះ​អគ្គិភ័យ​នៅ​ស្ទូឌីយោ​គំនូរ​ជីវចលក្យូតូ​ជប៉ុន នា​ថ្ងៃ​ទី​១៨​កក្កដា​នេះ បានផ្ដាច់​យក​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​២៤​នាក់​។ មន្ដ្រី​ប៉ូលីស​ជប៉ុន កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ ដោយ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់។ ប៉ូលីស​​ដាក់ការ​សង្ស័យ​ថា បុរស​ម្នាក់​នេះ ជា​​អ្នក​លួច​ដុត​ស្ទូឌីយោ​គំនូរ​ជីវចល​ក្យូតូ។ ប៉ុន្តែ ថា​តើ​ដុត​ដើម្បី​អ្វី? គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ​នៅ​ឡើយ​។ គ្រោះ​អគ្គិភ័យ​នៅស្ទូឌីយោគំនូរ​ជីវចល​ក្យូតូ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣៥​នាទី ម៉ោង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ សាក្សី​​បាន​ហៅ​ទូរសព្ទ​ទៅកាន់​នាយកដ្ឋាន​ពន្លត់អគ្គិភ័យ ដោយ​គូស​បញ្ជាក់​ប្រាប់​ថា ខ្លួន​បាន​លឺ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ពី​ជាន់​ទី​មួយ​នៃស្ទូឌីយោ​គំនូរ​ជីវចល​ក្យូតូ ហើយ​បន្ទាប់​មក ស្រាប់តែ​មាន​ផ្សែងហុយ​ចេញ​ពី​ជាន់​ទី​មួយ​នោះ​​។ នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២៤នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។ អាជ្ញាធរឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​មិន​អាច​រត់​ចេញ​ពីអគារ​បាន​ទាន់​ពេល​វេលា​។ ក្រៅ​ពី​អ្នក​ស្លាប់ ក៏​មាន​ដែរ អ្នក​របួស ដែល​មាន​ចំនួន​រហូតដល់​ទៅជាង៣០​​​នាក់​។ គួរ​ជម្រាប​ថា នៅ​ស្ទូឌីយោកើត​ហេតុ​…

ធ្លាប់ក្រលំបាកគ្មានលុយទិញសៀវភៅអាន បានធ្វើឱ្យយុវជនបញ្ចប់ការសិក្សាពីជប៉ុនម្នាក់បើកហាងកាហ្វេ  តែអាចអានសៀវភៅដោយសេរី ទោះមិនកំម៉ុងអ្វីក៏ដោយ!
ដើរកម្សាន្ត

ធ្លាប់ក្រលំបាកគ្មានលុយទិញសៀវភៅអាន បានធ្វើឱ្យយុវជនបញ្ចប់ការសិក្សាពីជប៉ុនម្នាក់បើកហាងកាហ្វេ  តែអាចអានសៀវភៅដោយសេរី ទោះមិនកំម៉ុងអ្វីក៏ដោយ!

ភ្នំពេញ៖ « ការអានគឺជាគន្លឹះនៃភាពជោគជ័យ ​ការអានអាចផ្តល់ចំណេះវិជ្ជាដ៏ថ្លាថ្លៃ ​ហើយការអានសៀវភៅអាចធ្វើឱ្យអ្នកមានការយល់ដឹងកាន់តែខ្ពស់ទាំងគំនិតស្មារតី ​» ​ដោយសារតែមូលហេតុទាំងនេះហើយបានជា ហាងកាហ្វេមួយកន្លែងបានចាប់បដិសន្ធិឡើង ដោយមានការដាក់តាំងសៀវភៅឱ្យមហាជនចូលអាដោយមិនគិតថ្លៃ នោះគឺហាង ហ្គ្រីតកាហ្វេ (GRIT CAFÉ )។ ហ្គ្រីតកាហ្វេ (GRIT CAFÉ ) ត្រូវបានបង្កើតឡើងដោយអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនម្នាក់ ក្នុងគោលបំណងបំពេញសេចក្តីត្រូវការនៃចំណង់ចំណូលចិត្តទទួលទានកាហ្វេរបស់យុវជនកម្ពុជា ​ហើយអ្វីដែលសំខាន់នោះគឺចង់ក្លាយទៅជាផ្នែកមួយចូលរួមផ្តល់ចំណេះដឹងដល់យុវជនខ្មែរ តាមរយៈការផ្តល់សៀវភៅអានដោយឥតគិតថ្លៃដើម្បីឱ្យយុវជនកម្ពុជាអាចទទួលយកផលប្រយោជន៍សម្រាប់អនាគតរបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។ នៅក្នុងនោះម្ចាស់ហាងផ្ទាល់ធ្លាប់បានរៀបរាប់ពីគោលបំណងរបស់ខ្លួនឯងលើគណនីហ្វេសប៊ុកផងផងដែរថា « ខ្ញុំធ្លាប់ក្រលំបាក មិនដែលមានលុយ ទិញសៀវភៅអាននោះទេ ខ្ញុំត្រូវទៅឈរនៅតូបលក់​សៀវភៅ​ទាំងកណ្តាលថ្ងៃក្រោយពេលចេញ​ពី​សាលាដើម្បីអានសៀវភៅ។ ខ្ញុំធ្លាប់យល់អារម្មណ៍ដែលខ្វះខាតបែបនេះ។ យើងមានសៀវភៅរាប់រយក្បាលសម្រាប់​ប្អូនៗ​ចូលអានដោយសេរីទោះជាគាត់មិនពិសារកាហ្វេឬភេសជ្ជៈនានា​ក៏ដោយ​ ​»។…

ពិសេសណាស់ កូនខ្មែរស្រលាញ់បរិស្ថាន ​អាចផលិតថង់ធ្វើពីរុក្ខជាតិបាន ដែលកាត់បន្ថយកាកសំណល់ដែលក្ររលាយទៀត!
សង្គម

ពិសេសណាស់ កូនខ្មែរស្រលាញ់បរិស្ថាន ​អាចផលិតថង់ធ្វើពីរុក្ខជាតិបាន ដែលកាត់បន្ថយកាកសំណល់ដែលក្ររលាយទៀត!

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ​ចង់ប្លាស្ទិច  និងរបស់របរប្រើប្រាស់ធ្វើពីជ័រ ​ឬផ្លាស្ទិចពិតជាមិនល្អចំពោះសុខភាព ​ថែមទាំងមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានផងដែរ  ដោយសារតែវាមានជាតិជ័រផ្ទុកសារធាតុគីមីសាយភាពរាល់ពេលដែលប្រើប្រាស់ផង ​ហើយពេលដែលអ្នកបោះវាចោលវាត្រូវប្រើវេលាដល់ទៅរាប់រយឆ្នាំដើម្បីរំលាយសារធាតុជ័រទាំងនេះផងដែរ។ ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាបរិស្ថានថ្មីៗនេះកូនខ្មែរមួយក្រុមដែលមានគណនីហ្វេសប៊ុកផេកឈ្មោះ Cleanbodia មានគំនិតច្នៃប្រតិដ្ឋថ្មីដោយបានកែច្នៃផលិតថង់ធ្វើពីរុក្ខជាតិមិនប៉ះពាល់បរិស្ថាន  ដែលទទួលបានការគាំទ្រ ​និងកោតសរសើរជាខ្លាំងពីមហាជន។ ថង់ដែលផលិតចេញពីរុក្ខជាតិនេះ ត្រូវបានគេដឹងថាផលិតចេញពីដំឡូងមី ដែលប្រើរយៈពេល៥ឆ្នាំតែប៉ុណ្ណោះដើម្បីរលាយ ខុសពីថង់ប្លាស្ទិកដែលចំណាយពេលរលាយពី៥០០ឆ្នាំ ទៅ១០០០ឆ្នាំឯណោះ។ ជាពិសេសនោះ ការប្រើប្រាស់ថង់ផលិតពីរុក្ខជាតិ និងប្រអប់ក្រដាសនេះគឺបានជួយបរិស្ថានជាច្រើន ដោយថែមទាំងអាចជួយកាត់បន្ថយកាកសំណល់សំរាមដែលក្ររលាយ ព្រមទាំងអាចជួយបង្កើនកាងារកសិករខ្មែរដាំដំឡូងមីឱ្យមានទីផ្សារលក់ចេញទៀតផង។ គួរឱ្យដឹងផងដែរថាលោកអ្នកអាចទំនាក់ទំនងទិញផ្លាស្ទិចមួយនេះបានតាមរយៈគណនីហ្វេសបុកផេក  Cleanbodia  ឬតាមរយៈគណទំព័រ https://www.cleanbodia.com/en/order/ ៕ រក្សាសិទ្ធ៖ ក្នុងស្រុក

25 Deep Photos About Respect for Nature That Can Make Us Proud of Humanity
Inspiration

25 Deep Photos About Respect for Nature That Can Make Us Proud of Humanity

Nature is so often disregarded, that sometimes it’s easy to lose faith in humanity. However, some people are giving it back to us by showing the utmost respect for the nature surrounding them. They go out of their way to maintain it, even…

យោងទៅតាមអ្នកវិទ្យាសាស្ដ្រគូស្នេហ៍ដែលរឧស្សាហ៍ឈ្លោះគ្នារស់បានយូរ
សេដ្ឋកិច្ច

យោងទៅតាមអ្នកវិទ្យាសាស្ដ្រគូស្នេហ៍ដែលរឧស្សាហ៍ឈ្លោះគ្នារស់បានយូរ

យោងតាមស្ថិតិបង្ហាញថាជនជាតិអាមេរិចជាមធ្យមមាន 19 នាក់ឈ្លោះគ្នាជាមួយដៃគូរបស់ពួកគេហើយ 5 យប់នៅលើគ្រែក្នុងមួយខែ។ វាងាយស្រួលក្នុងការសន្មត់ថាយើងភាគច្រើនស្អប់ការឈ្លោះជាមួយអ្នកដទៃ –  Ugh ។ ប៉ុន្តែនៅក្នុងជីវិតវានឹងមានការខ្វែងគំនិតមួយចំនួនដែលបង្កើតបរិយាកាសដែលបានចោទប្រកាន់ក្នុងផ្ទះរបស់អ្នក។ ការឈ្លោះអាចមានអត្ថប្រយោជន៍ប្រសិនបើអ្នកដឹងរឿងមួយ។ © 036336 © DJ / Target Press/EAST NEWS នេះគឺជាព័ត៌មានដែលយើងទាំងអស់គ្នាកំពុងរងចាំ: ជម្លោះក្នុងគ្រួសារមិនមែនចាំបាច់សម្រាប់សុខភាពរបស់អ្នកទេ។ អ្នកប្រហែលជាមិនជឿរឿងនេះបន្ទាប់ពីទទួលអារម្មណ៍មិនសប្បាយចិត្តពីការបំផ្លិចបំផ្លាញនិងការខកចិត្តដែលបានកើតឡើងជាមួយនឹងការឈ្លោះគ្នា។ ទោះជាយ៉ាងណាក៏ដោយការសិក្សាថ្មីមួយអះអាងថាជម្លោះគ្រួសារអាចជាគន្លឹះនៃជីវិតយូរអង្វែង។ ប៉ុន្តែវាតែងតែមានពាក្យថា “ប៉ុន្តែ” ។ ក្រុមអ្នកស្រាវជ្រាវនិយាយថាប្រសិនបើអ្នកចង់រស់នៅយូរជាងនេះជីវិតដែលមានសុខភាពល្អអ្នកត្រូវមានរបៀបរៀបរយនៃការឈ្លោះជាមួយប្តីឬប្រពន្ធរបស់អ្នក។ ហើយនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យអ្វីៗដំណើរការបានងាយ។ មូលដ្ឋានគ្រឹះវិទ្យាសាស្រ្ត © Love, Rosie…