តោះ! មកស្គាល់តារាថៃល្បីឈ្មោះ ដែលកើតចេញពីគ្រួសារមានស្តុកស្តម្ភ

តោះ! មកស្គាល់តារាថៃល្បីឈ្មោះ ដែលកើតចេញពីគ្រួសារមានស្តុកស្តម្ភ
ការផ្សាយពាណិជ្ជកម្ម

ថៃ៖ តារាថៃល្បីៗជាច្រើនដែលមានសមត្ថភាពសម្តែងខ្ពស់ និងរូបសម្រស់បាន តែងតែមានការងារសិល្បៈជាច្រើនស្ទើរមិនលោះថ្ងៃ ដែលទាំងនេះជាកត្តាដែលធ្វើឱ្យតារាជាច្រើនមានទ្រព្យសម្បត្តិច្រើនទៅតាមសមត្ថភាពរបស់ខ្លួន។

ជាក់ស្តែងមានាតារាថៃជាច្រើន មិនមែនក្លាយទៅជាអ្នកមានទ្រព្យដោយសារតែការងារសិល្បឡើយ ដោយមានតារាច្រើនណាស់ដែលមានកំណើតចេញពីគ្រួសារមានទ្រព្យស្តុកស្តម្ភតែម្តង ដែលអាចនិយាយបានថាមិនធ្វើការងារសិល្បៈក៏មានលុយចាយដែរ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះមកតាមដានទាំងអស់គ្នា ថាតើមានតារាថៃណាខ្លះដែលប្រសូតពីគ្រួសារអ្នកមាន ៖

១. Yaya Urassaya
តារាស្រីល្បីឈ្មោះ យ៉ាយ៉ា មានឪពុកគឺជាពាណិជ្ជករល្បីឈ្មោះដ៏ស្តុកស្តម្ភម្នាក់។

ការផ្សាយពាណិជ្ជកម្ម

1

២. Punpun Suttata
តារាស្រី Punpun មានឪពុកដែលប្រកបអាជីវកម្មនាំចូលធ្យូងថ្ម។

ការផ្សាយពាណិជ្ជកម្ម

2

៣. James Ma
តារាសម្តែងប្រុស James Ma មានឪពុកគឺជាពាណិជ្ជករនាំចេញនាំចូល ថែមទាំងមានអាជីវកម្មខាងអចលទ្រព្យទៀតផង។

ការផ្សាយពាណិជ្ជកម្ម

3

៤. Pim Pimprapa
គ្រួសាររបស់តារាស្រី Pim Pimprapa ប្រកបអាជីវកម្មនាំចូលគ្រឿងម៉ាស៊ីនពីប្រទេសជប៉ុន។

ការផ្សាយពាណិជ្ជកម្ម

4

៥. Peach Pachara និង Pok Passakorn
គ្រួសាររបស់តារាទាំង២ដួងនេះ គឺជាម្ចាស់ក្រុមហ៊ុន Central Group ដែលពាក់ព័ន្ធនឹងអចលនទ្រព្យ ហាងលក់ដូរដុំ និងរាយ បដិសណ្ឋារកិច្ច រួមទាំងភោជនីយដ្ឋានផងដែរ។

ការផ្សាយពាណិជ្ជកម្ម

5n

៦. Min Pechaya
គ្រួសាររបស់តារាសម្តែងស្រីល្បីឈ្មោះនេះប្រកបអាជីវកម្មខាងអចលនទ្រព្យ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់។

ការផ្សាយពាណិជ្ជកម្ម

6

៧. Golf Pichaya and Mike D. Angelo
គ្រួសាររបស់បងប្អូនតារាចម្រៀង និងសម្តែងប្រុសស្អាតទាំង២រូបនេះ ប្រកបអាជីវកម្មជាម្ចាស់ប្រេន Michelangelo ដែលជាផលិតផលធ្វើពីស្បែកដ៏ល្បីឈ្មោះរបស់ប្រទេសថៃជាង ៣០ឆ្នាំមកហើយ។

7m

៨. 2PM’s Nickhun
គ្រួសាររបស់តារាចម្រៀងកូរ៉េដ៏ល្បីនៅក្នុងក្រុម 2PM ដែលមានដើមកំណើតជាជនជាតិថៃម្នាក់នេះ ប្រកបអាជីវកម្មល្បីៗជាច្រើននៅក្នុងប្រទេសថៃ៕

8

ការផ្សាយពាណិជ្ជកម្ម